ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

មន្ត្រីជលផល ប្រាប់​ប្រជា​សហគមន៍​ឱ្យ​នាំគ្នា​ចិញ្ចឹម​ត្រី​ដើម្បីឱ្យ​ត្រី​ចិញ្ចឹម​យើង​ជាពិសេស​ត្រី​ល្អិត និង​រក្សា​ពូជ​

​លោក ជិន ដា អនុប្រធាននាយកដ្ឋាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​វារីវប្បកម្ម នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ជលផល ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ មានប្រសាសន៍ថា រដ្ឋបាល​ជលផល ជាពិសេស​មន្ត្រី​នៃ​នាយកដ្ឋាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​វារីវប្បកម្ម បានរួម​ចំណែក​ក្នុងការ​ផ្តល់​មេរៀន​បច្ចេកទេស ការចុះ​ប្រឹក្សា​ការងារ​បច្ចេកទេស ជាមួយ​អង្គការ​ដៃគូ​អនុវត្ត​គម្រោង ដើម្បី​រួមចំណែក​ធ្វើឱ្យ​ប្រសើរឡើង នូវ​ជី​ភាព​របស់​ប្រជាជន​នៅ​សហគមន៍​ជនបទ​ក្នុង​ខេត្តសៀមរាប ហើយ​គម្រោង​នេះ​មិន​ត្រឹមតែ​ធ្វើឱ្យ​កើនឡើង​នូវ​ផល​ត្រី​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ផ្តល់​ចំណេះដឹង​ផ្នែក​អាហារូបត្ថម្ភ និង​អនាម័យ​ដល់​ប្រជាជន​ក្នុង​សហគមន៍​គោលដៅ​ផងដែរ​។​ ​លោក...

ព័ត៌មានលំអិត

មនុស្ស​ពីរ​នាក់ បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ស្រុក​អង្គរធំ​

​លោក​វរសេនីយ៍ទោ ជ្រិញ គឹម​នី អធិការនគរបាល​ស្រុក​អង្គរធំ បាន​ឲ្យ​ដឹងថា កាលពី​វេលា​ម៉ោង​០៨​និង​១៧​នាទី​យប់ ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ ២០១៩​ម្សិលមិញ​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង នៅលើ​ផ្លូវ​ក្រាល​កៅស៊ូ ត្រង់ចំណុច​ខាងជើង​ផ្លូវ​ចុះ​ភូមិ​ភ្លង់ ចម្ងាយ​ប្រហែល​២០០​ម៉ែត្រ ស្ថិតនៅ​ក្នុងភូមិ​ភ្លង់ ឃុំ​លាងដៃ ស្រុក​អង្គរធំ ខេត្តសៀមរាប រវាង​រថយន្ត​ជាមួយនឹង​ម៉ូតូ បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស​ចំនួន​០២​នាក់​នៅនឹងកន្លែង​កើតហេតុ...

ព័ត៌មានលំអិត

ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី រៀបចំ​កិច្ចប្រជុំ​នៅ​ខេត្តសៀមរាបដើម្បី​តាមដានវាយតម្លៃ​លើ​ការអនុវត្ត​ច្បាប់​ជាតិ ចំណុច​អនុសាសន៍​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រីនិង​អនុសញ្ញា​ស្តីពី​ការលុបបំបាត់រាល់​ទម្រង់​នៃ​ការរើសអើង​ប្រឆាំងនឹង​នារី​ភេទស៊ី​-​ដ​

​នា​ព្រឹក​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៩ ដោយមាន​ការគាំទ្រ​ពី​រដ្ឋបាល​ខេត្តសៀមរាប ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី រៀបចំ​កិច្ចប្រជុំ​មួយ​នៅ​សាលាខេត្ត​សៀមរាប ដើម្បី​បានបង្ហាញ​អំពី​គោលបំណង​នៃ​ការប្រមូល​ព័ត៌មាន និង​លទ្ធផល​នៃ​ការអនុវត្ត​ច្បាប់ គោលនយោបាយ​ជាតិ លទ្ធផល​នៃ​ការអនុវត្ត​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​ការអនុវត្ត​អនុសញ្ញា​ស្តីពី​ការ​ការលុបបំបាត់ រាល់​ទម្រង់​នៃ​ការរើសអើង​ប្រឆាំងនឹង​នារី​ភេទ ស៊ី​-​ដ / CEDEW ដើម្បី​រៀបចំ​របាយការណ៍​បូកសរុប សម្រាប់​កិច្ចប្រជុំ​ប្រចាំឆ្នាំ​របស់​ក្រុម​ប្រឹក្សាជាតិ​ដើម្បី​ស្ត្រី និង​រៀបចំ​របាយការណ៍​ជាតិ តាម​កាលកំណត់​របស់​អង្គការសហប្រជាជាតិ ដោយ​ផ្តោតទៅលើ​ការស្វែងយល់...

ព័ត៌មានលំអិត

ក្រសួង​កិច្ចការនារីសហការ​ជាមួយ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បើក​សិក្ខាសាលា​ផ្សព្វផ្សាយ​យុទ្ធសាស្ត្រ នៃ​ការកែទម្រង់​ប្រព័ន្ធ​ថវិកា​ឆ្នាំ​២០១៨.២០២៥ និង ការរៀបចំ​សូចនាករ​

​នា​ព្រឹក​ថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ​២០១៩​នេះ ក្រសួង​កិច្ចការនារី សហការ​ជាមួយ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បានរៀបចំ អង្គសិក្ខាសាលា​ផ្សព្វផ្សាយ​យុទ្ធសាស្ត្រ នៃ​ការកែទម្រង់​ប្រព័ន្ធ​ថវិកា ឆ្នាំ​២០១៨ .២០២៥ និង ការរៀបចំ​សូចនាករ ដែលមាន​រយៈពេល​២​ថ្ងៃ ក្រោម​អធិបតីភាព​របស់លោក​ជំទាវ ខេង សំ​វ៉ា​ដា រដ្ឋលេខា...

ព័ត៌មានលំអិត

ករណី​ជនជាតិ​ជប៉ុន​២​នាក់ ដែល​ប្លន់​សម្លាប់​អ្នកបើករថយន្ត​តាក់ស៊ី​នៅ​ខេត្តសៀមរាប ត្រូវ​តុលាការ​សម្រេច​លើក​ពេល​ប្រកាស​សាលក្រម​ដោយ​មិន​កំណត់ពេល​

​កាលពី​រសៀល​ថ្ងៃទី​០៩ ខែកញ្ញា ឆ្នាំ​២០១៩​នេះ សាលាដំបូង​ខេត្តសៀមរាប បាន​បើកសវនាការ​ជា​សាធារណៈ​សួរដេញដោល​លើ​សំណុំរឿង​ព្រហ្មទណ្ឌ​ជនជាតិ​ជប៉ុន​២​នាក់ ធ្វើ​សកម្មភាព​អា​រក និង​ចាក់​សម្លាប់​ជនរងគ្រោះ​ជា​អ្នកបើកបរ​រថយន្ត​តាក់ស៊ី​នៅ​ខេត្តសៀមរាប ដោយមាន​លោក​លោក អ៊ុ ចាន់ថុល ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ និង​លោក ជួន សុ​បញ្ញា ជា​តំណាង​អយ្យការ ហើយ​បន្ទាប់ពី​បើកសវនាការ​សួរដេញដោល​រួច ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ ក្នុង​សំណុំរឿង​ជនជាតិ​ជប៉ុន​ធ្វើ​សកម្មភាព​អា​រក​ប្លន់​អ្នកបើករថយន្ត​តាក់ស៊ី​នេះ បានសម្រេច​លើក​ពេល​ប្រកាស​សាលក្រម​ទៅ​ថ្ងៃក្រោយ​ដោយ​មិន​កំណត់ពេល ។​...

ព័ត៌មានលំអិត

មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្តសៀមរាប បើក​កិច្ចប្រជុំ​បូកសរុប​ចលនា​ប្រឡងប្រណាំង ល្អ ” កូន​ល្អ សិស្ស​ល្អ មិត្ត​ល្អ ” របស់​កុមារ – យុវជន ឆ្នាំ​សិក្សា​២០១៨-២០១៩

​នៅ​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៩​នេះ មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្តសៀមរាប បានរៀបចំ​ប្រជុំ​បូកសរុប​វាយតម្លៃ​កា​រ​អនុវត្ត​ចលនា​ប្រឡងប្រណាំង​៣​ល្អ “ កូន​ល្អ សិស្ស​ល្អ មិត្ត​ល្អ ” របស់​កុមារ​និង​យុវជន និង​លើកសរសើរ​ចំពោះ​អង្គភាព និង​បុគ្គល​មាន​ស្នាដៃ​ការងារ​ក្រុមប្រឹក្សា​កុមារ​កម្ពុជា និង​ក្រុមប្រឹក្សា​យុវជន​កម្ពុជា ព្រមទាំង​ពិនិត្យមើល​ពី​វឌ្ឍនភាព​ការងារ​អនុវិស័យ​យុវជន​ក្នុង​ឆ្នាំ​សិក្សា​២០១៨-២០១៩ ផងដែរ ។​ ​លោក ម៉ិ​ត សុវណ្ណ...

ព័ត៌មានលំអិត

លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៩ នៅ​ខេត្តសៀមរាប បាន​បិទ​ប្រកាស​ជា​ផ្លូវការ​ហើយ កាលពី​ព្រឹក​មិញ​នេះ ខណៈ​សិស្ស​ជាប់​និទ្ទេស A មាន​ចំនួន ៣៨ នាក់​

​លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៩ នៅ​ខេត្តសៀមរាប សម័យ​ប្រឡង​ថ្ងៃទី​១៩-២០ ខែសីហា ឆ្នាំ​២០១៩ បាន​ប្រារព្ធ​ពិធី​ប្រកាស​បើក​លទ្ធផល​ប្រឡង​ជា​ផ្លូវការ​ហើយ កាលពី​ព្រឹក​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៩​នេះ ក្រោម​អធិបតីភាព​លោក ពៅ ពិសិដ្ឋ អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប នៅ​វិទ្យាល័យ​១០​មករា ១៩៧៩ ។​ ​លោក ពៅ ពិសិដ្ឋ មានប្រសាសន៍ថា...

ព័ត៌មានលំអិត

រដ្ឋបាល​ស្រុក​ក្រឡាញ់​រួម​និង​សប្បុរសជន​រៀបចំ​កម្មវិធី​ដាំ​កូនឈើ​ចម្រុះ​ជិត​៧០០​ដើម​

​នៅ​ថ្ងៃទី​០៩ ខែកញ្ញា ឆ្នាំ​២០១៩ លោក ឃុ​ត សំអាត ប្រធាន​ក្រុមប្រឹក្សា​ស្រុក និង លោកស្រី ម៉ន​នី រង្សី អភិបាលស្រុក​ក្រឡាញ់ បាន​អញ្ជើញ​ជា​អធិបតី​និង​ចូលរួម​ដាំ​កូនឈើ​ចម្រុះ ចំនួន ៦៨៥ ដើម នៅ​បរិវេណ​ប្រាសាទគោកសំរោង ស្ថិតនៅក្នុង ភូមិ​ក្រឡាញ់ ឃុំ​ក្រឡា​ញ់ស្រុក​ក្រឡាញ់...

ព័ត៌មានលំអិត

ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្តឯកទេស​ចក្ខុរោគ​ប្រទេស​ចិន បញ្ចប់​ការពិនិត្យ​-​ព្យាបាល​និង​វះកាត់ ជំងឺ​ភ្នែក​រយៈពេល​៣​ថ្ងៃ នៅ​ក្រុង​សៀមរាប​

​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​០៧ ដល់​ថ្ងៃទី​០៩ ខែកញ្ញា ឆ្នាំ​២០១៩ ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត ឯកទេស​ចក្ខុរោគ​ខេត្ត​យូ​ណាន នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​ពិនិត្យ​-​វះកាត់ និង​ព្យាបាល ជំងឺភ្នែកឡើងបាយ ជូន​ប្រជាជន​ខេត្តសៀមរាប ដោយ​ឥតគិតថ្លៃ នៅ​មន្ទីរពេទ្យ​ភ្នែក​តំបន់​សៀមរាប ដែល​ស្ថិតក្នុង​បរិវេណ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប ។ ​សកម្មភាព​នេះ បានធ្វើ​ឡើង​ដោយ​កិច្ចសហប្រតិបត្តិការ​រ​វាង​ខេត្ត​យូ​ណាន នៃ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន ជាមួយ​ខេត្តសៀមរាប...

ព័ត៌មានលំអិត

ឯកឧត្តម ខៀវ កាញារីទ្ធ ដឹកនាំ​កិច្ចប្រជុំ​ប្រចាំ​សប្តាហ៍ ជាមួយ​ថ្នាក់ដឹកនាំ​អគ្គនាយកដ្ឋាន​របស់​ក្រសួង​ព័ត៌មាន​

​ក្នុងឱកាស​នៃ​កិច្ចប្រជុំ​ប្រចាំ​សប្តាហ៍​ជាមួយ​ថ្នាក់ដឹកនាំ​ក្រសួង​ព័ត៌មាន នា​ព្រឹក​ថ្ងៃទី ៩ ខែ កញ្ញា ឆ្នាំ ២០១៩ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួង​ព័ត៌មាន បាន​ជម្រាបជូន​ពី​ការដែល​ក្រសួង ព័ត៌មាន រៀបចំ​ការប្រកួតប្រជែង ស្នាដៃ​វីដេអូ អប់រំ​ប្រឆាំង និង​ព័ត៌មាន​ក្លែងក្លាយ ដែលជា​ការបើកឱកាស ដល់​សាធារណជន...

ព័ត៌មានលំអិត
Page 553 of 698 1 552 553 554 698

Recommended

សូម Like និង Follow ពួកយើង