វគ្គបណ្តុះបណ្តាលស្តីពី ក្រមសីលធម៌និងវិជ្ជាជីវ:សារព័ត៌មាន បទ “ក្រមសីលធម៌ និង វិជ្ជាជីវៈសារព័ត៌មាន” រៀបចំឡើងដោយ ក្រសួង ព័ត៌មាន សហការជាមួយក្រុមហ៊ុន ឌីជីថល ស្កាយ ម៉ាល់ឌីមេឌា បានប្រារព្ធបើកនៅ ព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២០ នាសាលសត្យា ទីស្តីការ ក្រសួងព័ត៌មាន...
ព័ត៌មានលំអិតរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី០២ខែតុលាឆ្នាំ២០២០នេះ ចំនួនអ្នកដែលបានមកចុះឈ្មោះបោះឆ្នោតថ្មី ក្នុងខេត្តសម្រាប់ឆ្នាំ២០២០នេះ មានប្រមាណជាង១ពាន់នាក់ ឬស្មើនឹង ៥ភាគរយ នេះបើតាមរបាយការណ៍របស់គណៈកម្មការរៀបចំបោះឆ្នោតនៅខេត្ដសៀមរាប ក្នុងកិច្ចប្រជុំស្ដីពីការងារសន្ដិសុខ ក្នុងការពិនិត្យបញ្ជីឈ្មោះបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០ នាព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ នៅលេខាធិការដ្ឋានរៀបចំការបោះឆ្នោត ក្រុងសៀមរាប។ លោក នឹម វ៉ាន់សំ ប្រធានលេខាធិការរៀបចំការបោះឆ្នោត...
ព័ត៌មានលំអិតឯកឧត្តម Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បានបង្ហាញថា វិស័យទេសចរណ៍បានផ្តល់ជីវភាពឲ្យមនុស្សរាប់រយលាននាក់នៅលើពិភពលោក ប៉ុន្តែពិតជាក្រៀមក្រំខ្លាំងណាស់ នៅពេលដែលបានឃើញវិស័យទេសចរណ៍ត្រូវបំផ្លាញដោយកូវីដ១៩ ដូច្នេះពេលនេះ ពិតជាមានភាពចាំបាច់បំផុត ដែលត្រូវកសាងវិស័យទេសចរណ៍ឡើងវិញ ក៏ប៉ុន្តែត្រូវស្ថិតក្នុងបរិបទសុវត្ថិភាព សមភាព មិនប៉ះពាល់អាកាសធាតុ និងត្រូវមានការកសាងបទពិសោធន៍ធ្វើដំណើរប្រកបដោយសុវត្តិភាព និងការទទួលខុសត្រូវសម្រាប់សហគមន៍ ម្ចាស់ផ្ទះ អ្នកបំរើការងារ និងអ្នកធ្វើដំណើរ...
ព័ត៌មានលំអិតលោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ថា បច្ចុប្បន្ននេះ ប្រព័ន្ធបច្ចេកវិទ្យាគមនាគមន៍និងពត៌មាន ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយជាសកល ដូច្នេះការពង្រឹងសមត្ថភាពបន្ថែមដល់មន្ត្រីការក្នុងការកាត់បន្ថយកម្លាតឌីជីថលនេះ គឺជំរុញការប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាននៅក្នុងការអភិវឌ្ឍធនធានមនុស្ស ស្របតាមគោលនយោបាយអភិវឌ្ឍន៍វិស័យទូរគមនាគមន៍បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ឆ្នាំ២០២០ ព្រោះថាមន្ត្រីរាជការគ្រប់រូបត្រូវតែចេះប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាគមនាគមន៍ និងពត៌មាន ដើម្បីគ្រប់គ្រង បញ្ជូន និងទទួលទិន្នន័យ ឬពត៌មាន ពីគ្រប់ទិសទី ដើម្បីវាយតម្លៃនិងដោះស្រាយឱ្យទាន់ពេលវេលា...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ នាទីស្តីការ ក្រសួងព័ត៌មាន ឯកឧត្តម Panyarak Poolthup ឯកអគ្គ រាជទូតថៃប្រចាំកម្ពុជា តំណាងសាកលវិទ្យាល័យ រ៉ាច្ចមុងឃុនតិចឡូជី ប្រាក់ណាខន ប្រទេសថៃ បានអញ្ជើញនាំយក ឯកសណ្ឋានបណ្ឌិតកិតិ្តយស គរុកោសល្យសារព័ត៌មាន និងមនុស្សសាស្រ្ត សង្គមសាស្រ្ត ប្រគល់ជូន...
ព័ត៌មានលំអិតការបង្ហាញពីវឌ្ឍនភាពការងារប្រតិបត្ដិការ៩ខែនេះ ធ្វើឡើងតាមរយៈសិក្ខាសាលាមួយ នៅខេត្ដសៀមរាប នាព្រឹកថ្ងៃទី០១ខែតុលាឆ្នាំ២០២០ ក្រោមអធិបតីភាពឯកឧត្ដម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលនិងជាអគ្គនាយកមជុ្ឍមណ្ឌលសកម្មភាពកំចាត់មីននៅកម្ពុជាហៅកាត់ថា ស៊ីម៉ាក។ ឯកឧត្ដម ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានថ្លែងថា ចាប់ពីខែមករាដល់ខែកញ្ញា ពោល៩ខែឆ្នាំ២០២០នេះ ស៊ីម៉ាក់រំដោះគ្រាប់មីននិងយុទ្ធភ័ណ្ឌផ្ទុះនៅលើផ្ទៃដីជិត៦០គីឡូម៉ែត្រក្រឡា និងរកឃើញគ្រាប់មីននិងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទប្រមាណជាង២ម៉ឺន៨ពាន់គ្រាប់ ហើយបានគំទេចចោលរួចរាល់ជាស្ថាពរ។គ្រាប់មីននិងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនេះ ភាគច្រើនត្រូវបានរកឃើញនៅតាមខ្សែបន្ទាត់ព្រំដែននៃប្រភេទកម្ពុជា...
ព័ត៌មានលំអិតរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ស្រ្តីមេម៉ាយ មានកូន២នាក់ រួមនិងក្មួយកំព្រា៣នាក់ បានទទួលអំណោយសប្បុរសធម៌ជាស្បៀងអាហារនិងថវិកាមួយចំនួន ពីប្រតិភូសង្ឃក្នុងខេត្តសៀមរាប ដឹកនាំដោយព្រះគ្រូមុនីបញ្ញាញាណ ស៊ុម ពិសិទ្ធិ ព្រះសមុហ៍គណខេត្ត និងជាព្រះចៅអធិការវត្តប្រាសាទចន្ទរង្សី ហៅវត្តគោកចាន់ ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដើម្បីសម្រួលដល់ជីវភាពខ្វះខាតក្នុងគ្រួសារ។ ស្ត្រីមេម៉ាយខាងលើ មានវ័យ២៤ឆ្នាំ...
ព័ត៌មានលំអិតនាព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០នេះ នៅសាលាខេត្តសៀមរាប បានបើកកិច្ចប្រជុំមួយ ដើម្បីទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបការកាប់រាន ដុត ឈូសឆាយ និងហ៊ុព័ទ្ធដីព្រៃឈើ ដើម្បីវាតទីយកដីធ្វើកម្មសិទ្ធិរៀងខ្លួនៗ ដែលប្រជាពលរដ្ឋកាន់កាប់ និងអាស្រ័យផលជាក់ស្តែង ក្នុងដែនសមត្ថកិច្ចគ្រប់គ្រងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក្រោមអធិបតីភាពឯកឧត្ដម កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០នេះ ការិយាល័យបច្ចេកទេសនៃមន្ទីរសុខាភិបាលខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំប្រចាំត្រីមាសទី៣ នៃក្រុមការងារពិសេសថ្នាក់ខេត្តសម្រាប់លុបបំបាត់ជំងឺគ្រុនចាញ់ខេត្តសៀមរាប ដើម្បីធ្វើបច្ចប្បន្នភាពអំពីស្ថានភាពជំងឺគ្រុនចាញ់ សមិទ្ឋផល បញ្ហាប្រឈម និងទិសដៅនៃការអនុវត្តឈានទៅរកការលុបបំបាត់ជំងឺគ្រុនចាញ់ក្នុងខេត្តសៀមរាប ពង្រឹងតួនាទីក្រុមការងារ និងអន្តរាគមន៍ក្នុងការឆ្លើយតបនឹងជំងឺគ្រុនចាញ់ ព្រមទាំងពិភាក្សាលើបញ្ហាដែលបានលើកឡើងក្នុងកិច្ចប្រជុំ សម្រាប់ការផ្តល់និងទទួលនូវអនុសាសន៍សម្រាប់ទិសដៅដៅជំហានបន្ទាប់ ដើម្បីសម្រេចគោលដៅលុបបំបាត់ជំងឺគ្រុនចាញ់ ក្រោមអធិបតីភាព លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប...
ព័ត៌មានលំអិតឯកឧត្តម ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា បានឱ្យដឹងថា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដឹកនាំដោយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី៣០ខែកញ្ញានេះ បានសម្រេចបន្តសម័យប្រជុំពេញអង្គឡើងវិញនៅថ្ងៃទី៥ ខែតុលា បន្ទាប់ពីសម្រាករយៈពេល៣ខែ ដើម្បីទុកពេលឱ្យតំណាងរាស្ត្រចុះមូលដ្ឋាន។ អ្នកនាំពាក្យរដ្ឋសភារូបនេះ បញ្ជាក់ថា សំណើសេចក្តីព្រាងច្បាប់ ដែលនឹងត្រូវលើកពិភាក្សា និងអនុម័ត...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.