ជំនួបសន្ទនាអំពីការធ្វើអាជីវកម្មប្រចាំខែលើកទី១ ឆ្នាំ២០២០ របស់សមាគមក្លឹបទេសចរណ៍សៀមរាប (STC) បានធ្វើឡើងនារាត្រីថ្ងៃទី៣១ ខែមករា ស្របពេលដែលពិភពលោក ជួបវិបត្តិករណីមានជម្ងឺឆ្លងរាតត្បាត បង្កដោយវិរុសថ្មី កូរូណា ដូច្នេះហើយនៅក្នុងជំនួបសន្ទនាលើកនេះ ត្រូវបានផ្តោតទៅលើប្រធានបទសំខាន់ គឺការទប់ស្កាត់ព័ត៌មានមិនពិត ដែលជះឥទ្ធិពលមិនល្អដល់វិស័យទេសចរណ៍ ហើយរួមគ្នាជួយផ្សព្វផ្សាយបន្ត អំពីសក្តានុពលទេសចរណ៍នៅកម្ពុជា ជាពិសេសគឺស្ថានភាពពិត ដែលកម្ពុជា បាននិងកំពុងខិតខំប្រឹងប្រែង គ្រប់គ្រងស្ថានការណ៍វីរុសថ្មីនេះ...
ព័ត៌មានលំអិតលោក នាក់ ណេរ៉ុន អភិបាលរងខេត្ដសៀមរាប បានណែនាំ និងសំណូមពរដល់នាយកសាលា លោកគ្រូអ្នកគ្រូដែលបង្រៀននៅតាមបណ្ដាស្រុកនៃខេត្ដសៀមរាបទាំងអស់ អោយនាំគ្នាបង្កើតផេក ឬហ្វេសប៊ុកសម្រាប់សាលារៀន ដើម្បីទប់ស្កាត់ព័ត៌មានអសកម្ម ព័ត៌មានក្លែងក្លាយ ឬដើម្បីឆ្លើយតមការរិះគន់ពីប្រជាពលរដ្ឋនិងសាធារណៈជន ដែលបានចោទលើវិស័យអប់រំ នៅតាមបណ្ដាញសង្គមដ៍មានប្រជាប្រិយភាពមួយនេះ ។ លោកអភិបាលរងខេត្ដសៀមរាប បានលើកឡើងបែបនេះ នៅក្នុងពិធីបិទសន្និបាតបូកសរុប និងវាយតម្លៃការងារអប់រំយុវជន និងកីឡា...
ព័ត៌មានលំអិតនៅខេត្តសៀមរាប ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០នេះ ក្រសួង ឧស្សាហកម្ម និងសិប្បកម្ម បានរៀបចំបើកសន្និសីទរួម ស្តីពី កម្មសិទ្ធិ បញ្ញា ក្រោមប្រធានបទ ការទទួលស្គាល់ សុពលភាព ប្រកាសនីយបត្រ តក្កកម្ម អឺរ៉ុប នៅកម្ពុជា ដោយមានការសហការគាំទ្រពី អង្គភាព...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០នេះ លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាប បានបើកវគ្គបណ្តុះបណ្តាលស្តីពី ការស្រង់ស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មាន អ្នកចុះឈ្មោះបោះឆ្នោត ឆ្នាំ ២០២០ ក្រោមអធិបតិភាព លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងឯកឧត្តម...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០នេះ មានករណីរថយន្តធុនធំប្រភេទសន្តោងមួយគ្រឿង បានធ្លាក់ចេញពីផ្លូវ លើកំណាត់ផ្លូវជាតិលេខ៦៧ ស្ថិតក្នុងភូមិត្រពាំងក្រសាំង ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប បណ្ដាលឲ្យធ្លាក់សត្វជ្រូកជាង ៣០០ក្បាល តែមិនមានមនុស្សរងរបួសនោះទេ។ តាមការឲ្យដឹងពី ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ជ្រូកជាង ៣០០ ក្បាលនេះគឺនាំចូលតាមច្រកជាំស្រងាំ...
ព័ត៌មានលំអិតមានប្រសាសន៍ក្នុងពិធីបើកសន្និបាតបូកសរុបវាយតម្លៃ លទ្ធផលការងារឆ្នាំ២០១៨-២០១៩ និងលើកទិសដៅការងារ ឆ្នាំសិក្សា២០១៩-២០២០ របស់មន្ទីរអប់រំយុវជន និងកីឡាខេត្ដសៀមរាប នៅសាលាគរុកោសល្យ និងវិក្រឹត្យការខេត្ត ដោយនៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០នេះ លោក ពៅ ពិសិដ្ឋ បានថ្លែងថា វិស័យអប់រំនៅក្នុងខេត្តសៀមរាបបច្ចប្បន្ននេះ គឺកំពុងមានការរីកចម្រើនយ៉ាងខ្លាំង ដែលអាចវាយតម្លៃបានថា សមិទ្ធផលដ៏ថ្លៃថ្លាទាំងនេះ គឺពិតជាបានមកពីពលិកម្មដ៏ធំធេង...
ព័ត៌មានលំអិតនៅល្ងាចថ្ងៃទី២៩ ខែមករា ឆ្នាំ ២០២០ អាជ្ញាធរខេត្តសៀមរាប បានចុះត្រួតពិនិត្យស្ថានភាពភ្ញៀវទេសចរនិងអាជីវករនៅក្នុងតំបន់ផាប់ស្ទ្រីត (Pub Street) ក្នុងក្រុងសៀមរាប ខណ:ពិភពលោកកំពុងព្រួយបារម្ភពីការឆ្លងជំងឺរលាកសួតប្រភេទថ្មី។ ក្នុងឱកាសចុះត្រួតពិនិត្យនោះ លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប រួមនិងលោកប្រធានមន្ទីរព័ត៌មានខេត្ត និងលោកប្រធានមន្ទីរពាណិជ្ជកម្ម ជួបសំណេះសំណាល ជាមួយអាជីវករផ្ទាល់នៅក្នុងផ្សាររាត្រី និងឱសថស្ថានមួយចំនួន។...
ព័ត៌មានលំអិតនាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០នេះ បន្ទាប់ពីបានដឹកនាំប្រតិភូខេត្តសៀមរាប អញ្ជើញទៅគោរពវិញ្ញាណក្ខន្ធសពឯកឧត្ដមនាយឧត្តមសេនីយ៍ ខូរ ឈា អនុរដ្ឋលេខាធិការក្រសួងការពារជាតិ នៅគេហដ្ឋានសពស្ថិតក្នុងខេត្តបន្ទាយមានជ័យរួចមក លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានបន្តដឹកនាំប្រតិភូរួមមានឯកឧត្តម លោកជំទាវ លោក...
ព័ត៌មានលំអិតប្រាសាទបាតជុំ មានអាយុជាង១ពាន់ឆ្នាំ ស្ថិតនៅក្នុងភូមិក្រវ៉ាន់ សង្កាត់អង្គរធំ ក្រុងសៀមរាប គ្រោងនឹងបញ្ចប់ការជួសជុល ក្នុងខែមករា ឆ្នាំ២០២០នេះ។ ប្រាសាទដែលសាងសង់ ក្នុងរាជ្យព្រះបាទរាជេន្ទ្រវរ្ម័នទី២ នាពាក់កណ្ដាលសតវត្សរ៍ទី១០នេះ ក្នុងដំណើរការចាប់ផ្ដើមជួសជុលកាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ ស្ថានភាពប្រាសាទមួយនេះ មានសភាពទ្រុឌទ្រោមខ្លាំង ផ្នែកជាច្រើននៃប្រាសាទបានបាក់រលំ ចំណែកឯឥដ្ឋរលុះ ប្រេះ ពុកផុយយ៉ាងធ្ងន់ធ្ងរ...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០នេះ លោក នាក់ ណេរ៉ុន អភិបាល រងខេត្ត និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និង ឯកឧត្តម ធា ស៊ីវត្ថា សមាជិកក្រុមប្រឹក្សាខេត្តនិងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.