នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០នេះ មន្ទីរពេទ្យកុមារអង្គរ បានទទួលអង្ករ១០តោនកន្លះ និងផលិតផលទឹកពិសា វីតាល់ជាច្រើនកេស ដើម្បីជាការឧបត្ថម្ភជូនដល់មន្ទីរពេទ្យកុមារអង្គរ ដែលជាមន្ទីរពេទ្យព្យាបាលកុមារ មិនគិតថ្លៃដ៏ល្បីល្បាញមួយ នៅខេត្តសៀមរាប ។ បើតាមលោក ជុនហៀង ថាវសិទ្ធិ ប្រធានផ្នែកពាណិជ្ជកម្ម ក្រុមហ៊ុនវីតាល់ មានប្រសាសន៍ថា បន្ទាប់បានរួមចំណែក ជាមួយរដ្ឋាភិបាលកម្ពុជា...
ព័ត៌មានលំអិតក្នុងឱកាសចុះសួរសុខទុក្ខនិងស្វែងយល់អំពីកត្តារីកចម្រើន និងបញ្ហាប្រឈមនានា នៅនៅកសិដ្ឋានដាំដំណាំនិងចិញ្ចឹមសត្វមួយកន្លែង របស់សហគមន៍សំរោងមានជ័យ ស្ថិតក្នុងឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប កាលពីរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០នេះ ឯកឧត្តម ឡូយ សុផាត ប្រធានគណៈកម្មការទី៣នៃរដ្ឋសភា បានមានប្រសាសន៍ថា ខេត្តសៀមរាប គឺជាខេត្តគោលដៅទេសចរណ៍ដ៏ធំនិងសំខាន់ដែលមានសក្តានុពលទាក់ទាញភ្ញៀវបរទេសចូលមកទស្សនារាប់លាននាក់ក្នុង១ឆ្នាំៗ ហើយការហូបចុកវាជាតម្រូវការចាំបាច់បំផុត ដែលបញ្ហានេះ គឺជាភ្លើងសញ្ញាបង្ហាញថា...
ព័ត៌មានលំអិតស្ពានហាល ដែលជាផ្លូវចូល សំខាន់ ទិសខាងលិចប្រាសាទអង្គរវត្ត ត្រូវបានផ្អាក មិនឲ្យអ្នកទេសចរឆ្លងកាត់ បន្ទាប់ពីចាប់ផ្ដើមបើកការដ្ឋានជួសជុល លើកទី២ ជាផ្លូវការកាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦។ បើតាមការឲ្យដឹងពី លោក អន សុភាព ប្រធានគ្រប់គ្រងគម្រោងជួសជុលស្ពានហាលខាងលិចប្រាសាទអង្គរ នៃអាជ្ញាធរជាតិអប្សរា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០...
ព័ត៌មានលំអិតនៅក្នុងស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ន វិស័យកសិកម្មនៅកម្ពុជា មានសក្តានុពលខ្ពស់ ក្នុងការទ្រទ្រង់ជីវភាពរស់នៅរបស់ប្រជាជន បើយោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តសៀមរាប វិស័យកសិកម្មនៅក្នុងរដូវវស្សាឆ្នាំ២០២០នេះ អនុវត្តបានជាង៩៩ភាគរយ នៃផែនការ នេះបើតាមប្រសាសន៍ ឯកឧត្តម ឡូយ សុផាត ប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក ដែលជាគណៈកម្មការទី៣ នៃរដ្ឋសភា...
ព័ត៌មានលំអិតតាមរយៈនៃកិច្ចពិភាក្សាមួយនៅក្នុងកិច្ចប្រជុំរបស់ក្រុមការងារត្រួតពិនិត្យសុវត្ថិភាពទេសចរណ៍ក្នុងខេត្តសៀមរាប ក្រោមអធិបតីភាពលោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត ដោយមានការចូលរួមពីសំណាក់លោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាក្នុងខេត្ត មន្ត្រីជំនាញក្នុងខេត្ត និង អភិបាល អភិបាលរងក្រុងស្រុកក្នុងខេត្ត កាលពីរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០នេះ បានសម្រេចយល់ព្រម និង គាំទ្រក្នុងការផ្ដល់នូវស្លាកសញ្ញាវិធានសុវត្ថិភាពទេសចរណ៍ ជំហានទី១...
ព័ត៌មានលំអិតកាលពីរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០នេះ ប្រជាកសិករងាយរងគ្រោះដែលរងផលប៉ះពាល់ពីជំងឺកូវីដ១៩ ចំនួន ៨.៣៩២ គ្រួសារ មកពី៤៩ភូមិ នៅឃុំទាំង៦ ក្នុងស្រុកស្រីស្នំ ខេត្តសៀមរាប បានទទួលគ្រាប់ពូជបន្លែដោយឥតគិតថ្លៃ រួមមាន ៖ ពូជបន្លែ , ត្រកួន , ត្រប់ ,...
ព័ត៌មានលំអិតលោកស្រី យូ សុភា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប បានមានប្រសាសន៍ថា ដោយសារបញ្ហាជំងឺកូវីដ១៩ បានធ្វើឲ្យការងារមួយចំនួននៅបរទេស ជាពិសេសនៅប្រទេសថៃ ត្រូវបានផ្អាកជាបណ្ដោះអាសន្ន រហូតដល់មានការបិទព្រំដែនទៀត ដូច្នេះរហូតមកទល់ពេលនេះ មានបងប្អូនប្រជាពលរដ្ឋយើងដែលធ្លាប់ធ្វើការនៅប្រទេសថៃ នៅតែបន្តចាកចេញពីប្រទេសថៃ តាមច្រកអន្តរជាតិ ក៏ដូចជាច្រករបៀងផ្សេងៗទៀតនៅតាមខេត្តជាប់ព្រំដែន ដើម្បីវិលត្រឡប់លំនៅដ្ឋានរបស់ខ្លួនវិញ ប៉ុន្តែក៏នៅមានបងប្អូនប្រជាពលរដ្ឋយើងមួយចំនួនបានចាញ់បោកមេខ្យល់ បានវិលត្រឡប់ទៅស្វែងរកការងារធ្វើនៅប្រទេសថៃវិញដោយខុសច្បាប់...
ព័ត៌មានលំអិតអតីតមគ្គុទេសក៍ទេសចរណ៍មានបទពិសោធន៍១០ឆ្នាំម្នាក់ ក្នុងក្រុងសៀមរាប សម្រេចចិត្តជ្រើសរើស ប្រកបរបរចិញ្ចឹមបង្កងអូស្ដ្រាលី ដោយសារពូជបង្កងអូស្ដ្រាលីងាយស្រួលចិញ្ចឹម ឆាប់ទទួលផល ចន្លោះពី ៦ខែទៅ៩ខែ និងទទួលបានប្រាក់ចំណូលខ្ពស់។ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០នេះ លោក សុខ សំណាង អតីតអ្នកមគ្គុទេសក៍ទេសចរមួយរូប រស់នៅភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប បានបង្ហាញថា...
ព័ត៌មានលំអិតកាលពីនៅថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២០ លោកជំទាវ សុខ ណារ៉ូ ពៅ ហេង អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បាននាំយកអំណោយមួយចំនួន ប្រគល់ជូន កុមារីរងគ្រោះដោយសារ គ្រាប់មិនទាន់ផ្ទុះចំនួន២នាក់ ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាប។ ករណីផ្ទុះគ្រាប់សំណល់នេះ បានកើតឡើង កាលពីថ្ងៃទី...
ព័ត៌មានលំអិតកាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ ២០២០ លោក ប្រធានមន្ទីរទេសចរណ៍ខេត្តបានដឹកនាំក្រុមការងារអធិការកិច្ចនៃមន្ទីរទេសចរណ៍ខេត្ត សហការជាមួយតំណាង រដ្ឋបាលក្រុងសៀមរាប និងអធិការដ្ឋានក្រុងសៀមរាប បានបន្តចុះផ្អាកសកម្មភាពទីតាំងមណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យ បៀរហ្គាឌិន (មានបន្ទប់ខារ៉ាអូខេ) ៣កន្លែង ដែលមានទីតាំងនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។ តាមការឲ្យដឹងពីមន្ត្រីជំនាញ បង្ហាញថា ក្នុងចំណោមទីតាំងមណ្ឌលកម្សាន្តទាំង៣នោះ ០២កន្លែង...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.