សមត្ថកិច្ចនគរបាលខេត្តសៀមរាប បានឲ្យដឹងថា កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ម្សិលមិញនេះ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានរកឃើញឈើហុបធំៗ ចំនួន២២ដើម ស្មើនឹង ២៤,៥៦៣ម៉ែត្រគូប ដែលជនល្មើសបានលាក់ទុកនៅក្នុងប្រឡាយ ស្ថិតក្នងភូមិអញ្ចាញ សង្កាត់ នរគធំ ក្រុងសៀមរាប ដើម្បីបំភ័ន្តភ្នែកសមត្ថកិច្ច ហើយបានកម្លាំង នគរបាលដេកយាមការពារអស់រ១យប់មក លុះព្រឹកឡើងថ្ងៃទី៣១...
ព័ត៌មានលំអិតក្នុងរយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩នេះ មជ្ឈមណ្ឌលស្រាវជ្រាវអន្តរជាតិនិងតម្កល់ឯកសារអង្គរ នៃអាជ្ញាធរជាតិអប្សរា កំពុងបើកវគ្គបណ្តុះបណ្តាល ស្តីពីការដាក់ឱ្យប្រើប្រាស់ពាក្យបច្ចេកទេស ដែលទាក់ទងនឹងកុលាលភាជន៍ ហើយវគ្គនេះ នឹងបង្រៀនអំពីការស្រាវជ្រាវកុលាលភាជន៍ខ្មែរ ពិភាក្សាគ្នាអំពីពាក្យបច្ចេកទេសនៃកុលាលភាជន៍ទាំងភាសាខ្មែរនិងអង់គ្លេស ការចុះបញ្ជីសារពើភណ្ឌវត្ថុបុរាណ ថតរូបឯកសារ បញ្ចូលទិន្នន័យក្នុងកុំព្យូទ័រ ការជួសជុល និងថែរក្សាវត្ថុបុរាណ ដើម្បីជាប្រយោជន៍ដល់អ្នកបំពេញការងារប្រចាំថ្ងៃនិងជាឯកសារដ៏មានសារៈសំខាន់សម្រាប់ការស្រាវជ្រាវទៅអនាគត ។...
ព័ត៌មានលំអិតការបំបៅកូនដោយទឹកដោះម្ដាយ នៅអំឡុងម៉ោងដំបូងបន្ទាប់ពីសម្រាលភ្លាម អាចទប់ស្កាត់មរណភាពមាតាបានប្រហែល២០% ប៉ុន្តែការបំបៅកូនដោយទឹកដោះម្ដាយតែមួយមុខគត់ ចាប់ពី០-៦ខែ មានចំនួន៧៣.៥ភាគរយ នៅឆ្នាំ២០១០ បានធ្លាក់មកនៅ ៦៤.៦ភាគរយ នៅឆ្នាំ២០១៤ ទន្ទឹមនឹងការបំបៅទារកដោយដបទឹកដោះគោ បន្តកើនឡើងខ្ពស់។ នេះបើតាមប្រសាសន៍ ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្នុងឱកាសឯកឧត្តមបានអញ្ជើញជាអធិបតីក្នុងពិធី សប្ដាហ៍ពិភពលោកបំបៅកូនដោយទឹកដោះម្ដាយឆ្នាំ២០១៩ នាព្រឹកថ្ងៃទី៣០...
ព័ត៌មានលំអិតក្នុងឱកាសប្រារព្ធទិវាសប្តាហ៍ពិភពលោកបំបៅកូនដោយទឹកដោះម្តាយ ក្រោមប្រធានបទ ៖ យើងទាំងអស់គ្នាគាំទ្រការបំបៅកូន ដោយទឹកដោះម្តាយ នៅបរិវេណសួនកម្សាន្តខាងជើងព្រះរាជដំណាក់ ក្នុងក្រុងសៀមរាប នាព្រឹកថ្ងៃទី៣០ ខែ កក្កដា ឆ្នាំ២០១៩នេះ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានប្រគល់រថយន្តសង្គ្រោះ ចំនួន ៤គ្រឿង ដែលទទួលបានពីខេត្តឃ្យុងគី នៃសាធារណរដ្ឋ...
ព័ត៌មានលំអិតបន្ទាប់ពីទទួលសេចក្តីរាយការណ៍ថាមានករណីផ្ទុះជំងឺគ្រុនឈាមនៅក្នុងមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ គូលែន ៣១៧ សៀមរាប នាល្ងាចថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ម្សិលមិញនេះ ក្រុមការងារជំនាញនៃមន្ទីរសុខាភិបាលខេត្តសៀមរាប បានចុះបាញ់ថ្នាំសម្លាប់សត្វមូសនៅតាមផ្លូវមួយចំនួន ក្នុងបរិវេណសាលាបឋមសិក្សា អនុវិទ្យាល័យ វិទ្យាល័យ វត្តព្រះខ័នសែនជ័យ មណ្ឌលសុខភាព និង អាគារដ្ឋបាលក្នុងមជ្ឈមណ្ឌល ។ លោកឧត្តមសេនីយ៍ឯក ពៅ ស៊ា...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី៣០ ខែកក្កដានេះ អភិបាលរងខេត្តសៀមរាប ប្រធានមន្ទីរកសិកម្មខេត្តសៀមរាប រួមនិងមន្ត្រីរាជការ និងប្រជាពលរដ្ឋក្នុងខេត្តសៀមរាបជាច្រើននាក់ បានទទួលទានសាច់ជ្រូក ដែលមានការចំអិនឆ្អិនល្អរួមគ្នា នៅខាងមុខផ្សារលើធំថ្មី ក្រុងសៀមរាប ដើម្បីបង្ហាញដល់សារធាណជនថា សាច់ជ្រូកដែលលក់នៅលើទីផ្សារក្នុងខេត្តសៀមរាប គឺមានសុវត្តិភាព និងទទួលទានបានដោយគ្មានជំងឺ។ ខណៈប្រទេសមួយចំនួន ក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្នុងនោះមានប្រទេសកម្ពុជាផងដែរ បានផ្ទុះនូវជំងឺឆ្លងប៉េស្តជ្រូកអាហ្វ្រិកនាពេលថ្មីៗនេះ ដែលធ្វើឲ្យប្រជាពលរដ្ឋកម្ពុជាភាគច្រើន នៅមិនទាន់យល់ដឹងពីជំងឹនេះ...
ព័ត៌មានលំអិតគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយស្រុកពួក ខេត្តសៀមរាប បានប៉ាន់ស្មានថា ក្នុងរយៈពេល០៧ ទៅ១០ថ្ងៃទៀត ពុំមានរបាយទឹកភ្លៀងស្រោចស្រព និង ប្រភពទឹកជួយអន្តរាគមន៍ទេនោះ ស្រូវដែលរងផលប៉ះពាល់ទាំងនោះ និង ត្រូវខូចខាតទាំងស្រុង ដែលធ្វើឲ្យប៉ះពាល់ បញ្ហាការខ្វះខាតស្បៀងនៅឆ្នាំខាងមុខ។ តាមការឲ្យដឹងពី លោក ស៊ីន ចាន់ថុល អភិបាលស្រុកពួកស្តីទី ខេត្តសៀមរាប បានឲ្យដឹងថា...
ព័ត៌មានលំអិតប្រភេទកូនឈើរាំង ចំនួន១ពាន់ដើម ត្រូវបានដាំដុះនៅលើផ្ទៃដី ចំនួន៣ហិកតា នៅចំណុចខាងលិចត្រពាំងច្រាំង ក្នុងឃុំ សសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប ដើម្បីទុកជាព្រៃលិចទឹក និងជម្រកត្រីពងកូន។ មានប្រសាសន៍នៅថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ២០១៩ ក្នុងឱកាសនោះ លោក ស៊ីន ចាន់ថុល...
ព័ត៌មានលំអិតតាមរយៈការដាក់ចេញនូវគោលនយោបាយថែរក្សាបរិស្ថានសម្រាប់រមណីយដ្ឋានអង្គរ ឆ្នាំ២០០៤ អាជ្ញាធរជាតិអប្សរាបានទទួលវិញ្ញាបនបត្របញ្ជាក់ពីការគុណភាពគ្រប់គ្រងបរិស្ថាន ISO ១៤០០១ ចំនួន៥លើកផ្ទួនៗគ្នា ពីស្ថាប័នធានាគុណភាពជប៉ុន JQA តាំងពីឆ្នាំ២០០៦មក។ ជាការអនុវត្តជាក់ស្តែង ឯកឧត្តម យិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ក្នុងឆ្នាំ២០០៨ អាជ្ញាធរជាតិអប្សរាបានបង្កើតស្ថានីយកសិកម្មធម្មជាតិស្ពានអង្គរ ស្ថិតនៅខាងកើតប្រាសាទអង្គរវត្ត លើផ្ទៃដីទំហំជាង៧ហិកតា ដែលជាកន្លែងផលិតជីកំប៉ុស្ត៍យ៉ាងសកម្មសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះកសិកម្មក្នុងរមណីយដ្ឋានអង្គរ។...
ព័ត៌មានលំអិតសិស្សចំនួន ៨នាក់ ដែលប្រឡងជាប់អាហារូបករណ៍កម្រិតខ្លី ពីសាកលវិទ្យាល័យជីជីសស្ទើរប្រទេសអង់គ្លេស បានត្រឡប់មកដល់ខេត្តសៀមរាបវិញហើយ នាល្ងាចថ្ងៃទី២៩ខែកក្កដាឆ្នាំ២០១៩ នៅព្រលានយន្តហោះអន្តរជាតិសៀមរាប។ លោក រ័ត្ន រស្មី នាយកសាលាវេសស្ទើនអន្តរជាតិខេត្តសៀមរាប បានមានប្រសាសន៍ថា សិស្សនៃសាលាវេសស្ទើនអន្តរជាតិសាខាសៀមរាប ចំនួន ៨នាក់នេះ បានធ្វើដំណើរទស្សនកិច្ចសិក្សានៅចក្រភពអង់គ្លេស ក្នុងរយៈពេល ១០ថ្ងៃ។ គោលបំណងនៃទស្សនកិច្ចនេះ ដើម្បីបានសិក្សាស្វែងយល់ពីនិងផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញទៅមករវាងក្រុមសិស្សានុសិស្សនៃសាលាវេសស្ទើន...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.