ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ២៧គ្រួសារក្នុងសង្កាត់ចុងឃ្នាស់ ទទួលគ្រឿងឧបភោគបរិភោគពីព្រះសង្ឃនិងសប្បុរសជន

កាលពីរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ២៧គ្រួសារ ស្ថិតក្នុងសង្កាត់ចុងឃ្នាស់ ក្រុងសៀមរាប ទទួលបានអំណោយសប្បុរសធម៌ជាគ្រឿងឧបភោគបរិភោគ ពីព្រះសង្ឃ និងសប្បុរសជន ខណៈវិបត្តិនៃជំងឺកូវីដ១៩ នៅតែបន្តរីករាលដាលនៅលើសកលលោក និងកម្ពុជា។ អំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតនាពេលនោះ មានការឧបត្ថម្ភពី ព្រះវិជ័យរង្សី ឡាច លាង ព្រះគ្រូប្រាសាទរង្សីអនុគណក្រុងសៀមរាប ព្រះគ្រូវិសារទោ...

ព័ត៌មានលំអិត

កាកបាទក្រហមកម្ពុជានាំយកអំណោយមនុស្សធម៌ ជូនដល់គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ ៦៦គ្រួសារ ក្នុងខេត្តសៀមរាប

គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៦៦គ្រួសារ មកពីស្រុកស្វាយលើ និង ស្រុកសូទ្រនិគម ខេត្តសៀមរាប ទទួលអំណោយពីកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែ ឧសភា ឆ្នាំ២០២០ នៅបរិវេណសាលាឃុំ ពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប។ យោងតាមរបាយការណ៍របស់អាជ្ញាធរ គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ ក្នុងស្រុកសូទ្រនិគម មាន៥៩គ្រួសារ ក្នុងនោះរលំទាំងស្រុង...

ព័ត៌មានលំអិត

ប្រតិភូសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ចុះសួរសុខទុក្ខ និងប្រគល់សម្ភារៈប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ១៩ ដល់ក្រុមគ្រូពេទ្យ នៅមណ្ឌលសុខភាព២កន្លែង ក្នុងស្រុកសូទ្រនិគម

ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ លោកជំទាវ ទាង អេង ទៀ សីហា អនុប្រធាន គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានដឹកនាំប្រតិភូ ចុះសួរសុខទុក្ខ និងប្រគល់សម្ភារៈប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ១៩ ដល់ក្រុមគ្រូពេទ្យ នៅមណ្ឌលសុខភាព ពពេល និង សំរោង ស្ថិតក្នុងស្រុកសូទ្រនិគម ព្រមទាំងជួបសួរសុខទុក្ខ...

ព័ត៌មានលំអិត

អនុសាខាកាកបាទក្រហមកម្ពុជាក្រុងសៀមរាប នាំយកអំណោយមនុស្សធម៌ជូន ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ និងមានជីវភាពខ្វះខាតចំនួន៥៣ គ្រួសារ

កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ អនុសាខាកាកបាទក្រហមកម្ពុជា ក្រុងសៀមរាប ចូលរួមដោយក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ក្រុងសៀមរាប អាជ្ញាធរមូលដ្ឋាន និងកម្លាំងសឹករងក្រុង បាននាំយកអំណោយជាសម្ភារៈ គ្រឿងឧបភោគបរិភោគមួយចំនួន ចែកជូនដល់ប្រជាពលរដ្ឋចំនួន៥៣ គ្រួសារ ស្ថិតក្នុងសង្កាត់ ជ្រាវ ក្រុងសៀមរាប ដែលបានរងគ្រោះដោយសារខ្យល់កន្ត្រាក់ កាលពីល្ងាចថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០...

ព័ត៌មានលំអិត

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ទទួលសៀវភៅ “ប៊ុន រ៉ានី-ភរិយាបុរសខ្លាំងនៃកម្ពុជា” ជាភាសាខ្មែរ និងអង់គ្លេស

នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានទទួលជួប និង ទទួលសៀវភៅស្តីពីប្រវត្តិសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទ ក្រហមកម្ពុជា និងជាភរិយា សម្តេចតេជោ ហ៊ុន...

ព័ត៌មានលំអិត

លេខាធិការដ្ឋាននៃប្រព័ន្ធស្បៀងបម្រុងកម្ពុជា ជំរុញកសិករ និងកម្មករ រងផលប៉ះពាល់ដោយជំងឺកូវីដ១៩ ក្នុងខេត្តសៀមរាប ដាំដុះបន្លែសុវត្ថិភាព

នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ លេខាធិការដ្ឋាន នៃប្រព័ន្ធស្បៀងបម្រុងកម្ពុជា (ប.ស.ប.ក)នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានរៀបចំ សិក្ខាសាលាស្តីពី “ការផ្សព្វផ្សាយ និងការផ្គត់ផ្គង់គ្រាប់ពូជបន្លែ ដោយឥតគិតថ្លៃដល់កសិករ និងកម្មករ ដែលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ ដើម្បីជំរុញការដាំដុះបន្លែសុវត្ថិភាព” ក្នុងគោលដៅ លើកទឹកចិត្ត និងជំរុញចលនាបង្កើនការដាំដុះក្នុងស្រុក បន្ថែមប្រាក់ចំណូល ពីលើការងារបង្កបង្កើនផលស្រូវស្រែនោះ។ លោក...

ព័ត៌មានលំអិត

សិក្ខាកាមពលទាហានថ្មីជិត៤០០នាក់ ហ្វឹកហាត់បាញ់គ្រាប់ពិតក្នុងស្រុកវ៉ារិន ខេត្តសៀមរាប

នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ សិក្ខាកាមពលទាហានថ្មី ក្របខណ្ឌកងទ័ពជើងគោកឆ្នាំ២០២០ ចំនួន៣៩៥នាក់ បានចាប់ផ្ដើមហ្វឹកហាត់បាញ់គ្រាប់ពិត នៅទីបញ្ជាការហ្នឹកហ្វឺនយោធភូមិភាគទី៤ អូរកូនតឹង ក្នុងស្រុកវ៉ារិន ខេត្តសៀមរាប ដើម្បីយល់ដឹងពីតួនាទីភារៈកិច្ច និងយុទ្ធសាស្ដ្រមួយចំនួន ក្នុងជួរកងកម្លាំងយោធា។ ឯកឧត្តម ឧត្ដមសេនីយឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤ និងជាមេបញ្ជាការរងកងទ័ពជើងគោក...

ព័ត៌មានលំអិត

មន្ត្រីមន្ទីរសុខាភិបាលខេត្តសៀមរាបបញ្ជាក់ថា ម្ចាស់ភោជនីយដ្ឋានទាំងអស់ ត្រូវអនុវត្តនូវវិធានការ៣ចំនុចជាចាំបាច់ ដើម្បីការ ពារ រលកទី២នៃវីរុសកូវីដ១៩ បើមិនដូច្នោះប្រឈមទៅនឹងការបិទអាជីវកម្ម

លោកស្រី លី វណ្ណៈ ប្រធានការិយាល័យឱសថ នៃមន្ទីរសុខាភិបាលខេត្តសៀមរាប បានបញ្ជាក់ថា ទាំងអ្នកចំអិនម្ហូបអាហារ និង ទាំងអ្នកបំរើសេវា នៅគ្រប់ភោជនីយដ្ឋានទាំងអស់ក្នុងខេត្ត ត្រូវប្រកាន់ខ្ជាប់ និងអនុវត្តឱ្យបាននូវវិធានការបីចំណុច ដូចជា ៖ ១. ត្រូវពាក់ម៉ាស់ជាប្រចាំទាំងអ្នកចំអិនម្ហូបអាហារនិងអ្នកបំរើសេវាដល់អតិថិជនដែលមកបរិភោគនៅក្នុងទីកន្លែងរបស់ខ្លួនចៀសវាងតំណក់ទឹកតូចៗខ្ជាត់ចេញពីមាត់យើងទៅលើម្ហូបអាហារ , ២. ត្រូវដាក់អាល់កុលឬជែលលាងដៃ សម្រាប់អតិថិជនសំអាតដៃមុននិងក្រោយបរិភោគ...

ព័ត៌មានលំអិត

សមាជិកក្រុមប្រឹក្សាខេត្ត នាំយកកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌន ១៦០កញ្ចប់ ជូនសាសនិកឥស្លាមក្រីក្រនៅក្រុងសៀមរាប

នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០នេះ ឯកឧត្តម អែល សៀត សមាជិកក្រុមប្រឹក្សាខេត្ត និងជាអនុប្រធាន សាសនាឥស្លាមខេត្តសៀមរាប និងលោក ហ៊ា ហាវ ចៅសង្កាត់ស្វាយដង្គំ ព្រមទាំងគណៈគ្រប់គ្រងសាសនាឥស្លាមខេត្ត បាននាំយកកញ្ចប់អាហារ សម្រាប់ស្រាយបួសខែរ៉ាម៉ាឌនចំនួន ១៦០កញ្ចប់ ដែលជាអំណោយសប្បុរសជនម៉ាឡេស៊ី ចែកជូនដល់សាសនិកឥស្លាមក្រីក្រនៅក្រុងសៀមរាប។ ឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត...

ព័ត៌មានលំអិត

បងប្អូនប្រជាពលរដ្ឋខ្មែរប្រមាណពី៦០ទៅ៧៥ភាគរយ ដែលធ្លាប់ធ្វើការនៅប្រទេសថៃ មានបំណងចង់ត្រឡប់ទៅធ្វើការនៅប្រទេសថៃវិញ ក្នុងខណៈពេលដែលប្រទេសទាំងពីរ នៅតែបន្តបិទព្រំដែននៅឡើយ ដើម្បីការពារការឆ្លងរាលដាលជំងឺកូវីដ១៩

មន្ត្រីនៃក្រុមការងារទទួលនិងដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលវិលត្រឡប់មកពីប្រទេសថៃ ខេត្តសៀមរាប បានឲ្យដឹងថា គិតមកទល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០នេះ មានបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលវិលត្រឡប់មកពីប្រទេសថៃ ចូលមកក្នុងខេត្តសៀមរាប មានចំនួនជាង១២.០០០នាក់ បន្ទាប់ពីមានករណីកើតឡើងជំងឺកូវីដ១៩ ហើយក្នុងចំនួននេះ ក៏មានបងប្អូនប្រជាពលរដ្ឋខ្មែរប្រមាណពី៦០ទៅ៧៥ភាគរយ ដែលធ្លាប់ធ្វើការនៅប្រទេសថៃ មានបំណងចង់ត្រឡប់ទៅធ្វើការនៅប្រទេសថៃវិញដែរ ក្នុងខណៈពេលដែលប្រទេសទាំងពីរ នៅតែបន្តបិទព្រំដែននៅឡើយ ដើម្បីការពារការឆ្លងរីករាលដាលជំងឺកូវីដ១៩ ។...

ព័ត៌មានលំអិត
Page 467 of 701 1 466 467 468 701

Recommended

សូម Like និង Follow ពួកយើង