ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

លទ្ធផល កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា

នៅព្រឹកថ្ងៃទី 27 ខែមីនា ឆ្នាំ 2020 គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានបើកកិច្ចប្រជុំ ពិភាក្សា និងអនុម័តតាមរបៀបវារៈ មួយចំនួន ក្រោមអធិបតីភាព សម្ដេចអគ្គមហាពញ្ញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ អគ្គលេខាធិការដ្ឋានរដ្ឋសភា បង្ហាញនូវលទ្ធផល នៃកិច្ចប្រជុំគណៈកម្មការអចិន្ត្រៃយ៍នៃរដ្ឋសភាដូចខាងក្រោម ១/ អង្គប្រជុំ...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាប បន្តចុះបាញ់ថ្នាំសម្លាប់មេរោគតាមទីប្រជុំជន និងកន្លែងផ្ដល់សេវាសាធារណសំខាន់ទូទាំងខេត្ត

គិតត្រឹមថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះ មានរយៈពេល៦ថ្ងៃហើយ ដែលអាជ្ញាធរខេត្តសៀមរាប បានបន្តអនុវត្តន៍ ការចុះបាញ់ថ្នាំសម្លាប់មេរោគតាមទីប្រជុំជន កន្លែងផ្ដល់សេវាសាធារណសំខាន់ នៅតាមបណ្ដាក្រុងស្រុកទាំង១២ ដើម្បីចូលរួមបង្ការ ទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩។ តាមការឲ្យដឹងពីមន្ត្រីសាលាខេត្តសៀមរាប បញ្ជាក់ថា យុទ្ធនាការបាញ់ថ្នាំសម្លាប់មេរោគតាមទីប្រជុំជន និងកន្លែងផ្ដល់សេវាសាធារណសំខាន់ទូទាំងខេត្តនេះ បានចាប់ផ្ដើមពីបន្ទាប់ពីកិច្ចប្រជុំ ដឹកនាំដោយលោក ពិន ប្រាកដ អភិបាលរងខេត្ត...

ព័ត៌មានលំអិត

ក្រុមហ៊ុនLarryta Express រួមចំណែកជាមួយរាជរដ្ឋាបាលកម្ពុជា កាត់បន្ថយការរីករាលដាលមេរោគ Covid_19 តាមរយៈការត្រួតពិនិត្យ និងរក្សាអនាម័យដល់អតិថិជន

ដើម្បីចូលរួមចំណែកបង្កើនសុវត្ថិភាពដល់អ្នកដំណើរ និងបង្ការការរីករាលដាលឆ្លងមេរោគប្រភេទថ្មី Covid-19 ក្រុមហ៊ុនដឹកជញ្ចូនអ្នកដំណើរ Larryta Express សាខាខេត្តសៀមរាប នាព្រឹកថ្ងៃទី ២៥ ខែ មីនា ឆ្នាំ២០២០នេះ បានធ្វើយុទ្ធនាការបាញ់ថ្នាំសម្លាប់មេរោគ និងធ្វើការណែនាំបន្ថែមដល់អតិថិជនរបស់ខ្លួនពីការរក្សាអនាម័យ ដើម្បីបញ្ចៀសការឆ្លង Virus Covid-19 ។ បើតាម លោក...

ព័ត៌មានលំអិត

អាជ្ញាធរស្រុកបន្ទាយស្រី ផ្សព្វផ្សាយ និងអប់រំពីវិធីការពារជំងឺកូវីដ១៩ ដល់ភូមិទាំង៣៦

យោងតាមការចុះផ្សាយនៅលើហ្វេសប៊ុករបស់លោកអភិបាលស្រុកបន្ទាយស្រី កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ បានបង្ហាញថា រដ្ឋបាលស្រុកបន្ទាយស្រី បានរៀចំក្រុមការងារពិសេសចំនួន៣៦ក្រុម ដើម្បីចុះផ្សព្វផ្សាយ វិធីបង្ការការពារខ្លួនពីជំងឺកូវីដ-១៩ នៅតាម ភូមិទាំង៣៦ ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ក្រុមការងារពិសេសចំនួន៣៦ក្រុមនេះ នឹងចុះចែកខិតបណ្ណនៅតាមមូលដ្ឋាន និងផ្សព្វផ្សាសារអប់រំជាសំឡេង តាមឧបករណ៍បំពងសំឡេង ដើម្បីឲ្យប្រជាពលរដ្ឋនៅតាមខ្នងផ្ទះទទួលបានព័ត៌មានពិតប្រាកដ និងទុកចិត្តបាន។ យោងតាម...

ព័ត៌មានលំអិត

សម្រាប់រយៈពេល៣ខែខាងមុខ ខេត្តសៀមរាបមិនមានការខ្វះខាតសាច់សត្វឡើយ តែអាចនឹងខ្វះខាតបន្លែដោយសារពុំមានទឹកគ្រប់គ្រាន់

រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ទី២៥ ខែមីនា ឆ្នាំ២០២០នេះ លោកទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប វាយតម្លៃថា រយៈពេលេ៣ខែខាងមុខ សត្វពាហនៈ និងត្រី ចិញ្ចឹមតាមបណ្ដាស្រុក សម្រាប់ផ្គត់ផ្គង់ក្នុងខេត្តសៀមរាប មិនមានជួបការខ្វះខាតឡើយ។ ដោយឡែក ការផ្គត់ផ្គង់បន្លែក្នុងខេត្ត អាចជួបការខ្វះខាតដោយសារពុំមានទឹកគ្រប់គ្រាន់។...

ព័ត៌មានលំអិត

អភិបាលខេត្ដសៀមរាប ចុះពិនិត្យអាគារត្រៀមដាក់ឲ្យនៅដាច់ដោយឡែក សម្រាប់អ្នកសង័្សយឆ្លងជំងឺកូវីដ១៩

នៅព្រឹកថ្ងៃទី២៥ខែមីនាឆ្នាំ២០២០នេះ ឯកឧត្តម ទៀ សីហា អភិបាលខេត្ដសៀមរាប លោក ពិន ប្រាកដ អភិបាលរងខេត្ត រួមនិងមន្ទីរអង្គភាពពាក់ព័ន្ធក្នុងខេត្ត បានចុះពិនិត្យទីតាំងអាគារស្នាក់នៅចំនួន ៤កន្លែង ក្នុងក្រុងសៀមរាប ដើម្បីត្រៀមបង្ការ សម្រាប់ដាក់អ្នកសង័្សយឆ្លងនូវជំងឺកូវិដ១៩។ ទីតាំងទាំង៤កន្លែងនេះ មានបន្ទប់សរុបចំនួន ១៤៣បន្ទប់ ស្មើនឹង ២៨៦គ្រែ...

ព័ត៌មានលំអិត

ក្រុមការងារទូរទស្សន៍ អនឡាញ ខេមររដ្ឋ HOT NEWS 10 និង សមាគមវិចត្រសិល្បៈ ស្នើដល់រដ្ឋមន្ត្រីក្រសួង ព័ត៌មានគាំទ្រការបង្កើតកម្មវិធីបេះដូងវប្បធម៌

ក្នុងឱកាសដឹកនាំក្រុមការងារទូរទស្សន៍ អនឡាញ ខេមររដ្ឋ HOT NEWS 10 និង សមាគមវិចត្រសិល្បៈ ចូលជួបសម្ដែងការគួរសមជាមួយ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួង ព័ត៌មាន នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ អ្នកស្រី ញ៉...

ព័ត៌មានលំអិត

អាជ្ញាធរស្រុកក្រឡាញ់ ផ្សព្វផ្សាយអប់រំដល់ម្ចាស់រថយន្តឈ្នួលដឹកអ្នកដំណើរពីប្រទេសថៃមកកម្ពុជា ការពារខ្លួនពីការឆ្លងជំងឺកូវីដ១៩

នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ នៅសាលាស្រុកស្រុកក្រឡាញ់ ខេត្តសៀមរាប មានរៀបចំកិច្ចប្រជុំ និងអប់រំ ណែនាំការបង្ការ ទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ដល់ម្ចាស់រថយន្តឈ្នួលចំនួន ៣៥រូប ដែលប្រកបរបរក្នុងស្រុកក្រឡាញ់ និងតែងតែដឹកអ្នកដំណើរពីប្រទេសថៃ មកកាន់ប្រទេសកម្ពុជា។ លោក សុខ ណារ៉េត អភិបាលរងស្រុក តំណាងលោកស្រី ម៉ននី...

ព័ត៌មានលំអិត

ព្រះសង្ឃក្នុងសង្កាត់សៀមរាប រៀបចំពិធីដង្ហែរវាយគងជ័យ ប្រកាសសូត្រព្រះធម៌ ស្រោចស្រពប្រោះព្រំមន្តសុគន្ធវារី អប់រំផ្លូវចិត្ត និងសារអប់រំរាជរដ្ឋាភិបាលការពារជំងឺកូវីដ១៩

កាលពីរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ព្រះសង្ឃក្នុងសង្កាត់សៀមរាប ក្រុងសៀមរាប ដោយមានការគាំទ្រពីអាជ្ញាធរមូលដ្ឋាន បានរៀបចំពិធីដង្ហែរវាយគងជ័យ ប្រកាសសូត្រព្រះធម៌ ស្រោចស្រពប្រោះព្រំមន្តសុគន្ធវារី និងផ្សព្វផ្សាយសារអប់រំនានារបស់ក្រសួងសុខាភិបាល ដើម្បីធ្វើឲ្យផ្លូវចិត្តពុទ្ធបរិស័ទមានភាពនឹងនរ បញ្ចៀសការភ័យខ្លាច និងបង្ការ ទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺកូវីត១៩ ក្នុងខេត្តសៀមរាប។ ការរៀបពិធីនេះដែរ ស្របតាមសេចក្តីប្រកាស របស់គណសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការទប់ស្កាត់...

ព័ត៌មានលំអិត

រដ្ឋបាលខេត្តសៀមរាប ចុះពិនិត្យ និងរៀបចំសណ្ដាប់ធ្នាប់ជុំវិញមន្ទីរពេទ្យបង្អែកខេត្តសៀមរាប

នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០នេះ ក្រុមការងារចម្រុះ ដឹកនាំដោយ លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប ចុះធ្វើការរៀបចំសណ្តាប់ធ្នាប់ ផ្នែកខាងក្រៅ ជុំវិញរបងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដើមី្បលុបបំបាត់ការលក់ដូរអាណាធិបតេយ្យ ធ្វើឲ្យប៉ះពាល់ សោភណ្ឌភាពក្នុងក្រុងសៀមរាប ។ ក្នុងឱកាសនោះ លោក ពិន ប្រាកដ...

ព័ត៌មានលំអិត
Page 484 of 701 1 483 484 485 701

Recommended

សូម Like និង Follow ពួកយើង