ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ចុះហត្ថលេខាលើប្រកាសអន្តរក្រសួងស្តីពី «វិធានការទប់ស្កាត់ និងលុបបំបាត់ការឆ្លងរំខានចូលហ្វ្រេកង់ស៍ប្រព័ន្ធឧបករណ៍វិទ្យុនាំផ្លូវអាកាសនៅក្នុងដែនអាកាស

នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ នាទីស្តីការ ក្រសួងព័ត៌មាន មានរៀបចំ ពិធីចុះហត្ថលេខាលើប្រកាសអន្តរក្រសួង ស្ដីពី«វិធានការទប់ស្កាត់ និងលុបបំបាត់ការឆ្លងរំខានចូលហ្វ្រេកង់ស៍ប្រព័ន្ធឧបករណ៍វិទ្យុ នាំផ្លូវអាកាសនៅក្នុងដែនអាកាសនៃព្រះរាជាណាចក្រកម្ពុជា» រវាង ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តី...

ព័ត៌មានលំអិត

នាយសង្កាត់រដ្ឋបាលព្រៃឈើកន្ទួតខ្នារក្រៅ អំពាវនាវដល់ប្រជាពលរដ្ឋដែលនិយមទស្សនាផ្កាព្រៃ សូមមកទស្សនាផ្កាចំហួយ ដែលបច្ចុប្បន្ន កំពុងចាប់ផ្តើមរីកស្រស់បំព្រង នៅក្នុងដីព្រៃនៃចម្ការពូជឈើគ្រញូង

លោក សេង លន នាយសង្កាត់រដ្ឋបាលព្រៃឈើកន្ទួតខ្នារក្រៅ បានឲ្យដឹងថា ផ្កាចំហួយ ឬអ្នកខ្លះហៅថាផ្កាចាហួយ គឺជាផ្កាមួយប្រភេទដែលមានពណ៌ផ្កាឈូក ស៊ីជម្ពូរស្រស់ស្អាត ដុះនៅក្នុងព្រៃដែលមនុស្សភាគច្រើនបានស្គាល់ ដូច្នេះក្នុងឱកាសនេះ សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលនិយមទស្សនាផ្កាព្រៃ សូមមកទស្សនាផ្កាចំហួយ ខណៈបច្ចុប្បន្ននេះ ផ្កាប្រភេទនេះ កំពុងចាប់ផ្តើមរីកស្រស់បំព្រងពាសពេញដីប្រកបដោយភាពស្រស់ស្អាត អមដោយទេសភាពជុំវិញធម្មជាតិខៀវស្រងាត់ធ្វើឱ្យអារម្មណ៍របស់យើងមានភាពស្រស់ស្រាយប្លែកតែម្តងនៅពេលបានទស្សនា នៅក្នុងដីព្រៃនៃចម្ការពូជឈើគ្រញូង ស្ថិតនៅភូមិត្រពាំងថ្ម ឃុំឃុនរាម...

ព័ត៌មានលំអិត

អភិបាលស្រុកបន្ទាយស្រី អះអាងថានឹងធ្វើការដោះស្រាយបញ្ហាដីធ្លីទ្រង់ទ្រាយធំនៅក្នុងស្រុកនេះដែលបានអូសបន្លាយអស់ជាយូរឆ្នាំមកហើយនោះ ដើម្បីឈានទៅដល់ការបញ្ចប់ការវិវាទរ៉ាំរ៉ៃ

លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី មានប្រសាសន៍នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០នេះថា ស្របពេលដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា កំពុងធ្វើសិក្សាពីលទ្ធភាពកាត់ឆ្វៀល និងផ្តល់កម្មសិទ្ធិជូនដល់ប្រជាពលរដ្ឋដែលបានកាន់កាប់ និងអាស្រ័យផលជាក់ស្តែងយូរឆ្នាំនៅលើដីសាធារណៈរបស់រដ្ឋនោះ រដ្ឋបាលស្រុកបន្ទាយស្រីចាំបាច់ត្រូវប្រមូល និងគ្រប់គ្រងរាល់ទិន្នន័យពាក់ព័ន្ធនឹងបញ្ហាដីធ្លីនេះពីថ្នាក់មូលដ្ឋានផ្ទាល់ឲ្យបានគ្រប់ជ្រុងជ្រោយជាមុនសិន ដើម្បីជៀសវាងការឆ្លៀតឱកាសពីសំណាក់ជនខិលខូច និងសកម្មជនដីធ្លីមួយចំនួន យកលេសនេះលេសនោះមកទាមទារចំណែកឲ្យអាជ្ញាធរដោះស្រាយជូនដែរ ។ លោក ឃឹម ហ្វីណង់...

ព័ត៌មានលំអិត

រដ្ឋមន្រ្តីក្រសួងកិច្ចនារី អះអាងថាកង្វះខាតចំណេះដឹងផ្នែកហិរញ្ញវត្ថុ ធ្វើឲ្យសហគ្រិនស្រ្តី ពិបាកទទួលបានឥណទានពីធនាគារ ឬ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនានា សម្រាប់ពង្រីកមុខជំនួញរបស់ខ្លួន

លោកជំទាវវេជ្ជបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចនារី បានមានប្រសាសន៍ថា ផ្អែកតាមឯកសារសិក្សាមួយរបស់ OECD បានរកឃើញថា មូលហេតុដែលសហគ្រិនស្រ្តី ពិបាកទទួលបានឥណទានពីធនាគារ ឬ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនានាសម្រាប់ពង្រីកមុខជំនួញរបស់ខ្លួននោះ គឺដោយសារតែមានកង្វះខាតចំណេះដឹងផ្នែកហិរញ្ញវត្ថុ ពុំមានសមត្ថភាពក្នុងការបង្កើតផែនការអាជីវកម្ម និងរបាយការណ៍ហិរញ្ញវត្ថុជាដើម ដែលកង្វះខាតទាំងនេះកាន់តែធ្វើឲ្យស្រ្តីបាត់បង់ទំនុកចិត្ត និងភាពជឿជាក់ក្នុងការពង្រីកទុនវិនិយោគរបស់ខ្លួន ហើយសហគ្រិនស្រ្តីមួយចំនួន បានសម្រេចចិត្តចងការប្រាក់ឯកជន ក្នុងអត្រាការប្រាក់ខ្ពស់...

ព័ត៌មានលំអិត

ព្រឹត្តិការណ៍ជិះកង់រៃអង្គាសសប្បុរសធម៌ ដើម្បីរកថវិកាជួយដល់មន្ទីរពេទ្យមួយចំនួន ដែលកំពុងជួបវិបត្តិហិរញ្ញវត្ថុ ក្នុងវិបត្ដិជំងឺកូវីដ- ១៩ នៅខេត្តសៀមរាប

លោកជំទាវ ទាងអេង-ទៀសីហា អនុប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានឲ្យដឹងថា៖ ដើម្បីរួមចំណែក ដោះស្រាយក្តីកង្វល់ និងឆ្លើយតបទៅនឹងបញ្ហាប្រឈមកង្វះខាតថវិកា ព្រមទាំងដោយមានកិច្ចសហការពីរដ្ឋបាលខេត្តសៀមរាប សាខាកាកបាទក្រហមកម្ពុជាខេត្ត មានគម្រោងរួចហើយ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០ខាងមុខ នឹងមានរៀបចំព្រឹត្តិការណ៍ជិះកង់រៃអង្គាសរកមូលនិធិសប្បុរសធម៌ ដើម្បីជួយដល់មន្ទីរពេទ្យកុមារក្នុងខេត្តសៀមរាប ដែលកំពុងជួបវិបត្តិហិរញ្ញវត្ថុ ក្នុងដំណាក់កាលមានវិបត្តិជំងឺកូវីដ-១៩។ ការលើកឡើងបែបនេះ ក្នុងឱកាសដែលលោកជំទាវ អញ្ជើញទៅប្រគល់គ្រែចំនួន...

ព័ត៌មានលំអិត

មន្ទីរសុខាភិបាលខេត្តសៀមរាប៖ ម៉ាស៊ីនពិសោធន៍ធ្វើតេស្តរកមេរោគកូវីដ១៩ ថ្នាក់ខេត្តដំបូងគេ កំពុងរៀបចំតម្លើង នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប

នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ ម៉ាស៊ីនពិសោធន៍ធ្វើតេស្តរកមេរោគកូវីដ១៩ ថ្នាក់ខេត្តដំបូងគេ បានចាប់ផ្ដើមរៀបចំតម្លើងហើយ នៅក្នុងមន្ទីរពិសោធន៍ នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប និងរង់ចាំការត្រួតពិនិត្យពីអ្នកជំនាញរបស់អង្គការសុខភាពពិភពលោក ហៅកាត់ថា WHO នេះបើតាមប្រសាសន៍លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប។ លោកប្រធានមន្ទីរសុខាភិបាលខេត្ត បញ្ជាក់ថា នាពេលកន្លងមក មន្ទីរពិសោធន៍របស់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប គឺមានសមត្ថភាពប្រមូលយកសំណាកអ្នកសង្ស័យ...

ព័ត៌មានលំអិត

សមត្ថកិច្ចខេត្តសៀមរាប បញ្ជូនខ្លួនជនជាតិវៀតណាម ៣០នាក់ លួចស្នាក់នៅខុសច្បាប់ ទៅរាជធានីភ្នំពេញ

កាលពីម៉ោង៥ល្ងាច ថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២០ កម្លាំងនគរបាលជំនាញខេត្តសៀមរាប បានបញ្ជូនជនជាតិវៀតណាមចំនួន៣០នាក់ ក្នុងនោះស្រី០៨នាក់ ចេញពីខេត្តសៀមរាប ពីបទលួចឆ្លងដែន និងស្នាក់នៅខុសច្បាប់ តាមរថយន្តទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។ តាមការបញ្ជាក់របស់លោកវរសេនីយ៍ឯក តូច សុគន្ធ ប្រធានការិយាល័យស៊ើបអង្កេត និងអនុវត្តន៍នីតិវិធី នៃស្នងការនគរបាលខេត្តសៀមរាប បង្ហាញថា...

ព័ត៌មានលំអិត

មន្រ្តីជំនាញអភិរក្សព្រៃឈើ អះអាងថា៖ អនុផលព្រៃឈើ វានឹងប្រាកដកើតឡើងយ៉ាងសម្បូណ៌បែប សម្រាប់ទ្រទ្រង់ជីវភាពប្រជាសហគមន៍ និងក្លាយជាតំបន់ដ៏មានសក្តានុពល សម្រាប់ការពង្រីកវិស័យទេសចរណ៍នៅកម្ពុជា

សៀមរាប៖ អនុផលព្រៃឈើនៅក្នុងតំបន់ព្រៃពូជក្រញូងកន្ទួតខ្នារក្រៅ ក្នុងដែនភូមិសាស្រ្តស្រុកស្វាយលើ និងស្រុកបន្ទាយស្រី នៃខេត្តសៀមរាប នៅក្នុងខែកក្កដានេះ បាននិងកំពុងបង្ហាញផលផ្សិតក្ងោក ផ្សិតទន្សោង និងមានផ្សិតកញ្ចូផងដែរ ហើយប្រភេទផ្សិតទាំងនេះ និងបន្តឲ្យផល រហូតដល់ចុងខែសីហាខាងមុខ បន្ទាប់ពីក្នុងតំបន់ព្រៃមួយនេះ កាលពីក្នុងមេសាកន្លងមក និងក្នុងពេលធ្លាក់ភ្ញៀងដំបូង បានផ្តល់ផលផ្សិតប៉ក់ និងការលូតលាស់ស្លឹកព្រិចប្រភេទបន្លែព្រៃ សម្រាប់ប្រជាពលរដ្ឋរស់នៅជុំវិញតំបន់នោះ បានអាស្រ័យផល តាមរដូវកាលជារៀងរាល់ឆ្នាំ...

ព័ត៌មានលំអិត

កិច្ចប្រជុំបូកសរុបការងារប្រចាំឆមាសទី០១ និង លើកទិសដៅអនុវត្តបន្តប្រចាំឆមាសទី០២ ឆ្នាំ២០២០ លើវិស័យផ្សព្វផ្សាយព័ត៌មាន របស់មន្ទីរព័ត៌មានខេត្តសៀមរាប

សៀមរាប៖ នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០នេះ នៅ សាលប្រជុំមន្ទីរព័ត៌មានខេត្តសៀមរាប មានបើកកិច្ចប្រជុំបូកសរុបសកម្មភាពការងារប្រចាំឆមាសទី០១ និង លើកទិសដៅអនុវត្តបន្តប្រចាំឆមាសទី០២ ឆ្នាំ២០២០ របស់មន្ទីរព័ត៌មានខេត្ត ក្រោមការដឹកនាំរបស់លោក លីវ សុខុន ប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់លោក លោកស្រី ជាអនុប្រធានមន្ទីរ ថ្នាក់ដឹកនាំការិយាល័យចំណុះមន្ទីរ និង...

ព័ត៌មានលំអិត

អភិបាលរងខេត្តសៀមរាប ចុះសួរសុខទុក្ខប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កមួយកន្លែងក្នុងស្រុកអង្គរជុំ

នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០នេះ លោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប បានដឹកនាំប្រតិភូជាថ្នាក់ដឹកនាំមន្ទីរ អង្គភាពមួយចំនួនក្នុងខេត្ត និង អង្គការដៃគូ ចុះសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កសាលាបឋមសិក្សាបត់ ក្នុងឃុំដូនពេង ស្រុកអង្គរជុំ បន្ទាប់ពីពួកគាត់ទើបត្រឡប់មកពីក្រៅប្រទេស ។ មានប្រសាសន៍ក្នុងឱកាសនេះ លោកស្រី យូ...

ព័ត៌មានលំអិត
Page 449 of 701 1 448 449 450 701

Recommended

សូម Like និង Follow ពួកយើង