លោកវរសេនីយ៍ឯក ណុប សារ៉ាក់ អធិការនគរបាលក្រុងសៀមរាប បានឲ្យដឹងថា នៅចន្លោះវេលាម៉ោង១០ដល់ ម៉ោង១១ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ កុមារីម្នាក់ឈ្មោះ រ៉ម រដ្ឋនារី កើតថ្ងៃទី១៧ខែមេសា ឆ្នាំ២០១៧ បានធ្លាក់ចូលអាងក្រពើ ត្រង់ចំនុចអាងក្រពើក្រោយផ្ទះកុមារីរងគ្រោះ ភូមិពោធិ៍បន្ទាយជ័យ សង្កាត់សៀមរាប ក្រុងសៀមរាប...
ព័ត៌មានលំអិតក្រុមហ៊ុនអង្គរអាយ ខេមភេនី លីមិតធីត (Angkor Eye Company Limited) បាននាំចូលកន្ត្រកវិលពីប្រទេសជប៉ុនដែលមានកំពស់៨៥ម៉ែត្រ មាន៤៨កន្ត្រក និងអាចផ្ទុកមនុស្សបាន១៩២នាក់ក្នុងពេលតែមួយ មានដាក់នៅក្នុងខេត្តសៀមរាប ដែលមានទីតាំងនៅខាងកើតភូមិវប្បធម៌កម្ពុជា ដោយចាប់បើកការដ្ឋានសាងសង់ កាលពីព្រឹក ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩នេះ ក្រោមអធិបតីភាព ឯកឧត្តម ទៀ...
ព័ត៌មានលំអិតសមត្ថកិច្ចនគរបាលខេត្តសៀមរាប បានឲ្យដឹងថា កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ មានករណីអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយឪពុកបង្កើតបានបោកកូនខ្លួនឯង នឹងសសរផ្ទះបាយបណ្តាលឲ្យរងរបួសធ្ងន់ដោយសន្លប់បាត់ស្មារតី ហើយបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកុមារ ប៉ុន្តែជនរងគ្រោះបានស្លាប់នៅវេលាម៉ោង១០និង៤០នាទីយប់ ថ្ងៃ២៨ ខែមិថុនា ឆ្នាំ២០១៩ ។ សមត្ថកិច្ច បានឲ្យដឹងទៀតថា ករណីនេះគឺ ឈ្មោះ ផ្លាយ...
ព័ត៌មានលំអិតខេត្តសៀមរាបថ្ងៃទី២៧ខែមិថុនាឆ្នាំ២០១៩-លោក លី សំរិទ្ធ អ្នកនាំពាក្យរដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា ប្រសិនជាគ្មានការប្រែប្រួលទេគម្រោងស្តារស្ទឹងសៀមរាបជំហានទី២និងចាប់ផ្តើមនៅចុងឆ្នាំ២០១៩ឬដើមឆ្នាំ២០២០ ដោយគ្រោងចំណាយថវិកាប្រមាណ៣០លានដុល្លាអាមេរិក ជាជំនួយរបស់កូរ៉េខាងត្បូង។លោកបានបញ្ជាក់ថា ចំពោះផលប៉ះពាល់រហូតមកដល់បច្ចុប្បន្ននេះអាជ្ញាធរដោះស្រាយបានចំនួន៩០%ហើយ។ លោក កង ចាន់ត្រា អនុប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តសៀមរាប បានថ្លែងប្រាប់ដែរថា គម្រោងស្តារស្ទឹងសៀមរាបជំហាន២នេះ គឺមានប្រវែង៤គីឡូម៉ែត្រ គិតចាប់ពីស្ពានក្រវ៉ាត់ក្រុងឬស្ពានវត្តគង់ម៉ុចទៅដល់តំបន់ចុងស្រុក។ហើយគម្រោងស្តារស្ទឹងសៀមរាបនេះ គឺមានការស្តារសម្អាតច្រោះងស្ទឹង សាងសង់ស្ពានឆ្លងស្ទឹងធំៗចំនួន៣កន្លែង ស្ថាបនាផ្លូវនៅផ្នែកខាងកើតស្ទឹងមួយខ្សែ...
ព័ត៌មានលំអិតនាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ រដ្ឋបាលស្រុកប្រាសាទបាគង បានសហការជាមួយមន្ទីរបរិស្ថានខេត្តសៀមរាប បានប្រព្ធពិធី “ទិវាបរិស្ថានជាតិនិងពិភពលោក ៥ មិថុនា” ក្រោមប្រធានបទ "ការបំពុលខ្យល់” ជាមួយនឹងការចែកកូនឈើចំរុះជាង៥០០០ដើម ដល់វត្តអារាម និងសាលារៀននានា ក្រោមអធិបតីភាពឯកឧត្តមទៀ សីហា អភិបាលខេត្តសៀមរាប។ លោកស៊ុន គង់ ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ សិស្សានុសិស្សនៃសាលាវេស្ទើនអន្តរជាតិខេត្តសៀមរាប សហការជាមួយអាជ្ញាធរជាតិអប្សរា ព្រះសង្ឃជាច្រើនអង្គ បានចូលរួមដាំដើមឈើប្រមាណ២,០០០ដើម នៅបរិវេណខាងជើងប្រាសាទព្រះគោស្ថិតនៅក្នុងស្រុកប្រាសាទបាគងខេត្តសៀមរាប ដើម្បីចូលរួមចំនែក ក្នុងក្របខណ្ឌយុទ្ធនាការសាធារណៈដាំដើមឈើឡើងវិញនៅរមណីយដ្ឋានអង្គរ ។ មានប្រសាសន៍ក្នុងឱកាសនោះ លោក រត្ន័ រស្មី នាយកសាលាវេស្ទើនអន្តរជាតិខេត្តសៀមរាប បានឲ្យដឹងថា ព្រៃឈើអាចការពារនូវគ្រោះថ្នាក់ផ្សេងៗ និងផ្តល់ជាម្លប់សម្រាប់មនុស្ស...
ព័ត៌មានលំអិតអនុគណៈកម្មាធិការអាស៊ានផ្នែកវប្បធ៌មនិងកិច្ចប្រជុំលើកទី៨បណ្តាញកិច្ចសហប្រតិបត្តិការវប្បធម៌អាស៊ាន បូកបី ក្រសួងវប្បធម៌និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា នៅសណ្ឋាគារសុខាល័យខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម សំរាំង កំសាន្ត រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសីល្បៈ និងវត្តមានមន្ត្រីជំនាញខាងវប្បធម៌ មកពីប្រទេសក្នុងតំបន់អាស៊ានទាំង១០ និងអាស៊ានបូកបី មានប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង ហើយកិច្ចប្រជុំនេះមានរយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី២៥ដល់២៦ខែមិថុនាឆ្នាំ២០១៩ ។ ថ្លែងបើកកិច្ចប្រជុំ ឯកឧត្តម...
ព័ត៌មានលំអិតបង្កាន់ដៃនាគលម្អដោយអសុរនិងទេវតានៅខ្លោងទ្វារដីឆ្នាំង កំពុងដំណើរការបើកការដ្ឋានជួសជុលកាលពីព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ ក្រោយពីទទួលបានអនុសាសន៍សម្រេចពីកិច្ចប្រជុំអាយស៊ីស៊ី-អង្គរ។ ឯកឧត្តម គឹម សុធិន អគ្គនាយករងទទួលបន្ទុកនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ បានឱ្យដឹងថា កន្លែងសំខាន់ដែលត្រូវជួសជុលមានរូបទេវតា៥អង្គ និងរូបយក្សកាន់ក្បាលនាគនៅផ្នែកខាងមុខដែលផ្អៀង គ្រឹះស្រុតដោយសារទឹកភ្លៀងហូរច្រោះដី ទើបតម្រូវឱ្យមានការជួសជុល ព្រោះមានហានិភ័យខ្ពស់។ នឹងដើម្បីជៀសវាងការដួលរលំ អ្នកជំនាញត្រូវរើពង្រឹងគ្រឹះ និងរៀបរូបឱ្យរឹងមាំ មានជំហត្រង់ឡើងវិញ។ ម្យ៉ាងទៀត...
ព័ត៌មានលំអិតព្រឹកថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ២០១៩នេះ នៅរដ្ឋបាលសាលាខេត្តសៀមរាប មានបើកកិច្ចប្រជុំសាមញ្ញលើកទី១ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី២ ដើម្បីពិនិត្យពិភាក្សា ទៅលើរបាយការណ៍ លទ្ធផលការងាររបស់រដ្ឋបាលខេត្ត ក្រុមប្រឹក្សាខេត្តអាណត្តិទី២ ដែលនៅសេសសល់រយៈពេលបីខែដែលអនុម័តដោយក្រុមប្រឹក្សាខេត្ត និង ធ្វើការផ្សព្វផ្សាយសេចក្តីណែនាំលេខ ០១៥ សណន របស់ក្រសួងមហាផ្ទៃ ស្តីពីការរៀបចំបទបញ្ជាផ្ទៃក្នុង...
ព័ត៌មានលំអិតការព្យាករណ៍អាកាសធាតុសម្រាប់ខេត្តសៀមរាបចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.