ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

កោដ្ឋ​ដាក់​អដ្ឋិធាតុមិន​ស្គាល់​សម័យកាលចំនួន​២ ត្រូវបាន​គេ​រកឃើញ​នៅ​បរិវេណ​ប្រាសាទបន្ទាយក្ដី​

​កោដ្ឋ​ដាក់​អដ្ឋិធាតុ ចំនួន​២ ត្រូវបាន​ក្រុម​អ្នក​បុរាណវិទ្យា នៃ​អាជ្ញាធរ​ជាតិ​អប្សរា ធ្វើ​កំណាយ​ឃើញ​នៅក្នុង​បរិវេណ​ប្រាសាទបន្ទាយក្តី ក្នុង​ខេត្តសៀមរាប ដែល​បាន​កប់​នៅជាប់​ប៉ម​ខឿន​ព្រះពុទ្ធសាសនា នៅ​ថ្ងៃទី​១២​ខែសីហា​ឆ្នាំ​២០១៩​។​ ​តាម​ការ​ឲ្យ​ដឹង​ពី​លោក ញឹម សុធា​វិន្ទ អ្នកស្រាវជ្រាវ​នៃ​សាកលវិទ្យាល័យ​សូ​ហ្វី​យ៉ា​ប្រទេស​ជប៉ុន បាន​បញ្ជាក់ថា​កោដ្ឋ​ដាក់​អដ្ឋិធាតុ ចំនួន​២ នេះ ក្រុម​កំណាយ​នៅ​មិនទាន់​កំណត់​បានទេ​ថា ស្ថិតក្នុង​សម័យ​កាលណា ដោយ​រងចាំ​ការសិក្សា​ស្រាវជ្រាវ​បន្ថែមទៀត​។​ ​លោក បាន​បន្តថា...

ព័ត៌មានលំអិត

មន្ទីរ​សុខ​ភិ​បាល​ខេត្ត បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការបំពេញ​ប៉ា​តូ​ក្រា​ហ្វ នៅ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វេជ្ជសាស្ត្រ កម្ពុជា​-​កូរ៉េ នៃ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​

​នៅ​ព្រឹក​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០១៩​នេះ លោក​វេជ្ជ​.​ក្រុស សារ៉ាត់ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត បាន​បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការបំពេញ​ប៉ា​តូ​ក្រា​ហ្វ នៅ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វេជ្ជសាស្ត្រ កម្ពុជា​-​កូរ៉េ នៃ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប ដែលមាន ដែលមាន​សិក្ខាកាម​ចូលរួម​ចំនួន​២៨​នាក់ ហើយ​វគ្គ​បណ្តុះបណ្ដាល​នៅពេលនេះ មាន​រយៈពេល ២​ថ្ងៃ ពីថ្ងៃ​ទី​១៣ ដល់​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៩...

ព័ត៌មានលំអិត

មន្ទីរ​កិច្ចការនារី​ខេត្តសៀមរាប បើក​វេទិកា​ផ្សព្វផ្សាយ ស្តីពី សារៈសំខាន់​សុខភាព​បន្ត​ពូជ​ដល់​ស្ត្រី និង​យុវវ័យ​

នៅ​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៩ មន្ត្រី​ការិយាល័យ​ស្ត្រី​និង​សុខភាព ស្ត្រី​និង​ការអប់រំ នៃ​មន្ទីរ​កិច្ចការនារី​ខេត្ត សហការ​ជាមួយ​រដ្ឋបាល​សាលាស្រុក​ជីក្រែង បានរៀបចំ​ធ្វើ​វេទិកា​ផ្សព្វផ្សាយ​ស្តីពី សារៈសំខាន់​សុខភាព​បន្ត​ពូជ​ដល់​ស្ត្រី និង​យុវវ័យ ដល់​អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ នៅក្នុង​ឃុំ​ពង្រ​លើ ក្នុង​គោលបំណង​៖ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​យល់ ដឹង​ពី​សារៈសំខាន់ សុខភាព​បន្ត​ពូជ របស់​ស្ត្រី និង​យុវវ័យ ។​...

ព័ត៌មានលំអិត

សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប ជូនអំណោយ​មនុស្សធម៌​ដល់​ពលរដ្ឋ​ក្នុងស្រុក​សូទ្រនិគម ដែល​លំនៅដ្ឋាន​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​

​នា​ព្រឹក​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០១៩ លោក ណ​ម ពិសិដ្ឋ ហិ​រ​ញ្ញិ​ក​នៃ​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និង ជា​តំណាង​ឯកឧត្តម ទៀ សីហា ប្រធាន​គណៈកម្មាធិការ​សាខា និង​សហការី បាន​នាំយក​អំណោយ​មនុស្សធម៌​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ចំនួន​៨​គ្រួសារ រស់នៅក្នុង​ឃុំ​ចំនួន​៣ របស់​ស្រុក​សូទ្រនិគម ដែល​លំនៅដ្ឋាន​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​កាលពី​សប្តាហ៍​មុន ក្នុងនោះ​នៅ​ឃុំ​ដំ​ដែក រលំ​ផ្ទះ​ចំនួន​១​គ្រួសារ...

ព័ត៌មានលំអិត

អាជ្ញាធរ​ជាតិ​អប្សរា សម្រេច​បញ្ឈប់​ការដាក់​ជួល​អង្រឹង និង​កន្ទេល​អង្គុយលេង នៅ​បរិវេណ​ខាងមុខ​ប្រាសាទអង្គរវត្ត​

​អាជ្ញាធរ​ជាតិ​អប្សរា បានសម្រេច​បញ្ឈប់​ទាំងស្រុង នូវ​ការប្រកបរ​បរដាក់​ជួល​អង្រឹង និង​កន្ទេល​អង្គុយលេង របស់​ប្រជាពលរដ្ឋ​នៅ​បរិវេណ​ខាងមុខ​ប្រាសាទអង្គរវត្ត រួមមាន នៅ​ជុំវិញ​ត្រពាំង​សេស មុខ​ប្រាសាទព្រហ្មកិល និង​វាលស្មៅ​តា​មក​សិន្ធុ​អង្គរវត្ត​។ នេះ​បើតាម​សេចក្ដីជូនដំណឹង របស់​អាជ្ញាធរ​ជាតិ​អប្សរា​នៅ​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០១៩​នេះ​។​ ​ការបញ្ឈប់ លែង​ឲ្យ​មានការ​ប្រកប​របរ​អា​ជីវ​កម្មនេះ បានចេញ​សេចក្ដីសម្រេច​ក្រោម​ហេតុផល​ថា ការដាក់​ជួល​កន្ទេល និង​អង្រឹង លំហែកាយ រួម​និង​លក់​ចំណីអាហារ...

ព័ត៌មានលំអិត

ថ្នាក់ដឹកនាំ​ម​នី្ទ​រ​អប់រំ​ខេត្តសៀមរាប លើកឡើងថា គ្រឹះស្ថានសិក្សា​រដ្ឋ និង​ឯកជន​ជា​ដៃគូ​ដ៏​សំខាន់ សម្រាប់​អប់រំ​ធនធានមនុស្ស​នៅ​កម្ពុជា​

​ផ្អែកលើ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ក៏ដូចជា គោលការណ៍​ក្រសួង​អប់រំ យុវជន​និង​កីឡា គ្រឹះស្ថានសិក្សា​ឯកជន​គ្រប់​កម្រិត គឺជា​ដៃគូ​ដ៏​សំខាន់ ជាមួយ​គ្រឹះស្ថានសិក្សា​របស់​រដ្ឋ ដែល​បានធ្វើ​ឲ្យ​វិស័យ​អប់រំ​ជាតិ មាន​ភាពរឹងមាំ និង មាន​សក្តានុពល សម្រាប់​ការអភិវឌ្ឍន៍​ជាតិ​នាពេល​អនាគត​។ នេះ​បើតាម​ការលើកឡើង​រប​ស់ លោក សុខ ដា​នី អនុប្រធាន​មន្ទីរ អប់រំ​យុ​វជ និង​កីឡា​ខេត្តសៀមរាប ក្នុង​ពិធី​ចែក​វិញ្ញាបនបត្រ...

ព័ត៌មានលំអិត

សាខា​កាកបាទក្រហម​ខេត្តសៀមរាប នាំយក​អំណោយ​ជូន​ជនរងគ្រោះ​ដោយសារ​មែកឈើ​បាក់​សង្កត់​

​គ្រួសារ​ទីទ័លក្រ​មួយ រស់នៅ​ភូមិ​ទ្រាំង សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ដែល​រងគ្រោះ​ដោយសារ​មែកឈើ​បាក់​សង្កត់​លើ ត្រូវបាន សាខា កាកបាទក្រហម ខេត្តសៀមរាប អញ្ជើញ​ជួប​សំណេះសំណាល សួរសុខទុក្ខ និង​នាំយក​អំណោយ​មនុស្សធម៌​ដល់​គេហដ្ឋាន ថ្ងៃទី ១០ ខែសីហា ឆ្នាំ​២០១៩​។​ ​ក្នុងឱកាស​ជួប​សំណេះ​សំណេះ នៅ​គេហដ្ឋាន​របស់លោក លោក ឈឿន...

ព័ត៌មានលំអិត

អាជ្ញាធរ​ខេត្តសៀមរាប អះអាងថាដំណាំ​ស្រូវ​ជាច្រើន​ហិកតា​អាច​នឹងរង​ការខូចខាត​ទាំងស្រុង ប្រសិនបើ​មិនមាន​ភ្លៀង ធ្លាក់ ក្នុង​រយៈពេល​១​សប្តាហ៍​ខាងមុខនេះ​

​បើតាម​ប្រសាសន៍​របស់លោក លី សំរឹទ្ធ អ្នកនាំពាក្យ និង​ជា​អភិបាលរងរ​ខេត្តសៀមរាប នៅ​រសៀល​ថ្ងៃទី​១១ ខែសីហា​ឆ្នាំ​២០១៩​នេះ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ខេត្តសៀមរាប កំពុងតែជួបប្រទះ​កូន​រដូវប្រាំង​មួយ​ដែល​បានអូសបន្លាយ​ក្នុង​រយៈពេល​យូរ ដោយបាន​ធ្វើ​ឲ្យ​ដំណាំ​ស្រូវ​របស់​ប្រជាពលរដ្ឋ​ជាច្រើន​បាន​ស្វិត និង​ងាប់​ជា​បណ្តើរៗ ប៉ុន្តែ​ប្រសិនបើ​មិនមាន​ភ្លៀង​ធ្លាក់ ក្នុង​រយៈពេល​១​សប្តាហ៍​ខាងមុខនេះ​ទៀត​ទេនោះ ដំណាំ​ស្រូវ​ជាច្រើន​ហិកតា​អាច​នឹងរង​ការខូចខាត​ទាំងស្រុង ហើយ​ស្រុក​ដែល​បានទទួល​រងគ្រោះ​រាំងស្ងួត​ច្រើនជាងគេ គឺ​ស្រុក​ពួក ស្រុក​ក្រឡាញ់ និង ស្រុក​ស្រីស្នំ...

ព័ត៌មានលំអិត

រដ្ឋបាល​ខេត្តសៀមរាប បើក​កិច្ចប្រជុំ​ប្រកាស​សមាសភាព​គណៈកម្មាធិកា​រ​សម្របសម្រួល​បច្ចេក​ទេស របស់​ក្រុមប្រឹក្សា​ខេត្ត អាណត្តិ​ទី​៣

​លោក ង៉ាន់ ភិ​រុណ អភិបាលរង​ខេត្ត និង ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​សម្របសម្រួល​បច្ចេកទេស​របស់​ក្រុមប្រឹក្សា​ខេត្ត អាណត្តិ​ទី​៣ ដែលមានរ​បៀ​វារៈ​ចំនួន​៣​សំខាន់​គឺ ៖ ១- ផ្សព្វផ្សាយ​សេចក្តីសម្រេច​លេខ​០៥៤/១៩ សសរ ចុះ​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០១៩ របស់​រដ្ឋបាលខេត្ត...

ព័ត៌មានលំអិត

កម្លាំង​នគរបាល​គ្រឿងញៀន​ខេត្តសៀមរាប ឃាត់ខ្លួន​មនុស្ស​ចំនួន​០៦​នាក់ ដែល​ជាប់​សង្ស័យ​ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន ហើយ​បញ្ជូន​ខ្លួន​រួមទាំង​វត្ថុតាង​ទៅ​សាលាដំបូង​ខេត្ត​

​សមត្ថកិច្ច​នគរបាល​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា កាលពី​ល្ងាច​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០១៩​ម្សិលមិញ​នេះ កម្លាំង​នគរបាល​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​កសាង​សំណុំរឿង​បញ្ជូន​មនុស្ស​ចំនួន​០៦​នាក់ ក្នុងនោះ​ស្រី​ចំនួន​០២​នាក់ ដែល​ជាប់​សង្ស័យ​ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន រួមទាំង​វត្ថុតាង​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​នៃ​ច្បាប់ បន្ទាប់ពី​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត បាន​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ពួក ចុះបង្ក្រាប​បទ​រក្សាទុក​ជួញ ដូរ ចាត់ចែង និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នៅ​ចំណុច​លំនៅដ្ឋាន​មួយ ស្ថិតក្នុង​ភូមិ​ចំបក់​ហែ...

ព័ត៌មានលំអិត
Page 569 of 698 1 568 569 570 698

Recommended

សូម Like និង Follow ពួកយើង