ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

មន្ត្រី​សង្ឃ​ក្រុង​សៀមរាប​សុំ​បិណ្ឌបាត​ដល់​លោកជំទាវ សៀង ចាន់​ហេង ជួយ​ជួសជុល​រហាត់ទឹក​ស្ពាន​ប្រាសាទកែវ​

​នៅ​ព្រឹក​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៩ ព្រះ​វិជ័យ​រង្សី សាសន​ធ​រោ ឡា​ច លាង អនុគណ​ក្រុង​សៀមរាប និង​ជា​ចៅអធិការ​វត្ត​ទេព​ពោធិ៍​វង្ស​ហៅ​វត្ត​ថ្មី​រួមជាមួយ​ព្រះ​ថេ​រា​នុ​ថេរៈ​មកពី វត្ត​មួយចំនួន​ក្នុង​ក្រុង​សៀមរាប និង លោកជំទាវ ឧកញ៉ា សៀង ចាន់​ហេង អគ្គនាយិកា​ក្រុមហ៊ុន​ហេង​អភិវឌ្ឍ និង​ភរិយា​ឥស្សរជន​ជាន់ខ្ពស់​ក្នុង​ជួរ​រាជរដ្ឋាភិបាល មួយចំនួនទៀត ដោយបាន​ការសម្របសម្រួល​និង​សហការ​ពី​អាជ្ញាធរ​ជាតិ​អប្សរា បាននាំគ្នា...

ព័ត៌មានលំអិត

ជនសង្ស័យ​ចំនួន១៣​នាក់ ត្រូវបាន​បញ្ជូន​ទៅកាន​សាលាដំបូង​ខេត្ត រួមជាមួយ​គ្រឿងញៀន​ជាង​១​គីឡូក្រាម

​លោក​វរសេនីយ៍ទោ ធា​វ ច័ន្ទដារ៉ា ប្រធានការិយាល័យ​គ្រឿងញៀន នៃ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ចំនួន​១៣​នាក់ និង​វត្ថុតាង​មាន​គ្រឿងញៀន​ជាង ១​គីឡូក្រាម ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត បញ្ជូន​មកកាន់​តុលាការខេត្ត នៅ​រសៀល​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០១៩​ម្សិលមិញ​នេះ ។​ ​លោក​ធា​វ ច័ន្ទដារ៉ា បាន​ឲ្យ​ដឹង​ទៀតថា ជនសង្ស័យ​ទី​១. ឈ្មោះ...

ព័ត៌មានលំអិត

ក្រុមប្រឹក្សា​ខេត្តសៀមរាប​អាណត្តិ​ទី​៣ បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​២ នៅ​ព្រឹក​មិញ​នេះ​

​នៅ​ព្រឹក​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៩​នេះ នៅ​រដ្ឋបាល​សាលាខេត្ត​សៀមរាប មាន​បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​២ របស់​ក្រុមប្រឹក្សា​ខេត្តសៀមរាប​អាណត្តិ​ទី​៣ ក្រោម​កិច្ចដឹកនាំ​ប្រជុំ​របស់​ឯកឧត្តម អ៊ឹង ហឿន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង លោក លី សំរឹទ្ធ អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប ព្រមទាំង​មានការ​ចូលរួម​ពី​សំណាក់ ឯកឧត្តម​លោកជំទាវ ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​គណៈ​អភិបាលខេត្ត និង​អស់លោក លោកស្រី...

ព័ត៌មានលំអិត

សិស្ស​ឯកទេស​សណ្ឋាគារនិង​ភោជនីយដ្ឋាននៅ​ខេត្តសៀមរាប ១៤៩​នាក់​បញ្ចប់​វគ្គ​សិក្សា ស្របពេល​តម្រូវការ​កា​រងារ​មានការ​កើនឡើង​

​នៅ​ព្រឹក​ថ្ងៃទី​២៤ ខែកក្កដា​នេះ សិស្ស​ជំនា​ន់ទី​១៧ របស់​សាលា​សណ្ឋាគារនិង​ភោជនីយដ្ឋាន សាលា​បាយ (Sala Baï Hotel & Restaurant School) បានរៀបចំ​ពិធី​ចែក​វិញ្ញាបនបត្រ​ដល់​សិស្ស​ចំនួន ១៤៩​នាក់ ស្ថិតនៅ​ភូមិ​វត្ត​ស្វាយ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ក្រោម​អធិបតី​មន្ត្រីជាន់ខ្ពស់​ក្រសួងទេសចរណ៍ អភិបាលខេត្ត​សៀមរាប មន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ...

ព័ត៌មានលំអិត

កម្លាំង​សមត្ថកិច្ច​ចម្រុះ​ខេត្តសៀមរាប ចុះបង្ក្រាប​ឃ្លាំង​លាយ​ផ្សំ និង​វេច​ខ្ចប់​ជី​កសិកម្ម​គ្មាន​ច្បាប់​អនុញ្ញាត​

​នៅ​ថ្ងៃទី​២២ ខែកក្កដា​នេះ នៅវេលា​ម៉ោង​ប្រមាណ​២​រសៀល កម្លាំង​សមត្ថកិច្ច​ចម្រុះ រួមមាន​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​សហការ​ជាមួយ​កម្លាំង​ជំនាញ​មន្ទីរ​កសិកម្ម​ខេត្តសៀមរាប ក្រោម​ការដឹកនាំ​សម្របសម្រួល​ពី​លោក ស្រេង វុ​ទ្ធា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តសៀមរាប បាន​ចុះ​ត្រួតពិនិត្យ​ឃ្លាំង​លាយ​ផ្សំ និង​វេច​ខ្ចប់​ជី​កសិកម្ម​គ្មាន​ច្បាប់​អនុញ្ញាត នៅ​ទីតាំង​ដីឡូត៍​មួយកន្លែង​​ស្ថិត​ក្នុងភូមិ​ក្រសាំង សង្កាត់​ជ្រាវ ក្រុង​សៀមរាប ។ ​ក្នុង​របាយការណ៍ សមត្ថកិច្ច​ចម្រុះ​បាន​បង្ហាញថា ឃ្លាំង​មួយ​នេះ...

ព័ត៌មានលំអិត

អាជ្ញាធរ​ខេត្តសៀមរាប ចុះ​ពិនិត្យ​ការដ្ឋាន​សាងសង់​ផ្លូវ​ដីស ក្រាល​គ្រួស​ក្រហម មួយ​ខ្សែ និង​សាងសង់​លូ​ជ្រុង​មាន​ទ្វារ​ទឹក​មួយកន្លែង ក្នុងស្រុក​ពួក

​នៅ​ព្រឹក​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០១៩ លោក សុខ ថុល នាយក​រដ្ឋបាល និង​ជា​ប្រធាន​គ្រប់គ្រង​គម្រោង​ថ្នាក់​ខេត្ត និង​មានការ​ចូលរួម​ពី​ក្រុមការងារ​ថ្នាក់​ខេត្ត ទីប្រឹក្សា​ហេដ្ឋារចនាសម្ព័ន្ធ លោក​មេឃុំ​ដូន​កែវ និង​អ្នកសម្របសម្រួល​ស្រុក​/​ឃុំ បាន​ចុះ​ពិនិត្យ​ការដ្ឋាន សាងសង់​ផ្លូវ​ដីស ក្រាល​គ្រួស​ក្រហម​មួយ​ខ្សែ ក្រោម​កម្មវិធី​របស់​គ​ម្រោ​ង​លើកកម្ពស់​ជីវភាព​ប្រជាជន​ក្រីក្រ (​លាភ​) ស្ថិតក្នុង​ឃុំ​ដូន​កែវ ស្រុក​ពួក ខេត្តសៀមរាប...

ព័ត៌មានលំអិត

រដ្ឋបាល​ខេត្តសៀមរាបបន្ត​នាំ​ទៀនវស្សា បច្ច័យ​ទេយ្យវត្ថុនិង​គ្រឿង​បរិក្ខារ យកទៅ​ប្រគេន​ដល់​ព្រះសង្ឃ​ចំនួន​២​វត្ត​បន្ថែមទៀត ក្នុង​សៀមរាប​

​នៅ​ព្រឹក​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០១៩​នេះ ឯកឧត្តម អ៊ឹង ហឿន ប្រធាន​ក្រុមប្រឹក្សា​ខេត្តសៀមរាប និង លោកស្រី យូ សុភា អភិបាលរង​ខេត្ត រួមជាមួយ​ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជា​សមាជិក សមាជិកា​ក្រុមប្រឹក្សា​ខេត្ត ប្រធាន អនុប្រធាន​មន្ទីរ...

ព័ត៌មានលំអិត

អាជ្ញាធរ​ជាតិ​អប្សរា បើកប្រជុំ​ពិភាក្សា​ជាមួយ​វិស័យ​ឯកជន ដើម្បី​អភិវឌ្ឍន៍​រមណីយដ្ឋាន​អង្គរ​ប្រកបដោយ​និរន្តរភាព​

​នៅ​ទីស្នាក់ការ​អាជ្ញាធរ​ជាតិ​អប្សរា កាលពី​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៩ លោកជំទាវ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា បាន​ដឹកនាំ​កិច្ចប្រជុំ​ជាមួយ​វិស័យ​ឯកជន​មកពី​៥៤​ស្ថាប័ន ដែល​កំពុង​ប្រកប​អាជីវកម្ម​ទាក់ទង​នឹង​ការបម្រើ​សេវាកម្ម​ទេសច​រណ៍​នៅក្នុង​រមណីយដ្ឋាន​អង្គរ ក្នុង​គោលបំណង​ដើម្បី​បង្កើត​នូវ​ភាពស្និទ្ធស្នាល ផ្លាស់ប្តូរ​យោបល់ និង​ពិភាក្សា​ជា​លក្ខណៈ​គន្លឹះ រវាង​ស្ថាប័នរដ្ឋ​ដែល​គ្រប់គ្រង​តំបន់​រមណីយដ្ឋាន​អង្គរ និង​ស្ថាប័នឯកជន ដែលមាន​អាជីវកម្ម​នៅ​តំបន់​អង្គរ សំដៅ​ធ្វើយ៉ាងណា​ឱ្យ​ការអភិវឌ្ឍ​នៅ​រមណីយដ្ឋាន​បេតិកភណ្ឌ​ពិភពលោក អង្គរ​ប្រកបដោយ​ចីរភាព រក្សាបាន​នូវ​កំណើនសេដ្ឋកិច្ច...

ព័ត៌មានលំអិត

រដ្ឋមន្ត្រីក្រសួង​វប្បធម៌ ចុះ​ពិនិត្យ​តាមដាន​ដំណើរការ​ជួសជុល​ព្រះ​សិវៈ​រាំ នៅ​អភិរក្ស​ដ្ឋា​ន​អង្គរ​

នៅ​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៩ លោកជំទាវ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា បាន​អញ្ជើញ​ចុះ​ពិនិត្យ​តាមដាន​ការងារ​ទូទៅ ស្តីពី​ការជួសជុល និង​ផ្គុំ​រូប​ព្រះ​សី​វៈ​រាំ​ឡើងវិញ​នៅ​អភិរក្ស​ដ្ឋា​ន​អង្គរ ព្រមទាំង​បាន​សម្ដែង​នូវ​កោតសរសើរ ចំពោះ​ការខិតខំ​ប្រឹងប្រែង​រប​ស់​ក្រុម​អ្នកជំនាញ ក្នុងន័យ​រក្សា​តម្លៃ​សិល្បៈ​បុរាណ​ខ្មែរ ទុកជា​កេរតំណែល​សម្រាប់​អ្នកជំនាន់ក្រោយ​។​ ​យោងតាម​ការចុះផ្សាយរ​បស់​អាជ្ញាធរ​ជាតិ​អប្សរា រូប​ព្រះ​សិវៈ​រាំ​ដែល​កំពុង​ជួសជុល​នេះ គឺមាន​ប្រភព​មកពី​ប្រាសាទក្រហម​នៅ​តំបន់​ប្រាសាទ​កោះកែរ ដែល​បច្ចុប្បន្ន​គឺ​បែកខ្ទេច​ខ្ទាំ​ជា​១​ម៉ឺន​បំណែក ត្រូវបាន​អ្នកជំនាញ​នៃ​អភិរក្ស​ដ្ឋា​ន​អង្គរ...

ព័ត៌មានលំអិត

ការព្យាករណ៍អាកាសធាតុសម្រាប់ខេត្តសៀមរាប

ការព្យាករណ៍អាកាសធាតុសម្រាប់ខេត្តសៀមរាប ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ https://www.youtube.com/watch?v=nL1YGPe2TSs

ព័ត៌មានលំអិត
Page 580 of 698 1 579 580 581 698

Recommended

សូម Like និង Follow ពួកយើង