នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ប្រគល់គ្រឿងចក្រខ្នាតតូចចំនួន៩គ្រឿង ដល់បណ្តុំកសិករផលិតបន្លែ ចំនួន៩បណ្ដុំ ស្មើនឹង២៥០គ្រួសារ នៃក្រុង-ស្រុក ចំនួន៦ ដើម្បីប្រើប្រាស់ក្នុងការដាំដុះ នៅក្នុងបណ្ដុំអាជីវកម្មរបស់ខ្លួន។ លោក ទា គឹមសុទ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត...
ព័ត៌មានលំអិតតម្លៃស៊ុតទា ក្នុងខេត្តសៀមរាប បានធ្លាក់ថ្លៃពីតម្លៃមធ្យម៤០០រៀល មកនៅចន្លោះ៣៨០រៀល និង៣៦០រៀល តែការធ្លាក់ថ្លៃនេះ ត្រូវបានកសិករបញ្ជាក់ថា តែងតែកើតមាននៅចុងឆ្នាំ ហើយពួកគាតរំពឹងថានឹងឡើងថ្លៃមកវិញនៅដើមឆ្នាំ២០២១ នេះបើតាមការលើកឡើងប្រហាក់ប្រហែលគ្នារបស់កសិករ ក្នុងខេត្តសៀមរាបកាលពិថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០។ តាមការពិនិត្យជាក់ស្តែងឆ្នាំនេះ លោក ប៉ែន ប៊ុនធឿន អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត បង្ហាញថាការចិញ្ចឹមទាយកស៊ុត អំឡុងវិបត្តិជំងឺកូវីដ-១៩...
ព័ត៌មានលំអិតសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា។ កិច្ចប្រជុំបានអនុម័តកំណត់កាលបរិច្ចេទបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៦ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០។ សម័យប្រជុំរដ្ឋសភានៅព្រឹកថ្ងៃទី២៩ ខែធ្នូ នេះ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានអនុម័តរបៀបវារៈចំនួនពីរ គឺការប្រកាសសុពលនៃអាណត្តិតំណាងរាស្រ្តទំាងពីររូប មានឯកឧត្តម...
ព័ត៌មានលំអិតក្រុមការងារទទួលពលកររបស់រដ្ឋបាលខេត្តសៀមរាប ទទួលប្រជាពលរដ្ឋចំណូលស្រុកមកពីប្រទេសថៃតាមច្រកប៉ោយបែតចំនួន១៤៤នាក់ ដែលចេញពីមណ្ឌលចត្តាឡីស័កខេត្តបន្ទាយមានជ័យ និងដាក់បន្តឲ្យធ្វើចត្តាឡីស័កនៅខេត្តសៀមរាបវិញ។ ហើយអ្វីដែលជាវិធានចាំបាច់ បងប្អូនទាំងអស់នោះ ត្រូវយកសំណាកធ្វើវិភាគឲ្យបានគ្រប់ចំនួន៣ដង តាមការកំណត់! ជាមួយនឹងព្រឹត្តិការណ៍ នៃការរីករាលដាលជម្ងឺកូវីដ-១៩ ក្នុងសហគមន៍នៅប្រទេសថៃដែលផ្ទុះឡើងកាលពីពេលថ្មីៗនេះ នៅប្រទេសកម្ពុជា បានចេញវិធានបន្ទាន់លើការប្រុងប្រយ័ត្ន ក្រោមចំណាត់ការដ៏មានប្រសិទ្ធភាព របស់សម្តេចតេជោប្រមុខ នៃរាជរដ្ឋាភិបាលកម្ពុជា។ កាលពីវេលាម៉ោងប្រហែលជា ២១អាធ្រាតថ្ងៃទី២៣ ខែធ្នូ (យប់មិញនេះ)...
ព័ត៌មានលំអិតសមាជិកក្រុមប្រឹក្សាខេត្ត ប្រគល់យានយន្តនិងទូកនេសាទ ជូនគ្រួសារខ្មែរឥស្លាមក្រីក្រ ក្នុងក្រុងសៀមរាប នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម អែល សៀត សមាជិកក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានសាសនាឥស្លាមខេត្តសៀមរាប បាននាំយក ម៉ូតូ៦គ្រឿង. រ៉ឺម៉កសណ្ដោង ៥គ្រឿង និង ទូកនេសាទ ប្រភេទទូកស្មាច់ ចំនួន៧គ្រឿង...
ព័ត៌មានលំអិតអង្គការ LotusWorld សហការជាមួយអាជ្ញាធរមូលដ្ឋាន ចែកស្បៀងអាហារប្រចាំខែជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០នេះ អង្គការក្រៅរដ្ឋាភិបាល ឡតទុសវើល (LotusWorld) ក្រោមជំនួយឧបត្ថម្ភរបស់ ទីភ្នាក់ងារសហប្រតិបត្តិការណ៍អន្តរជាតិនៃសាធារណរដ្ឋកូរ៉េ ដែលហៅកាត់ថា KOICA បានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការផ្តល់ស្បៀងអាហារដោយផ្ទាល់ សម្រាប់ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារវិបត្តិកូវីដ១៩ រយៈពេល៥ខែ ក្នុងស្រុកគោលដៅចំនួន៣ នៃខេត្តសៀមរាប។...
ព័ត៌មានលំអិតព្រលានយន្ដហោះអន្តរជាតិថ្មីក្នុងខេត្តសៀមរាប ដំណើរការសាងសង់បានជាង៣០ភាគរយ និងគ្រោងបញ្ចប់នៅឆ្នាំ២០២៣ ទោះបីប្រទេសកម្ពុជា នៅបន្តរងផលប៉ះពាល់ដោយសារវិបត្ដិកូវីដ-១៩ ប៉ុន្តែគម្រោងសាងសង់អាកាសយានដ្ឋានអន្ដរជាតិសៀមរាប-អង្គរ នៅតែមានដំណើរការយ៉ាងមមាញឹកដដែល និងសម្រេចបានជាង៣០ភាគរយហើយ នេះបើតាមការបញ្ជាក់របស់ ឯកឧត្ដម ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋាន នៃអាកាសចរស៊ីវិលកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០នេះ។ ឯកឧត្ដម ស៊ីន...
ព័ត៌មានលំអិតនៅព្រឹក ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានជំរុញ ឲ្យមានកិច្ច សហប្រតិបត្តិការគ្នា កាន់តែជិតស្និតបន្ថែមទៀត នៅគ្រប់ផ្នែកពាក់ពន្ធ័ទាំងអស់ ទាំងក្នុងក្រសួងព័ត៌មាន និង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីផ្លាស់ប្តូរប្រព័ន្ធផ្សាយទូរទស្សន៍...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០នេះ ក្រុមការងារសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ ខេត្តសៀមរាប បង្ហាញថា ចំណីអាហារចំនួន១៣ប្រភេទ នៅក្នុងផ្សារបន្ទាយស្រី មានទីតាំងនៅភូមិបន្ទាយស្រី ឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ពុំមានផ្ទុកសារធាតុគីមីហាមឃាត់ និងភាពមិនប្រក្រតីណាមួយឡើយ។ លោក លឹម វុឌ្ឍី អនុប្រធានសាខា...
ព័ត៌មានលំអិតថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ ប្រជាពលរដ្ឋជាង៤០០គ្រួសារ មានលំនៅដ្ឋានលើចំណីដងស្ទឹងសៀមរាប បានបង្ហាញចិត្តសប្បាយរីករាយ បន្ទាប់ពីបានចាប់ឆ្នោត និងពិនិត្យមើលដីលំនៅដ្ឋានថ្មីដោយផ្ទាល់ ទំហំ២០ម៉ែត្រ គុណនឹង៣០ម៉ែត្រ ស្របតាមផែនការដែលបានរៀបចំទុក នៃគណៈកម្មការអន្តរក្រសួង ដើម្បីសិក្សាអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ និងការកែលម្អសោភ័ណភាពដងស្ទឹងសៀមរាប ដែលមានសម្តេចពិជ័យសេនា ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ ជាប្រធាន កិច្ចការទាំងនេះត្រូវបានរួមកិច្ចសហការអនុវត្តន៍ដោយ...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.