ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

អាជ្ញាធរ​ខេត្តសៀមរាប ចាប់ផ្ដើម​ធ្វើការ​ជួសជុល​ប៉ះ​សំបុកមាន់ (​ជង្ហុក​) ដោយ​ប្រភេទ AC ត្រជាក់ លើ​កំណាត់​ផ្លូវ​មួយចំនួន​ក្នុង​ក្រុង​សៀមរាប​

​ព្រឹក​ថ្ងៃទី​០៦ ខែសីហា ឆ្នាំ​២០១៩​នេះ លោក ពិន ប្រាកដ អភិបាល រង​ខេត្តសៀមរាប បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេសរ​បស់​មន្ទីរសាធារណការនិង​ដឹកជញ្ជូន​ខេត្ត ធ្វើការ​ជួសជុល​ប៉ះ​សំបុកមាន់ (​ជង្ហុក​)​ដោយ​ប្រភេទ AC ត្រជាក់ និង បានដាក់​គ្រឿងចក្រ ឈូស ឆាយ​ផ្លូវ ស្ថិតនៅ​បណ្តោយ​ផ្លូវ​មួយចំនួន​ក្នុង​ក្រុង​សៀមរាប ដើម្បី ជួយ​សម្រួល​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ...

ព័ត៌មានលំអិត

គណ​:​បញ្ជាការ​ឯកភាព​សង្កា​ត់​សៀមរាបចុះបង្ក្រាប​ទ​ល្មើស​ដាក់មង​ចាប់​សត្វ​គ្រប់​ប្រភេទ​នៅ​តំបន់ភ្នំ​ក្រោម​

​នៅ​ព្រឹក​ថ្ងៃទី​០៥ ខែកញ្ញា ឆ្នាំ​២០១៩​នេះ គណ​:​បញ្ជាការ​ឯកភាព​សង្កា​ត់​ដែលមាន​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស​ង្កា​ត់​ជា​សេនាធិការ ដឹកនាំ​ដោយ​លោក អ៊ូច សុ​ខេន អនុប្រធាន​គណ​:​បញ្ជាការ​ឯកភាព​សង្កា​ត់​និង​ជា​ប្រធាន​ប៉ុស្តិ៍នគរបាល បាន​ដឹកនាំ​កម្លាំង​នគរបាល និង​មាន​ប្រជា​ការពារ បាន​ចុះទៅ​ធ្វើការ​បង្ក្រាប​បទល្មើស​ដាក់មង​ចាប់​សត្វ​គ្រប់​ប្រភេទ​នៅ​តំបន់ភ្នំ​ក្រោម​។​ ​កម្លាំង​នគរបាល បាន​ឲ្យ​ដឹងថា ក្នុងការ​ចុះបង្ក្រាប​នេះ​ក្រុមការងារ បាន​ចុះបង្ក្រាប និង​រុះរើ​ទីតាំង​ដាក់មង​ចាប់​សត្វ​ស្លាប​បាន​ចំនួន​០៩​កន្លែង រឹបអូស​យក​ឧបករណ៍​(​មង​)​ចំនួន​០៩​ខ្សែ ស្មើនឹង​ប្រវែង​៤៥០​ម៉ែត្រ ហើយ​សម្រាប់​ឧបករណ៍​បង្ករ​បទល្មើស ត្រូវបាន​សមត្ថកិច្ច​យកមក​តម្កល់ទុក​នៅ​សាលាសង្កាត់​សៀមរាប...

ព័ត៌មានលំអិត

ប្រជាពលរដ្ឋ​ភូមិ​បិត​ផ្កា ក្នុងស្រុក​ស្វាយ​លើ ស្ម័គ្រចិត្ត​ប្រគល់​អាវុធ​កែច្នៃ ជូន​សមត្ថកិច្ច​នគរ​បាល​ស្រុក​

​កាលពី​ថ្ងៃទី​០៥ ខែកញ្ញា ឆ្នាំ​២០១៩​នេះ ក្នុងឱកាស​ដែល​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​ស្វាយ​លើ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយ​លើ សហការ​ជាមួយ​កម្លាំង​ពាក់ព័ន្ធ និង​មេភូមិ​បិត​ផ្កា ឃុំ​ស្វាយ​លើបាន​បើ​ក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ស្តីពី​គោ​លន​យោ​បាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ហើយ​ក្រោយពី​បាន​ស្តាប់​ការផ្សព្វផ្សាយ​ចប់ ប្រជាពលរដ្ឋ​ភូមិ​បិត​ផ្កា បាន​ស្ម័គ្រចិត្ត​ប្រគល់​អាវុធ​កែច្នៃ​កាំ​ភ្លេ​ី​ង​ខ្យល់​ជូន​ដល់​សមត្ថកិច្ច​នគរបាល សរុប​ចំនួន​១៦​ដើម​រួម និង បំពង់​ទប់​ខ្យល់​ចំនួន​៣​ផងដែរ ។​ ​សូមបញ្ជាក់ថា ក្នុង​ឆ្នាំ​២០១៩​នេះ មាន​អាវុធ​កែច្នៃ​ប្រភេទ​ខ្យល់​សរុប​ចំនួន ១៨០ ដើម​ហើយ...

ព័ត៌មានលំអិត

ថវិកា​មនុស្សធម៌​ចំនួន​៥០​ម៉ឺន​រៀល ត្រូវបាន​ទីប្រឹក្សា​ក្រសួង​ព័ត៌មាន នាំយក​ទៅជូន​ស្ត្រី​មេម៉ាយ​ទីទ័លក្រ​ផ្ទុកមេរោគ និង​ពិការភ្នែក នៅ​ក្រុង​សៀមរាប​

​ឯកឧត្តម លីវ សុខុន ទីប្រឹក្សា​ក្រសួង​ព័ត៌មាន និង ជា​ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា ក្រោយពី​ទទួលដំណឹង​តាមរយៈ​ការចុះផ្សាយ​របស់​គេហទំព័​រ​និង​ទូរទស្សន៍​ជាតិ​ខេត្តសៀមរាប រៀបរាប់​ពី​ការលំបាក និង​ការសុំ​ការឧបត្ថម្ភ​ពី​សប្បុរជន​របស់​មេម៉ាយ​ទីទ័លក្រ​ផ្ទុកមេរោគ និង​ពិការភ្នែក​នៅ​ភូមិ​អញ្ចាញ ក្នុង​ក្រុង​សៀមរាប និង តប​តាម​ការអំពាវនាវ​សុំ​ជំនួយ​សប្បុរសធម៌ កាលពីពេល​ថ្មីៗ​នេះ លោក ហឿន សំនៀង នាយករង​ខុ​ទ្ឋ​កាល័យ ឯកឧត្តម...

ព័ត៌មានលំអិត

សមត្ថកិច្ច​នគរបាល​ខេត្តសៀមរាប​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៤​នាក់​បន្ថែមទៀត ពីបទ​អំពើ​លួច​គោក្របី​

​សមត្ថកិច្ច​នគរបាល​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា បន្ទាប់ពី​ឃាត់ខ្លួន​មនុស្ស​ចំនួន​០៥​នាក់ ដែល​ជាប់​សង្ស័យ​ពាក់ព័ន្ធ​នឹង​ករណី លួច​គោ កាលពី​យប់​ថ្ងៃទី​០៣ ខែកញ្ញា ឆ្នាំ​២០១៩​កន្លងទៅនេះ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខេត្តសៀមរាប សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​ប្រាសាទបាគង និង កម្លាំង​នគរបាល​ក្រុង​សៀមរាប បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​មួយក្រុម​បន្ថែមទៀត មាន​មនុស្ស​ចំនួន​០៤​នាក់ កាលពី​ថ្ងៃទី​០៤ ខែកញា ឆ្នាំ​២០១៩ ម្សិលមិញ​នេះ រួម​ជាមួយនឹង​រថយន្ត​មួយគ្រឿង ពាក់​ស្លាក​លេខ...

ព័ត៌មានលំអិត

ក្រសួង​សង្គមកិច្ច បើក​វគ្គ​បណ្តុះបណ្តាល​ដ​ល់​ភ្នាក់ងារ​សង្គមកិច្ច ស្តីពី ការងារ​សង្គមកិច្ច ទាក់ទង​នឹង​អនីតិជន​ទំនាស់​នឹង​ច្បាប់​

​ដោយមាន​ការសហការ​គាំទ្រ​ពី​អង្គការ UNICEF នៅ​ថ្ងៃទី​០៥ ខែកញ្ញា ឆ្នា​២០១៩​នេះ ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បាន​បើក​វគ្គ​បណ្ដុះបណ្ដាល​មួយ​នៅ​ខេត្តសៀមរាប មាន​រយៈពេល​២​ថ្ងៃ ចាប់ពី​ថ្ងៃទី​០៥ ដល់​ថ្ងៃទី​០៦​ខែកញ្ញា ជូន​ដល់​ភ្នាក់ងារ​សង្គមកិច្ច ស្តីពី ការងារ​សង្គមកិច្ច​ទាក់ទង​នឹង​អនីតិជន​ទំនាស់​នឹង​ច្បាប់ ដោយ​ផ្តោត​សំខាន់​ទៅលើ​ការងារ​សង្គមកិច្ច និង​ការគ្រប់គ្រង​ករណី ការពិភាក្សា​លើ​ការបង្កើត​ទម្រង់​របាយការណ៍​ស្តីពី​ការប៉ាន់ប្រមាណ​សុខុមាលភាព និង​ស្ថានភាព​សង្គមកិច្ច​របស់​អនីតិជន និង​ការតាក់តែង​មេរៀន​សម្រាប់​បង្រៀន​បន្ត​ដល់​ថ្នាក់ស្រុក...

ព័ត៌មានលំអិត

សមត្ថកិច្ច​ខេត្តសៀមរាប អនុញ្ញាត​ឲ្យ​សិប្ប​កម្មដ្ឋាន​ផលិត​នំ​នៅ​ឃុំ​កន្ទ្រាំ​ង ស្រុក​ប្រាសាទបាគង ដំណើរការ​ឡើងវិញ ក្រោយ​ពិនិត្យឃើញថា​នំ​ដែល​ផលិត គឺ​តាម​ស្តង់ដារ ទាំង​ផ្នែក​គីមី​សាស្ត្រ និង​ជីវសាស្ត្រ​

​តាម​ប្រភពពី​បណ្ដាញ​ទំនាក់ទំនង​សង្គម ( Facebook ) ផ្លូវការ​របស់​រដ្ឋបាល​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា បន្ទាប់ពី​មានការ​ចុះផ្សាយ​ជា​បន្តបន្ទាប់​លើ​ករណី​ពុល​នំប៉័ង​នៅ​ឃុំ​ឃុន​រាម ស្រុក​បន្ទាយស្រី កាលពី​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០១៩ ហើយ​ដែល​អ្នកលក់​ចែកចាយ​បន្តបាន​ទិញ​ពី​សិប្បកម្ម​ផលិត នៅ​ឃុំ​កន្ទ្រាំ​ង ស្រុក​ប្រាសាទបាគង និង ក្រោយ​កើតហេតុ​មក កម្លាំង​សមត្ថកិច្ច​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប , មន្ទីរ​ឧស្សាហ...

ព័ត៌មានលំអិត

សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប នាំយក​អំណោយ​មនុស្សធម៌ និង​រទេះ​ជនពិការ ជូន​ជនពិការ​ចំនួន​០២​នាក់ នៅ​ឃុំ​ត្រី​ញ័រ​

​នៅ​ព្រឹក​ថ្ងៃទី​០៤ ខែកញ្ញា ឆ្នាំ​២០១៩ នេះ លោកជំទាវ សុខ ណា​រ៉ូ អនុប្រធាន​គណៈកម្មាធិកា​រ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប និង ជា​តំណាង​ឯកឧត្តម ទៀ សីហា ប្រធាន​គណៈកម្មាធិការ​សាខា និង​សហការី រួមទាំង​មន្ត្រី​នៃ​អនុសាខា​កាកបាទក្រហមកម្ពុជា​ស្រុក​ពួក បាន​ចុះ​ជួប​សំណេះសំណាល​សាកសួរ​សុខទុក្ខ និង​នាំយក​អំណោយ​មនុស្សធម៌ ព្រមទាំង​រទេះ​ជនពិកា​រ​ចំនួន​២​ផង ជូន​ដល់​ជនពិការ ចំនួន​០២​នាក់...

ព័ត៌មានលំអិត

អាជ្ញាធរ​ជាតិ​អប្សរា បង្ហាញ​ពី​គម្រោង​សំណង់មួយចំនួននៅ​ទីលាន​មុខ​ប្រាសាទអង្គរវត្ត​

​ក្នុងឱកាស​ចុះ​ត្រួតពិនិត្យ​បច្ចេកទេស និង​តាមដាន​ការសាងសង់ ដែល​កំពុងដំណើរការ​រៀបចំ​ទីលាន​មុខ​ប្រាសាទអង្គរវត្ត (Angkor Wat Parvis) នា​ព្រឹក​ថ្ងៃទី​០៤ ខែកញ្ញា ឆ្នាំ​២១០៩​នេះ លោក យិ​ត ចាន់​ដារ​ដ្ឋ អគ្គនាយករង និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម ហង់ ពៅ អគ្គនាយក នៃ​អាជ្ញាធរ​ជាតិ​អប្សរា មានប្រសាសន៍ថា អាជ្ញាធរ​ជាតិ​អប្សរា...

ព័ត៌មានលំអិត
Page 555 of 698 1 554 555 556 698

Recommended

សូម Like និង Follow ពួកយើង