កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ អគ្គនាយកអាជ្ញាធរជាតិអប្សរា រួមនិងលោក គ្រីស្ដុហ្វ ហ្សីហ្កូដូ (CHRISTOPHE GIGAUDAUT) ទីប្រឹក្សាសហប្រតិបត្តិការ និងកិច្ចការវប្បធម៌ នៃស្ថានទូតបារាំងប្រចាំកម្ពុជា បានធ្វើទស្សនកិច្ចទៅកាន់ការដ្ឋានជួសជុលប្រាសាទមេបុណ្យខាងលិច ស្ថិតនៅកណ្ដាលបារាយណ៍ទឹកថ្លា ឬហៅថាបារាយណ៍ខាងលិច ដើម្បីស្វែងយល់ពីការងារទូទៅ។ ទស្សនកិច្ចដំបូងរបស់សហប្រធានភាគីបារាំងនេះ គឺបន្ទាប់ពីលោក បានចូលកាន់តំណែង ជំនួសអតីតសហប្រធានចាស់...
ព័ត៌មានលំអិតគិតមកត្រឹមថ្ងៃទី២៨ កញ្ញានេះ ការវាស់កំណត់អ័ក្សផ្លូវ និង ការបើកផ្លូវ នៃគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ចំនួន៣៨ខ្សែ នៅក្រុងសៀមរាបសម្រេចបាន ចំនួន១៣ខ្សែ មានប្រវែង ៥៦គីឡូម៉ែត្រ ឬស្មើនឹង៥៦ភាគរយ នេះបើតាមរបាយការណ៍របស់ លោកអភិបាលក្រុងសៀមរាប និងប្រធានមន្ទីររៀបចំ ដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប ក្នុងប្រជុំធ្វើការត្រួតពិនិត្យ និង...
ព័ត៌មានលំអិតការឃាត់ខ្លួន ឬឃុំខ្លួនអនីតិជន ត្រូវស្ថិតក្នុងក្រមនីតិវិធីព្រហ្មទណ្ឌ និងការពារដោយច្បាប់ស្តីពីយុត្តិធម៌អនីតិជន ក្នុងនោះអនីតិជនក្រោមអាយុ១៤ឆ្នាំ ពុំមានច្បាប់ឲ្យឃាត់ខ្លួន ឬឃុំខ្លួននោះឡើយ នេះបើតាមការលើកឡើង របស់មន្ត្រីតុលាការខេត្តសៀមរាប ក្នុងកិច្ចប្រជុំ ស្តីពីយុត្តិធម៌ព្រហ្មទណ្ឌ ការនាំចេញដោយមិនស្របច្បាប់ នីតិវិធីនៃការឃាត់ខ្លួន-ឃុំខ្លួនអនីតិជន របស់គណៈកម្មាធិការខេត្តសៀមរាបប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ស្ដីពីយុត្តិធម៌ព្រហ្មទណ្ឌ ការនាំចេញដោយមិនស្របច្បាប់ នីតិវិធីនៃការឃាត់ខ្លួន-ឃុំខ្លួនអនីតិជន ដឹកនាំដោយលោកស្រី យូ សុភា...
ព័ត៌មានលំអិតនាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ក្នុងក្រុងសៀមរាប ឯកឧត្តម ហេង ណារ៉េត អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានអញ្ជើញបើកសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការអនុវត្តពិធីសារ ម៉ុងរ៉េអាល់នៅកម្ពុជា ដើម្បីចូលរួម អបអរសាទរទិវាអូហ្សូនពិភពលោក ១៦ កញ្ញា ២០២០ ក្រោមប្រធានបទ “អូហ្សូនសម្រាប់ជីវិត ៣៥ឆ្នាំ...
ព័ត៌មានលំអិតមានប្រសាសន៍ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ០៩ខែ ឆ្នាំ២០២០ និងលើកទិសដៅបន្តរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០នេះ លោក ង៉ាន់ ភិរុណ អភិបាលរងខេត្តសៀមរាប បានសម្ដែងនូវការកោតសសើរ និងវាយតំលៃខ្ពស់ចំពោះ កិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០នេះ វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន សហការជាមួយមន្ទីរប្រៃសណីយ៍និងទូរគមានគមន៍ខេត្តសៀមរាប បានរៀបចំបើកវគ្គបណ្តុះបណ្តាលជំនាញឌីជីថលចាំបាច់ (Digital Skill Essential) ជូនដល់មន្ត្រីរាជការចំនួន២៥នាក់នៅតាមមន្ទីរនានាក្នុងខេត្តសៀមរាប មានរយៈពេល៦ថ្ងៃដោយគិតចាប់ពីថ្ងៃទី២៨ ខែកញ្ញា ដល់ថ្ងៃទី០៣ខែតុលាឆ្នាំ២០២០ ។ លោក ជា វិចិត្រ ប្រធានមជ្ឈមណ្ឌលបណ្តុះបណ្តាល...
ព័ត៌មានលំអិតមានប្រសាសន៍នៅក្នុងកិច្ចប្រជុំប្រចាំត្រីមាសទី៣ ឆ្នាំ២០២០ ដែលបានធ្វើឡើងនៅសាលាខេត្ត នាព្រឹកថ្ងៃទី២៨ ខែកញ្ញានេះ លោកស្រី យូ សុភា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប បានលើកឡើងថា ការឆ្លងដែនធ្វើចំណាកស្រុកដោយខុសច្បាប់ នៅតែស្ថិតក្នុងក្តីកង្វល់របស់អាជ្ញាធរ និងស្ថាប័នមានសមត្ថកិច្ច ព្រោះវាជាទម្ងន់បន្ថែមលើដំណោះស្រាយនៃវិបត្តិកូវីដ១៩ ព្រោះថាមកដល់ពេលនេះ ច្រកទ្វារព្រំដែនកម្ពុជា-ថៃ នៅតែបន្តបិទនៅឡើយនោះទេ តែការព្យាយាមឆ្លងដែនធ្វើចំណាកស្រុកខុសច្បាប់របស់ប្រជាពលរដ្ឋខ្មែរដែលទើបនឹងបានធ្វើចំណូលស្រុកនោះ...
ព័ត៌មានលំអិតកាលពីព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ កម្លាំងនគរបាលប្រឆាំបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឃាត់ខ្លួនយុវជនម្នាក់ ពាក់ព័ន្ធនឹងករណីផ្សព្វផ្សាយព័ត៌មានមិនពិត កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ ដោយបានសរសេរខ្លឹមសារថា "រដ្ឋបាលខេត្តសៀមរាប ចុះរុះរើរបងផ្ទះ ដោយមិនមានការព្រមព្រៀងពីម្ចាស់ផ្ទះជិត ១០០ផ្ទះ" ព្រមទាំងបានកាត់តបញ្ជូលបន្ថែមសម្លេង ស្រែកទ្រហ៊ោយំក្លែងក្លាយ របស់ប្រជាលរដ្ឋផងដែរ។ តាមចម្លើយសារភាព យុវជនខាងលើ...
ព័ត៌មានលំអិតសត្វប្រវឹកចំនួន ៣៨២ក្បាល ត្រូវបានកម្លាំងខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប សហការជាមួយអាជ្ញាធរស្រុកបន្ទាយស្រី យកទៅព្រលែងចូលក្នុងព្រៃធម្មជាតិ នៅព្រៃសហគមន៍បឹងឈូក ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០នេះ។ លោកម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប បានឲ្យដឹងថា សត្វប្រ វឹកទាំងនេះ សមត្ថកិច្ចនគរបាលស្រុកប្រាសាទបាគង បង្ក្រាបបានកាលពីយប់ពីថ្ងៃទី២៦ ខែកញ្ញា...
ព័ត៌មានលំអិតតាមរយៈនៃអង្គសន្និសីទ ស្តីពីបច្ចុប្បន្នភាពរោគកុមារវិទ្យាលើកទី៥ បានបង្ហាញថា សមាគមគ្រូពេទ្យកុមារកម្ពុជា យកចិត្តទុកដាក់លើការងារបណ្តុះបណ្តាល ដើម្បីអភិវឌ្ឍចំណេះដឹងវេជ្ជសាស្រ្ត និងការប្រកាន់យកក្រមសីលធម៌វិជ្ជាជីវៈជាគ្រូពេទ្យ ធ្វើឲ្យប្រសើរឡើងថែមទៀត ការផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋ ! ករណីជម្ងឺគ្រុនឈិក ដែលបានកើតច្រើនលើកុមារនៅក្នុងឆ្នាំ២០២០នេះ និងការព្យាបាលជំងឺរលាកសួតខ្លាំងក្លានៅមន្ទីរកុមារពេទ្យជ័យវរ័្មនទី៧ ករណីយរលាកទងសួតរ៉ាំរ៉ៃ និងបទពិសោធន៍បណ្តុះមេរោគ ដើម្បីធ្វើរោគវិនិច្ឆ័យនៃជំងឺ ដែលបណ្តាលមកពីបាក់តេរីនៅមន្ទីរពេទ្យកុមារអង្គរ ករណីជម្ងឺស្លេកស្លាំងនៃកុមារដោយសារតែកង្វះជាតិដែក ដែលបណ្តាលមកពីកង្វះអាហារូបត្ថម្ភ ដែលរកឃើញនៅមន្ទីរពេទ្យកុមាជាតិ...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.