ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

រដ្ឋបាលខេត្តសៀមរាប ទទួលអំណោយពីសប្បុរសជន សម្រាប់ជួយប្រជាពលរដ្ឋរងផលប៉ះពាល់ដោយទឹកជំនន់

កាលពីរសៀលថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ២០២០ លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានទទួលអំណោយសប្បុរសធម៌ជាស្បៀងអាហារ និងថវិកា ពីសាលាអន្តរជាតិ ស្មាធឃីដ ខេត្តសៀមរាប នៅសាលាខេត្តសៀមរាប ជួយដល់ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយទឹកជំនន់ នាពេលកន្លងមកនេះ ។ មានប្រសាសន៍នោះ លោក...

ព័ត៌មានលំអិត

យុទ្ធនាការរត់ដើម្បីមនុស្សធម៌ជាមួយសាយសម្រាប់មន្ទីរពេទ្យកុមាអង្គរ

គិតត្រឹមព្រឹកថ្ងៃទី១៣ វិច្ឆកានេះ យុទ្ធនាការរត់ដើម្បីមនុស្សធម៌ជាមួយសាយ សម្រាប់មន្ទីរពេទ្យកុមាអង្គរ ទទួលបានថវិកាជាង៣១ម៉ឺនដុល្លារ “យុទ្ធនាការរត់ ដើម្បីមនុស្សធម៌ជាមួយសាយ” មានគោលបំណងចម្បង ជួយទ្រទ្រង់ដល់ដំណើររបស់មន្ទីរពេទ្យកុមាអង្គរ ក្នុងក្រុងសៀមរាប ដែលកំពុងខ្វះថវិកាប្រចាំ ដើម្បីថែរក្សា និងព្យាបាលសុខភាពកុមារកម្ពុជា។ គិតត្រឹមម៉ោង១១:០០ព្រឹក ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ យុទ្ធនាការសប្បុរសធម៌មួយនេះ ទទួលបានថវិកាជាង៣១ម៉ឺនដុល្លារអាមេរិច នេះបើតាមការបញ្ជាក់របស់...

ព័ត៌មានលំអិត

ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប អំពាវនាវបង្កើនការអប់រំនិងផ្សព្វផ្សាយនូវវិធានការសំខាន់ៗនៃការធ្វើចត្តាឡីស័ក

ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប អំពាវនាវដល់គ្រប់មន្ទីរ អង្គភាពនានា និង អាជ្ញាធរក្រុងស្រុក បង្កើនការអប់រំនិងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាននូវវិធានការសំខាន់ៗនៃការធ្វើចត្តាឡីស័ក ខណៈអាជ្ញាធរខេត្ត ដាក់ចេញវិធានការមួយចំនួនឲ្យអនុវត្ត ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ លោក ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប បានបញ្ជាក់ថា បច្ចុប្បន្ននេះ បញ្ហាជំងឺកូវីដ-១៩ នៅតែជាជំងឺមួយដ៏កាចសាហាវ និង មានសភាពស្រួចស្រាវដដែល ដែលបាននឹងកំពុងធ្វើការរាតត្បាតទូទាំងសកលលោក...

ព័ត៌មានលំអិត

យុទ្ធនាការផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ ដើម្បីចូលរួមកាត់បន្ថយអត្រានៃការគ្រោះថ្នាក់

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានបើកយុទ្ធនាការផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ ដើម្បីចូលរួមកាត់បន្ថយអត្រានៃការគ្រោះថ្នាក់ដោយប្រការណាមួយ កាលពីព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ដឹកនាំដោយលោកស្រី សំ សាវ៉ាង មន្ត្រីគម្រោងសុវត្ថិភាពចរាចរណ៍ សហការជាមួយសមត្ថកិច្ច និងអាជ្ញាធរស្រុកប្រាសាទបាគង បើកយុទ្ធនាការផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ នៅក្នុងបរិវេណសាលាអនុវិទ្យាល័យ ហ៊ុន សែន ស្វាយធំ និងក្នុងផ្សារស្វាយធំ តាមបណ្តោយផ្លូវជាតិលេខ៦...

ព័ត៌មានលំអិត

សម្តេចតេជោ ហ៊ុន សែន បញ្ចាក់ថា មិនមានការបិទប្រទេស ឬរាជធានីខេត្ត ឬតំបន់ណាមួយនោះទេ

នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅលើហ្វេសប៊ុកផ្លូវការរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ថា មិនមានការបិទប្រទេស ឬរាជធានីខេត្ត ឬតំបន់ណាមួយនោះទេ។ បញ្ហាសំខាន់ក្នុងការប្រយុទ្ធជាមួយជំងឺកូវីដ-១៩ នៅពេលនេះគឺ ប្រជាជនគ្រប់រូបការពារខ្លួនតាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសការពាក់ម៉ាស់ ការលាងដៃ ការមិនជួបជុំប្រមូលផ្តុំ ការរក្សាគម្លាតសុវត្ថិភាព។ល។ សម្ដេចតេជោ...

ព័ត៌មានលំអិត

មន្ត្រីជំនាញនៃមន្ទីរកសិកម្មខេត្តសៀមរាប បញ្ជាក់ថា បញ្ហាសត្វគោងាប់ជាង៣០ក្បាលនៅក្នុងស្រុកស្រីស្នំគឺសង្ស័យដោយសារជំងឺអុតក្ដាម

លោក ព្រំ វ៉ិច ប្រធានការិយាល័យផលិតកម្ម និង បសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្តសៀមរាប បានមានប្រសាសន៍ថា បន្ទាប់ពីទទួលបានព័ត៌មានពីរដ្ឋបាលស្រុកស្រីស្នំ កាលពីល្ងាចថ្ងៃទី១១ ខែវិច្ឆិកា ម្សិលមិញនេះថា នៅឃុំចំនួន២ ក្នុងស្រុកស្រីស្នំ គឺឃុំជ្រោយនាងងួន និង ឃុំស្លែងស្ពាន...

ព័ត៌មានលំអិត

គ្រួសាររងគ្រោះដោយទឹកជំនន់ចំនួន៤៧គ្រួសារទទួលបានអំណោយមនុស្សធម៌ពីរដ្ឋបាលស្រុកក្រឡាញ់

នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ លោកស្រី ម៉ននី រង្សី អភិបាលស្រុក និងជាប្រធានគណៈកម្មា ធិការគ្រប់គ្រោះមហន្តរាយស្រុកក្រឡាញ់ លោក ឃុត សំអាត ប្រធានក្រុមប្រឹក្សាស្រុក រួមជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បាននាំយកអំណោយរបស់អង្គការទស្សន:ពិភពលោកប្រចាំប្រទេសកម្ពុជា និងអង្គការសហព័ន្ធសន្តិភាពសាកល-កម្ពុជា ( UPF-Cambodia) ចែកជូនដល់គ្រួសាររងគ្រោះដោយទឹកជំនន់ចំនួន៤៧គ្រួសារ ក្នុងនោះឃុំចន្លាស់ដៃមានចំនួន...

ព័ត៌មានលំអិត

ផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ២០១៩-២០២៣ នឹងជួយបង្កើនការងារនិងសន្តិសុខសេដ្ឋកិច្ច ដល់ជនមានពិការភាព

នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមប្រឹក្សាសកម្មភាពជនពិការ សហការណ៍ជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងមហាផ្ទៃ និងរដ្ឋបាលខេត្តសៀមរាប ក្រោមជំនួយឧបត្ថម្ភរបស់កម្មវិធី អភិវឌ្ឍនៃអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា (UNDP) បានរៀបចំសិក្ខាសាលា ផ្សព្វផ្សាយ និងជំរុញការអនុវត្តន៍ផែនការយុទ្ធសាស្ត្រជាតិ ស្តីពីពិការភាពឆ្នាំ២០១៩-២០២៣ និងផ្សព្វផ្សាយលិខិតបទដ្ឋានបច្ចេកទេស ហេដ្ឋារចនាសម្ព័ន្ធរូបវន្តបង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិការភាព ក្នុងគោលបំណងធ្វើយ៉ាងណាបង្កើនការងារ និងសន្តិសុខសេដ្ឋកិច្ច...

ព័ត៌មានលំអិត

ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប អះអាងថាទីតាំងខារ៉ាអូខេ រង្គសាលបៀរហ្គាឌិន និងឌីស្កូតេក ត្រូវបានបិទទ្វារផ្អាកអាជីវកម្មរបស់ខ្លួនជាបណ្តោះអាសន្នទាំងអស់នៅក្រុងសៀមរាប

លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បានមានប្រសាសន៍ថា ក្នុងអំឡុងពេលនៃការចុះឃ្លាំមើលគ្រប់បណ្តាមណ្ឌលកំសាន្តជាង៤០កន្លែងនៅក្រុងសៀមរាប កាលពីយប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ដូចជា ៖ ទីតាំងខារ៉ាអូខេ រង្គសាល បៀរហ្គាឌិន និង ឌីស្កូតេក ត្រូវបានបិទទ្វារផ្អាកអាជីវកម្មរបស់ខ្លួនជាបណ្តោះអាសន្នទាំងអស់ហើយ ដែលសកម្មភាពនេះ គឺជាការចូលរួមរបស់ប្រតិបត្តិករទេសចរណ៍ពាក់ព័ន្ធ ដោយស្មារតីទទួលខុសត្រូវខ្ពស់...

ព័ត៌មានលំអិត

ប្រព័ន្ធធារាសាស្ត្រចំនួន៣៧ទីតាំងនៃរាជធានីខេត្តចំនួន៩រួមទាំងខេត្តសៀមរាប នឹងត្រូវជួសជុលឡើងវិញ បន្ទាប់ពីរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង

ប្រព័ន្ធធារាសាស្រ្តរាជធានីខេត្តចំនួន៩ សរុប ៣៧ទីតាំង ដែលរួមមានខេត្តសៀមរាបផងនោះ នឹងត្រូវធ្វើការជួសជុលឡើងវិញ នេះបើតាមការឲ្យដឹងពីលោក មាស តារា អនុប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្មនៃក្រសួងធនធានទឹកនិងឧតុនិយម កាលពីពេលថ្មីៗនេះ។ លោក បញ្ជាក់ថា សម្រាប់ប្រព័ន្ធធារាសាស្រ្ត ស្ថិតក្នុងខេត្តសៀមរាប មានចំនួន ៨ទីតាំង ការជួសជុលនេះដែរ នឹងជួយដល់សម្រួលឡើងវិញ ដល់ការធ្វើកសិកម្ម នារដូវប្រាំងខាងមុខ...

ព័ត៌មានលំអិត
Page 418 of 701 1 417 418 419 701

Recommended

សូម Like និង Follow ពួកយើង