នៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប បានសហការជាមួយអាជ្ញាធរស្រុកស្រីស្នំ បានប្រកាសកំណត់តំបន់វិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនដល់ប្រជាពលរដ្ឋនៅភូមិចំនួន៨ មានភូមិស្លែងស្ពាន ភូមិច្រនៀង ភូមិភ្នំដី ភូមិដំណាក់ដំរី ភូមិចំការចេក ភូមិព្រះខ្សែត ភូមិធ្លក និងភូមិត្រាំកង់ ឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប...
ព័ត៌មានលំអិតការងារគាំពារ និងអភិវឌ្ឍកុមារតូច គឺជាកិច្ចការដ៏មានសារៈសំខាន់ ដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ និងបានឆ្លុះបញ្ចាំងនៅក្នុងគោលនយោបាយជាតិ ជាផ្នែកមួយរបស់យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ទាក់ទងជាមួយការកសាងធនធានមនុស្សដែលមានគុណភាព និងឆ្លើយតបជាមួយផែនការជាតិស្ដីពីការគាំពារ និងអភិវឌ្ឍន៍កុមារ ២០២៥-២០២៧។ សិក្ខាសាលាតម្រង់ទិសការរៀបចំផែនការសកម្មភាព ស្ដីពីការគាំពារ និងអភិវឌ្ឍកុមារតូច នៅខេត្តសៀមរាប ឆ្នាំ២០២៦-២០២៨ នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ខេត្ត និងសុរិយោដីខេត្តសៀមរាប សហការជាមួយរដ្ឋបាលស្រុកអង្គរជុំ បានប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ សម្រាប់ភូមិចំនួន៨ ក្នុងឃុំដូនពេង ស្រុកអង្គរជុំ ខេត្តសៀមរាប រួមមាន៖ ភូមិរការ ភូមិបត់ ភូមិគោកយាង ភូមិបុស្សល្ហុង ភូមិបេង ភូមិខ្ចាស់...
ព័ត៌មានលំអិតផ្លូវក្រាលកៅស៊ូមួយខ្សែ ជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់(DBST) ប្រវែង១៣.២០០ម៉ែត្រ ទទឹង៧ម៉ែត្រ កម្រាស០,២ម៉ែត្រ ចិញ្ចើមផ្លូវសងខាងម្ខាង១ម៉ែត្រ រួមនឹងប្រព័ន្ធលូមួយចំនួនទៀត ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ជាពិសេសពលរដ្ឋក្នុងស្រុកក្រឡាញ់ តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវបានបើកការដ្ឋានជាផ្លូវការ នៅព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។ ឯកឧត្តម អ្នកឧកញ៉ា...
ព័ត៌មានលំអិតអាជ្ញាធរអាកាសចរណ៍របស់កម្ពុជា នឹងធ្វើសមយុទ្ធទ្រង់ទ្រាយធំមួយនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ក្រោមការរៀបចំដោយរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល សហការជាមួយអាជ្ញាធរខេត្តសៀមរាប និងអង្គភាពស្ថាប័នពាក់ព័ន្ធ ដើម្បីផ្តល់នូវការសម្របសម្រួល និងឆ្លើយតបទាន់ពេលវេលាទៅនឹងគ្រោះថ្នាក់ដែលកើតឡើងនៅអាកាសយានដ្ឋាន។ ក្នុងកិច្ចប្រជុំត្រៀមសម្រាប់ការធ្វើសមយុទ្ធនៅសាលប្រជុំអាកាសយាដ្ឋានអន្តរជាតិសៀមរាប-អង្គរ នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ឯកឧត្តម សេង រ៉ាវុធ អគ្គនាយករងនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានលើកឡើងថា ការធ្វើសមយុទ្ធនេះ...
ព័ត៌មានលំអិតក្នុងសន្និសីទអន្តរជាតិលើកទី២ ស្តីពីជណ្តើរត្រីនៅតាមទន្លេមេគង្គក្រោមឆ្នាំ២០២៥ ដែលរៀបចំឡើងដោយក្រសួងកសិកម្ម សហការជាមួយមជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ស្រាវជ្រាវកសិកម្មអន្តរជាតិ នៅក្នុងខេត្តសៀមរាប នៅព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ភាគីអូស្ត្រាលី បានជំរុញដល់អាជ្ញាធរកម្ពុជា និងអ្នកពាក់ព័ន្ធគិតគូរអំពីការបន្លាស់ទីរបស់ត្រីតាមទំនប់ធារាសាស្ត្រ ជាមួយនឹងកម្មវិធីរចនាប្លង់នៃការសាងសង់ជណ្តើរត្រី។ ឯកឧត្តម ដឺរិក យីប (Derek Yip) ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំនៅកម្ពុជា បង្ហាញថា ជណ្ដើរត្រីគឺពិតជាមានសារៈសំខាន់ក្នុងការរួមចំណែកគ្រប់គ្រងធនធានជលផល...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ក្រសួងអប់រំ យុវជន និងកីឡា សហការនិងអង្គការយូនីសេហ្វ បានរៀបចំសិក្ខាសាលាណែនាំ ស្តីពីការរៀបចំផែនការសកម្មភាពគាំពារ និងអភិវឌ្ឍកុមារតូចថ្នាក់ក្រោមជាតិ នៅខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ប្រាក់ កុសល អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិគាំពារ និងអភិវឌ្ឍកុមារតូច (គ.ជ.គ.ក) និងជាប្រធាននាយកដ្ឋានអប់រំកុមារតូចនៃក្រសួងអប់រំ លោកជំទាវ...
ព័ត៌មានលំអិតនៅរសៀលថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ រដ្ឋបាលខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំពិភាក្សា ដើម្បីត្រៀមរៀបចំបញ្ជីព្រឹត្តិការណ៍ទេសចរណ៍ វប្បធម៌ សាសនា និងប្រពៃណីក្នុងខេត្តសៀមរាប ឆ្នាំ២០២៥ ដោយដឹកនាំកិច្ចប្រជុំ លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប និងមានការចូលរួមពីតំណាងមន្ទីរអង្គភាពពាក់ព័ន្ធក្នុងខេត្តជាច្រើនរូប។ លោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត...
ព័ត៌មានលំអិតកាលពីពេលថ្មីៗកន្លងទៅនេះ ប្រាសាទអង្គរវត្តរបស់ព្រះរាជាណាចក្រកម្ពុជា ត្រូវបានជាប់ចំណាត់ថ្នាក់លេខ១ ដែលជាទីកន្លែងទស្សនាដ៏ល្បីបំផុតនៅក្នុងពិភពលោក ក្នុងចំណោមកន្លែងល្បីបំផុតទាំង៣២ ដែលចេញផ្សាយដោយ U.S. News & World Report ខណៈដែលប្រជាពលរដ្ឋ រួមនឹងអ្នកដែលប្រកបរបរក្នុងវិស័យទេសចរណ៍បានបង្ហាញក្ដីរីករាយ និងមានមោទនភាពយ៉ាងខ្លាំងជាមួយនឹងលទ្ធផលមួយនេះ។ លោក ពិន ពណ្ណរាយ ប្រតិបត្តិករទេសចរណ៍ក្នុងក្រុងសៀមរាប បានបង្ហាញនូវក្ដីរីករាយ និងមានមោទនភាព...
ព័ត៌មានលំអិតថ្លែងនៅក្នុងកិច្ចប្រជុំ ស្តីពីការងារពង្រឹងការគ្រប់គ្រង អភិរក្សធនធានធម្មជាតិ និងការបង្ក្រាបបទល្មើសជលផល ដែលមានការចូលរួមពី តំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប រដ្ឋបាលក្រុង ស្រុកជាប់បឹងទន្លេសាប កងកម្លាំងទាំង៣ និងមន្ទីរអង្គភាពជំនាញពាក់ព័ន្ធនៅរសៀលថ្ងៃទី៣ ខែកុម្ភៈម្សិលមិញនេះ លោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប បញ្ចាក់ថា រដ្ឋបាលខេត្តសៀមរាប មានការប្ដេជ្ញាខ្ពស់ក្នុងការបង្ក្រាបបទល្មើសនៅជាប់តំបន់បឹងទន្លេសាប ស្ថិតក្នុងភូមិសាស្ត្រខេត្តសៀមរាប ដែលជាការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.