ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

ប្ដីប្រពន្ធ២នាក់របួសធ្ងន់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ ខណៈធ្វើដំណើរទៅធ្វើការសំណង់ក្នុងក្រុងសៀមរាប

នៅម៉ោងប្រមាណ៦ព្រឹក ព្រឹកថ្ងៃទី២១ ខែ ឧសភា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាង ម៉ូតូ និងម៉ូតូ នៅកំណាត់ផ្លូវជាតិលេខ៦ ចំណុចផ្លូវចូលវត្តប្រាសាទឥន្ទ្រា ហៅវត្តគោកប៉ាទ្រី ស្ថិតក្នុងភូមិគ្រួស សង្កាត់ស្វាយដង្គុំ ក្រុងខេត្តសៀមរាប បណ្តាលអ្នកបើកបរ និងរួមដំណើរ រងរបួសចំនួន៤នាក់ ក្នុងនោះ ប្ដីប្រពន្ធជាកម្មករសំណង់...

ព័ត៌មានលំអិត

ចម្លាក់ពើងគំនូរនៅចង្កេះភ្នំគូលែន មានអាយុកាលរាប់ពាន់ឆ្នាំមុនគ្រឹស្តសករាជ តែពុំទាន់មានអ្នកទេសចរណ៍ទៅទស្សនា

អ្នកបុរាណវិទូនៃអាជ្ញាធរជាតិអប្សរា បានសិក្សារកឃើញថា ពើងគំនូរ ឬចម្លាក់ពើងគំនូរ តូចធំជាច្រើនកន្លែងនៅចង្កេះភ្នំគូលែន ក្នុងភូមិត្រពាំងទឹម ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប មានអាយុកាលជាង២ពាន់ឆ្នាំមុនគ្រឹស្តសករាជ។ មានប្រសាសន៍ឲ្យដឹងនៅថ្ងៃទី២០ខែឧសភាឆ្នាំ២០២០នេះ លោក អ៊ឹម សុខរិទ្ធី ប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្នុងនិងក្រៅឧទ្យានអង្គរ នៃអាជ្ញាធរជាតិអប្សរា លើកឡើងថា តំបន់ទេសចរណ៍វប្បធម៌ប្រវត្ដិសាស្ដ្រពើងគំនូរនេះ ពុំមានអ្នកទេសចរជាតិ និងអន្ដរជាតិទៅទស្សនានោះទេ...

ព័ត៌មានលំអិត

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ប្រគល់ផ្លែល្មើនិងថវិកាជូនដល់បណ្តាវិហារឥស្លាម សម្រាប់ស្រាយ បួសខែរ៉ម៉ាឌន នៅទូទាំងស្រុកកោះសូទិន

នាព្រឹក ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ នៅទីស្តីការ ក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានទទួលផ្លែល្មើចំនួន ២ តោន ដែលទទួល បានពី ឯកឧត្តម ស្លៈ ណាស៊ី ទីប្រឹក្សា...

ព័ត៌មានលំអិត

មនុស្សស្លាប់ម្នាក់និង៤នាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាល ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍នៅក្នុងឃុំព្រៃជ្រូក ស្រុកពួក ព្រមទាំងខូចខាតលំនៅដ្ឋានប្រជាពលរដ្ឋចំនួន០២ខ្នងបន្ថែមទៀត

សមត្ថកិច្ចនគរបាលស្រុកពួក បានឲ្យដឹងថា កាលពីវេលាម៉ោង០៥និង៣០នាទីព្រឹក ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តនិងរថយន្ត នៅលើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចំណុចគីឡូម៉ែត្រលេខ ៣៥១-៣៥២ ក្នុងទឹកដីភូមិកិត្តិយស ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប បណ្ដាលឲ្យមនុស្សស្លាប់ម្នាក់នៅនឹងកន្លែងកើតហេតុ និង មនុស្សចំនួន០៤នាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាល ហើយរថយន្តបានជ្រុលទៅបុកផ្ទះប្រជាពលរដ្ឋចំនួន២ខ្នងបន្ថែមទៀត គឺទី១. ម្ចាស់ផ្ទះរងគ្រោះឈ្មោះ...

ព័ត៌មានលំអិត

ក្រុមការងារព្រៃឈើបាន និងកំពុងកាត់សម្អាតគល់ឈើពុកផុយ និងក្រីបមែកឈើដែលមានហានិភ័យខ្ពស់ក្នុងបរិវេណប្រាសាទតាព្រហ្ម

ឆ្លើយតបតាមអនុសាសន៍របស់អ្នកជំនាញនៃគណៈកម្មាធិការអន្តរជាតិ សម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់អង្គរ(ICC-Angkor) ក្នុងកិច្ចប្រជុំពេញអង្គលើកទី២៦ និងប្រជុំបច្ចេកទេសលើកទី៣៣ និងតាមការអង្កេតយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រប់គ្រងហានិភ័យដើមឈើរបស់នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន នៃអាជ្ញាធរជាតិអប្សរា បាន និងកំពុងមមាញឹកក្នុងការងារកាត់ដកហូតដើមឈើងាប់ គល់ឈើពុកផុយ និងកាត់ក្រីមែកឈើ ដែលមានហានិភ័យខ្ពស់មកលើប្រាសាទតាព្រហ្មចំនួន១៣ដើម។ ការងារទាំងនេះ ធ្វើឡើងក្នុងបំណងដើម្បីបង្កភាពងាយស្រួលក្នុងការជួសជុលប្រាសាទ បង្កើតឲ្យមានសោភ័ណភាពប្រសើរជាងមុន ជួយសម្រាលតួដើមកុំឲ្យដួលរលំ ជាពិសេសបង្ការផលប៉ះពាល់ខ្លាំងដល់រចនាសម្ព័ន្ធថ្មកំពែង ប្រាសាទ...

ព័ត៌មានលំអិត

ខឹងនឹងបងថ្លៃស្តីបន្ទោស ចូលកាប់ដល់ក្នុងបន្ទប់

នៅវេលាម៉ោង ១៤និង៣០នាទីរសៀល ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅក្នុងបន្ទប់ជួល ភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុង/ខេត្ត សៀមរាប មានកើតករណីកាប់ប្រហារបងថ្លៃស្រី បណ្តាលឲ្យរងរបួសជាទម្ងន់ ។ តាមការឲ្យដឹងពីសាកី្សជិតខាងបានឲ្យដឹងថា នៅពេលប្អូនថ្លៃកំពុងផឹកស៊ីចាក់ធុងបាស់បំពងសម្លេង រំខានដល់អ្នកជិតខាង និង បងថ្លៃស្រីកំពុងដេក បានចេញមកប្រាប់ ឲ្យបិទធុងបាស់...

ព័ត៌មានលំអិត

ជំនួបពិភាក្សារវាងអភិបាលខេត្តសៀមរាបនិងអគ្គនាយកដ្ឋានផែនការ

នៅព្រឹកថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០២០នេះ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានអនុញ្ញាតឲ្យប្រតិភូក្រសួងផែនការ ដឹកនាំដោយឯកឧត្តម ថេង បញ្ញាធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយកដ្ឋានផែនការ ចូលជួបពិភាក្សាលើការងារកំណត់អត្តសញ្ញាណ ប្រជាពលរដ្ឋគ្រួសារក្រ១ និង ក្រ២ នៅសាលាខេត្តសៀមរាប ។...

ព័ត៌មានលំអិត

ចំណតរថយន្ដដោយមិនគិតថ្លៃនៅក្នុងតំបន់អង្គររួចរាល់ហើយ សម្រាប់ទទួលភ្ញៀវទេសចរណ៍ក្រោយបញ្ចប់កូវីដ១៩

កាលពីថ្ងៃទី១៨ខែឧសភាឆ្នាំ២០២០មន្ដ្រីជាន់ខ្ពស់អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ដើម្បីធ្វើឱ្យនៅបរិវេណមុខប្រាសាទអង្គរវត្តមានសោភ័ណ្ឌភាពស្អាត និងមានសណ្តាប់ធ្នាប់របៀបរៀបរយល្អ អាជ្ញាធរជាតិអប្សរាបានកំពុងតែមមាញឹកក្នុងការកែលំម្អនៅតំបន់នេះ ទាំងហេដ្ឋរចនាសម្ព័ន្ធ ភាពបៃតង ចំណតរថយន្ត និងមជ្ឍមណ្ឌលបដិសណ្ឋាកិច្ច ដែលការងារទាំងនេះ តាមផែនការគ្រោងឱ្យរួចរាល់នៅចុងឆ្នាំ២០២០។ លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា មានប្រសាសន៍បន្ថែមថា ការទៅទស្សនាអង្គរភ្ញៀវទេសចរណ៍ត្រូវយករថយន្ដទៅចតនៅចំណតរថយន្តនៅបរិវេណមុខអង្គរ ដោយមិនគិតប្រាក់ ដែលអាជ្ញាធរជាតិអប្សរាបានរៀបចំរួចរាល់ហើយ ដោយបានកំណត់ឱ្យរថយន្តចូលចតតាមប្រភេទផងដែរ។លោកបានបន្ដថា...

ព័ត៌មានលំអិត

អណ្តូងទឹកស្អាតចំនួន២បានប្រគល់ជូនសហគមន៍ ដើម្បីជួយសម្រួលដោះស្រាយការខ្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃ !

 តំណាងរាស្រ្តមណ្ឌលសៀមរាប ប្រគល់អណ្តូងទឹកស្អាតខ្នាតធំ២គ្រឿង ជូនប្រជាពលរដ្ឋចំនួន២ភូមិ នៃឃុំសែនសុខ ស្រុកក្រឡាញ់ បានប្រើប្រាស់ជាសាធារណៈ ក្នុងពេលដែលសហគមន៍ទាំងនោះ ជួបបញ្ហាគ្រោះរាំងស្ងួត ! ឯកឧត្តម សៀង ណាំ តំណាងរាស្រ្តមណ្ឌលសៀមរាប និងសហការីជាក្រុមការងារចុះជួយមូលដ្ឋានស្រុកក្រឡាញ់ បានប្រគល់អណ្តូងទឹកស្អាតចំនួន២គ្រឿង ដែលជាប្រភេទអណ្តូងស្នប់ខ្នាតធំ ជូនអាជ្ញាធរមូលដ្ឋានឃុំសែនសុខ ដើម្បីគ្រប់គ្រងចាត់ចែងឲ្យប្រជាពលរដ្ឋបានប្រើប្រាស់ជាលក្ខណៈសហគមន៍ កាលពីចុងសប្តាហ៍កន្លងមកនេះ ។...

ព័ត៌មានលំអិត

មន្ទីរសុខាភិបាលខេត្តសៀមរាប៖ ការចុះផ្សាយថារកឃើញជនជាតិវៀតណាមម្នាក់ បានឆ្លងមេរោគកូវីដ១៩នៅកម្ពុជា ពុំទាន់មានការផ្ដល់ព័ត៌មានជាក់លាក់ពីរដ្ឋាភិបាលវៀតណាមឡើយ

នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ លោកប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប បានបញ្ជាក់ថា មកទល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជា មិនបានទទួលព័ត៌មានផ្លូវការ ណាមួយពីរដ្ឋាភិបាលវៀតណាម ដូចការចុះផ្សាយ របស់សារព័ត៌មានវៀតណាម ជុំវិញករណីថាមានជនជាតិវៀតណាមម្នាក់ បានចាកចេញពីខេត្តសៀមរាប ប្រទេសកម្ពុជា និងបានរកឃើញវិជ្ជមាន មេរោគកូវីដ១៩ ដោយអជ្ញាធរវៀតណាម ពេលត្រឡប់ទៅដល់ប្រទេសរបស់ខ្លួនវិញឡើយ។ តាមរយៈការបញ្ជាក់របស់លោកជំទាវ ឱ...

ព័ត៌មានលំអិត
Page 468 of 701 1 467 468 469 701

Recommended

សូម Like និង Follow ពួកយើង