ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

ក្រសួងធនធានទឹកនិងឧតុនិយម ណែនាំឲ្យប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នចំពោះករណីផ្គររន្ទះ ខ្យល់កន្ត្រាក់ ខណៈរដូវវស្សានឹងចាប់ផ្តើមនៅថ្ងៃទី១៥ ឧសភា

បើតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០នេះ បានឲ្យដឹងថា រដូវវស្សានៅក្នុងប្រទេសកម្ពុជានឹងចាប់ផ្តើមនៅថ្ងៃទី១៥ ខែឧសភាខាងមុខ ដោយក្នុងនោះ នឹងមានរបបខ្យល់មូសុងនិរតីបក់មកលើកម្ពុជាដែរ។ ទន្ទឹមនឹងនេះ ក៏មានជ្រលងសម្ពាធទាបបង្កើនឥទ្ធិពលមកលើភាគពាយ័ព្យ និងខាងជើងកម្ពុជាផងដែរ។ បើតាមខ្លឹមសារនៅក្នុងសេចក្ដីជូនដំណឹងបានឲ្យដឹងទៀតថា ឥទ្ធិពលនេះ នឹងធ្វើឲ្យស្ថានភាពអាកាសធាតុ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែឧសភា...

ព័ត៌មានលំអិត

រដ្ឋបាលខេត្តសៀមរាបបើកកិច្ចប្រជុំគណ:កម្មការអភិវឌ្ឍន៍ទេសចរណ៍ខេត្ត ខណៈទេសចរអន្តរជាតិមានការថយចុះប្រមាណ៥១ភាគរយ ក្នុងត្រីមាសទី១ ឆ្នាំ២០២០

ក្នុងត្រីមាសទី១ ឆ្នាំ២០២០នេះ ខេត្តសៀមរាប ទទួលភ្ញៀវទេសចរអន្តរជាតិសរុបជិត ៤០ម៉ឺននាក់ ចំនួននេះមានការថយចុះប្រមាណ៥១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩ ដោយខេត្តទេសចរណ៍មួយនេះទទួលបានភ្ញៀវទេសចរអន្តរជាតិជិត៨០ម៉ឺននាក់ នេះបើតាមការបង្ហាញរបស់ លោក ងូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប ក្នុងកិច្ចប្រជុំគណ:កម្មការអភិវឌ្ឍន៍ទេសចរណ៍ខេត្ត នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ នៅសាលាខេត្ត សៀមរាប។ លោកប្រធានមន្ទីរទេសចរណ៍ខេត្ត...

ព័ត៌មានលំអិត

រដ្ឋបាលខេត្តសៀមរាប នឹងចូលរួមសន្និសីទសារព័ត៌មានស្ដីពី “វឌ្ឍនភាពនិងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តសៀមរាប” នៅខែឧសភាខាងមុខនេះ

នៅសាលាខេត្តសៀមរាប រសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០នេះ មានរៀបចំកិច្ចប្រជុំ ត្រៀមសម្រាប់ការចូលរួមសន្និសីទសារព័ត៌មាន ស្ដីពី "វឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តសៀមរាប " នៅទីស្ដីការគណៈរដ្ឋមន្ត្រី ដែលនឹងធ្វើឡើងនៅខែឧសភា ឆ្នាំ២០២០ខាងមុខនេះ។ មានវត្តមានដឹកនាំ ក្នុងកិច្ចប្រជុំនេះ លោក សុខ ថុល នាយករដ្ឋបាលសាលាខេត្តសៀមរាប បង្ហាញជូនដល់...

ព័ត៌មានលំអិត

ផ្ទះលក់គ្រឿងសំណង់មួយកន្លែងនៅភូមិវត្ត ក្នុងឃុំស្រែណូយ ត្រូវអគ្គិភ័យឆាបឆេះស្ទើរគ្មានសល់ កាលពីព្រឹកមិញនេះ

លោកអនុសេនីយ៍ទោ សុខ សុខុន មេប៉ស្តិ៍នគរបាលរដ្ឋបាលឃុំស្រែណូយ បានឲ្យដឹងថា នៅវេលាម៉ោង ០៨:១២នាទីព្រឹក ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០នេះ មានអគ្គិភ័យមួយបានកើតឡើងស្ថិតនៅភូមិវត្ត ឃុំស្រែណូយ ស្រុកវ៉ារិន បណ្ដាលឲ្យឆេះផ្ទះលក់គ្រឿងសំណង់មួយខ្នងស្ទើរគ្មានសល់ ទំហំប្រវែង៨ម៉ែត្រគុណនឹង១២ម៉ែត្រ ដំបូលប្រក់ស័ង្កសី និង ខូចខាតទ្រព្យសម្បត្តិទាំងស្រុក ដែលជារបស់ឈ្មោះ សូ...

ព័ត៌មានលំអិត

ក្រុមកសិករក្នុងស្រុកគោលដៅចំនួន៦ នៃខេត្តសៀមរាប ទទួលបានទីផ្សារច្រើន សម្រាប់បន្លែសុវត្ថិភាពធម្មជាតិ និងមាន់ស្រែ

ក្រុមកសិករ ក្នុងស្រុកគោលដៅចំនួន៦ របស់ខេត្តសៀមរាប បាននិងកំពុងមានជីវភាពល្អប្រសើរ ខណៈទីផ្សារ បន្លែសុវត្ថិភាពធម្មជាតិ និងមាន់ស្រែ មានការកើនឡើង ក្រោមការជួយជ្រោមជ្រែងពី គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច ឬហៅកាត់ថា អាមស៏( AIMS) បើតាមការលើកឡើងរបស់ លោក ភឿន គីមលី ប្រធានមន្ទីរពាណិជ្ជកម្ម និងជាប្រធានដឹកនាំការអនុវត្តគម្រោងក្នុងខេត្តសៀមរាប នៅថ្ងៃទី១១...

ព័ត៌មានលំអិត

របួសធ្ងន់២នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកដី និងគោយន្តកន្ត្រៃ២គ្រឿងនៅស្រុកអង្គរធំ

នៅវេលាម៉ោងប្រមាណ១០ព្រឹក ថ្ងៃទី១១ ខែ ឧសភា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើត ឡើងរវាងរថយន្តដឹកដី និងគោយន្តកន្ត្រៃ២គ្រឿង បណ្តាលឲ្យមនុស្ស២នាក់រងបួសធ្ងន់ ស្ថិតនៅចំណុចភូមិភ្លុង ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប ។ តាមការបញ្ជាក់របស់លោកវរៈសេនីយ៍ឯក ឆាយ ហាក់ឡុង អធិការនគរបាលស្រុកអង្គរធំ បានឲ្យដឹងថា រថយន្តដឹកដី...

ព័ត៌មានលំអិត

អាជ្ញាធរជាតិអប្សរាអះអាងថាគ្រាប់ខ្វាតពណ៌ស រកឃើញក្នុងការដ្ឋានជួសជុលប្រាសាទកណ្តាលស្រះស្រង់ពុំមែនជាគ្រាប់ពេជ្រ ឬត្បូងមានតម្លៃឡើយ

ចាប់តាំងពីថ្ងៃទី១៦ ខែមីនាឆ្នាំ២០២០ រហូតមកដល់ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ ក្រុមការងារជួសជុលប្រាសាទកណ្តាលស្រះស្រង់ នៅតែបន្តការជួសជុលនិងកំណាយស្រាវជ្រាវយ៉ាងយកចិត្តទុក្ខដាក់ ក្នុងនោះក្រុមបុរាណវិទូបានរកឃើញវត្ថុបុរាណជាច្រើនប្រភេទ សម្រាប់ធ្វើការស្រាវជ្រាវ ក្នុងចំណោមវត្ថុបុរាណទាំងនោះ គ្រាប់ខ្វាតពណ៌ស ពុំមែនជាវត្ថុគ្រាប់ពេជ្រ ឬវត្ថុមានតម្លៃដូចការលើកឡើងរបស់ប្រជាពលរដ្ឋឡើយ នេះបើតាមការអះអាងពីក្រុមអ្នកជំនាញអាជ្ញាធរជាតិអប្សរា។ លោកបណ្ឌិត អ៊ា ដារិទ្ធិ អនុប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ...

ព័ត៌មានលំអិត

ក្រុមការងារគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា នាំយកអំណោយជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់៣០គ្រួសារ ក្នុងស្រុកអង្គរជុំ

ថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០២០ ក្រុមការងារគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនដល់ប្រជាពលរដ្ឋរងគ្រោះ ដោយខ្យល់កន្ត្រាក់ក្នុងឃុំដូនពេង និងឃុំគោល ស្រុកអង្គរជុំ ខេត្តសៀមរាប ចំនួន៣០គ្រួសារ ក្នុងនោះ រលំផ្ទះ ៤ខ្នង និងរបើកដំបូល ២៦ខ្នង។ លោកវេជ្ជបណ្ឌិត...

ព័ត៌មានលំអិត

មន្រ្តីក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរំលឹកថា ការធ្វេសប្រហែសភ្លេចខ្លួន គឺជាឱកាសរាតត្បាតនៃមេរោគកូវីត-១៩

ព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០នេះ មន្រ្តីក្រុមការងាររាជរដ្ឋាភិបាល និងសមាគមក្រុមប្រឹក្សាសុខភាពប្រជាជន ចុះផ្សព្វផ្សាយវិធានការ និងពង្រឹងស្មារតីដល់ប្រជាពលរដ្ឋក្នុងសហគមន៍ បន្តការពារខ្លួន និងប្រយុទ្ធប្រឆាំងការចម្លងជំងឺកូវីដ១៩ នៅឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប។ បើទោះជានៅក្នុងប្រទេសកម្ពុជា រលកទី១នៃការចម្លងមេរោគកូវីត-១៩ ត្រូវបានបញ្ចប់ក៏ដោយ តែការពង្រឹងការការពារ ទប់ស្កាត់ នៃរលកទី២ជំងឺកូវីត-១៩ នៅក្នុងសហគមន៍ នៅតែជាការងារអាទិភាព...

ព័ត៌មានលំអិត

អ្នកបើកបររថយន្តបាឡែនស្លាប់ម្នាក់ រីឯអ្នកបើកគោយន្តកន្ត្រៃ បើករត់គេចខ្លួនបាត់

នៅម៉ោងប្រមាណ៤រសៀល ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ស្ថិតនៅភូមិដំបូកខ្ពស់ ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប រវាងរថយន្ត Toyota Camry សេរីឆ្នាំ 2002 ឬហៅថា រថយន្តបាឡែន បុកជាមួយនឹងគោយន្តកន្ត្រៃ បណ្ដាលឲ្យស្លាប់អ្នកបើកបររថយន្តToyotaម្នាក់។ តាមការបញ្ជាក់របស់លោកវរៈសេនីយ៍ឯក ស៊ុន...

ព័ត៌មានលំអិត
Page 470 of 701 1 469 470 471 701

Recommended

សូម Like និង Follow ពួកយើង