នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ម្សិលមិញនេះ មន្ត្រីការិយាល័យការពារផ្លូវច្បាប់នៃមន្ទីរកិច្ចការនារីខេត្ត សហការជាមួយរដ្ឋបាលសាលាស្រុកក្រឡាញ់ បានបន្តរៀបចំធ្វើវេទិកាផ្សព្វផ្សាយ “ អនុសញ្ញាស្ដីពី ការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ” ដល់អាជ្ញាធរ និងប្រជាពលរដ្ឋនៅក្នុងឃុំស្រណាល ក្រោមអធិបតីភាព លោកស្រី ងិន សារិន អនុប្រធានមន្ទីរកិច្ចការនារីខេត្តសៀមរាប លោក ឡុក វួន មេឃុំស្រណាល...
ព័ត៌មានលំអិតគិតមកត្រឹមថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩នេះ ក្រុមការងារចម្រុះបានបន្តកាត់ទម្លាក់ ខ្សែភ្លើង ខ្សែកាប្លិ៍អាកាស ដើម្បីប្តូរមកបង្កប់ក្រោមដីវិញបានចំនួន ១១ផ្លូវហើយ ក្នុងចំណោមផ្លូវទាំង១១ សម្រាប់ជំហានទី១នេះ សរុបប្រវែងមានជាង ២៤គីឡូម៉ែត្រ ។ ក្នុងនោះដែរផ្លូវដែលបានកាត់រួចរាល់ មានដូចជាផ្លូវ លោកតាណឺយ, តំបន់ជុំវិញផាប់ស្ទ្រីត, កំណាត់ផ្លូវហ្សាដឺហ្គោល ចាប់ពីចំណុចសួនច្បារព្រះរាជដំណាក់ រហូតដល់បុរីប្រិមប្រិយ,...
ព័ត៌មានលំអិតនៅថ្ងៃទី០៧ ដល់ថ្ងៃ០៩ ខែសីហា ឆ្នាំ២០១៩ មន្ត្រី-បុគ្គលិកមកពីនាយកដ្ឋាននានាចំណុះឱ្យអាជ្ញាធរជាតិអប្សរា ចំនួន៣០នាក់ បានសិក្សាវគ្គបណ្ដុះបណ្ដាលលើជំនាញមូលដ្ឋានគ្រឹះផលិតវីដេអូខ្លី រយៈពេល៣ថ្ងៃ នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលអង្គរ។ វគ្គបណ្ដុះបណ្ដាលនេះ រៀបចំឡើងក្នុងគោលបំណងបង្កើនចំណេះដឹងលើផ្នែកចងក្រងឯកសាររូបភាព ព្រមទាំងចេះវិភាគលើមុំសំខាន់ៗនៃខ្លឹមសាររួមដើម្បីរំលេចនូវខ្លឹមសារគោលមានភាពច្បាស់លាស់ ងាយយល់ ងាយស្តាប់។ ពិសេសការសរសេរអត្ថបទ ចាប់មុំសរសេរសាច់រឿង ចាប់មុំការមេរ៉ា និងបច្ចេកទេសថតដើម្បីយកមកផ្សព្វផ្សាយបម្រើដល់ស្ថាប័នអាជ្ញាធរជាតិអប្សរា។ ក្នុងវគ្គបណ្តុះបណ្តាលនេះដែរ ក្រៅពីសិក្សាទ្រឹស្តី...
ព័ត៌មានលំអិតអន្តរសភាអាស៊ាន ដែលហៅកាត់ថា អាយប៉ា(AIPA) នឹងរៀបចំមហាសន្និបាតប្រចាំឆ្នាំលើកទី៤០ នៅក្នុង ប្រទេសថៃ ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ ខាងមុខនេះ។ ជាសមាជិកអាយប៉ា គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា នឹងចូលរួមមហាសន្និបាតនេះដែរ។ ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប ប្រធានក្រុមសភាជាតិអាយប៉ា និងជាប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ...
ព័ត៌មានលំអិតសំណង់ស្ពានបេតុងទី១ មួយកន្លែង ស្ថិតនៅក្នុងភូមិបត់ត្រង់ ឃុំសំបួរ ស្រុកក្រឡាញ់ ខេត្តសៀមរាប និង ឃុំប្រាសាទ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ឆ្លងកាត់ស្ទឹងស្រែង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រេចសាងសង់បានប្រមាណ៩០ភាគរយហើយ ។ សំណង់ស្ពានបេតុងនេះ មានបណ្តោយប្រវែង៤៤ម៉ែត្រ...
ព័ត៌មានលំអិតលោកវរសេនីយ៍ទោ ម៉េង សំណាង នាយរងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋានខេត្តសៀមរាបបាន ឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ទៀ សីហា អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរបស់រដ្ឋបាលខេត្តសៀមរាប កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩នេះ កម្លាំងសមត្ថកិច្ចចម្រុះរបស់ខេត្តសៀមរាប បានចុះប្រតិបត្តិការបង្ក្រាប បទល្មើសនេសាទ ក្នុងបឹងទន្លេសាទ ចាប់ពីចំណុចមាត់ពាមក្នុងកំពង់ឃ្លាំង ស្រុកសូទ្រនិគម...
ព័ត៌មានលំអិតសមត្តកិច្ចនគរបាលខេត្តសៀមរាប បានឲ្យដឹងថា បុរសម្នាក់ឈ្មោះ មេក ពន្លឺ មានឆ្នាំកំណើត១៩៨៩ មុខរបរគ្មាន មានទីលំនៅភូមិគោកបេង សង្កាត់គោកចក ក្រុងសៀមរាប ដែលជាប់សង្ស័យពាក់ព័ន្ធនឹងករណីរក្សាទុក ជួញដូរ ចាត់ចែង និងប្រើប្រាស់ ហើយមានសារធាតញៀនក្នុងខ្លួន រួមទាំងវត្ថុតាង ត្រូវបានអង្គភាពនគរ បាលគ្រឿងញៀនខេត្តសៀមរាប រៀបចំសុំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្ត នៅថ្ងៃទី០៨ខែ...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩នេះ ក្រុមការងារបច្ចេកទេសរបស់មន្ទីរអភិវឌ្ឍជនបទខេត្តសៀមរាប បានចុះជួសជុលអណ្តូងគម្រោងអាហ្វីដេសចំនួន ៥០អណ្តូង ក្នុង ៥ស្រុក ១ក្រុង ស្មើ ១២ឃុំ ១សង្កាត់ មាន ៣៦ភូមិ ដែលមានអ្នកទទួលផលសរុបចំនួន ៧៥៥គ្រួរសារ។ ក្នុងនោះដែរស្រុកដែលបានជួសជុលអណ្តូងមានដូចជា ស្រុកស្រីស្នំមានចំនួន ៥ឃុំ ១៥ភូមិ...
ព័ត៌មានលំអិតក្នុងរយៈពេលពេញមួយអាណត្តិនៃអាណត្តិទី២របស់ក្រុមប្រឹក្សាស្រុកក្រឡាញ់ កន្លងមកស្រុកនេះទទួលបាននូវសមិទ្ឋផល និងការអភិវឌ្ឍន៍រីកចម្រើនលើហេដ្ឋារចនាសម្ព័ន្ឋនានាជាច្រើន ពីសំណាក់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៍ប៉ិនប្រសព្វនិងឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រោមកិច្ចខិតខំ ប្រឹងប្រែង រួមគ្នាយ៉ាងសកម្មពីសំណាក់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិនិងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តសៀមរាប និងបានការចូលរួមយ៉ាងសស្រាក់សស្រាំ ពីសំណាក់ ឯកឧត្តមឧកញ៉ាបណ្ឌិត សៀង...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃពុធ ៧កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩នេះ លោកជំទាវ ស៊ិន ណម សមាជិកា ក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត លោក ពៅ...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.