ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

អាជ្ញាធរ​ជាតិ​អប្សរានិង​មូលនិធិ​បរិស្ថានAEONជប៉ុន រួមគ្នា​ដាំ​កូនឈើសម្រេច​គម្រោង៤​ម៉ឹ​ន​ដើម ក្នុង​ឆ្នាំ​២០១៩

​កូនឈើ​ចម្រុះ ៥០០​ដើម ត្រូវបាន​ដាំ​នៅ​បរិវេណ​ខាងត្បូង​ប្រាសាទបន្ទាយក្តី ដោយ​អាជ្ញាធរ​ជាតិ​អប្សរា និង​មូលនិធិ​បរិស្ថាន AEON ជប៉ុន និង​មានការ​ចូលរួម​ពី​និស្សិត​អន្តរជាតិ​មកពី​សាកលវិទ្យាល័យ​នៃ​បណ្តា​ប្រទេស​មួយចំនួន ដូចជា កូរ៉េ ចិន និង​ជប៉ុន ប្រមាណ​ជាង​មួយរយ​នាក់​។​ ​ថ្លែង​នា​ព្រឹក​ថ្ងៃទី​០៤ ខែសីហា​នោះ ឯកឧត្តម យិ​ត ចាន់​ដារ​ដ្ឋ អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា បាន​លើកឡើងថា...

ព័ត៌មានលំអិត

ប្រធាន​មជ្ឈមណ្ឌល​បេ​តិក​ភ័​ណ្ឌ​របស់​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ បង្ហាញថា មហោស្រព​តន្ត្រីបុរាណ​ថ្មី ដែល​ហៅថា បុណ្យ​រួម គ្រោង​នឹង​ប្រារព្ធ​ឡើង​នៅ​ក្រុង​សៀមរាប នា​ដើមខែ​កញ្ញា​ខាងមុខ​

​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ ស្តីពី​គម្រោង​នៃ​ការរៀបចំ​មហោស្រព​ដែល​ហៅថា បុណ្យ​រួម កាលពី​យប់​ថ្ងៃទី​០៣ ខែសីហា ឆ្នាំ​២០១៩​នេះ លោក សុង សេង ប្រធាន​មជ្ឈមណ្ឌល​បេ​តិក​ភ័​ណ្ឌ​របស់​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ ប្រចាំខេត្ត​សៀមរាប បាន​បញ្ជាក់ថា ព្រឹត្តិការណ៍​មហោស្រព​តន្ត្រី​បូរាណ​ថ្មី លើក​ទី​២ ដែល​គេ​ឲ្យ​ឈ្មោះថា បុណ្យ​រួម គ្រោង​នឹង​ប្រារព្ធ​ឡើង​នៅ​ខេត្តសៀមរាប ចាប់ពី​ថ្ងៃទី​០៥ ដល់​ថ្ងៃទី​០៨ ខែកញ្ញា...

ព័ត៌មានលំអិត

ក្រុមហ៊ុន​កោះ​ថ្មីតិច​ណូ​ឡូ​ជី យក​អំណោយ​ជា​គ្រឿង​បរិភោគ ចែកជូន​ដល់​យោធិន​ពិការ​២៧០​គ្រួសារ ដែល​កំពុង​រស់នៅក្នុង​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​យោធិន​ពិការ​សម្តេច​តេ​ជោ ហ៊ុន សែន គូលែន ៣១៧ សៀមរាប​

​កាលពី​ថ្ងៃទី​០៤ ខែសីហា ឆ្នាំ​២០១៩ ក្រុមហ៊ុន​កោះ​ថ្មី តិច​ណូ​ឡូ​ជី ដែលជា​ក្រុមហ៊ុនមេ​របស់​សារព័ត៌មាន​ត្នោត​ញូ​ស៍ បាន​នាំយក​អំណោយ​ជា​គ្រឿង​បរិភោគ ដែល​សរុប​ជា​ទឹកប្រាក់​ជិត​១​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក ចែកជូន​ដល់​យោធិន​ពិការ​២៧០​គ្រួសារ ដែល​កំពុង​រស់នៅក្នុង​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​យោធិន​ពិការ​សម្តេច​តេ​ជោ ហ៊ុន សែន គូលែន ៣១៧ សៀមរាប ស្ថិតនៅក្នុង​ឃុំ​ប​ល្ល័​ង្គ ស្រុក​ប្រាសាទបាគង ដែល​ក្នុង​មួយ​គ្រួសារ​ទទួលបាន​អង្ករ​៥០​គីឡូក្រាម , ទឹកត្រី​១​យួរ...

ព័ត៌មានលំអិត

មហោស្រព​តន្ត្រីនិង​ចម្រៀង​កុមារ ពានរង្វាន់​ក្រសួង​ព័ត៌មាន លើក​ទី​៨ ឈានដល់​វគ្គ​ផ្តាច់ព្រ័ត្រ​

​មហោស្រព​តន្ត្រី និង​ចម្រៀង​កុមារ ពានរង្វាន់​ក្រសួង ព័ត៌មាន លើក​ទី​៨ ឆ្នាំ ២០១៩ បាន​ឈាន​មកដល់​វគ្គ​ផ្តាច់ព្រ័ត្រ និង​ការប្រកាស​ជ័យលាភី ម្ចាស់​ពានរង្វាន់​ហើយ កាល​ព្រឹក​ថ្ងៃទី​០៤ ខែ សីហា​នេះ នា​សាល​មហោស្រព​ចតុមុខ ក្រោម​វត្តមាន​អញ្ជើញ​ជា​អធិបតី ឯ​ឧ ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួង​ព័ត៌មាន...

ព័ត៌មានលំអិត

មន្ទីរ​កិច្ចការនារី​ខេត្តសៀមរាប បើក​វេទិកា​ផ្សព្វផ្សាយ អនុសញ្ញា​ស្ដីពី ការលុបបំបាត់​រាល់​ទ​ម្រ​ង់​នៃ​ការរើសអើង​ប្រឆាំងនឹង​នារី​ភេទ នៅ​ស្រុក​ក្រឡាញ់​

​នៅ​ព្រឹក​ថ្ងៃទី​០៥ ខែសីហា ឆ្នាំ​២០១៩​នេះ មន្ទីរ​កិច្ចការនារី​ខេត្តសៀមរាប សហការ​ជាមួយ​រដ្ឋបាល​ស្រុក​ក្រឡាញ់ បានរៀបចំ​ធ្វើ​វេទិកា​ផ្សព្វផ្សាយ អនុសញ្ញា​ស្ដីពី ការលុបបំបាត់​រាល់​ទ​ម្រ​ង់​នៃ​ការរើសអើង​ប្រឆាំងនឹង​នារី​ភេទ ជូន​ដល់​អាជ្ញាធរ និង​ប្រជាពលរដ្ឋនៅក្នុង​ឃុំ​តា​អាន នៅក្នុង​បរិវេណ​សាលាឃុំ​តា​អាន ក្នុង​គោលបំណង បង្កើន​ការយល់ដឹង​អំពី​អនុសញ្ញា​ស្តីពី​ការលុបបំបាត់​រាល់​ទម្រ​ង់​នៃ​ការរើសអើង​ប្រឆាំងនឹង​នារី​ភេទ​(​ស៊ី​-​ដ​) ដើម្បី​ផ្តល់​ការធានា​នូវ​ការទទួលបាន​សិទ្ធិមនុស្ស និង​សេរី​ភាពជា​មូលដ្ឋាន ដោយ​ស្មើភាព​គ្នា​ជាមួយ​បុរស ក្រោម​ការសម្របសម្រួល​របស់លោក​ស្រី ងិន សារិន អនុប្រធាន​មន្ទីរ​កិច្ចការនារី​ខេត្តសៀមរាប...

ព័ត៌មានលំអិត

ក្រុម​អ្នកជំនាញ​នៃ​អភិរក្ស​ដ្ឋា​ន​អង្គរ ចាប់ផ្តើម​ផ្គុំ​រូបរាង​បដិមា​ព្រះ​សិវៈ​រាំ​ឡើងវិញ លើ​បំណែក​ចំនួន​១​ម៉ឺន​បំណែក​

​បដិមា​ព្រះ​សិវៈ​រាំ ដែលមាន​កម្ពស់​៥​ម៉ែត្រ មាន​ព្រះ​សិរ​២​ជាន់ , ព្រះ​ភក្ត្រ​៥ , ព្រះ​ហ​ស្ថ​១០ ដែលមាន​ប្រភព​មកពី​ប្រាសាទក្រហម​នៅ​កោះ​កេរ នា​ស​.​វ​.​ទី​១០​នៃ​គ​.​ស ស្ថិតក្នុង​សភាព​បាក់បែក​ចំនួន ១០.០០០​បំណែក ហើយ​បច្ចុប្បន្ននេះ កំពុង​ត្រូវបាន​ក្រុម​អ្នកជំនាញ​នៃ​អភិរក្ស​ដ្ឋា​ន​អង្គរ សហការ​ជាមួយ​អាជ្ញាធរ​ជាតិ​ព្រះវិហារ , អាជ្ញា ធរ ជាតិ​អប្សរា , សារៈមន្ទីរ​ជាតិ​ភ្នំពេញ...

ព័ត៌មានលំអិត

ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ដខេត្តសៀមរាប ចុះ​ពិនិត្យនិង​ព្យាបាល​ជំងឺ​មិន​គិតថ្លៃ នៅ​ឃុំ​ចា​ន់ស​

​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ដ នៃ​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប សហការ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​មន្ទីរពេទ្យ​កុមារ​អង្គរ បាន​ចុះទៅពិនិត្យ​សុខភាព និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ ដោយ​មិន​គិតថ្លៃ នៅ​ឃុំ​ចា​ន់ស ស្រុក​សូទ្រនិគម ខេត្ដ​សៀមរាប កាលពី​ថ្ងៃទី​៤​ខែសីហា ម្សិលមិញ​នេះ ។​ ​តាមរយៈ​ការចុះ​ជួយ​ពិនិត្យ​ជំងឺ​ទូរ​ទៅជូន​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន ក្នុងស្រុក​សូទ្រនិគម​នេះ គឺជា​លើក​ទី​៣ ដែលមាន​ទទួល​ពិនិត្យ​ពិគ្រោះ ព្យាបាល​ជំងឺ​ទូទៅ រោគ​ស្រី អូស​អេកូ...

ព័ត៌មានលំអិត

កំណាត់​ផ្លូវ​ក្រាល​កៅស៊ូ ប្រវែង​ជាង​១១​គីឡូម៉ែត្រ ស្ថិតក្នុង​ឃុំ​ជន្លាស់​ដៃ ស្រុក​ក្រឡាញ់ ចាប់ផ្ដើម​សាងសង់​ជា​ផ្លូវការ​

​ការដ្ឋាន​សាងសង់​ផ្លូវ​ផ្លូវ​ក្រាល​កៅស៊ូ ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៦៨ ស្ថិតនៅ​ឃុំ​ជន្លាស់​ដៃ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប ប្រវែង​ជាង ១១ គីឡូម៉ែត្រ បាន​បើក​ជា​ផ្លូវការ​ហើយ កាលពី​ថ្ងៃទី​០៣ ខែសីហា នេះ ក្រោម​អធិបតីភាព ឯកឧត្តម ឧកញ៉ា សៀង ណាំ តំណាងរាស្ត្រ​មណ្ឌល​សៀមរាប និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ខេត្ត ចុះជួយ​ស្រុក​ក្រឡាញ់...

ព័ត៌មានលំអិត

កូនភ្លោះ​៣​នាក់ទើប​សម្រាល​ក្នុង​ខេត្តសៀមរាប ទទួល​អំណោយ​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន​

​កូនភ្លោះ​០៣​នាក់ (​ស្រី​១ ប្រុស​២) ដែល​ទើបនឹង​សម្រាល​កាល​ថ្ងៃទី​០២ ខែកក្កដា ឆ្នាំ​២០១៩​នេះ មាន​ទីលំនៅ ភូមិ​ជន្លាស់​ដៃ ឃុំ​ជន្លាស់​ដៃ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប ត្រូវ​បានទទួល​អំណោយ​ដ៏​ថ្លៃថ្លា​ពីស​ម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន​។​ ​កូនភ្លោះ​ទាំង​៣​នាក់ ត្រូវបាន​សម្រាល​ដោយ​សុវត្ថិភាព (​ទាំង​ម្ដាយ...

ព័ត៌មានលំអិត
Page 573 of 698 1 572 573 574 698

Recommended

សូម Like និង Follow ពួកយើង