រយៈពេល ៥ថ្ងៃ នៃការរឹតបន្តឹងការអនុវត្តអនុក្រឹត្យថ្មី ស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក នៅទូទាំងខេត្តសៀមរាប ឃាត់បាន យានយន្តល្មើសច្បាប់ចរាចរណ៍សរុបជាង៥ពាន់ករណី និងធ្វើការផាកពិន័យ៥៩៥ករណី នេះបើតាមការបញ្ជាក់របស់លោកវរសេនីយ៍ឯក ជឹម សុវណ្ណ ប្រធានការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០នេះ។ លោកវរសេនីយ៍ឯក ជឹម សុវណ្ណ បញ្ជាក់បន្ថែមថា...
ព័ត៌មានលំអិតកាលពីរសៀលម៉ោងប្រមាណ៤រសៀល ថ្ងៃទី០៤ ខែ ឧសភា ឆ្នាំ២០២០ កម្លាំងសន្តិសុខខេត្តសៀមរាប បានដកហូតកាំភ្លើងខុសច្បាប់ចំនួន៣ដើម ប្រភេទប្រើហ្គាស គ្រាប់ដែក និងគ្រាប់ជ័រ នៅក្នុងផ្ទះមួយ ដែលជាមុខសញ្ញាជួញដូរអាវុធ ស្ថិតក្នុងភូមិ ស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។ ប្រតិបត្តិការនេះ មានការចូលរួមពី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយដង្គំ...
ព័ត៌មានលំអិតសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ក្នុងសារលិខិតរំលែកទុក្ខជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងក្រុមគ្រួសារ ចំពោះមរណភាពរបស់ អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី បានសម្តែងសមានទុក្ខយ៉ាងក្រៀមក្រំនិងសោកស្តាយជាទីបំផុតជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន...
ព័ត៌មានលំអិតរដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានណែនាំដល់ប្រព័ន្ធផ្សព្វផ្សាយ របស់រដ្ឋ ត្រូវបង្កើតកម្មវិធីតុមូលផ្សាយផ្ទាល់ ដែលបើកឲ្យមានការហៅទូរស័ព្ទចូល ពីសាធារណៈជនទូទៅ អាចសួរទាក់ទងទៅនឹងការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី។ ក្នុងឱកាសដឹកនាំកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍ នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០នេះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានជំរុញដល់ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ ដូចជា វិទ្យុជាតិ...
ព័ត៌មានលំអិតគិតត្រឹម ៤ខែដើមឆ្នាំ២០២០ អំឡុងវិបត្តិនៃការរីករាលដាលនៃជំងឺកូវីដ១៩ នៅប្រទេសកម្ពុជា ការផលិតអង្ករស មានការកើនឡើងជិត ៤១ភាគរយ សម្រាប់នាំចេញទៅកាន់ទីផ្សារពិភពលោក បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងឱកាស ឯកឧត្តមរដ្ឋមន្ត្រី លោក ង៉ាន់...
ព័ត៌មានលំអិតកូនឈើចម្រុះប្រមាណ១១ម៉ឺនដើម នៅក្នុងស្ថានីយបណ្ដុះកូនឈើទាំង៤របស់អាជ្ញាធរជាតិអប្សរា គ្រោងនឹងចែកជូនប្រជាពលរដ្ឋ រួមនិងការត្រៀមរៀបចំពិធីដាំកូនឈើធំៗដទៃទៀត ប្រសិនបើស្ថានភាពជំងឺកូវីដ១៩ មានភាពល្អប្រសើរជាសកល នេះបើតាមការលើកឡើងរបស់ មន្រ្តីបច្ចេកទេសនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ នៅដើមខែឧសភា ឆ្នាំ២០២០នេះ។ លោក ឡី គឹមស៊ី មន្រ្តីបច្ចេកទេសនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន និងជាអ្នកទទួលបន្ទុកការងារបណ្ដុះកូនឈើ និងដាំឈើបានបន្ថែមថា កូនឈើចម្រុះសម្រាប់ដាំក្នុងតំបន់អង្គរទាំងនេះ...
ព័ត៌មានលំអិតយានយន្តមានកង់បី ឬ តាមការនិយមហៅថា ផាសអាប់ និងម៉ូតូមានសណ្ដោងរ៉ឺម៉ក ចាំបាច់ត្រូវមានបណ្ណបើកបរ ដើម្បីចៀសវាងរងការផាកពិន័យ ពីនគរបាលចរាចរណ៍ផ្លូវគោក នេះបើតាមការបញ្ជាក់ លោកឧត្ដមសេនីយ៍ត្រី តេង ច័ន្ទណាត ស្នងការរងនៃស្នងការដ្ឋានគរបាលខេត្តសៀមរាប នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២០។ លោកស្នងការរង បន្ថែមថា សម្រាប់បណ្ណបើកបរ របស់យានយន្តមានកង់បី...
ព័ត៌មានលំអិតកាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ លោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត តំណាងឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បាននាំយកអំណោយជាសម្ភារៈ និងថវិកាមួយចំនួន ជូនដល់ប្រជាសហគមន៍ព្រៃឈើនៅចំការពូជឈើធ្នង់ចំនួន ៣សហគមន៍ រួមមានសហគមន៍ព្រៃខ្លុង សហគមន៍ព្រៃធ្នង់ និងសហគមន៍តាច្រាញ់ ស្ថិតក្នុងឃុំតាសៀម ស្រុកស្វាយលើ...
ព័ត៌មានលំអិតចាប់ពីថ្ងៃទី០១ ដល់ ម៉ោង១២:០០រសៀល ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២០នេះ កម្លាំងសមត្ថកិច្ចចរាចរណ៍ផ្លូវគោក ខេត្តសៀមរាប បានធ្វើការផាកពិន័យ បទល្មើសចរាចរណ៍ផ្លូវគោកនៅទូទាំងខេត្ត សរុបចំនួន ២៥២ករណី ក្នុងនោះករណីមិនពាក់មួកសុវត្តិភាព មានរហូតទៅដល់១៥២ករណី នេះបើតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប។ តាមរបាយការណ៍ដដែល ក្នុងចំណោមការផាកពិន័យ សរុប ២៥២ករណី ភាគច្រើនគឺជាម៉ូតូ...
ព័ត៌មានលំអិតគិតចាប់ពីថ្ងៃទី២៧ ខែមេសា រហូតដល់ថ្ងៃទី ០២ ខែឧសភា ឆ្នាំ២០២០នេះ មានរថយន្តយ៉ាងណាស់ ២០០គ្រឿងក្នុងមួយថ្ងៃ ចូលត្រួតពិនិត្យលក្ខណៈបច្ចេកទេស នៅមណ្ឌលត្រួតពិនិត្យបច្ចេកទេសយានយន្ត ឬហៅថា ឆៀក ស្ថិតក្នុងភូមិស្វាយធំ ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។ តាមសម្ដីរបស់ប្រជាពលរដ្ឋជាម្ចាស់យានយន្ត លើកឡើងថា ពួកគាត់មួយចំនួនរស់នៅខេត្តដទៃ...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.