ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

ព្រះចៅអធិការវត្តចន្លោងក្រុងសៀមរាប ប្រគល់ទេយ្យទាន ជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

ថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ ព្រះចៅអធិការវត្តលុម្ភិនីល្បើកចន្លោង ហៅវត្តចន្លោង ស្ថិតនៅ សង្កាត់ស្រង៉ែ ក្រុងសៀមរាប បាននាំយកទេយ្យទានមួយចំនួន ជូនដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ដើម្បីចាត់ចែងជួយដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុតក្នុងបេសកកម្មមនុស្សធម៌របស់ខ្លួន ។ លោក ស៊ុ សំអន នាយកសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានថ្លែងអំណរព្រះគុណ...

ព័ត៌មានលំអិត

មន្ត្រីសាខាកាំកុងត្រូលខេត្តសៀមរាប បានចុះត្រួតពិនិត្យចំណីអាហារនៅតាមទីផ្សារ មុនឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន

ដើម្បីចូលរួមថែរក្សាសុខុមាលភាពប្រជាពលរដ្ឋកម្ពុជា ជាពិសេសក្នុងខេត្តសៀមរាប មុនឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន នៅថ្ងៃទី២០ និងទី២១ ខែមករា ឆ្នាំ២០២០នេះ សាខាកាំកុងត្រូលខេត្តសៀមរាប ធ្វើការចុះពិនិត្យ ស្វែងរកចំណីអាហារខូចគុណភាព និងហួសកាលបរិច្ឆេទ នៅតាមទីផ្សារចំនួន៣ ក្នុងក្រុងសៀមរាប ។ ជាលទ្ធផល កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ មន្ត្រីសាខាកាំកុងត្រូលខេត្តសៀមរាប បានចុះត្រួតពិនិត្យចំណីអាហារនៅផ្សារក្រោម...

ព័ត៌មានលំអិត

អនុសាខាកាកបាទក្រហមកម្ពុជាស្រុកជីក្រែង នាំយកអំណោយជូនជនទីទ័លក្រ និងកុមារងាយរងគ្រោះ៧នាក់

ថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ លោក ពៅ ប៊ុនធឿន ប្រធានអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកជីក្រែង និងសហការី បាននាំយកអំណោយមនុស្សធម៌ ជូនដល់ កុមារាងាយរងគ្រោះ២នាក់ គ្រួសារចាស់ជរាងាយរងគ្រោះ ចំនួន៣គ្រួសារ ព្រមទាំងស្ត្រីទើបសម្រាលកូន ២នាក់ រស់នៅភូមិចក ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប...

ព័ត៌មានលំអិត

សមត្ថកិច្ចខេត្តសៀមរាប បញ្ជូនជនសង្ស័យ ៨នាក់ ទៅតុលាការពាក់ព័ន្ធនឹងករណីគ្រឿងញៀន

កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ សមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានបញ្ជូនជនសង្ស័យចំនួន ៨នាក់ ទៅកាន់សាលាដំបូងខេត្តសៀមរាប ពាក់ព័ន្ធនឹងករណីរក្សាទុក ជួញដូរ ចាត់ចែង និងប្រើប្រាស់ សារធាតុញៀនខុសច្បាប់។ ជនសង្ស័យទាំង ០៨នាក់នោះ មានអាយុចាប់១៨ឆ្នាំ រហូតដល់ ៣៣ឆ្នាំ ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី១៩ ខែមករា...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាប រំពឹងថាតំបន់ព្រៃកោងកាងទឺកសាប នឹងក្លាយជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ

មន្ទីរទេសចរណ៍ខេត្តសៀមរាប និងប្រជាពលរដ្ឋក្នុងសហគមន៍ទឹកជប់ខ្នារពោធិ៍ រំពឹងថាតំបន់ព្រៃកោងកាងទឹកសាប ស្ថិតនៅក្នុង ឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាប នឹងក្លាយជា តំបន់ទេសចរណ៍ធម្មជាតិ ដ៏ទាក់ទាញមួយសម្រាប់ខេត្តសៀមរាប ក្រៅពីទេសចរណ៍នៅតាមប្រាសាទ។ លោក ឌឿម ឌន់ ប្រធានសមាគមន៍ទឹកជប់ខ្នារពោធិ៍ បានឱ្យដឹងថា នៅក្នុងសហគមន៍នេះ មានផ្ទៃដីសរុប ១០២២ហិកតា និងសក្តានុពលទេសចរណ៍ជាច្រើន...

ព័ត៌មានលំអិត

លោកគ្រូ អ្នកគ្រូកម្រិតបឋមសិក្សាឆ្នើម ១២នាក់ ទទួលពានរង្វាន់ពីអង្គការរបស់ប្រទេសអូស្ត្រាលី

កាលពីរាត្រីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ នាក្រុងសៀមរាប អង្គការស៊ី ប៊ីយ៉ន បរឌើ (See Beyond Border) បានរៀបចំកម្មវិធីលើកទឹកចិត្តដល់ លោកគ្រូ អ្នកគ្រូឆ្នើម ១២នាក់ មកពីខេត្តសៀមរាប និងបាត់ដំបង ដែលបានបំពេញនូវភារកិច្ចរបស់ខ្លួនបានល្អក្នុងការបង្រៀនលើមុខវិជ្ជាភាសាខ្មែរ និងគណិតវិទ្យា នៅកម្រិតបឋមសិក្សា ។...

ព័ត៌មានលំអិត

យុវជនម្នាក់ត្រូវបានសមត្ថកិច្ចខេត្តសៀមរាបឃាត់ខ្លួនបញ្ជូនទៅកាន់តុលាការ ជាប់ពាក់ព័ន្ធករណីគ្រឿងញៀន

នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ សមត្ថកិច្ចខេត្តសៀមរាប បានបញ្ជូនខ្លួនយុវជនម្នាក់ទៅការតុលាការខត្ត ជាប់ពាក់ព័ន្ធករណី ជួញដូរ ចាត់ចែង និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន ។ ជនសង្ស័យមានឈ្មោះ ឡាង គឹមឡុង ភេទប្រុស ឆ្នាំកំណើត២០០៥ មានទីលំនៅភូមិទក្សិណខាងត្បូង សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប ។...

ព័ត៌មានលំអិត

កីឡាករ កីឡាការិនីជនជាតិបារាំងទទួលបានចំណាត់ថ្នាក់លេខ១ ហុងកុងបានលេខ២លើចំងាយ ១២៨គ.ម ខណ:កម្ពុជាទទួលលេខ១ ពីររូបលើចំងាយ៤២គ.ម

ព្រឹត្តិការណ៍រត់ចម្ងាយឆ្ងាយ ១២៨គ.ម (Angkor Ultra Trail 2020) លើកទី ៥រយៈពេលពីរថ្ងៃ នៅទឹកដីអង្គរខេត្តសៀមរាប ត្រូវបានបិទបញ្ចប់ និងបានបំពាក់មេដាយជ័យលាភី ជូនកីឡាករ កីឡាការិនី ក្រោមវត្តមានឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការជាតិអូឡាំពិកកម្ពុជា (NOCC), ឯកឧត្តម...

ព័ត៌មានលំអិត

អគ្គកុងស៊ុលចិន៖ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី នឹងចេញជារូបរាងនៅ៣ឆ្នាំខាងមុខ

អគ្គកុងស៊ុលចិនប្រចាំខេត្តសៀមរាប រំពឹងថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី ស្ថិតក្នុងភូមិសាស្រ្ត ស្រុកសូទ្រនិគម ខេត្តសៀមរាប នឹងលេចចេញជារូបរាងនៅ៣ឆ្នាំខាងមុខ នេះបើតាមប្រសាសន៍ឯកឧត្តមនាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ នៅក្នុងការដ្ឋានសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ-ថ្មី។ ឯកឧត្តម លីវ ស៊ីជាង ( LIV ZHICHEANG ) អគ្គកុងស៊ុលចិនប្រចាំខេត្តសៀមរាប មានប្រសាសន៍ថា...

ព័ត៌មានលំអិត

ប្រជាពលរដ្ឋជាង៣០០នាក់ក្នុងស្រុកសូទ្រនិគម ទទួលការពិនិត្យនិងព្យាបាលជំងឺដោយឥតគិតថ្លៃ

ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ ប្រជាពលរដ្ឋប្រមាណជាង ៣០០នាក់់ មកពីឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប ទទួលបានការពិនិត្យសុខភាព និងព្យាបាលជំងឺដោយឥតគិតថ្លៃ ដើម្បីលើកកម្ពស់ការថែរក្សាសុខភាព និងចូលរួមកាត់បន្ថយចំណាយក្នុងការព្យាបាលជំងឺរបស់ប្រជាពលរដ្ឋនៅតាមជនបទ។ នេះជាលើកទី១ហើយ សម្រាប់ឆ្នាំ២០២០ ដែលស្ថានកុងស៊ុលនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំខេត្តសៀមរាប បានរៀបចំឡើងដោយកម្មវិធីពិនិត្យសុខភាពនិងព្យាបាលជំងឺ ជូនប្រជាជនជនបទ ដោយឥតគិតថ្លៃ។ ក្នុងនោះ ក៏មានការចូលរួមសហការពីមន្ទីរសុខាភិបាលខេត្ត...

ព័ត៌មានលំអិត
Page 503 of 698 1 502 503 504 698

Recommended

សូម Like និង Follow ពួកយើង