ក្រសួងពាណិជ្ជកម្ម រៀបចំសិក្ខាសាលាស្តីពីការផ្សព្វផ្សាយ និងការបញ្ជូនផលិតផលសក្តានុពលកម្ពុជា សម្រាប់ទីផ្សារក្នុង និងក្រៅប្រទេស នៅព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ នាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារ អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម សហកជាមួយមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប បានរៀបចំសិក្ខាសាលាស្តីពី ការផ្សព្វផ្សាយ និងការបញ្ជូនផលិតផលសក្តានុពលកម្ពុជា សម្រាប់ទីផ្សារក្នុង និងក្រៅប្រទេស។ ពិធីនេះប្រព្រឹត្តិទៅក្រោមអធិបតីភាព លោក នាក់...
ព័ត៌មានលំអិតនៅវេលាម៉ោងប្រមាណ១១ព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កដោយរថយន្តទំនើបមួយគ្រឿង បើកបរក្នុងល្បឿលឿន និងរេចង្កូតបុករបាំងថ្ម ពុះទ្រូងផ្លូវចំនួន៣ផ្ទាំង តែពុំបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់អ្នកដំណើរដទៃឡើយ។ តាមសម្ដីប្រជាពលរដ្ឋឃើញហេតុការនេះ បានឲ្យដឹងថា រថយន្តទំនើបនេះ បានបើកបរពីចំណុចផ្លូវសម្ដេចវិបុលបញ្ញាសុខអាន ឬផ្លូវ៦០ម៉ែត្រ លុះមកដល់ចំនុចខាងមុខសណ្ឋាគារស្មាយលីង រថយន្តបានបត់ស្ដាំ ប៉ុន្តែដោយរថយន្តមានល្បឿនលឿន បានរេចង្កូតទៅបុកផ្ទាំងរបាំងថ្មពុះចែកទ្រូងផ្លូវតែម្ដង។ បើតាមមន្ត្រីសមត្ថកិច្ចជំនាញនៅកន្លែងកើតហេតុ...
ព័ត៌មានលំអិតផ្លូវលំមួយខ្សែដែលខូចខាតដោយសារទឹកជំនន់ ស្ថិតក្នុងភូមិត្រពាំងថ្មល់ នៃស្រុកប្រាសាទបាគង ត្រូវបានព្រះសង្ឃនិងប្រជាពលរដ្ឋ ធ្វើការជួសជុលឡើង ផ្លូវលំមួយខ្សែមានប្រវែងប្រមាណ៤គីឡូម៉ែត្រ ចាប់ពីផ្លូវជាតិលេខ៦ មកដល់វត្ដសុវណ្ណព្រឹក្សាគគី ស្ថិតនៅក្នុងភូមិត្រពាំងថ្មល់ ឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ដែលបានខូចខាតដោយសារជំនន់ទឹកភ្លៀងកន្លងមក ត្រូវបានព្រះសង្ឃ និងប្រជាពលរដ្ឋក្នុងភូមិ បានរួមសហការគ្នាទិញដីចាក់បំពេញ និងជួសជុលឡើងវិញ ដើម្បីឲ្យការធ្វើចរាចរណ៍បានស្រួលបួល ពិសេសលើការធ្វើដំណើរ និងការដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋក្នុងតំបន់នេះ ។...
ព័ត៌មានលំអិតគម្រោងអភិវឌ្ឍធំៗ ចំនួន៣ក្នុងខេត្តសៀមរាប ជាគន្លឺះ សម្រាប់ទាក់ទាញភ្ញៀវទេសចរប្រមាណ៧លាននាក់ នៅឆ្នាំ២០៣៥ គម្រោងអភិវឌ្ឍធំៗ ចំនួន៣ក្នុងខេត្តសៀមរាប រួមមាន ព្រលានយន្តហោះអន្តរជាតិថ្មី ផ្លូវ៣៨ខ្សែ និងទីក្រុងសៀមរាបថ្មី ជាគន្លឺះ សម្រាប់ទាក់ទាញភ្ញៀវទេសចរប្រមាណ៧លាននាក់ នៅឆ្នាំ២០៣៥ ដែលនេះជាខ្លឺមសារសំខាន់នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៨ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០។...
ព័ត៌មានលំអិតអាជ្ញាធរខេត្តសៀមរាប ណែនាំដល់អាជីវករ និង ពាណិជ្ជករ ត្រូវយកចិត្តទុកឲ្យបានខ្ពស់លើផលិតផលរបស់ខ្លួន ដោយធានាបានល្អទាំងគុណភាពនិងអនាម័យ ផលិតផលជាអាហារសម្រាប់បរិភោគនេះ គឺនៅតែមានតម្រូវការខ្ពស់នៅឡើយ បើទោះបីជាពិភពលោកទាំងមូល កំពុងទទួលនូវការរាតត្បាតជាសកលនៃជំងឺកូវីត-១៩ក៏ដោយ ព្រោះថា គ្រប់ៗគ្នាត្រូវការបរិភោគជាប្រចាំថ្ងៃ ដែលមិនអាចខកខានបាននោះទេ ប៉ុន្តែបញ្ហាសំខាន់នោះ គឺ សុំឲ្យអាជីវករ និង ពាណិជ្ជករទាំងអស់ ត្រូវយកចិត្តទុកឲ្យបានខ្ពស់លើផលិតផលរបស់ខ្លួន ដោយធានាបានល្អទាំងគុណភាព...
ព័ត៌មានលំអិតប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយទឹកជំនន់ចំនួន១១៧គ្រួសារនៅស្រុកស្វាយលើ ទទួលបានអំណោយជាស្បៀងអាហារ ពីអង្គការចក្ខុវិស័យកម្ពុជា អង្គការចក្ខុវិស័យកម្ពុជា និងមូលនិធិ ASEA Advancing Life Foundation រួមជាមួយរ៉ូតារីក្លិប បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ ដូចជាអង្ករ , ទឹកត្រី , ត្រីខ , មី , អំបិល...
ព័ត៌មានលំអិតព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ មន្ត្រីសង្ឃខេត្តសៀមរាបដែលនិមន្តមកពីទីអារាមផ្សេងៗគ្នាក្នុងខេត្តសៀមរាប ដឹកនាំដោយព្រះវិន័យធរគណខេត្ត ព្រះនាម ព្រះបវរវិជ្ជា ទេព ភឿន បាននាំយកស្បៀងអាហារនិងថវិកាមួយចំនួន ដើម្បីឧបត្ថម្ភ និងសួរសុខទុក្ខ ដល់គ្រួសារក្រីក្រមួយគ្រួសារ នៅភូមិសាលាកន្សែង សង្គាត់ស្វាយដង្គំ ដែលកំពុងជួបប្រឈមខ្លាំងក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ដោយសារតែស្រ្តីទទួលអំណោយ ឈ្មោះ គឹម ស្រីថេង...
ព័ត៌មានលំអិតបើតាមតំណាងប្រជាកសិកររស់នៅក្នុងភូមិព្រលាន ឃុំជន្លាស់ដៃ ស្រុកក្រឡាញ់ បានអោយដឹងកាលពីថ្ងៃទី០៣ ខែវិច្ឆិកានេះថា ស្រូវប្រជាកសិករជាច្រើនពាន់ហិកតាបាននឹងកំពុងទទួលផលជាបណ្ដើរៗហើយ ដែលក្នុងមួយហិកតា អាចទទួលបានផលពី៣តោនទៅ៣តោនកន្លះ មានការកើនឡើងជាងឆ្នំាមុន ព្រោះតាមការសង្កេតឃើញជាក់ស្ដែង ស្រូវមានការលូតលាស់ល្អនិងចេញផ្លែផ្កាល្អ មានភាពល្អប្រសើរ។ ពួកគាត់បានបន្ដថា កាលពីឆ្នាំមុនៗស្រូវស្រែរបស់ពួកគាត់ មានការិចរិលដើមស្រូវដោយទទួលទិន្នផលប្រហែល២តោនទៅ២តោនកន្លះប៉ុណ្ណោះ។ជាក់ស្ដែងស្រូវនៅតំបន់ឃុំជន្លាស់ដៃ និងឃុំតាអាន ស្រុកក្រឡាញ់ បាននឹងកំពុងតែផ្ដល់ទិន្នផលល្អគួរអោយកត់សំគាល់ បើទោះបីស្រូវទាំងនោះ ធ្លាប់បានរងគ្រោះដោយគ្រោះរាំងស្ងួត...
ព័ត៌មានលំអិតលើកឡើងនៅក្នុងអង្គសិក្ខាសាលា ស្តីពីការណែនាំ និងពង្រឹងសមត្ថភាពដល់មន្រ្តីជំនាញថ្នាក់ក្រោមជាតិ សម្រាប់តាមដានត្រូតពិនិត្យ និងវាយតម្លៃការអនុវត្ត គោលនយោបាយជាតិប្រជាជន ឆ្នាំ២០១៦-២០៣០ នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅសាលាខេត្តសៀមរាប ឯកឧត្តម ជា ចាន់ទុំ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានប្រជាជន និងការអភិវឌ្ឍន៍ មានប្រសាសន៍ថា៖ ក្នុងដំណើរការនៃការអនុវត្តគោលនយោបាយរយៈពេលវែងដ៏មានសារសំខាន់មួយនេះរាជរដ្ឋាភិបាល បានអំពាវនាវឲ្យមានការអនុវត្តតាមបែបវិមជ្ឍការ...
ព័ត៌មានលំអិតកាលពីរសៀលថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប និងសហការី បានចុះពិនិត្យ ចូលរួមរៀបចំដី ព្រួស គ្រាប់ពូជស្រូវចុងរដូវវស្សា និងស្តារឡើងវិញក្រោយការប៉ះពាល់ខូចខាត ដោយជំនន់ទឹកភ្លៀង នៅឃុំកែវពណ៌ និងឃុំសំរោងយា ស្រុកពួកខេត្តសៀមរាប...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.