ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប​ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ​មនុស្សធម៌​ជូន​ដល់​ក្រុមគ្រួសារ កុមារ​រងគ្រោះ​ដោយសារ​រន្ទះបាញ់​នៅក្នុង​ស្រុក​វ៉ារិន​

​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៩​ម្សិលមិញ​នេះ លោក ស៊ុ សំអន នាយក​សាខា​កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម ទៀ សីហា ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប និង​ក្រុម​កា​ងារ​ខេត្ត ព្រមទាំង​ក្រុមការងារ​អនុសាខា​កាកបាទក្រហមកម្ពុជា​ស្រុក​វ៉ារិន ដែលមាន​លោក ណេង ធូ អនុប្រធាន​កិត្តិយស​អនុសាខា​ស្រុក បាន​ចុះសួរសុខទុក្ខ​គ្រួសារ និង​កុមារ​រងគ្រោះ​ដោយសារ​រន្ទះបាញ់​បណ្ដាលអោយ​ស្លាប់​ម្នាក់...

ព័ត៌មានលំអិត

ឃ្លាំង​ដាក់​សម្ភារ​មួយកន្លែង​ក្នុង​ក្រុង​សៀមរាប​ត្រូវ​ភ្លើង​ឆេះ​គ្មាន​សល់ បើ​គិត​ជា​ទឹកប្រាក់​អស់​ប្រហែល​៥​ម៉ឺន​ដុល្លារ​អាមេរិក​

​សមត្ថកិច្ច​នគរបាល​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រសៀល ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៩​ម្សិលមិញ​នេះ មាន​ករណី​ភ្លើង​ឆេះ​ឃ្លាំង​ដាក់​សម្ភារ​មួយកន្លែង ដែល​បាន​ឆេះ​សម្ភារ​អស់​គ្មាន​សល់ ស្ថិតនៅ​ខាងក្រោយ​ឆៀង​ខាងកើត ហាង​ចៅ​សាំង​ហុក ក្នុង​ក្រុមទី​២០ ភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ដែលជា​របស់​ឈ្មោះ លឹម ភក្តី ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ។...

ព័ត៌មានលំអិត

មនុស្ស​ម្នាក់​ស្លាប់និង​០៤​នាក់​ទៀត រងរបួស​ស្រាល​ដោយសារ​រន្ទះបាញ់​ក្នុងស្រុក​វ៉ារិន​

​លោក​វរសេនីយ៍ទោ ហុង ប៉ូ​ហេង អធិការនគរបាល​ស្រុក​វ៉ារិន បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​១៥ និង​០០​នាទី ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៩​ល្ងាច​មិញ​នេះ មាន​ករណី រន្ទះបាញ់ ដែល​បណ្ដាល​អោយស្លាប់​ក្មេងប្រុស​ម្នាក់ និង​របួសស្រាល​០៤​នាក់​ទៀត ដែល​បាន​កើតឡើង​នៅ​ចំណុច វាល​ពង​ក្រៀល ខាងជើង​ភូមិ​ចំងាយ​២​គីឡូម៉ែត្រ​ពី​ភូមិ គោក​ស្រុក ឃុំ​វ៉ារិន​ស្រុក​វ៉ារិន​ខេត្តសៀមរាប​។​ ​លោក​អធិការ...

ព័ត៌មានលំអិត

សិក្ខាកាម​មគ្គុទេសក៍​ទេសចរណ៍​ចម្រុះ​ភាសា សរុប​ជិត​៧០០​នាក់ ទទួល​វិញ្ញាបនបត្រ​បញ្ចប់​ការសិក្សា​របស់ខ្លួន​

​នៅ​ព្រឹក​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៩​នេះ មាន​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល និង ប្រគល់​វិញ្ញាបនបត្រ​ជូន​ដល់​មគ្គុទ្ទេសក៍​ទេសចរណ៍​ចម្រុះ​ភាសា ថ្នាក់ជាតិ​ជំនា​ន់ទី​៤ និង​សិក្ខាកាម​មគ្គុទ្ទេសក៍​ទេសចរណ៍​ថ្នាក់​តំបន់​សៀមរាប ជំនា​ន់ទី​២៥ និង​ជំនា​ន់ទី​២៦ សរុប​ចំនួន ៦៩៤​នាក់​។​ ​មានប្រសាសន៍​នៅក្នុង​សាកលវិទ្យាល័យ​សៅ​ស៍​អ៊ឹស​ថ៍​អេ​យ​សៀ (USEA) ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ បាន​ឲ្យ​ដឹងថា ការបណ្តុះបណ្តាល​មគ្គុទ្ទេសក៍​ទេសចរណ៍...

ព័ត៌មានលំអិត

ក្រុមការងារ​ចំរុះ​នៃ​រដ្ឋបាល​ខេត្តសៀមរាប បន្ត​ចុះ​កាត់​ខ្សែកាប​អាកាស​តាមផ្លូវ​សាធារណៈ​

​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៩​នេះ ក្រុមការងារ​ចំរុះ​នៃ​រដ្ឋបាល​ខេត្តសៀមរាប និង​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​នានា​ក្នុង​ខេត្ត​ដឹកនាំ​ដោយ​លោកស្រី យូ សុភា អភិបាលរង​ខេត្ត បាន​បន្ត​ចុះ​អនុវត្ត​ការ​កាត់​ខ្សែកាប​អាកា​សមក​ប្រើ​ខ្សែកាប​អុ​ប​ទិ​ក​ក្រោម​ដី​វិញ លើ​កំណាត់​ផ្លូវ​ទី​១១ ចាប់ផ្តើម​ពី​ផ្លូវជាតិ​លេខ​៦ មុខ​សណ្ឋាគារ​អង្គរ​អេ​រ៉ា មកដល់​ស្ពានមុខ​ព្រះរាជដំណាក់ រួច​វិល​ទៅ​ផ្លូវ​ម្ខាង​ទៀត ពី​ស្ពានថ្ម​ព្រះរាជដំណាក់​រហូត​ទៅដល់​សណ្ឋាគារ​អង្គរ​អេ​រ៉ា​វិញ ។​ ​លោក​សុខ សីហា ប្រធាន​មន្ទីរ​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ខេត្ត មានប្រសាសន៍ថា...

ព័ត៌មានលំអិត

ក្រុមការងារមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត បានចុះពិនិត្យ និងជួសជុលផ្លូវមួយចំនួនក្នុងខេត្ដសៀមរាប

ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩ម្សិលមិញនេះ លោក គឹម ប៉ុណ្ណា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តសៀមរាប បានដឹកនាំក្រុមការងារចុះពិនិត្យបច្ចេកទេសការអនុវត្ដការងារជាប្រចាំតាមបណ្ដាខ្សែផ្លូវក្នុងខេត្ដ ដែលមន្ទីរកំពុងអនុវត្ដ។ លោក គឹម ប៉ុណ្ណា បានឲ្យដឹងថា ក្នុងប្រតិបត្តការណ៍នេះដែរ ក្រុមការងារបានបន្តការងារសម្អាតផ្លូវខេត្តលេខ២៦៧ ចំនុចខាងកើតផ្សារកន្ត្រក បាន250ម៉ែត្រ ហើយបានកាយពង្រីកផ្លូវខេត្តលេខ២៦៦F ក្នុងផែនការពហុឆ្នាំ ថ្ងៃនេះអនុវត្តបាន200ម៉ែ...

ព័ត៌មានលំអិត

គម្រោង​សាងសង់​កែលម្អ​បណ្ដាញ​លូ​មេ​ប្រមូល​ទឹក​កខ្វក់ ក្នុង​ក្រុង​សៀមរាប ដំណើរការបាន​ជាង ១៣% គិត​ត្រឹម​ចុងខែ​កក្កដា ឆ្នាំ​២០២៩ !

​បណ្ដាញ​លូ​មេ​សម្រាប់​ប្រមូល​ទឹក​កខ្វក់​ក្នុង​ក្រុង​សៀមរាប សរុប​ប្រវែង ៣.៧​គីឡូម៉ែត្រ និង​មុខកាត់ ១​ម៉ែត្រ ដោយ​ប្រើ​ថវិកា​អស់​ជិត​១៤ លាន​ដុល្លារ​អាមេរិក ដែល​បានចាប់ផ្ដើម​ដំណើរការ​សាងសង់​កាល​ពី​ខែមេសា ឆ្នាំ​២០១៩​កន្លងមក គិត​ត្រឹម​ដំណាច់ខែ​កក្កដា ឆ្នាំ​២០១៩​នេះ គម្រោង​កែលម្អ​បណ្ដាញ​លូ​មេ​ប្រមូល​ទឹក​កខ្វក់​នេះ​សម្រេចបាន​១៣.៦២%​ហើយ ។ គម្រោង​នេះ​បាន​នឹង​កំពុង​អនុវត្តតាម​បណ្ដោយ​ផ្លូវ​លេខ​២៦៧ មុខ​វត្ត​ចក និង​ឆ្ពោះ​មក​ផ្លូវ​ស៊ីវ​ត្ថា រហូត​ទៅដល់​មុខ​សណ្ឋាគារ​សុខា​អង្គរ ដោយ​ប្រើ​បច្ចេកវិទ្យា​ខួង​បំពង់​ក្រោម​ដី ដែលមាន​ជម្រៅ​ពី​៣ ទៅ...

ព័ត៌មានលំអិត

ជំងឺគ្រុនឈាម​នៅ​តំ​បន់មជ្ឈមណ្ឌល​យោធិន​ពិការ​៣១៧ ផ្ទុះឡើង ប៉ុន្តែ​គ្រូពេទ្យ​ថា មិនទាន់មាន​អ្នក​គ្រោះថ្នាក់​ដល់​ជីវិត​ទេ !

ជំងឺគ្រុនឈាម បាន​ផ្ទុះឡើង​ខ្លាំង នៅក្នុង​តំបន់​មជ្ឈមណ្ឌល​យោធិន​ពិការ​សម្តេច​តេ​ជោ​ហ៊ុនសែន​៣១៧ គូលែន សៀមរាប​។ ប៉ុន្តែ​ប្រធាន​មណ្ឌល​សុខភាព​នៅ​ទីនោះ​និយាយថា អ្នកជំងឺ​ទាំងនោះ​ភាគច្រើន​ជា​អ្នកមាន​រោគសញ្ញា​គ្រុនឈាម​ដំបូង ។​ ​ថ្លែង​តាម​ទូរស័ព្ទ​នា​រសៀល​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៩​នេះ លោក​ហឿន ផានី ប្រធាន​មណ្ឌល​សុខភាព​៣១៧ គូលែន បាន​ឲ្យ​ដឹងថា ចាប់តាំងពី​មាន​ជំងឺគ្រុនឈាម​ផ្ទុះឡើង មាន​អ្នកជំងឺ​ប្រមាណ​ជាង​១០០​នាក់​ហើយ បានមក​ទទួល​ការព្យាបាល​នៅក្នុង​មជ្ឈមណ្ឌល ជាពិសេស​កាលពី​ប៉ុន្មាន​ថ្ងៃមុន...

ព័ត៌មានលំអិត

ថ្នាក់ដឹកនាំ​សាខា​កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយក​អំណោយ​ជូន​គ្រួសារ​អ្នករស់នៅ​ជាមួយ​មេរោគ​អេដស៍ ក្នុងស្រុក​ស្រីស្នំ​

​គ្រួសារ​អ្នករស់នៅ​ជាមួយ​មេរោគ​អេដស៍ ចំនួន ១២​គ្រួសារ ស្ថិត​ក្នុងស្រុក​ស្រីស្នំ ខេត្តសៀមរាប ទទួល​អំណោយ​សប្បុរស ពីសា​ខា​កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នៅ​ថ្ងៃទី ២៦ ខែកក្កដា​។​ ​មានប្រសាសន៍​សំណេះសំណាល​សួរសុខទុក្ខ ជាមួយ​បងប្អូន​អ្នករស់នៅ​ជាមួយ​មេរោគ​អេដស៍​ក្នុងឱកាស​នោះ លោកជំទាវ សុខ ណា​រ៉ូ ពៅ ហេង អនុប្រធាន​គណៈកម្មាធិកា​រ សាខា​កាកបាទក្រហមកម្ពុជា...

ព័ត៌មានលំអិត

អគារសិក្សា​ថ្មី​១​ខ្នង៥​បន្ទប់ស្ថិតក្នុង​ស្រុក​ក្រឡាញ់ ត្រូវបាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​

​សាលាបឋមសិក្សា មានជ័យ ស្ថិត​ក្នុងភូមិ​មានជ័យ ឃុំ​ស្រ​ណា​ល ស្រុក​ក្រឡាញ់ ខេត្តសៀមរាប ទទួលបាន​អគារសិក្សា​ថ្មី​១​ខ្នង​មាន​៥​បន្ទប់ ជា​អំណោយ​របស់​ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ និង​លោកជំទាវ ព្រមទាំង​សម្បុរ​សជន ត្រូវបាន​សម្ពោធ​ដាក់អោយ​ប្រើប្រាស់​ជា​ផ្លូវការ នៅ​ព្រឹក​ថ្ងៃទី​២៧​ខែកក្កដា​ឆ្នាំ​២០១៩​នេះ​។​ ​បើតាម​ការ​ឲ្យ​ដឹង​ពី លោកស្រី ម៉ន​នី រង្សី អភិបាលស្រុក​ក្រឡាញ់...

ព័ត៌មានលំអិត
Page 577 of 698 1 576 577 578 698

Recommended

សូម Like និង Follow ពួកយើង