ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

នគរបាលខេត្តសៀមរាបឃាត់ខ្លួនជនបរទេសម្នាក់ករណីលួចឆ្លងដែន និងស្នាក់នៅខុសច្បាប់

លោកវរៈសេនីយ៏ឯក តូច សុគន្ធ នាយការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី បានឲ្យដឹងថា នៅវេលាម៉ោង០៨ និង៣០នាទី ព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩នេះ កម្លាំងការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានទទួលជនបរទេសម្នាក់ពីអធិការដ្ឋាននគរបាលស្រុកពួក ពាក់ព័ន្ធនឹងករណីលួចឆ្លងដែនស្នាក់នៅខុសច្បាប់ ។ លោកវរៈសេនីយ៏ឯក តូច សុគន្ធ បានឲ្យដឹងទៀតថា...

ព័ត៌មានលំអិត

សមត្ថកិច្ចខេត្តសៀមរាប បង្ហាញថាម្ដាយដែលបានវាយកូនស្រីខ្លួនឯងនោះ មិនមែនដោយសារលេងបៀរចាញ់ ដូចការចុះផ្សាយតាមហ្វេសប៊ុកនោះទេ

លោកស្រីឧត្ដមសេនីយ៍ត្រី ដួង ថាវរី ស្នងការរងនគរបាលខេត្តសៀមរាប បានមានប្រសាសន៍ថា ក្រោយទទួលបានព័ត៌មានតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក និង ប្រព័ន្ធផ្សព្វផ្សាយមួយចំនួន កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ម្សិលមិញនេះ ដែលបានសរសេរថា ម្ដាយចាញ់បៀរអស់ខឹងកូនចាក់អង្ករលេង ចាប់វាយកូនជាំពេញខ្លួនហើយ ហើយម្ដាយក្មេងនោះបានយកដែកមកវាយក្មេងនោះចំក្បាលធ្វើឲ្យពក ក្មេងស្រីនេះទើបតែមានអាយុ៣ឆ្នាំ តែម្ដាយក្មេងស្រីតែងតែវាយធ្វើបាបក្មេងស្រីរូបនេះ នៅពេលដែលចាញ់បៀរម្ដងៗ រួចមក...

ព័ត៌មានលំអិត

ទិវាជនមានពិការភាពកម្ពុជាលើកទី២១និងទិវាជនមានពិការភាពអន្តរជាតិលើកទី៣៧ក្នុងខេត្តសៀមរាប

នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ នៅបរិវេណមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តសៀមរាប មានរៀបចំទិវាជនមានពិការភាពកម្ពុជាលើកទី២១ និងទិវាជនមានពិការភាពអន្តរជាតិលើកទី៣៧ ក្នុងទិសដៅលើកកម្ពស់ការយល់ដឹងទាំងផ្នែកស្មារតី ផ្គត់ផ្គង់សម្ភារៈ ដល់ជនមានពិការភាពនៅកម្ពុជា និងបន្តសហប្រតិបត្តិការជាមួយអាជ្ញាធរមូលដ្ឋាន មន្ទីរ អង្គភាពពាក់ព័ន្ធនានា ព្រមទាំងបណ្តាអង្គការក្នុង និងក្រៅរដ្ឋាភិបាល។ តាមសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិ ថ្ងៃទី០៣ ខែធ្នូ ត្រូវបានកំណត់យក...

ព័ត៌មានលំអិត

វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្កសៀមរាបអាណត្តិទី៣ គោលដៅទី៥

ព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩នេះ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្កសៀមរាបអាណត្តិទី៣ គោលដៅទី៥ ត្រូវបានរៀបចំនៅក្នុងបរិវេណវត្តខ្នារធ្នង់ ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប ដើម្បីលើកកម្ពស់គណនេយ្យភាព តម្លាភាព ការឆ្លើយតប និងការចូលរួមរបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ហើយនេះក៏ជាយន្តការមួយ ពង្រឹងនីតិរដ្ឋ អភិបាលកិច្ចល្អនៅមូលដ្ឋាន របស់ក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ។ វេទិកាផ្សព្វផ្សាយ...

ព័ត៌មានលំអិត

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ពេញចិត្តដែលស៊ុយអ៊ែត ជួយអភិវឌ្ឍន៍វិស័យសហគ្រាសខ្នាតតូច និងមធ្យម និងបានជំរុញឱ្យកម្ពុជា-ស៊ុយអ៊ែត ពង្រឹងវិស័យពាណិជ្ជកម្ម បន្ថែមទៀត

ក្នុងឱកាសអនុញ្ញាតឱ្យ ឯកឧត្តម ប៊ីចូន ហេកម៉ាគ ឯកអគ្គរាជទូតថ្មី ប្រទេសស៊ុយអែត ប្រចាំនៅកម្ពុជាចូលជួបសម្តែងការគួរសម សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានសម្តែងការពេញចិត្តនិងគំាទ្រ ចំពោះលទ្ធផលជាផ្លែផ្កាដែលរាជរដ្ឋាភិបាលប្រទេសកម្ពុជា និងស៊ុយអ៊ែត រួមសហការគ្នានាពេលកន្លងមក។ សម្តេចប្រធានរដ្ឋសភា បានកោតសរសើរដល់ប្រទេស ស៊ុយអ៊ែត តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍ ស៊ីដា...

ព័ត៌មានលំអិត

អតីតយុទ្ធជនក្រីក្រខេត្តសៀមរាប ទទួលបានអំណោយផ្ទះ០៤ខ្នង របស់សម្តេចតេជោ ហ៊ុន សែន

នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ក្រុមការងារសមាគមអតីតយុទ្ធជនកម្ពុជាខេត្តសៀមរាប បានប្រគល់ផ្ទះចំនួន ០៤ខ្នង ដល់អតីតយុទ្ធជនក្រីក្រចំនួន ០៤គ្រួសារ ស្ថិតនៅក្នុងស្រុកចំនួន០២ ក្នុងខេត្តសៀមរាប ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា។ អតីតយុទ្ធជនក្រីក្រចំនួន ០៤គ្រួសារ ដែលទទួលបានផ្ទះនាពេលនោះរួមមាន៖ ១.លោក...

ព័ត៌មានលំអិត

ប៊ីចេងក្លែងក្លាយ សញ្ញា« វែកក្រហម »ចំនួន១៨តោនត្រូវសមត្ថកិច្ចរកឃើញក្នុងសង្កាត់ជ្រាវ ខេត្តសៀមរាប

យ៉ាងហោចណាស់ ប៊ីចេងក្លែងក្លាយ ចំនួន១៨តោន សញ្ញា “វែកក្រហម” ត្រូវបានសមត្ថកិច្ចជំនាញ រកឃើញនៅ ចំណុចផ្ទះលេខ១១១ ក្នុងបុរីមួយកន្លែង ស្ថិតក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ដែលជាទីតាំងផលិតវេចខ្ចប់ និងចែកចាយ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩។ ការចុះប្រតិបត្តិការនេះ មានការចូលរួមពីកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តសៀមរាប សហការជាមួយកម្លាំងនគរបាលក្រសួងមហាផ្ទៃ...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាបបានរៀបចំវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្កសៀមរាបអាណត្តិទី៣ឆ្នាំ២០១៩ គោលដៅទី៤នៅស្រុកប្រាសាទបាគង

វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តសៀមរាបអាណត្តិទី៣ ឆ្នាំ២០១៩ ដោយមានវត្តជាគណ:អធិបតីភាពឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តស្តីទី លោក ស្រី យូ សុភា អភិបាលរងខេត្ត តំណាងឯកឧត្តម ទៀ សីហា នៃគណៈអភិបាលខេត្តសៀមរាប នឹងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្ត សិស្សានុសិស្ស អាជ្ញាធរ និង...

ព័ត៌មានលំអិត

លំហាត់សមយុទ្ធទ្រង់ទ្រាយធំ លើកទី ៦ នៅខេត្តសៀមរាប ត្រូវបានបញ្ចប់ប្រកបដោយជោគជ័យ

នៅវេលាម៉ោងប្រមាណ៩.៥០នាទីព្រឹក ថ្ងៃទី១៨ ខែ ធ្នូ ឆ្នាំ២០១៩នះ លំហាត់សមយុទ្ធទ្រង់ទ្រាយធំគ្រប់គ្រងគ្រោះអាសន្នប្រចាំឆ្នាំ Full Scale Airport_Emergency Exercise ដែលមានឈ្មោះ REPEX-19 នៅក្នុងអាកាសយានដ្ឋានអន្តរជាតិសៀមរាប ។ លំហាត់សមយុទ្ធនេះធ្វើឡើងក្នុងគោលបំណងធ្វើការសាកល្បង ហ្វឹកហ្វឺន និងផ្តល់បទពិសោធន៍ ដល់ស្ថាប័ននានាដែលមានការពាក់ព័ន្ធ សំដៅលើកកម្ពស់ការជួយសង្គ្រោះជនរងគ្រោះបានទាន់ពេលវេលា នៅពេលមានឧបទ្ទវហេតុគ្រោះថ្នាក់ធ្លាក់យន្តហោះ...

ព័ត៌មានលំអិត

ប្រធានសមាគមចុងភៅកម្ពុជា បើកសម្ពោធភោជនីយដ្ឋានផ្ទាល់ខ្លួនមួយកន្លែងក្នុងគោលបំណង លើកតម្កើងនិងអភិរក្សម្ហូបខ្មែរ

ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប មានប្រសាសន៍ថា រសជាតិម្ហូបខ្មែរ គឺមានតម្លៃណាស់ក្នុងការថែរក្សាអត្តសញ្ញាណជាតិ និងជាផ្នែកមួយនៃការរួមចំណែកដល់ការអភិវឌ្ឍវិស័យទេសចរណ៍វប្បធម៌កម្ពុជា ក្នុងនោះដេរឯកឧត្តម ក៏បានបង្ហាញនូវការគាំទ្រ និងពេញចិត្តចំពោះការព្យាយាម របស់ប្រធានសមាគមចុងភៅកម្ពុជា ដែលមានជំហរក្នុងការជម្រុញឲ្យរសជាតិម្ហូបខ្មែរ ក្លាយជាគោលដៅនៃការថែរក្សាអត្តសញ្ញាណជាតិ និងជាផ្នែកមួយដើម្បីរួមចំណែក ដល់ការអភិវឌ្ឍវិស័យទេសចរណ៍វប្បធម៌កម្ពុជា ។ ឯកឧត្តមមានប្រសាសន៍បែបនេះ ក្នុងពេលដែលឯកឧត្តម មានវត្តមានកាត់ខ្សែបូរ...

ព័ត៌មានលំអិត
Page 513 of 698 1 512 513 514 698

Recommended

សូម Like និង Follow ពួកយើង