ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

អាជ្ញាធរនិងសង្គមស៊ីវិល ចាត់ទុកការចូលរួមគាំទ្ររបស់បុរស ចំពោះស្ត្រី រួមទាំងក្មេងស្រី ជាការលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិយើង

អាជ្ញាធរខេត្តសៀមរាប និងមន្ត្រីសង្គមស៊ីវិល បានចាត់ទុកថា ការចូលរួមគាំទ្ររបស់បុរស ចំពោះស្ត្រី ក្មេងស្រី គឺជាការ លើកកម្ពស់កិត្តិយស សិទ្ធិ សេដ្ឋកិច្ចគ្រួសារ សហគមន៍ និងសង្គមជាតិ និងថាបុរស និងស្ត្រីជាដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន។ ថ្លែងក្នុងពិធីអបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ នៅវិទ្យាល័យសម្តេចឪ ក្រុងសៀមរាប...

ព័ត៌មានលំអិត

ក្រសួងទេសចរណ៍ ប្រកាសដាក់ឱ្យដំណើរការគម្រោងអភិវឌ្ឍន៍គោលដៅទេសចរណ៍ប្រកបដោយនិរន្តរភាព នៅខេត្តសៀមរាប

ក្រសួងទេសចរណ៍ ដោយមានការសហការគាំទ្រពីអង្គការអន្តរជាតិឡាហ្វ្រង់កូហ្វូនី (OIF) នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥នេះ បានប្រកាសដាក់ឱ្យដំណើរការគម្រោងអភិវឌ្ឍគោលដៅទេសចរណ៍ប្រកបដោយនិរន្តរភាព នៅខេត្តសៀមរាប ដែលគម្រោងនេះ គឺសំដៅជំរុញការអភិវឌ្ឍន៍ទេសចរណ៍ប្រកបដោយនិរន្តរភាព និងបរិយាប័ន្ន សម្រាប់វិស័យទេសចរណ៍នៅប្រទេសកម្ពុជាទាំងមូល។ ក្នុងសិក្ខាសាលាថ្នាក់តំបន់ ស្តីពីការប្រកាសដាក់ឱ្យដំណើរការគម្រោងនេះ ឯកឧត្តម ថុក សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានវាយតម្លៃខ្ពស់ចំពោះក្រុមការងារ OIF...

ព័ត៌មានលំអិត

មូលនិធិជាតិជំនួយសង្គម សហការនឹងរដ្ឋបាលខេត្តសៀមរាប រៀបចំវគ្គរំលឹកស្តីពីការអនុវត្តបរិយាបន្នកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ

នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥នេះ មូលនិធិជាតិជំនួយសង្គម សហការនឹងរដ្ឋបាលខេត្តសៀមរាប បានរៀបចំវគ្គរំលឹក ស្តីពីការអនុវត្តបរិយាបន្នកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារសម្រាប់មន្ត្រីកម្មវិធីឃុំសង្កាត់ ក្នុងខេត្តសៀមរាប ក្រោមវត្តមាន លោក ឌី រ៉ាដូ អភិបាលរងខេត្ត និង លោក យិន ហុងឆាត់ ប្រធាននាយកដ្ឋានគ្រប់គ្រងសេវា និងរបបឧបត្ថម្ភតាវកាលិក ដោយមានការចូលរួមពីតំណាងមន្ទីរអង្គភាព...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាប ណែនាំដល់អ្នកពាក់ព័ន្ធបន្តផ្សព្វផ្សាយដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ពីអត្ថប្រយោជន៍នៃការចូលរួមចុះឈ្មោះលើថ្នាលឌីជីថល

អាជ្ញាធរខេត្តសៀមរាប បានណែនាំដល់គ្រប់អ្នកពាក់ព័ន្ធទាំងអស់ក្នុងខេត្ត ជំរុញការផ្សព្វផ្សាយដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងខេត្ត ចូលរួមចុះឈ្មោះលើថ្នាលឌីជីថល ដើម្បីទទួលបានអត្ថប្រយោជន៍នានា ដែលរាជរដ្ឋាភិបាលបាននិងបន្តរៀបចំផ្តល់ជូន ដើម្បីអភិវឌ្ឍខ្លួនឯង ក៏ដូចជាសេដ្ឋកិច្ចសង្គម ដោយផ្អែកលើគោលការណ៍ស្ម័គ្រចិត្ត និងមិនមានការបង្ខិតបង្ខំ។ ក្នុងកិច្ចប្រជុំអនុគណៈកម្មាធិការជំរុញសេដ្ឋកិច្ចក្រៅប្រព័ន្ធខេត្តសៀមរាប និងពិនិត្យលើផែនការសកម្មភាពសម្រាប់អនុវត្តរបស់អនុគណៈកម្មាធិការ នៅរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥នេះ លោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត បញ្ជាក់ថា...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាប ជំរុញឱ្យប្រជាពលរដ្ឋដាំដុះ និងចិញ្ចឹមសត្វជាលក្ខណៈគ្រួសារ បង្កើនភាពមានស្បៀងអាហារឱ្យបានគ្រប់គ្រាន់

អាជ្ញាធរខេត្តសៀមរាប បានជំរុញឱ្យប្រជាពលរដ្ឋបង្កើនការដាំដុះ និងចិញ្ចឹមសត្វជាលក្ខណៈគ្រួសារ តាមសហគមន៍ និងតាមសាលារៀន បង្កើនភាពមានស្បៀងឱ្យបានគ្រប់គ្រាន់ទាំងបរិមាណ គុណភាព សុវត្ថិភាព និងធានាឱ្យមានប្រភពស្បៀងអាហារចម្រុះមុខច្រើនជាងមុន។ យុទ្ធនាការ “គ្រប់គ្រាន់” ក្រោមពាក្យស្លោក ជីវជាតិគ្រប់គ្រាន់ អាហារគ្រប់គ្រាន់ នៅខេត្តសៀមរាប នារសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥នេះ លោក លី...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាប ជំរុញឱ្យក្រុមការងារពាក់ព័ន្ធបង្កើនការយកចិត្តទុកដាក់ ខណៈករណីរួមភេទជាមួយអនិតិជននៅតែជាបញ្ហាប្រឈម

អាជ្ញាធរខេត្តសៀមរាប បានជំរុញឱ្យក្រុមការងារទាំងអស់ ធ្វើយ៉ាងណាបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងបង្កើនការយកចិត្តទុកដាក់ក្នុងការផ្តល់សេវាគាំទ្រដល់ជនរងគ្រោះ ខណៈករណីរួមភេទជាមួយអនិតិជននៅតែជាបញ្ហាប្រឈម ដែលទាមទារឱ្យយើងគ្រប់គ្នាបន្តធ្វើការទប់ស្កាត់ និងដោះស្រាយ។ កិច្ចប្រជុំប្រចាំត្រីមាសទី១ របស់ក្រុមការងារឆ្លើយតបជាពហុវិស័យចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ (GBV) ខេត្តសៀមរាប នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥នេះ លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត និងជាប្រធាន GBV...

ព័ត៌មានលំអិត

ពិធីរាប់បាត្រព្រះសង្ឃ ៦៥០អង្គ ឧទ្ទិសមហាកុសលថ្វាយ សម្ដេចព្រះសង្ឃរាជ ជួន ណាត និងក្រុមជំនុំព្រះត្រៃបិដកខ្មែរ

នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥នេះ នៅវត្តរាជបូណ៌ ក្រុងសៀមរាប មានរៀបចំរាប់បាត្រព្រះសង្ឃ ៦៥០អង្គ ដើម្បីឧទ្ទិសមហាកុសលថ្វាយ សម្ដេចព្រះសង្ឃរាជ ជោតញ្ញាណោ ជួន ណាត និងក្រុមជំនុំព្រះត្រៃបិដកខ្មែរ ក្រោមវត្តមានចូលរួម លោកជំទាវ កុយ សាលីណា ខេង សុមេធ តំណាងដ៏ខ្ពង់ខ្ពស់...

ព័ត៌មានលំអិត

សមរាត្រី ឬព្រះអាទិត្យរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត រយៈពេល៣ថ្ងៃ ទាក់ទាញអ្នកទេសចរបានជាង ៨មុឺននាក់

រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២១-២៣ ខែមីនា ឆ្នាំ២០២៥ នៃព្រឹត្តិការណ៍សមរាត្រី ឬព្រះអាទិត្យរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត បានទាក់ទាញអ្នកទេសចរជាតិ និងអន្តរជាតិបានចំនួនប្រមាណ ៨០ ៤៦០នាក់ ខណៈសម្រាប់ថ្ងៃទី២៣នេះ មានចំនួនជាង ២មុឺននាក់។ តាមផេកផ្លូវការរបស់រដ្ឋបាលខេត្ត បានឱ្យដឹងថា ក្នុងចំណោមភ្ញៀវទេសចរទាំងជាង ៨មុឺននាក់នេះ មានភ្ញៀវបរទេសចំនួន ៩ ២៣៣នាក់...

ព័ត៌មានលំអិត

ទិវារត់កម្សាន្តអបអរសាទរ សប្តាហ៍នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៥ ក្នុងតំបន់រមណីយដ្ឋានអង្គរ

នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥នេះ លេខាធិការដ្ឋានជាតិកម្ពុជាសម្រាប់កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង បានការគាំទ្រពីស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំទីក្រុងភ្នំពេញ បានរៀបចំកម្មវិធីទិវារត់កម្សាន្តអបអរសាទរ សប្តាហ៍នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងឆ្នាំ២០២៥ (MLC Week Fun Run 2025) ដើម្បីកៀងងគរថវិកាជូនដល់មន្ទីរពេទ្យគន្ធបុប្ផា និងដើម្បីមិត្តភាព សាមគ្គីភាព តាមរយៈស្មារតីកីឡាក្នុងចំណោមបណ្តាប្រទេសសមាជិក ដោយមានប្រតិភូ និងអ្នកចូលរួមប្រមាណ ៥០០នាក់។ ឯកឧត្តមបណ្ឌិតសភាចារ្យ...

ព័ត៌មានលំអិត

រាត្រីវប្បធម៌ និងពិព័រណ៍រូបថត ទិវាសប្តាហ៍នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៥ នៅខេត្តសៀមរាប

នៅរាត្រីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការផ្តល់យោបល់លើគោលនយោបាយពាណិជ្ជកម្ម ឯកឧត្តម មាស គឹមហេង រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាឧត្តមមន្ត្រីមេគង្គឡានឆាងកម្ពុជា លោកស្រី ម៉ននី រង្សី អភិបាលរងខេត្តសៀមរាប និង លោក...

ព័ត៌មានលំអិត
Page 43 of 702 1 42 43 44 702

Recommended

សូម Like និង Follow ពួកយើង