នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានសហការជាមួយរដ្ឋបាលស្រុកប្រាសាទបាគង រៀបចំវេទិកាសាធារណៈស្តីពីការពារជីវិត និងពិការភាពពីគ្រោះថ្នាក់ចរាចរណ៍ លើកទី១ នៅភូមិស្ពានភ្នែក ឃុំកណ្តែក ស្រុកប្រាសាទបាគង ក្នុងគោលបំណងលើកកម្ពស់តួនាទីជនពិការ ក្នុងការអនុវត្តគម្រោង និងធ្វើឱ្យប្រសើរឡើងនូវលក្ខខណ្ឌរស់នៅរបស់ជនពិការ ជាពិសេសបានផ្តល់ឱកាស និងលើកទឹកចិត្តយុវជនពិការ ឱ្យដើរតួនាទីជាអ្នកដឹកនាំក្លិប , ជាអ្នកផ្សព្វផ្សាយ និង...
ព័ត៌មានលំអិតប្រជាពលរដ្ឋរស់នៅភូមិពពេល ឃុំខ្នងភ្នំ ស្រុកស្វាយលើ បានស្ម័គ្រចិត្តប្រគល់អាវុធកែច្នៃសរុបចំនួន២៤ដើម ក្នុងនោះមានកាំភ្លើងព្រៃចំនួន ១៩ ដើម និង កាំភ្លើងខ្យល់ចំនួន ០៥ដើម ជូនដល់សមត្ថកិច្ចនគរបាលស្រុកស្វាយលើ ហើយត្រូវសមត្ថកិច្ចនាំយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយលើ ។ ការស្ម័គ្រចិត្តប្រគល់អាវុធកែច្នៃទាំងអស់នេះ បន្ទាប់ពីប្រជាពលរដ្ឋ នៅឃុំខ្នងភ្នំ បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយស្តីពីគោលនយោបាយភូមិឃុំមានសុវត្ថិភាព ឋ កាលពីថ្ងៃទី២១ ខែសីហា...
ព័ត៌មានលំអិតអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្វាយលើ ដឹកនាំដោយ លោក ស៊ិក ប៊ុនស៊ិន សមាជិកក្រុមប្រឹក្សាស្រុក និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុក បានចុះសាកសួរសុខទុក្ខជនរងគ្រោះពីរនាក់ប្តីប្រពន្ឋក្រីក្រមួយ មានផ្ទៃពោះ៧ខែ ដែលទទួលរងគ្រោះដោយសាររន្ទះបាញ់របួស ហើយកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកសូទ្រនិគម ព្រមទាំងបាននាំយកអំណោយមនុស្សធម៌ចែកជូនផងដែរ រួមមាន ៖ ទឹកដោះគោឆៅ១យូរ , ទឹកផ្លែ ឈើ១កេស , ទឹកសុទ្ធ១កេស...
ព័ត៌មានលំអិតបើយោងតាមការតាមដាននៃអាកាសធាតុ របស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩នេះ បានឱ្យដឹងថា ដោយប្រព័ន្ធសម្ពាធទាបបាននឹងកំពុងអូសបន្លាយកាត់ពីលើប្រទេសថៃ ឡាវ និងវៀតណាម។ ចំណែកនៅមហាសមុទ្រខាងកើកប្រទេសហ្វីលីពីន មានកើតឡើងនូវព្យុះទី ១១ ឈ្មោះ បៃលូ ប៉ុន្តែមិនមានឥទ្ធិពលខ្លាំងមកលើប្រទេសកម្ពុជាទេ ដោយព្យុះនេះ មានដំណើរឆ្ពោះទៅកាន់កោះតៃវ៉ាន់ រួចបន្តដំណើរទៅប្រទេសចិន ភាគអាគ្នេយ៍ប៉ុណ្ណោះ។...
ព័ត៌មានលំអិតដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅថ្ងៃពុធ ទី២១ ខែសីហា ឆ្នាំ២០១៩នេះ កម្លាំងចម្រុះសរុប ៣១នាក់ ដែលរួមមាន កម្លាំងនគរបាលមកពីផែននគរបាលប្រឆាំងបទល្មើស សេដ្ឋកិច្ច ៩នាក់ និងការចូលរួមពីមន្ត្រីជំនាញជលផល ១១នាក់ បរិស្ថាន ៤នាក់...
ព័ត៌មានលំអិតលោក ឡៅ វ៉េង អគ្គនាយករង នៃអគ្គនាយកដ្ឋានបច្ចេកទេស ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានបញ្ផាក់ថា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នឹងបន្តជំរុញ និងអនុវត្តអនុក្រឹត្យ ស្តីពីការកំណត់អត្រា និងបែបបទជ្រើសរើស ជនពិការឲ្យចូលបម្រើការងារទាំងក្នុងក្រសួង ស្ថាប័នរបស់រដ្ឋ និងក្នុងវិស័យឯកជន ដែលមានកាតព្វកិច្ចជ្រើសរើសជនពិការ...
ព័ត៌មានលំអិតលោកស្រីបណ្ឌិត ឆោម គន្ធា អ្នកជំនាញសិលាចារឹក នៃមជ្ឈមណ្ឌលអន្ដរជាតិស្រាវជ្រាវនិងតម្កល់ឯកសារអង្គរ នៃអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា មានភស្ដុតាងមួយចំនួនដែលបង្ហាញថា មនុស្សសម័យដើម បានចាត់ទុកសិលាចារឹកជាវត្ថុសក្ការៈបូជា ប្រៀបដូចជាព្រះបដិមាដូច្នោះដែរ តួយ៉ាងផ្ទាំងចម្លាក់នៅប្រាសាទបាយ័ន ដែលក្នុងនោះគេឃើញមានកិច្ចពិធីមួយ ដោយមានផ្ទាំងសិលាចារឹកតម្កល់នៅកន្លែងខ្ពស់មួយ និងមានមនុស្សម្នារៀបចំកិច្ចពិធីអបអរនិងលើកតម្កើង ដូច្នេះអក្សរថ្ម ឬសិលាចារឹក គឺជាវត្ថុដែលគេការពារយ៉ាងយកចិត្តទុកដាក់ ហើយលើសពីនេះទៅទៀត នោះ...
ព័ត៌មានលំអិតតាមខ្លឹមសារនៃលិខិតមួយច្បាប់របស់រដ្ឋបាលខេត្តសៀមរាប ចុះថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩នេះ ហើយបានផ្ញើជូនឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិនិងជាប្រធានលេខាធិការដ្ឋាន នៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៤ បានបង្ហាញនូវការការប្ដេជ្ញាចិត្តរបស់រដ្ឋបាលខេត្ត ក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀននៅតាមក្លឹបកម្សាន្តកន្លែងសប្បាយដ្ឋាន និងកន្លែងអឺនធឺណិតក្នុងខេត្តសៀមរាប ឲ្យបានជោគជ័យ ដើម្បីសម្រេចតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈបញ្ជាការដឹកនាំយុខ្ញុំនាំការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៤ ក្នុងការលុបបំបាត់ការជួញដូរ...
ព័ត៌មានលំអិតកាលពីព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩នេះ អង្គភាពកាំកុងត្រូលសាខាខេត្តសៀមរាប សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរពាក់ព័ន្ធ បានចុះផ្សព្វផ្សាយ អំពីសុវត្ថិភាពចំណីអាហារ ជូនដល់សិស្សានុសិស្ស និងបងប្អូនអាជីវករ ប្រមាណជាង៤០០នាក់ នៅសាលាបឋមសិក្សាកំពង់ភ្លុក ភូមិដីក្រហម ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ក្នុងគោលបំណងបង្កើនការយល់ដឹង និង ប្រុងប្រយ័ត្នខ្ពស់អំពីការប្រើប្រាស់ និង បរិភោគ...
ព័ត៌មានលំអិតសាលាគណនិងមន្ទីរធម្មការនិងសាសនាខេត្តសៀមរាប បានរៀបចំបើកវគ្គបណ្តុះបណ្តាលមួយ សម្រាប់គណៈគ្រប់គ្រងសាលាពុទ្ធិកបឋមសិក្សា ដើម្បីពង្រឹងផ្នែកគ្រប់គ្រង និងបង្កើននូវធនធានព្រះសង្ឃ ក៏ដូចជាការគ្រប់គ្រងការបង្រៀននៅតាមបណ្តាសាលាពុទ្ឋិកបឋមសិក្សា ដែលកំពុងដំណើរការនៅក្នុងទូទាំងខេត្ត ឱ្យស្របទៅតាមនិយាមគរុកោសល្យ ដែលអគ្គាធិការដ្ឋានពុទ្ឋិកសិក្សាជាតិបានកំណត់មក។ វគ្គបណ្តុះបណ្តាលនេះ បានរៀបចំឡើងនៅក្នុងបរិវេណវត្តដំណាក់ ក្នុងសង្កាត់សាលាកំរើក ក្រុងសៀមរាប មានរយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ ដោយមានសិក្ខាកាមជាព្រះគ្រូចៅអធិការ មកពីបណ្តាវត្តដែលមានសាលាពុទ្ឋិកបឋមសិក្សាក្នុងទូទាំងខេត្ត ប្រមាណជា៦០អង្គ...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.