បន្ទាប់ពីទទួលបានព័ត៌មានជុំវិញករណីមានស្ត្រីម្នាក់ ដែលជាមនុស្សវិបល្លាសស្មារតី និងបានសម្រាលកូនដោយខ្លួនឯង នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានចាត់មន្ត្រីជំនាញចុះពិនិត្យជាក់ស្ដែង និងបានជួយសង្គ្រោះ និងនាំយកស្ត្រីខាងលើ ទៅពិនិត្យ និងតាមដានសុខភាពនៅមន្ទីរបង្អែកខេត្ត ចំណែកទារកបញ្ជូនទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យកុមារអង្គរ និងបញ្ជូនបន្តទៅមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីមើលថែទាំទារក។ ដោយឡែកនៅថ្ងៃទី១១ ខែមីនា...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥នេះ សម្ដេច មហាមន្រ្ដី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង រួមនឹងថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យទីតាំងត្រៀមរៀបចំ ព្រះរាជពិធីបួងសួងចម្រើនសេចក្ដីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា រួមនឹងវត្តមានថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជាជាច្រើនរូបទៀត...
ព័ត៌មានលំអិតមន្ត្រីជាន់ខ្ពស់ក្រសួងកិច្ចការនារី បានបង្ហាញថា គ្រប់អាណត្តិទាំងអស់ រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ ជាពិសេសបន្តជំរុញ និងលើកកម្ពស់បន្ថែមទៀតដល់តួនាទីរបស់ស្ត្រីនៅក្នុងសង្គមជាតិ និងផ្តល់តម្លៃខ្ពស់ ដល់តួនាទីស្ត្រី ក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ នេះបើតាមការលើកឡើងរបស់ លោកជំទាវ ស៊ីវណ្ណ បុទុម រដ្ឋលេខាធិការក្រសួងកិច្ចការនារី ក្នុងវគ្គបណ្តុះបណ្តាលស្តីពីការរៀបចំ និងជំរុញការអនុវត្តកម្មវិធីអភិវឌ្ឍសមត្ថភាពធន់ និងបញ្ជាបយេនឌ័រក្នុង ការប្រែប្រួលអាកាសធាតុ...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥នេះ ក្រសួងបរិស្ថាន បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយគោលនយោបាយ និងយុទ្ធសាស្រ្តពាក់ព័ន្ធវិស័យបរិស្ថានថ្នាក់ក្រោមជាតិ ជូនដល់មន្ត្រីរាជការ មន្ត្រីអនុវត្តច្បាប់ និងអាជ្ញាធរដែនដីពាក់ព័ន្ធក្នុងខេត្តសៀមរាប សម្រាប់នាំយកនូវព័ត៌មានគោលនយោបាយ លិខិតបទដ្ឋានគតិយុត្ត និងសកម្មភាពអាទិភាពថ្មីៗ ដែលជាការឆ្លើយតបទៅនឹងអាណត្តិការងាររបស់រាជរដ្ឋាភិបាលនីតិកាលទី៧ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥នេះ រដ្ឋបាលខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំត្រៀមរៀបចំកម្មវិធីដង្ហែក្បួនអបអរសាទរជ័យលាភីអង្គភាពផ្ដល់សេវាសាធារណ:គំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលឆ្នាំ២០២៤ នៅរសៀលថ្ងៃទី១២ ខែមីនាខាងមុខនេះ ដោយកិច្ចប្រជុំប្រព្រឹត្តិទៅក្រោមវត្តមាន ឯកឧត្តម តោ គឹមស៊ាន និង លោកជំទាវ យូ សុភា សមាជិកក្រុមប្រឹក្សាខេត្ត និងលោកស្រី ម៉ននី...
ព័ត៌មានលំអិតនាព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៥ម្សិលមិញនេះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត បានដឹកនាំរៀបចំពិធីក្រុងពលី បួងសួងសេចក្ដីសុខចម្រើនពីសំណាក់ម្ចាស់ទឹកម្ចាស់ដី ទេវតាថែរក្សាប្រាង្គប្រាសាទអង្គរ ឱ្យដំណើរការសាងសង់ទីតាំង និងការរៀបចំនានានៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ឆ្នាំ២០២៥ ប្រព្រឹត្តិទៅដោយរលូន និងមានសេចក្តីសុខ សិរីសួស្តីគ្រប់ប្រការដល់ក្រុមការងារគ្រប់គ្នា នៅលើទឹកដីសៀមរាបអង្គរ។ ក្នុងសន្និសិទក្រោយបញ្ចប់ពិធីក្រុងពាលី ឯកឧត្តម...
ព័ត៌មានលំអិតសម្រាប់ឆ្នាំ២០២៥នេះ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នឹងបង្ហាញខ្លួនជាថ្មី ជាមួយនឹងការរំលេចពីផ្ទាំងទស្សនីយភាពជាច្រើនទៀត លើទឹកដីអង្គរដ៏បវរនៃយើង ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ក្រោមប្រធានបទ «ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី» ក្នុងន័យបង្កើតនូវស្នាមញញឹមរបស់ប្រជាជាតិខ្មែរមកពីគ្រប់ទិញទី ក្នុងឱកាសនៃការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើង។ ក្នុងឱកាសដឹកនាំក្រុមការងារជួបពិភាក្សា និងស្វែងយល់ពីការងារជាមួយក្រុមអ្នកផលិតមាតិកាក្នុងខេត្តសៀមរាប នៅរសៀលថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្តម សុខ...
ព័ត៌មានលំអិតនៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៥ រដ្ឋបាលស្រុកបន្ទាយស្រី រៀបចំពិធីអបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិ ៨មីនា ឆ្នាំ២០២៥ក្រោមប្រធានបទ “ស្តីពី “សមភាព និងភាព អង់អាច ចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប” ក្រោមវត្តមានឯកឧត្តម សែម រតនា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបន្ទាយស្រី និងលោកជំទាវ ដោយមានការអញ្ជើញចូលរួមពី...
ព័ត៌មានលំអិតក្នុងឱកាសអញ្ជើញប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងស្រុក នៃខេត្តសៀមរាប នាព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តសៀមរាប បានជំរុញដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ត្រូវបន្តខិតខំបង្កើនសកម្មភាពការងារ ដើម្បីបង្កើតនូវសមិទ្ធផលថ្មីៗជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា...
ព័ត៌មានលំអិតមន្ត្រីជាន់ខ្ពស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបង្ហាញថា រយៈពេលដប់ឆ្នាំកន្លងមកនេះ យើងបានឃើញនូវវឌ្ឍនភាពជាច្រើនដែលសេដ្ឋកិច្ចរបស់យើងត្រូវបានធ្វើពិពិធកម្ម ដែលនាំទៅដល់ការបង្កើតការងារជាច្រើននៅក្នុងវិស័យឧស្សាហកម្ម ប៉ុន្តែទោះជាយ៉ាងណាអត្រាភាពគ្មានការងារធ្វើរបស់ប្រជាពលរដ្ឋក៏មានការថយចុះមកត្រឹមតែ ០.២៤ភាគរយប៉ុណ្ណោះ គិតត្រឹមឆ្នាំ២០២៣។ ក្នុងសិក្ខាសាលាពិគ្រោះយោបល់ ស្ដីពីការវាយតម្លៃលើការអនុវត្តគោលនយោបាយជាតិ ស្ដីពីមុខរបរ និងការងារ ឆ្នាំ២០១៥-២០២៥ នៅខេត្តសៀមរាប នាថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្ដម សោម...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.