ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

មន្ត្រី​ក្រសួង​ទំនាក់ទំនង​អន្តរជាតិ​នៃ​ប្រទេស​ចិនធ្វើ​បទបង្ហាញ​ស្ដីពី​ភាព​រីកចម្រើន​លើ​គ្រប់​វិស័យ​នៃ​រដ្ឋាភិបាល​របស់ខ្លួនជូន​ដល់​ថ្នាក់ដឹកនាំ​ខេត្តនិងអង្គភាព​ក្នុង​ខេត្តសៀមរាប​

​ក្នុងឱកាស​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ពីថ្ងៃ​ទី​២២​ដល់​ថ្ងៃទី​២៦​ខែកញ្ញា​ឆ្នាំ​២០១៩ និង ក្នុង​ដំណើរ​ទស្សនកិច្ច​បំពេញការងារ​មួយចំនួន​នៅ​ខេត្តសៀមរាប ពីថ្ងៃ​ទី ២៤​ដល់​ថ្ងៃទី​២៦​ខែកញ្ញា ប្រតិភូ​មជ្ឈមណ្ឌល​ផ្លាស់ប្តូរ​អន្តរជាតិ នៃ​ក្រសួង​ទំនាក់ទំនង​ផ្លាស់ប្តូរ​អន្តរជាតិ នៃ​សាធារណរដ្ឋ​ប្រជាមានិត ចិន ចំនួន​៤​រូប ដឹកនាំ​ដោយ​លោក យ៉ាវ ជាន​គូ នាយករង​នៃ​មជ្ឈមណ្ឌល​ផ្លាស់ប្តូរ​ទំនាក់ទំនង​អន្តរជាតិ បានធ្វើ​បទ​បង្ហាញ​បែប​បាឋកថា​អំពី​វឌ្ឍនភាព​នៃ​ការ​វី​វត្ត​និង​រីកចម្រើន​របស់​ប្រជា​ជាន​នៃ​ប្រទេស​ចិន កាលពី​ព្រឹក​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០១៩​នេះ ជូន​ដល់ ឯកឧត្តម...

ព័ត៌មានលំអិត

អភិបាលខេត្ត​សៀមរាប ជួប​សំណេះសំណាល​ជាមួយ​មន្ត្រីរាជការ​នៃ​សាលាខេត្ត​

​នៅ​ព្រឹក​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០១៩​នេះ ឯកឧត្តម ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប បាន​ជួប​ធ្វើការ​សំណេះសំណាល និង សាកសួរ​សុខទុក្ខ ដល់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រី​ជាប់កិច្ចសន្យា និង កម្មករ នៃ​សាលា​ខេត្តសៀមរាប ក្នុងឱកាស​នៃ​រដូវ​កាលដែល​ប្រជាពលរដ្ឋ​កម្ពុជា​ប្រារព្ធ​ពិធីបុណ្យ​ភ្ជំបិណ្ឌ ក្នុង​លក្ខណៈ​ជា​គ្រួសារ​តែមួយ នៃ​មហា​គ្រួសារ​មន្ត្រីរាជការ​សាលាខេត្ត​សៀមរាប បន្ទាប់ពី​បាន​បំពេញការងារ​ដ៏​នឿយហត់​របស់​ថ្នាក់ដឹកនាំ...

ព័ត៌មានលំអិត

យ៉ាងហោចណាស់ ផ្ទះ​៤២០​ខ្នង​ក្នុងស្រុក​អង្គរជុំ​ត្រូវបាន​លិច ដោយសារ​ជំនន់​ទឹកភ្លៀង​

​គិត​ត្រឹម​ម៉ោង ៧ ល្ងាច​នៅ​ថ្ងៃទី ២៤ ខែកញ្ញា​ឆ្នាំ ២០១៩ ទឹកជំនន់​ទឹកភ្លៀង បាន​បណ្ដាល​ឲ្យ​លិច ឃុំ​ចំនួន​០៥ ក្នុងចំណោម​ឃុំ​ទាំង​០៧ របស់​ស្រុក​អង្គរជុំ ខេត្តសៀមរាប និង​លិច​ផ្ទះ​ប្រជាពលរដ្ឋ ៤២០​ខ្នង ក្នុងនោះ​៣០០​ខ្នង​ខ្លាំងជាងគេ នេះ​បើតាម​របាយការណ៍​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្តសៀមរាប​។​ ​តាម​ប្រសាសន៍​លោក លុក ផុស អភិបាលស្រុក​អង្គរជុំ...

ព័ត៌មានលំអិត

ស្រុក​ចំនួន​៧ នៃ​ខេត្តសៀមរាប ត្រូវបាន​លិចលង់​ដោយសារ​ជំនន់​ទឹកភ្លៀង​

​ស្រុក​ចំនួន​៧ ក្នុងចំណោម​ក្រុង​-​ស្រុក​ទាំង​១២ នៃ​ខេត្តសៀមរាប ត្រូវបាន​លិចលង់​ដោយសារ​ជំនន់​ទឹកភ្លៀង ក្នុងនោះ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​មូលដ្ឋាន​ត្រូវបាន​រង​ការខូចខាត និង​ប្រជាពលរដ្ឋ​មួយចំនួន​តូច ត្រូវបាន​ជម្លៀស​ចេញពី​គេហដ្ឋាន នេះ​បើតាម​របាយការណ៍​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្តសៀមរាប កាលពី​ម៉ោង​៧ ល្ងាច​ថ្ងៃទី ២៤ ខែកញ្ញា​ឆ្នាំ ២០១៩​។​ ​តាម​របាយការណ៍​ដដែល​នេះ បញ្ជាក់ថា ពុំមាន​អ្នករងគ្រោះ​ដោយសារ​គ្រោះ​ទឹក​ជំ​ន់ន​នេះឡើយ​។ ក្នុងនោះ ស្រុក​ដែល​លិចលង់​ចំនួន ៤ រួមមាន...

ព័ត៌មានលំអិត

ចាប់ពី​ថ្ងៃស្អែក​ទៅពលរដ្ឋ​អាច​ជិះ​រថយន្តក្រុង​របស់រ​ដ្ឋ​ទៅមក​ដោយ​ឥតគិតថ្លៃក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណីជាតិ​

​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ បានផ្តល់ ជូន​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករ កម្មការិនី សិស្ស និស្សិត​ទាំងអស់ ដែល​ធ្វើដំណើរ​ទៅលេង​ស្រុកកំណើត​ជួបជុំ​បងប្អូន​ក្រុមគ្រួសារ ពី​រាជធានី​ភ្នំពេញ ទៅតាម​បណ្តា​ខេត្ត និង​ពី​បណ្តា​ខេត្ត​ត្រឡប់​ទៅ​រាជធានី​ភ្នំពេញ រយៈពេល ០៥​ថ្ងៃ ចាប់ពី​ថ្ងៃទី...

ព័ត៌មានលំអិត

ឃុំ​ចំនួន​៣​ក្នុងស្រុក​ក្រឡាញ់ទទួលរង​គ្រោះ​ដោយសារ​ទឹកជំនន់​ជន់​លិចខណៈ​ឯកឧត្តម​បណ្ឌិត​អ្នកឧកញ៉ាសៀង ណាំបាន​ចុះ​ពិនិត្យ​ស្ថានភាព​ទឹកជំនន់​នេះ​

​ក្នុងឱកាស​អមដំណើរ​ឯកឧត្តម​បណ្ឌិត​អ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រ​មណ្ឌល​សៀមរាប និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ខេត្ត ចុះជួយ​ស្រុក​ក្រឡាញ់ ចុះ​ពិនិត្យ​ស្ថានភាព​ទឹកជំនន់​ក្នុង​តំបន់​មួយចំនួន​ក្នុងស្រុក​ក្រឡាញ់ កាលពី​រសៀល​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០១៩​នេះ លោកស្រី ម៉ន​នី រង្សី អភិបាលស្រុក​ក្រឡាញ់ បាន​មានប្រសាសន៍ថា មាន​ឃុំ​ចំនួន​៣​ក្នុងស្រុក​ក្រឡាញ់ បានទទួល​រងគ្រោះ​ដោយសារ​ទឹកជំនន់​ជន់​លិច ដែល​បណ្ដាល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណាំ​ស្រូវ​របស់​ប្រជាពលរដ្ឋ និង ខូចខាត​ផ្លូវលំ​មួយចំនួន...

ព័ត៌មានលំអិត

អភិបាលស្រុក​ប្រាសាទបាគងសុំ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ដោយសារ​ការកើនឡើង​នូវ​ចំនួន​ទឹកភ្លៀង​

​លោក សូ ប្លា​តុង អភិបាលស្រុក​ប្រាសាទបាគង បាន​ឲ្យ​ដឹងថា យោងទៅតាម​ស្ថានភាព​អាកាសធាតុ​ប៉ុន្មាន​ថ្ងៃ​កន្ល​មកនេះ​គឺ​ភ្លៀង​បាន​ធ្លាក់​ជា​បន្តបន្ទាប់ ហើយ​នៅ​ប៉ែក​ខាងលើ​ក៏បាន​បង្ករ​ជា​ទឹកជំនន់​ហូរ​ធ្លាក់​ជន់ គិត​ត្រឹម​រសៀល​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០១៩ នេះ ចំនែក​ឃុំ​ចំនួន​០៤ នៅក្នុង​ស្រុក​ប្រាសាទបាគង បាន​រង នូវ​ផលប៉ះពាល់ ដោយសារ​ជំនន់​ទឹកភ្លៀង ក្នុងនោះ​រួមមាន ឃុំ​រលួស ឃុំ​មានជ័យ ឃុំ​កន្ទ្រាំ​ង...

ព័ត៌មានលំអិត

តំណាងរាស្ត្រនិងអាជ្ញាធរ​ខេត្តសៀមរាបចុះ​ជួប​សំណេះសំណាល​ជាមួយ​លោក​គ្រូ​អ្នកគ្រូនិងសិស្សានុសិស្ស​សាលា​កំពង់​ឃ្លាំងក្នុងស្រុក​សូទ្រនិគម​

​នៅ​ថ្ងៃទី​២៤ ខែ កញ្ញា ឆ្នាំ​២០១៩​ម្សិលមិញ​នេះ ឯកឧត្តម​ឧកញ៉ា​បណ្ឌិត សៀង ណាំ អ្នកតំណាងរាស្ត្រ​មណ្ឌល​សៀមរាប , លោកស្រី យូ សុភា អភិបាលរង​ខេត្ត និង លោក ណ​ម ពិសិដ្ឋ ប្រធាន​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ខេត្ត និង ភរិយា...

ព័ត៌មានលំអិត

អ្នកជំនាញ​អាជ្ញាធរ​ជាតិ​អប្សរា​កំពុងដំណើរការ​ជួសជុល​ខ្លោងទ្វារ​ខាងកើត​នៃ​ប្រាសាទ​តា​នៃ​

​ប្រាសាទ​តា​នៃ កសាងឡើង​នា​ចុង​ស​.​វ​.​ទី​១២ ក្នុង​រជ្ជកាល​ព្រះបាទ​ជ័យ​វរ្ម័នទី​៧ ឧទ្ទិស​ដល់​ព្រះពុទ្ធសាសនា​។ ឆ្លងកាត់​អាយុកាល​និង​ឥទ្ធិពល​នៃ​អាកាសធាតុ​រាប់រយឆ្នាំ បានធ្វើឱ្យ​សំណង់​ខ្លះ​នៃ​ប្រាសាទ​រង​នូវ​ការខូចខាត និង​ដួលរលំ ដែល​ត្រូវ​ការជួសជុល​ដើម្បី​សង្គ្រោះ​ឱ្យ​ផុតពី​ហានិភ័យ​។ ​លោក ស៊ា សុភា​រុន បុរាណ​វិទូ​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្ការ និង​ជា​ប្រធាន​គម្រោង​ជួសជុល​បានឱ្យដឹងថា បញ្ហា​ប្រឈម​ខ្លាំង​របស់​ខ្លោងទ្វារ​ខាងកើត​ប្រាសាទ​តា​នៃ​ដែល​តម្រូវឱ្យមាន​ការជួស​ជុល​មុន​ទីតាំង​ផ្សេង គឺ​បណ្តាលមកពី​រចនា​សម្ព​ន្ធ​របស់​ខ្លោងទ្វារ​បាន​រំកិល​ចេញពី​ទីតាំង​ដើម ថ្ម​ជញ្ជាំង​គ្រប់​ជ្រុង​ប្រេះ ក្រៀក​ចេញពី​គ្នា ដែល​ប្រឈម​នឹង​ការបាក់​រលំ ថ្ម​ដំបូល​បាន​ជ្រុះ​ធ្លាក់​ស្ទើរ​ទាំងស្រុង...

ព័ត៌មានលំអិត

ជំនន់​ទឹកភ្លៀង​បណ្តាល​ឲ្យ​លិចលង់​លំនៅដ្ឋាន​ប្រជាពលរដ្ឋ និង​អគារ​រដ្ឋ​មួយចំនួន​ក្នុងស្រុក​អង្គរជុំ ខេត្តសៀមរាប​

​លំនៅដ្ឋាន​ប្រជាពលរដ្ឋ និង​អគារ​សាធារណៈ​មួយចំនួន ដូចជា​មន្ទីរពេទ្យ សាលារៀន នៅក្នុង​ស្រុក​អង្គរជុំ ខេត្តសៀមរាប ត្រូវបាន​លិចលង់​ដោយសារ​ជំនន់​ទឹកភ្លៀង ដែល​ធ្លាក់​មកជា​បន្តបន្ទាប់​។​ ​លោក លុក ផុស អភិបាលស្រុក​អង្គរជុំ​ខេត្តសៀមរាប បានឱ្យដឹងថា ករណី​ទឹកជំនន់​លិច​ស្រុក​អង្គរជុំ​នេះ បាន​កើតឡើង​ចាប់តាំងពី​ម៉ោង​៨​យប់​ថ្ងៃទី​២៣​ខែកញ្ញា​ឆ្នាំ​២០១៩ ដោយបាន​ធ្វើឱ្យ​លិច សាលារៀន មន្ទីរពេទ្យ ផ្សារ ផ្ទុះ​ប្រជាពលរដ្ឋ...

ព័ត៌មានលំអិត
Page 547 of 698 1 546 547 548 698

Recommended

សូម Like និង Follow ពួកយើង