កាលពីវេលាម៉ោងប្រហែលជាង០២ ទាបភ្លឺ ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩ នៅចំណុចខាងត្បូងរង្វង់មូលវត្តដំណាក់ ភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប កំលាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងកម្លាំងអធិការដ្ឋាននគរបាលក្រុងសៀមរាប បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ដែលជាមុខសញ្ញាលួចកាច់សោរកម៉ូតូដែលកំពុងជិះម៉ូតូឆ្វែលបំរ៉ុងធ្វើសកម្មភាពកាច់សោរកម៉ូតូ៖ -ទី១.ឈ្មោះ អុល រ៉ាត់ ហៅក្រៅអាញ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ...
ព័ត៌មានលំអិតមានប្រសាសន៍នៅក្នុងឱកាសបើកកិច្ចប្រជុំលើកទី១៥ របស់រដ្ឋមន្ត្រីបរិស្ថានអាស៊ាន នៅខេត្តសៀមរាប នៅព្រឹកថ្ងៃទី០៨ ខែតុលាឆ្នាំ២០១៩នេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន ជំរុញឱ្យរដ្ឋមន្ត្រីបរិស្ថាននៃបណ្តាប្រទេសជាសមាជិកអាស៊ានទាំងអស់ ធ្វើកិច្ចសហប្រតិបត្តិការជាបន្ទាន់ ដើម្បីដោះស្រាយលើលំហូរកាកសំណល់ឆ្លងដែនខុសច្បាប់ដែលបានប៉ះពាល់ដល់ប្រទេសជាច្រើននៅអាស៊ាន ជាពិសេសកាកសំណល់ផ្លាស្ទិក...
ព័ត៌មានលំអិតក្នុងឱកាសជួបសំណេះសំណាលជាមួយតាជីយាយជី និង ចុះត្រួតពិនិត្យសាលាឆាន់ថ្មី នៃវត្តសុវណ្ណព្រឹក្សាគគីរ ហៅវត្តគគីរធំ ស្ថិតក្នុងឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ ២០១៩នេះ អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ អក្ខរមេសួគ៌ វេជ្ជបណ្ឌិតពីអាល្លឺម៉ង់ និង ម្ចាស់ក្សត្រីយ៍ ស៊ីសុវត្ថិ សោមា អគ្គរាជទូតសុឆន្ទៈដើម្បីស្ត្រីពីសហគមន៍អឺរ៉ុប...
ព័ត៌មានលំអិតក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា សហការជាមួយរដ្ឋបាលខេត្តសៀមរាប បានបើកសិក្ខាសាលាផ្សព្វផ្សាយគោលនយោបាយជាតិ ស្តីពីមនុស្សវ័យចាស់ (២០១៧-២០៣០) ក្រោមអធិបតីភាពលោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី ជាគណៈអភិបាលក្រុង-ស្រុក មេឃុំ ចៅសង្កាត់ ថ្នាក់ដឹកនាំសមាគមមនុស្សចាស់ និងមន្ត្រីនៃមន្ទីរអង្គភាពក្នុងខេត្ត នៅសាលប្រជុំសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី០៨ ខែតុលា...
ព័ត៌មានលំអិតនៅរសៀលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩នេះ នេះកម្ពុជាបានធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំសិក្ខាសាលាបណ្ដុះបណ្ដាលចំនួនពីរ និងកិច្ចប្រជុំចំនួនមួយ គឺសិក្ខាសាលាបណ្ដុះបណ្ដាលក្រុមអ្នកជំនាញប្រឹក្សាយោបល់សម្រាប់ប្រទេសតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងតំបន់អ៊ឺរ៉ុបខាងកើត ស្ដីពីការគ្រប់គ្រងទិន្នន័យសម្រាប់ការធ្វើសារពើភ័ណ្ឌឧស្ម័នផ្ទះកញ្ចក់ជាតិ សិក្ខាសាលាបណ្ដុះបណ្ដាលសម្រាប់អ្នកជំនាញពិនិត្យរបាយការណ៍សារពើភ័ណ្ឌឧស្ម័នផ្ទះកញ្ចក់ និង កិច្ចប្រជុំក្រុមអ្នកជំនាញប្រឹក្សាយោបល់លើការងារប្រែប្រួលអាកាសធាតុ នៅខេត្ដសៀមរាប ដែលរៀបចំឡើងដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេ ខធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ក្រោមកិច្ចសហប្រតិបត្តិការ និងឧបត្ថម្ភដោយលេខាធិការដ្ឋានអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិ ស្ដីពីការប្រែប្រួលអាកាសធាតុ ។ ឯកឧត្តម...
ព័ត៌មានលំអិតឯកឧត្ដម នេត្រ ភក្ដ្រា រដ្ឋលេខាធិការ និង អ្នកនាំពាក្យក្រសួងបរិស្ថាន បានមានប្រសាសន៍នៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩នេះថា នៅក្នុងកិច្ចប្រជុំបរិស្ថានអាស៊ានលើកទី១៥នេះ ថ្នាក់ឧត្ដមមន្ដ្រី នឹងជជែកពិភាក្សា និងចែករំលែកបទពិសោធន៍ រវាងប្រទេសមួយទៅប្រទេសមួយទៀត ទៅលើការគ្រប់គ្រងសាលាមេត្រីបរិស្ថាន ដើម្បីធ្វើយ៉ាងណាឲ្យសមាជិកអាស៊ាន មានការគ្រប់គ្រងសាលាមេត្រីបរិស្ថានឲ្យបានល្អនៅក្នុងសាលា ហើយសាលាដែលទទួលស្គាល់ជាសាលាមេត្រីបរិស្ថាន ត្រូវបានទទួលស្គាល់គោលការណ៍៤សំខាន់ គឺទី១....
ព័ត៌មានលំអិតតាមរបាយការណ៍បឋមរបស់នគរបាលចរាចណ៍ខេត្តសៀមរាប បានឲ្យដឹងនៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩នេះ ថា កាលពីវេលាម៉ោង ១១និង១០នាទី នាថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៩ម្សិលមិញនេះ មានករណីគ្រោះថ្នាក់ចរាចរាណ៍មួយបានកើតឡើង នៅលើកំណាត់ផ្លូវក្រវ៉ាត់ក្រុងសៀមរាប ត្រង់ចំណុចផ្លូវចូលសាលាសង្តាត់ស្វាយដង្គំ រវាងរថយន្តធំជាមួយនឹងម៉ូតូ បណ្ដាលឲ្យស្ត្រីម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។ របាយការណ៍បានឲ្យដឹងទៀតថា ករណីនេះគឺរថយន្តកូរ៉េ ធុន២តោនកន្លះ គ្មានស្លាកលេខ...
ព័ត៌មានលំអិតកាលពីរាត្រីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩នេះ ដែលជាថ្ងៃនៃទិវាគ្រូបង្រៀនពិភពលោក អតីតនិស្សិតនៃសាកលវិទ្យាល័យបៀលប្រាយ សាខាខេត្តសៀមរាប បានរៀបចំកម្មវិធីជួបជុំមិត្តជាលើកដំបូងរបស់ខ្លួន ដោយមានការអញ្ជើញចូលរួមពីសំណាក់ អស់លោក លោកស្រី ជាសាស្ត្រាចារ្យផងដែរ សរុបប្រមាណជា ៣៥០នាក់ ដោយបានចាត់ទុកថា ទិវា០៥តុលា ជាទិវាដ៏សំខាន់ និងមានអត្ថន័យបំផុតសម្រាប់ពួកគាត់ ដើម្បីផ្តល់បទពិសោធន៍សម្រាប់ធនធានមនុស្សជំនាន់ក្រោយ ។ លោកបណ្ឌិត...
ព័ត៌មានលំអិតយោងតាមអនុក្រឹត្យលេខ ១៥៣ អនក្រ.បក ចុះថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩នេះ ដែលចុះហត្ថលេខាដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យចេញផ្សាយ ធ្វើចរាចរ និង ប្រើប្រាស់ក្នុងទូទាំងព្រះរាជាណាចក្រកម្ពុជា នូវធនប័ត្រអនុស្សាវរីយ៍ ប្រភេទ១៥០០០រៀល ទន្ទឹមនឹងបណ្ដាប្រភេទប្រាក់ដែលត្រូវបានចេញផ្សាយរួចហើយ ។ គួររំលឹកថា រាជរដ្ឋាភិបាលកម្ពុជា...
ព័ត៌មានលំអិតសមត្ថកិច្ចនគរបាលខេត្តសៀមរាប បានឲ្យដឹងថា កាលពីវេលាម៉ោង១៦និង១០នាទី ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៩ម្សិលមិញនេះ បុរសម្នាក់បានប៉ងធ្វើអត្តឃាតដោយអារកសម្លាប់ខ្លួនឯង ដោយប្រើកាំបិតបន្ទោះ នៅលើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចំណុចខាងកើតទីស្នាក់ការសាខាគយនិងរដ្ឋាករ ស្ថិតក្នុងភូមិសណ្ដាន់ សង្កាត់ទឹកវិល ក្រុងសៀមរាប ប៉ុន្តែមិនបណ្ដាលឲ្យស្លាប់នោះទេ ។ សមត្ថកិច្ចបានឲ្យដឹងទៀតថា ជនរងគ្រោះមានឈ្មោះ ពៅ ភេទប្រុស អាយុ៣៣ឆ្នាំ...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.