ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

សិក្ខាសាលាផ្សព្វផ្សាយអំពីយន្តការតាមដាន និងឆ្លើយតបភាពរាំងស្ងួតសម្រាប់ខេត្តសៀមរាប

ក្រោមកិច្ចសហការរវាងរដ្ឋបាលខេត្ត និង អង្គការ DCA បានរៀបចំបើកសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីយន្តការតាមដាន និងឆ្លើយតបនូវភាពរាំងស្ងួតសម្រាប់ខេត្តសៀមរាប នៅសាលប្រជុំសាលាខេត្ត កាលពីព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០នេះ ក្រោមអធិបតីភាព លោក ចឹក គឹមជុន ជាអនុប្រធានអចិន្រៃ្តយ៍នៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ទៀ សីហា អភិបាលខេត្តសៀមរាប...

ព័ត៌មានលំអិត

ប្រតិភូក្រុមការងាររាជរដ្ឋាភិបាល ចុះជួយស្រុកក្រឡាញ់ ចុះពិនិត្យដំណើរការ គម្រោងចិញ្ចឹមកង្កែប និង ដាំឫស្សីទំពាំងផ្អែម របស់គ្រួសារក្រីក្រ

នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០នេះ ប្រតិភូក្រសួងព័ត៌មាន តំណាងឯកឧត្តម ជា ច័ន្ទបរិបូណ៌ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយស្រុកក្រឡាញ់ បានចុះពិនិត្យមើលស្ថានភាព កម្មវិធីឧបត្ថម្ភធន ក្នុងគម្រោងសាកល្បងចំនួន ២ រួមមានគម្រោងចិញ្ចឹមកង្កែប និងគម្រោងដាំឫស្សីទំពាំងផ្អែម ដែលជាគំនិតផ្តួចផ្តើម របស់ឯកឧត្តម ជា ច័ន្ទបរិបូណ៌...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាប បណ្ដុះបណ្ដាលប្រតិបត្តិករទេសចរណ៍ លើវិធានសុវត្ថិភាពការពារជំងឺកូវីដ១៩ អំឡុងថ្ងៃឈប់សម្រាកសងនាពេលខាងមុខ

នៅសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០នេះ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានអញ្ជើញបើក សិក្ខាសាលាបណ្តុះបណ្តាលជនបង្គោល ដើម្បីជំរុញអនុវត្តន៍វិធានសុវត្ថិភាពទេសចរណ៍ សម្រាប់មូលដ្ឋានអាជីវកម្មទេសចរណ៍ ក្នុងដំណាក់កាលវិបត្តិជំងឺឆ្លងកូវីដ-១៩ ក្នុងគោលបំណង ត្រៀមរៀបចំទទួលភ្ញៀវទេសចរពីបណ្តាខេត្តផ្សេងៗ មកកម្សាន្តនៅក្នុងខេត្តសៀមរាប និងបណ្ដុះបណ្ដាលដល់ប្រតិបត្តិករទេសចរណ៍ យល់ច្បាស់ពីវិធានសុវត្តិភាព ក្នុងការការពារ ទប់ស្កាត់ការឆ្លង...

ព័ត៌មានលំអិត

រថយន្តសម្អាតផ្លូវចំនួន២គ្រឿងនិងម៉ាស់ចំនួនជាង២ម៉ឺនម៉ាស់ ជាជំនួយរបស់ប្រជាជនខេត្តយូណាន នៃប្រទេសចិន ត្រូវបានផ្ដល់ជូនដល់រដ្ឋបាលខេត្តសៀមរាប

រថយន្តសម្អាតផ្លូវចំនួន២គ្រឿង និង ម៉ាស់ចំនួន២ម៉ឺន២ពាន់ម៉ាស់ ដែលជាជំនួយរបស់ប្រជាជនខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន ត្រូវបានប្រគល់ជូនដល់រដ្ឋបាលខេត្តសៀមរាប នៅសាលាខេត្តកាលពីរសៀលថ្ងៃទី០៥ ខែ សីហា ឆ្នាំ២០២០ម្សិលមិញនេះ ក្រោមវត្តមានឯកឧត្តម LIU ZHI JIE ប្រធានការិយាល័យកុងស៊ុលចិនប្រចាំខេត្តសៀមរាប , លោក YANG ZHAO អនុប្រធានក្រុមប្រឹក្សាភិបាលអគ្គនាយក...

ព័ត៌មានលំអិត

អភិបាលខេត្តសៀមរាប បញ្ជាក់ថាការបណ្ដុះបណ្ដាលជនបង្គោលដើម្បីជំរុញអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ គឺជាការអនុវត្តន៍ឱ្យបានម៉ឺងម៉ាត់ចំពោះវិធានសុវត្ថិភាពទេសចរណ៍ផ្សេងៗ និងវិធានការដទៃទៀត ដែលរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលបានណែនាំកន្លងមក

ឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្តសៀមរាប មានប្រសាសន៍ថា ក្នុងស្ថានភាពបច្ចុប្បន្ននេះ និង ទៅថ្ងៃខាងមុខទៀត ផលប៉ះពាល់នៃវិបត្តិជំងឺកូវីដ១៩នេះ គឺពិតជាពិបាកធ្វើការវាយតម្លៃឲ្យបានប្រាកដប្រជា អំពីស្ថានភាពវិវត្តន៍ជាក់ស្តែងនៃការរីករាលដាលជំងឺកូវីដ១៩ រួមជាមួយនឹងការចាប់ផ្តើមបន្ធូរបន្ថយវិធានការរឹតត្បិតនានា ពិសេសការចាប់ផ្តើមអនុញ្ញាតឲ្យមានការដើរហើរក្នុងប្រទេសដោយសេរី និងការចាប់ផ្តើមបើកទ្វារអាជីវកម្មជាបន្តបន្ទាប់ ដើម្បីបន្ឋូរភាពតានតឹងនៃសេដ្ឋកិច្ចដែលរាំងស្ទះជាង៧ខែមកហើយឱ្យមានដំណើរការជាជំហានៗទៅតាមស្ថានភាពជាក់ស្តែង ជាមួយការបន្តការប្រុងប្រយ័ត្នខ្ពស់ ដូច្នេះការបណ្ដុះបណ្ដាលជនបង្គោល ដើម្បីជំរុញអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ គឺជាការអនុវត្តន៍ឱ្យបានម៉ឺងម៉ាត់ចំពោះវិធានសុវត្ថិភាពទេសចរណ៍ផ្សេងៗ...

ព័ត៌មានលំអិត

ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិ និងជនចាស់ជរាក្រីក្រ ជាងពីររយគ្រួសារ ក្នុងស្រុកបន្ទាយស្រី ទទួលបានអំណោយពីរាជរដ្ឋាភិបាលកម្ពុជា

នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០នេះ លោក ង៉ាន ភិរុណ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប អមដំណើរដោយលោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាក្នុងខេត្ត និងអាជ្ញាធរស្រុកបន្ទាយស្រី បាននាំយកអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា ចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិ និងជនចាស់ជរាក្រីក្រចំនួន...

ព័ត៌មានលំអិត

សត្វគោ-ក្របីរបស់ប្រជាពលរដ្ឋនៅឃុំមុខប៉ែនក្នុងស្រុកពួក ទទួលបានការចាក់វ៉ាក់សាំងការពារជំងឺដែលនឹងកើតមាននៅក្នុងរដូវវស្សានេះ

លោក ព្រំ វិច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាប បានឲ្យដឹងថា ក្រោមកិច្ចសហការជាមួយភ្នាក់ងារពេទ្យសត្វភូមិ ថ្ងៃនេះយើងបានចុះមកធ្វើការចាក់វ៉ាក់សាំងការពារជំងឺ អុតក្តាម សារទឹក និង បូសខ្យល់គោ ក្របី ក្នុងគោលបំណងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺនានាដល់សត្វគោ ក្របីរបស់ប្រជាកសិករ ស្របពេលដែលរដូវវស្សាបានមកដល់ ជាពិសេសការពារហានិភ័យដល់សត្វពាហនៈ ក្រែងមានទឹកជំនន់ជាយថាហេតុកើតមាននៅក្នុងមូលដ្ឋានណាមួយ...

ព័ត៌មានលំអិត

រដ្ឋសភាទទួលយកសេចក្តីព្រាងច្បាប់ចំនួនបីដែលជាសំណើរបស់រាជរដ្ឋាភិបាលមកពិនិត្យសិក្សា

សេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែង លើទ្រព្យសម្បត្តិរដ្ឋ សេចក្តីព្រាងច្បាប់ស្តីពី ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម និង សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញា ស្តីពី ការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណកូរ៉េ ត្រូវបានរដ្ឋសភាទទួលយកមកពិនិត្យ សិក្សា តាមសំណើរបស់រាជរដ្ឋាភិបាល ។ ការសម្រេចទទួលយក សេចក្តីព្រាងច្បាប់ទំាងបីខាងលើ មកពិនិត្យសិក្សា...

ព័ត៌មានលំអិត

មន្ទីរសុខាភិបាលខេត្តសៀមរាប៖ រយៈពេល១០ថ្ងៃចុងក្រោយ ខេត្តសៀមរាបផ្ទុះជំងឺគ្រុនឈីកជាង១ពាន់ករណី

រយៈពេល១០ថ្ងៃចុងក្រោយ គិតចាប់ពីថ្ងៃទី២៦ ខែកក្កដា រហូតមកដល់ថ្ងៃទី៤ ខែសីហានេះ ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ចំនួន១០២៤នាក់ បានកើតជំងឺគ្រុនឈីក ដែលបានបង្កឲ្យមានការព្រួយបារម្ភអាជ្ញាធរខេត្ត នេះបើតាមប្រសាសន៍ លោកវេជ្ជបណ្ឌិត ប៊ូ សារិន ប្រធានកម្មវិធីគ្រុនឈាមនៃមន្ទីរសុខាភិបាលខេត្តសៀមរាប នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០នេះ។ លោកវេជ្ជបណ្ឌិត ប៊ូ សារិន...

ព័ត៌មានលំអិត

ក្រុមការងារចម្រុះខេត្តសៀមរាប ចុះបិទទីតាំងបៀរហ្គាឌិន ចំនួន០៤កន្លែងទៀតក្នុងក្រុងសៀមរាប ដែលល្មើសលួចបើកអាជីវកម្ម

កាលពីយប់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ ក្រុមការងារចម្រុះខេត្តសៀមរាប រួមមានក្រុមការងារអធិការកិច្ចនៃមន្ទីរទេសចរណ៍ខេត្ត សហការជាមួយតំណាងរដ្ឋបាលក្រុងសៀមរាប និងអធិការដ្ឋានក្រុងសៀមរាប បានបន្តចុះផ្អាកសកម្មភាពទីតាំងបៀរហ្គាឌិន ចំនួន០៤កន្លែងទៀត ដែលលួចបើកអាជីវកម្មល្មើសនឹងបទបញ្ជារបស់រាជរដ្ឋាភិបាល និងសេចក្តីណែនាំរបស់រដ្ឋបាលខេត្តសៀមរាប ក្នុងដំណាក់កាលនៃការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវី១៩ ក្នុងនោះមាន ៖ ១- សែនសប្បាយ ហ្កាឡាក់ស៊ី ដែលអាជ្ញាបណ្ណទេសចរណ៍ ហួសសុពលភាព...

ព័ត៌មានលំអិត
Page 446 of 701 1 445 446 447 701

Recommended

សូម Like និង Follow ពួកយើង