នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៩ វត្តចន្ទបុប្ផារាម ហៅវត្តថ្មី បានរៀបចំវិធីកាត់ខ្សែបូរដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវសមិទ្ធិផលនានានៅក្នុងវត្ត ក្រោមអធិបតីភាព ឯកឧត្តម ឧកញ៉ា សៀង ណាំ សមាជិកសភា និងជាតំណាងរាស្ត្រមណ្ឌលសៀមរាប និងវត្តមាន សមាជិកសមាជិកាក្រុមការងារចុះជួយស្រុកជីក្រែង អាជ្ញាធរមូលដ្ឋាន ដូនជី តាជី និងប្រជាពលរដ្ឋក្នុងមូលដ្ឋានយ៉ាងច្រើនកុះករ។...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩នេះ ក្រុមការងារចម្រុះរបស់រដ្ឋបាលខេត្តសៀមរាប បានអនុវត្តន៍វិធានការក្ដៅ ទៅលើក្រុមហ៊ុនដឹកអ្នកដំណើរគ្រប់ប្រភេទ សរុបចំនួន២៤ ក្នុងខេត្តសៀមរាប ឲ្យគោរពតាមសេចក្ដីណែនាំពាក់ព័ន្ធនឹងការចូលចំណត ដែលរដ្ឋបាលខេត្តបានកំណត់ ដើម្បីរក្សាសណ្ដាប់ធ្នាប់សាធារណក្នុងក្រុងសៀមរាប។ បន្ទាប់ពីបាន ជូនដំណឹង ក៏ដូចជាណែនាំដល់ក្រុមហ៊ុន និងរថយន្តឈ្នួលគ្រប់ប្រភេទឲ្យចូលចតក្នុងចំណតទាំងពីរកន្លែងជាច្រើនដងរួចមក។ ក្រុមហ៊ុនមួយចំនួន រួមនឹងអ្នកប្រកបរបររត់តាក់ស៊ីភាគច្រើន មិនគោរពតាមសេចក្ដីជូនដំណឹងនោះ លោក ពិន...
ព័ត៌មានលំអិតមរតកនៃបទចម្រៀងសម័យទសវត្សរ៍ឆ្នាំ៥០និង៦០ ចម្រៀងប្រពៃណី មហោរី បាសាក់ និង យីកេ ត្រូវបានលើកយកមកប្រឡងប្រជែងក្នុងកម្មវិធីមហោស្រពសិល្បៈចម្រៀងខ្មែរជាសាកលថ្នាក់ខេត្ត លើកទី៥ ឆ្នាំ២០១៩ នៅសៀមរាប ! បេក្ខជន-បេក្ខនារី ចំនួន៥៥នាក់ ក្នុងនោះមានបេក្ខនារីចំនួន១៦នាក់ បានចូលរួមបង្ហាញទេព្យកោសល្យរបស់ខ្លួន នៅក្នុងកម្មវិធីមហោស្រពសិល្បៈចម្រៀងខ្មែរជាសាកលថ្នាក់ខេត្ត លើកទី៥ ឆ្នាំ២០១៩ ។ ដំណើរការនៃមហោស្រពនេះ...
ព័ត៌មានលំអិតលោកបណ្ឌិត មហាធា មហាម៉ាត់ (Mahathir Mohamad) នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងភរិយា បានអញ្ជើញមកដល់ប្រទេសកម្ពុជាហើយ នៅម៉ោង ៩:៤០នាទីព្រឹកថ្ងៃទី០២ ខែ កញ្ញា ឆ្នាំ ២០១៩ នេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការចាប់ ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែ កញ្ញា...
ព័ត៌មានលំអិតលទ្ធផលនៃកិច្ចប្រជុំ រដ្ឋមន្ត្រីសុខាភិបាលអាស៊ានបូកបី ( ចិន ជប៉ុន កូរ៉េ ) លើកទី៨ ដែលជាកិច្ចប្រជុំពាក់ព័ន្ធមួយ នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី១៤ បានអះអាងសារជាថ្មី អំពីការប្តេជ្ញាចិត្តចំពោះគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព របស់អង្គកាសហប្រជាជាតិ ដើម្បីសម្រេចបាន ការគ្របដណ្តប់សុខភាពជាសកលនៅឆ្នាំ២០៣០។ រដ្ឋមន្ត្រីសុខាភិបាលនៃប្រទេសអាស៊ាន រដ្ឋមន្ត្រីក្រសួងសុខាភិបាល ចិន ជប៉ុន និងកូរ៉េខាងងត្បូង...
ព័ត៌មានលំអិតក្រោយពីការបញ្ចប់កិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី១៤ និងកិច្ចប្រជុំពាក់ព័ន្ធ នាក្រុងសៀមរាប សេចក្តីថ្លែងការរួមនៃកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានជាមួយសាធារណរដ្ឋប្រជាមានិតចិនលើកទី៧ បានបង្ហាញនៅល្ងាចថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ នូវការប្តេជ្ញាចិត្ត ពង្រឹងនវានុវត្តន៍ សម្រាប់លើកកម្ពស់សេវាសុខាភិបាល ដោយប្រើប្រាស់ព័ត៌មាន និងលទ្ធផលសុខភាព ដើម្បីដោះស្រាយបញ្ហាប្រឈម តាមរយៈនៃការលើកស្ទួយនវានុវត្តន៍វិស័យសុខាភិបាលជាមួយនឹងអន្តរាគមន៍លើគុណភាព និងធានាបរិស្ថាននៃការគាំទ្រ ហើយការប្តេជ្ញាចិត្តនេះ នឹងត្រូវដាក់បញ្ចូលទៅក្នុងកម្មវិធីការងារពាក់ព័ន្ធ នៃកិច្ចសហប្រតិបត្តិការវិស័យសុខាភិបាលអាស៊ាន ក្រោយឆ្នាំ២០២០ ។...
ព័ត៌មានលំអិតលោក ណាង ចំណាន មន្ត្រីសាលាខេត្តសៀមរាប ដែលកំពុងដឹកនាំការជួសជុលភ្លើងស្តុបក្នុងក្រុងសៀមរាប បានឲ្យដឹងថា ចាប់តាំងពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩ ក្រុមការងារបច្ចេកទេសរបស់រដ្ឋបាលខេត្តសៀមរាប និង ក្រុមអ្នកបច្ចេកទេសមកពីប្រទេសវៀតណាម បាននឹងកំពុងសម្រុកធ្វើការជួសជុលភ្លើងស្តុប ឬហៅថា ភ្លើងបញ្ជាចរាចរណ៍ឡើងវិញនៅក្នុងក្រុងសៀមរាប ចំនួន០៦កន្លែង ក្នុងចំណោមភ្លើងស្តុបទាំងអស់ចំនួន១១កន្លែង ដែលបានខូចខាតក្នុងរយៈពេលកន្លងមក ដើម្បីឱ្យមានដំណើរការជាប្រក្រតីឡើងវិញ ក្នុងនោះមាន...
ព័ត៌មានលំអិតអង្គការកម្ពុជាអភិវឌ្ឍន៍នៃក្ដីសង្ឃឹម ដែលបានបង្កើតឡើងនៅឆ្នាំ២០១០ កំពុងជួបបញ្ហាខ្វះម្ចាស់ជំនួយ ខណៈអង្គការមួយនេះ កំពុងចិញ្ចឹមកុមារកំព្រា កុមារក្រីក្រ និងងាយរងគ្រោះចំនួន៤៦នាក់ មកពីស្រុកចំនួន៥ក្នុងខេត្តសៀមរាប។ ក្នុងឱកាសចុះសួរសុខទុក្ខកុមារកំព្រា កុមារក្រីក្រ និងងាយរងគ្រោះ ចំនួន១០០នាក់ស្ថិតក្នុងភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប ដឹកនាំដោយ អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ អក្ខរមេសួគ៌ វេជ្ជបណ្ឌិតមកពីប្រទេសអាល្លឺម៉ង់ ម្ចាស់ក្សត្រីយ៍...
ព័ត៌មានលំអិតកុមារា កុមារី មកពីសាលាអន្តរជាតិ វេសហ្គេត ប្រមាណ១០០នាក់ បានដង្ហែរក្បួនធ្វើការផ្សព្វផ្សាយអំពី គ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស បង្កដោយជំងឺគ្រុនឈាម និងបញ្ជ្រាបការយល់ដឹងអំពីវិធីសាស្ត្រទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការចម្លងជំងឺគ្រុនឈាម ក្នុងក្រុងសៀមរាប កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩។ ក្នុងនាមគណៈគ្រប់គ្រងសាលាវេសហ្គេត លោក រ័ត្ន រស្មី បាន ហៅជំងឺគ្រុនឈាមថាជាជំងឺមួយ...
ព័ត៌មានលំអិតកូនឈើគគីរមួយដើម ត្រូវបានអភិសេក បន្តវេនដើមគគីរទំហំជាង៥ឱបមនុស្ស និងគម្រប់ខួប១០២ឆ្នាំ នៃការកកើតវត្តសុវណ្ណព្រឹក្សាគគីរ ស្ថិតក្នុងឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប នេះបើតាមថេរដីកា ព្រះតេជគុណ ជុត សំអូន ព្រះគ្រូចៅអធិការវត្តសុវណ្ណព្រឹក្សាគគីរ កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩។ មានវត្តមានក្នុងពិធីបំបួស និងអភិសេកកូនគគីរឱ្យទៅជាសុវណ្ណព្រឹក្សាគគីរទេវរាជ តាមបែបលទ្ឋិព្រះពុទ្ឋសាសនានិងព្រហ្មញ្ញសាសនា នៅវត្តសុវណ្ណព្រឹក្សាគគីរនាពេលនោះ...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.