អាគារសិក្សា១ខ្នង កម្ពស់៣ជាន់ មាន១២បន្ទប់ ក្នុងអនុវិទ្យាល័យក្របីរៀល សង្កាត់ក្របីរៀល ក្រុងសៀមរាប ជាអំណោយរបស់សប្បុរសជនក្រៅ និងក្នុងប្រទេស ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ក្រោមវត្តមាន ឯកឧត្ដម ភូ សំអាត សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប និង លោក ឆង់...
ព័ត៌មានលំអិតភូមិចំនួន៣ រួមមានភូមិគោកចាន់ ភូមិឧទ័យ និងភូមិគោកកណ្ដាល ក្នុងឃុំល្វាក្រាំង ស្រុកវ៉ារិន ខេត្តសៀមរាប ត្រូវបានមន្ត្រីជំនាញនៃមន្ទីររៀបចំដែនដី និងអាជ្ញាធរស្រុក ប្រកាសកំណត់តំបន់វិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដែលពិធីប្រកាសនេះធ្វើឡើង នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ក្នុងបរិវេណវត្តប្រាសាទច័ន្ទគីរី។ លោក ប៊ូ ជុំសម្បត្តិ អនុប្រធានមន្ទីររៀបចំដែនដីខេត្ត បង្ហាញថា...
ព័ត៌មានលំអិតក្នុងពិធីប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអង្គរធំ ខេត្ដសៀមរាប នៅព្រឹកថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០២៥នេះ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ឃុន វុធ រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារ បានជំរុញឱ្យក្រុមការងារទាំងអស់ ពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពក្នុងការបំពេញការងារឱ្យបានទាន់វេលា យល់ឱ្យច្បាស់ពីតួនាទីភារកិច្ចដែលត្រូវបំពេញ ធ្វើយ៉ាងណាលើកកម្ពស់ប្រសិទ្ធភាពការងារឱ្យកាន់តែប្រសើរឡើង។ ឯកឧត្តមមានប្រសាសន៍ថា ការបង្កើតក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានគួបផ្សំជាមួយថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ គឺដើម្បីរួមគ្នាធ្វើកិច្ចការងារមូលដ្ឋាន...
ព័ត៌មានលំអិតនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល សហការជាមួយអាជ្ញាធរខេត្តសៀមរាប និងអង្គភាពស្ថាប័នពាក់ព័ន្ធ បានធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំក្រោមប្រធានបទ “យន្តហោះធ្លាក់នៅក្នុងអាកាសយានដ្ឋាន” ដើម្បីធ្វើការហ្វឹកហ្វឺន និងសាកល្បងសមត្ថភាពពីគ្រប់អ្នកពាក់ព័ន្ធក្នុងការឆ្លើយតបទាន់ពេលវេលា រហ័ស និងមានលក្ខណៈត្រឹមត្រូវ ជួយសង្គ្រោះជនរងគ្រោះពេលមានគ្រោះមហន្តរាយ និងឧបទ្ទវហេតុគ្រោះថ្នាក់យន្តហោះដោយប្រកាសណាមួយ។ ឯកឧត្តម ជា អូន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល បានបញ្ជាក់ថា...
ព័ត៌មានលំអិតក្រសួងពាណិជ្ជកម្ម សហការជាមួយរដ្ឋបាលខេត្តសៀមរាប បានបើកជាផ្លូវការ នូវពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ លើកទី១៨ ឆ្នាំ២០២៥ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៧ ខែកុម្ភៈ ដល់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥ នៅសួនច្បារហាត់ប្រាណមាត់ស្ទឹងសៀមរាប ក្នុងគោលបំណងជំរុញការផ្សព្វផ្សាយដល់ប្រជាជនកម្ពុជា ឱ្យងាកមកចូលរួមគាំទ្រ និងប្រើប្រាស់ផលិតផលក្នុងស្រុក ជំនួសទំនិញនាំចូលពីបរទេស ហើយក៏ជាផ្នែកមួយចូលរួមជំរុញសេដ្ឋកិច្ចមូលដ្ឋានផងដែរ។ លោក...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សមាគមរ៉ូតតារី (Rotary) 3690 ប្រចាំតំបន់កូយ៉ាងសាម និងអង្គការឡូធើសវើល (Lotus World) បានសហការជាមួយអាជ្ញាធរស្រុកអង្គរជុំ បានរៀបចំពិធីសម្ពោធអគារសិក្សាថ្មីមួយខ្នង មាន២បន្ទប់ នៅសាលាបឋមសិក្សាគោកស្នួល ស្ថិតនៅក្នុងភូមិគោកស្នួល ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប ក្រោមអធិបតីភាពលោក ភន់...
ព័ត៌មានលំអិតសហអ្នកនិពន្ធជាច្រើនរូប សហការជាមួយអាជ្ញាធរជាតិអប្សរា និងវិស័យឯកជនមួយចំនួនទៀត បានរួមគ្នាចងក្រងសៀវភៅមួយក្បាល មានចំណងជើង“លើសពីអង្គរ” ដែលបានរំលេចពីអត្ថប្រយោជន៍នៃព្រៃឈើ បណ្ដាញផ្លូវគមនាគមន៍បុរាណ ព្រែកជីកបុរាណ មធ្យោបាយដឹកជញ្ជូនថ្មនាសម័យបុរាណ ដើម្បីកសាងប្រាសាទ ប្រពៃណីនិងវប្បធម៌ ដែលផ្សារភ្ជាប់ជីវភាពរបស់អ្នកស្រុកអង្គរ ជាពិសេសព្រឹត្តិការណ៍សំខាន់ៗ ដែលកើតមានលើទឹកដីប្រាសាទនេះ។ ក្នុងសន្និសីទកាសែតសម្ពោធសៀវភៅលើសពីអង្គរ នារសៀលថ្ងៃទី២៦ ខែកុម្ភៈ ម្សិលមិញនេះ លោក គី...
ព័ត៌មានលំអិតសហគមន៍រទេះគោខ្មែរព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដោយមានការយកចិត្តទុកដាក់ពីអាជ្ញាធរមូលដ្ឋាន បានចាប់ផ្ដើមរៀបចំដំណើរការដឹកភ្ញៀវទេសចរឡើងវិញ ដើម្បីបន្តថែរក្សាប្រពៃណីវប្បធម៌យានជំនះខ្មែរមួយនេះ ឱ្យបានគង់វង្ស និងទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្ដតាមតំបន់ជនបទ បន្ទាប់ពីផ្អាកដំណើរការជាច្រើនឆ្នាំដោយសារជំងឺកូវីដ-១៩។ លោក មុត យសសា តំណាងសហគមន៍រទេះគោខ្មែរព្រះដាក់ បានឱ្យដឹងថា ការជិះរទេះគោខ្មែរកម្សាន្ដនេះ កំពុងពេញនិយម និងបានជួយទ្រទ្រង់ជីវភាពប្រជាពលរដ្ឋក្នុងមូលដ្ឋាន ខណៈដែលឃុំព្រះដាក់ ជាតំបន់ទេសចរណ៍ដ៏មានសក្កានុពលបន្ទាប់ពីប្រាសាទអង្គរ។ ចំពោះការបើកដំណើរវិញនេះដែរ...
ព័ត៌មានលំអិតមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានជំរុញដល់អាជ្ញាធរមានសមត្ថកិច្ចទូទាំងខេត្តសៀមរាប ធ្វើយ៉ាងណាបន្តពង្រឹង និងពង្រីកលើសកម្មភាពបង្ក្រាបក្រុមក្មេងទំនើង ដែលតែងតែបង្កភាពអសន្តិសុខក្នុងមូលដ្ឋានប្រជាពលរដ្ឋ ដើម្បីរក្សាបាននូវទំនុកចិត្តជូនប្រជាពលរដ្ឋ ខណៈដែលឆ្នាំ២០២៤កន្លងទៅនេះ ខេត្តសៀមរាប ករណីក្មេងទំនើងមានការកើនឡើងគួរឱ្យកត់សម្គាល់។ ក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តគោលនយោបាយ ភូមិឃុំសង្កាត់ មានសុវត្ថិភាព ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅបន្តឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តសៀមរាប នៅរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ឯកឧត្តម សួស...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ លោក សុខ ថុល អភិបាលរងខេត្តសៀមរាប បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសរបស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ លើកទី១ ក្នុងឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោក លោកស្រី សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត នាយក/នាយករងរដ្ឋបាលខេត្ត...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.