ការប្រកួតកីឡាទូកប្រពៃណី ខ្នាតអន្តរជាតិ “ទូកនាគ” ទូកកានូ-កាយ៉ាក់ ជ្រើសរើសជើងឯកភូមិភាគបឹងទន្លេសាប ពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី២ បានបញ្ចប់ហើយនៅរសៀល ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ ដោយសមាគមកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ ‘ទូកនាគ” ខេត្តសៀមរាប ទទួលបានជ័យលាភីលេខ១ ទាំងវិញ្ញាសា ១ ០០០ម៉ែត្រ...
ព័ត៌មានលំអិតនាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ព្រឹកមិញនេះ រដ្ឋបាលខេត្តសៀមរាប បានរៀបចំទិវាជាតិបង្ការនិងពន្លត់អគ្គិភ័យ ក្រោមអធិបតីភាពលោក ពិន ប្រាកដ អភិបាលរងខេត្ត ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និង ឯកឧត្តម ប្រាក់ ចាន់ធឿន សមាជិកក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួមពីសំណាក់លោក...
ព័ត៌មានលំអិតដោយមានការគាំទ្រពីឯកឧត្ដមអគ្គនាយក នៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា នៃក្រសួងព័ត៌មាន មន្ទីរព័ត៌មានខេត្តសៀមរាប បានរៀបចំវគ្គបណ្ដុះបណ្ដាលផ្នែកអានព័ត៌មាន អត្ថាធិប្បាយព័ត៌មាន និង ពិធីករ ជូនដល់មន្ត្រីក្រោមឱវាទរបស់ខ្លួន នៅការិយាល័យវិទ្យុ និង ការិយាល័យទូរទស្សន៍ ក្នុងរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី២២ និង ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងគោលបំណងលើកកម្ពស់សមត្ថភាព និង...
ព័ត៌មានលំអិតនៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅសាលាស្រុកស្រីស្នំ ស្ថិតនៅឃុំជ្រោយនាងងួន ស្រុកស្រីស្នំ ខេត្តសៀមរាប មានរៀបចំប្រារព្ធបុណ្យផ្កាប្រាក់សាមគ្គី ដើម្បីប្រមូលថវិកាចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនៅតាមបណ្ដាឃុំនានា និងរៀបចំតារាងបាលទាត់នៅក្នុងវិទ្យាល័យ ២៨ មករា ស្រុកស្រីស្នំ។ ពិធីបុណ្យនេះ មានការផ្ដូចផ្ដើមពី ឯកឧត្តមបណ្ឌិត ស៊ាន បូរ៉ាត ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកស្រីស្នំ...
ព័ត៌មានលំអិតដើម្បីចូលរួមអបអរសាទរទិវាជាតិសុខភាពមាតា ទារក និងកុមារ នៅព្រឹកថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ ២០២០នេះ គណៈប្រតិភូ គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ដឹកនាំដោយ លោកជំទាវ ទាង អេង ទៀ សីហា អនុប្រធានគណៈកម្មាធិការ សាខា និងលោកជំទាវជាសហការី...
ព័ត៌មានលំអិតការប្រកួតកីឡាទូកប្រពៃណី ខ្នាតអន្តរជាតិ ទូកនាគ ទូកកានូ-កាយ៉ាក់ ជ្រើសរើសជើងឯកភូមិភាគបឹងទន្លេសាប ពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី២ ឆ្នាំ ២០២០ បានចាប់ផ្ដើមការប្រកួតហើយ នៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០នេះ ស្ថិតនៅរមណីយដ្ឋានបឹងឈូក ឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ...
ព័ត៌មានលំអិតចាប់ពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០នេះ អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប បាននិងកំពុងអនុវត្តន៍គម្រោងប្រព័ន្ធរំដោះទឹក និងកែលម្អផ្លូវមុខប្រាសាទអង្គរវត្ត។ គម្រោងនេះ នឹងផ្អាកចរាចរណ៍ផ្លូវកណ្តាលទិសខាងលិច មុខប្រាសាទអង្គរវត្តជាបណ្ដោះអាសន្ន និងដកដើមឈើមួយចំនួន ដើម្បីរៀបចំជាវាលស្មៅបៃតងនាពេលអនាគត។ គម្រោងប្រព័ន្ធរំដោះទឹក និងកែលម្អផ្លូវមុខប្រាសាទអង្គរវត្តនេះ នឹងបង្ហូរទឹកភ្លៀង ដែលអាចបង្កឲ្យជន់លិចបរិវេណមួយចំនួន ផ្នែកខាងលិច មុខប្រាសាទអង្គរវត្ត ទៅក្នុងប្រឡាយក្នុងក្រុងសៀមរាប។ ទន្ទឹមនឹងនេះ...
ព័ត៌មានលំអិតនៅវេលាម៉ោងប្រមាណ ២រសៀលថ្ងៃទី២០ ខែកុម្ភៈឆ្នាំ២០២០ មានករណីអគ្គីភ័យមួយបាន ឆាបឆេះផ្ទះឈើមួយខ្នង ទាំងស្រុង ស្ថិតនៅជិតវត្តកេសសារ៉ារាម ក្បែរសណ្ឋាគារសុខាអង្គរ ក្នុងភូមិតាភុលសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។ ក្នុងករណីអគ្គីភ័យនៅកណ្ដាលក្រុងសៀមរាបនេះ លោក លី សំរិទ្ធ និងលោក ពិន ប្រាកដ អភិបាលរងខេត្ត រួមនិងមន្ត្រីជាន់ខ្ពស់សាលាខេត្ត ក៏បានចុះទៅពិនិត្យហេតុការណ៍នេះ...
ព័ត៌មានលំអិតពីរខែដើមឆ្នាំ២០២០នេះ ក្នុងប្រតិបត្តិការចុះពិនិត្យសុវត្ថិភាពចំណីអាហារ ចំនួន៤លើក នៅតាមទីផ្សារគោលដៅក្នុងខេត្តសៀមរាប ក្រុមការងារជំនាញរបស់សាខាកាំកុងត្រូលខេត្ត ពុំទាន់រកឃើញចំណីអាហារខូចគុណភាពដាក់លក់នៅតាមទីផ្សារឡើយទេ នេះបើរបាយការណ៍របស់ សាខាកាំកុងត្រូលខេត្តសៀមរាប នៅថ្ងៃទី២០ខែកុម្ភៈឆ្នាំ២០២០នេះ។ តាមការឲ្យដឹងពីលោក ព្រៅ ខេមរិទ្ធ ប្រធានសាខាកាំកុងត្រូលខេត្តសៀមរាប នៅថ្ងៃដដែលនេះ បង្ហាញថា ចំណីអាហារដែលក្រុមការងារតែងតែយកចិត្តទុកដាក់ត្រួពិនិត្យ រួមមាន ប្រហិត គុយទាវ មី...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០នេះ ក្រុមការងារចំរុះនៃរដ្ឋបាលខេត្តសៀមរាប សហការជាមួយអង្គភាពនិយ័តករទូរគមនាគមកម្ពុជានិងប្រតិបត្តករទូរគមនាគមន៍នានាក្នុងខេត្ត ដឹកនាំដោយលោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប បានបន្តចុះអនុវត្តក្នុងការកាត់ខ្សែកាបអាកាស មកប្រើខ្សែកាបអុបទិកក្រោមដីវិញ ក្នុងជំហានទី២ លើកំណាត់ផ្លូវទី១៣ តាមបណ្តោយផ្លូវវត្តបូព៌ចាប់ពីចំណុចស្ថានីយសាំងតូតាលរហូតដល់ស្តុបកោះកេរ និង បន្តទៅទល់នឹងស្ពានវត្តពោធិលង្កា ដែលមានសម្ងាយប្រវែង ៣.២០០ម៉ែត្រ ដោយគិតទាំងសងខាងផ្លូវ ។...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.