នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ យុវសិស្សស័្មគ្រចិត្ត នៃវិទ្យាល័យ ២៨មករា ស្រុកស្រីស្នំ រួមនិងលោកគ្រូ អ្នកគ្រូ អាជ្ញាធរស្រុក បានបើកយុទ្ធនាការបន្តផ្សព្វផ្សាយ និងបង្ការទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺកូវីត១៩ ក្នុងសហគមន៍ តាមបណ្តាភូមិ នៃឃុំទាំង៦ របស់ស្រុកស្រីស្នំ ខេត្តសៀមរាប ក្នុងគោលបំណង ក្រើនរំលឹកដល់ប្រជាពលរដ្ឋនៅទូទាំងស្រុក...
ព័ត៌មានលំអិតមុនការផ្ទុះឡើងនៃជំងឺកូវីដ១៩ ប្រជាជនកូវ៉េខាងត្បូង ស្នាក់នៅក្នុងខេត្តសៀមរាប មានប្រមាណជាង១៣០០នាក់ ភាគច្រើនពួកគេជា ផ្ដល់សេវា និង បម្រើការក្នុងវិស័យទេសចរណ៍ ក្នុងប្រទេសកម្ពុជា ជាពិសេសក្នុងខេត្តសៀមរាប បច្ចុប្បន្ន ពួកគេស្នាក់នៅក្នុងខេត្តត្រឹមតែចន្លោះ៣០០ ទៅ៤០០នាក់ប៉ុណ្ណោះ ដោយសារពួកគេពុំមានការងារធ្វើ នេះបើតាមការឲ្យដឹងពី លោក ផាក វ៉ូ ស៊ុក ប្រធានសមាគមកូរ៉េប្រចាំខេត្តសៀមរាប...
ព័ត៌មានលំអិតប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាប បានមានប្រសាសន៍ថា ការងារបង្កបង្កើនផលស្រូវរដូវវស្សានៅខេត្តសៀមរាបឆ្នាំ២០២០នេះ សម្រេចបានសរុបជិត១៩ម៉ឺនហិកតា ស្មើនឹង១០១,៤៧ភាគរយនៃផែនការ ក្នុងនោះស្រូវស្រាលអនុវត្តបានជាង៤ម៉ឺនហិកតា , ស្រូវកណ្តាលជាង១ម៉ឺនហិកតា និងស្រូវធ្ងន់បានជាង៣ម៉ឺន៥ពាន់ហិកតា ខណៈដែលស្រុកពួកអនុវត្តបានជាង២ម៉ឺន៥ពាន់ហិកតា ហើយកំពុងច្រូតកាត់ប្រមូលផលស្រូវស្រាលបានប្រមាណជា២០០ហិកតាហើយ លើផ្ទៃដីស្រូវស្រាលជិត៣ពាន់ហិកតា ដែលទិន្នផលក្នុង១ហិកតា២,៥តោន និង ក្រុងសៀមរាប ក៏កំពុងមានសកម្មភាពប្រមូលផលស្រូវស្រាលផងដែរ លើផ្ទៃដីប្រមាណជា៤៥០ហិកតាហើយ ក្នុងចំណោមផ្ទៃដីដែលអនុវត្តបាន ជាង៤.០០០ហិចតា...
ព័ត៌មានលំអិតការប្រកួតបាលទាត់ពាន់រង្វាន់ Siem Reap Baby League លើកដំបូងនៅកម្ពុជា ក៏ដូចជាខេត្តសៀមរាប ដែលរៀបចំឡើងដោយ ក្លឹបបាលទាត់សៀមរាបយូណាយធីត នឹងចាប់ផ្ដើមដំណើរការហើយនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ខាងមុខនេះ ។ ដោយការប្រកួត គឺមានរយៈពេល ១២សប្ដាហ៍ ក្នុង១សប្ដាហ៍មានការប្រកួត១ថ្ងៃ ចាប់ពីម៉ោង៤ល្ងាច នៅកីឡាដ្ឋានសៀមរាបយូណាធីតផ្ទាល់តែម្ដង ។...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ មន្ទីរវប្បធម៌ និងវិចិត្រសិល្ប:ខេត្តសៀមរាប បានបើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាព និងក្បួនខ្នាតល្ខោនបាសាក់មហាជន នៅសាលាវិចិត្រសិល្ប:ភូមិភាគខេត្តសៀមរាប ដែលមានរយ:ពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៤ដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០នេះ ជូនដល់ប្រធានក្រុមសិល្ប:ចំនួន ១០នាក់ ដែលមកពីភូមិចំនួន១០ ក្នុងស្រុកនានានៃខេត្តសៀមរាប ដោយមានគ្រូបង្គោល និងមន្ត្រីបុគ្គលិក សិល្បករ សិល្បការិនីប្រមាណជាង១០០នាក់បានចូលរួមផងដែរ...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០នេះ គណៈកម្មាធិការបច្ចេកទេសរបស់ក្រុមប្រឹក្សាខេត្តសៀមរាប នៅក្នុងកិច្ចប្រជុំរបស់ខ្លួន ក្រោមការដឹកនាំរបស់លោក ង៉ាន់ ភិរុណ អភិបាលរងខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់ឯកឧត្ដម លោក លោកស្រី ជាសមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាក្នុងខេត្ត អាជ្ញាធរជាតិអប្សរា និងអាជ្ញាធរក្រុង-ស្រុកទាំងអស់ក្នុងខេត្ត ដើម្បីត្រួតពិនិត្យ និង ស្វែងរកដំណោះស្រាយ...
ព័ត៌មានលំអិតលោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ថា សព្វថ្ងៃនេះនៅក្នុងទូទាំងខេត្តសៀមរាបមានស្ថានីយប្រេងឥន្ធនៈ និងឧស្ម័ន សរុបចំនួន ៣៦២ ស្ថានីយ ក្នុងនោះមានស្ថានីយប្រេងឥន្ធនៈចំនួន៣១៣ស្ថានីយ , ស្ថានីយឧស្ម័នឥន្ធនៈចំនួន១១ ស្ថានីយ និងស្ថានីយរួមប្រេងនិងឧស្ម័នឥន្ធនៈមានចំនួន៣៨ស្ថានីយ ហើយក្នុងចំណោមស្ថានីយទាំងអស់ មានស្ថានីយខ្លះសាងសង់ខុសបច្ចេកទេស មានហានិភ័យខ្ពស់គួរឲ្យព្រួយបារម្ភ ដែលចាំបាច់ត្រូវធ្វើការកែសម្រួល និងផ្លាស់ប្តូរទីតាំង...
ព័ត៌មានលំអិតតាមរបាយការណ៍ផ្លូវការរបស់ក្រសួងទេសចរណ៍បានឲ្យដឹងថា ក្នុងអំឡុងពេលថ្ងៃឈប់សម្រាក សងថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០នេះ មានភ្ញៀវទេសចរជាតិ និង អន្តរជាតិ បានចូលមកទស្សនាក្នុងខេត្តសៀមរាប មានចំនួនសរុប ២១៤.០៤៧នាក់ គឺឈរនៅលំដាប់ទី១ ក្នុងចំណោមរាជធានី-ខេត្ត ទាំង២៥ ខណៈខេត្តកំពតឈរនៅលំដាប់ទី២ មានចំនួនសរុប ១៨០.៧៥៤ នាក់...
ព័ត៌មានលំអិតសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានជំរុញលើកទឹកចិត្ត ដល់អាជ្ញាធរ មន្រ្តីរាជការទំាងអស់ បង្កបរិយាកាសដល់ប្រជាពលរដ្ឋ ក្នុងការប្រកបរបរចិញ្ចឹមជីវិត ជាពិសេសការពង្រីកមុខរបរកសិកម្ម ការបង្កបង្កើនផល និងចិញ្ចឹមសត្វ ក្នុងវិស័យវារីវប្បកម្ម ដើម្បីលើកកម្ពស់ជីវភាពគ្រួសារនិងសេដ្ឋកិច្ចជាតិ។ សម្តេចប្រធានរដ្ឋសភា ក៏បានជំរុញដល់អាជ្ញាធរមូលដ្ឋាន លើកកម្ពស់បន្ថែមទៀត ក្នុងការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ដូចជា...
ព័ត៌មានលំអិតសៀមរាប៖ នៅរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០នេះ កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប បានបញ្ជូនខ្លួនជនសង្ស័យចំនួន ០៦នាក់ទៅកាន់តុលាការខេត្តសៀមរាប ជាប់ពាក់ព័ន្ធករណីឃាតកម្មគិតទុកជាមុន ។ បើតាមលោកឧត្តមសេនីយ៍ ប៉ោ វណ្ណនិត មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តសៀមរាប បានបញ្ចាក់ថា ជនសង្ស័យទាំង ០៦នាក់រួមមាន៖ ទី១ឈ្មោះ សឿន សាន់...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.