នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ម្សិលមិញនេះ កំលាំងរដ្ឋបាលជលផលខេត្តសៀមរាប ដឹកនាំដោយលោក ស្រី កែវសុភះ នាយរងខណ្ឌរដ្ឋបាលជលផលខេត្ត ដោយមានការសហការជាមួយសហគមន៍នេសាទកែវពណ៌ និងកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកែវពណ៌សរុប២៣នាក់ បានចុះទៅបង្ក្រាបបទល្មើសជលផល នៅចំណុចថ្កោល រហូតដល់មាត់ពាមស្ទឹងកំបុត ក្នុងភូមិសាស្ត្រឃុំកែវពណ៍ ស្រុកពួក ខេត្តសៀមរាប។ ជាលទ្ធផលក្នុងប្រតិបត្តិការណ៍នេះកម្លាំងជំនាញ់ បានបង្គ្រាបបាន ឧបករណ៍ បរ...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការជាតិ តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូក្រសួងការពារជាតិ ប្រារព្ធខួប៤២ឆ្នាំ ទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ «ប៉ុល ពត» (២០ មិថុនា ១៩៧៧-២០...
ព័ត៌មានលំអិត«តារាជ» ជាចម្លាក់ទេពតំណាងឱ្យព្រះវិស្ណុនៃព្រហ្មមញ្ញសាសនា ដែលមានព្រះហស្ថ៨ រចនាបថបាយ័ន្ត កម្ពស់ជិត៤ម៉ែត្រ ឆ្លាក់ពីថ្មមួយដុំ តម្កល់ទុកនៅច្រកចូលទិសខាងលិចនៃប្រាសាទអង្គរវត្ត។ ភាពល្បីល្បាញនៃឫទ្ធានុភាពដ៏អស្ចារ្យនៃអាទិទេពនេះ ត្រូវបានព្រះមហាក្សត្រខ្មែរនិងប្រជាជនខ្មែរតាំងពីបុរាណ រហូតដល់បច្ចុប្បន្នគោរពបូជា មានជំនឿជាក់មុតមាំនឹងភាពស័ក្តិសិទ្ធិរបស់ព្រះអង្គ ហើយចាត់ទុកជាស្តេចទេពដ៏ខ្ពង់ខ្ពស់បំផុត ដែលថែរក្សាប្រាសាទអង្គរវត្តរហូតដល់សព្វថ្ងៃ។ បើទោះបីជាមានអាយុរាប់រយឆ្នាំ ឆ្លងកាត់ច្រើនសម័យកាលនៃប្រទេសជាតិ ក៏បដិមា «តារាជ» នៅតែបង្ហាញរាងមាំទាំនិងពេញដោយតេជៈបារមី។ ទេពអង្គនេះ ក៏ធ្លាប់បានទទួលការជួសជុលជាច្រើនដងពីអ្នកជំនាញជាតិ-អន្តរជាតិ...
ព័ត៌មានលំអិតក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ គឺជាផ្នែកមួយនៃអំណាចនីតិប្រតិបត្តិ និងមានស្វ័យភាពក្នុងដែនកំណត់នៃច្បាប់ លិខិតបទដ្ឋានជាធរមាន ក្នុងការគ្រប់គ្រងចាត់ចែងកិច្ចការមូលដ្ឋានរបស់ខ្លួន ។ លោក ឃុត សំអាត ត្រូវបានប្រកាសចូលកាន់តំណែងជាប្រធានក្រុមប្រឹក្សាស្រុកក្រឡាញ់ អាណត្តិទី៣ ដែលមានសមាជិក-សមាជិកាចំនួន១៩រូប មានស្រី០២រូប ក្នុងនោះមកពីគណបក្សប្រជាជនកម្ពុជាចំនួន១៧រូប គណបក្សរួបរួមជាតិ០២រូប កាលពីរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ នៅសាលាស្រុកក្រឡាញ់ ក្រោមអធិបតីភាពរបស់...
ព័ត៌មានលំអិតកាំភ្លើងខូចគុណភាព ប្រមាណ២ម៉ឺនដើម ត្រូវបានមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាហៅកាត់ថាស៊ីម៉ាក់ (CMAC) កែឆ្នៃធ្វើជារូបសំណាក និងវត្ថុផ្សេងៗ ដូចរូបសត្វដំរី ដើមឈើ រថក្រោះ ផែនទី នាឡិកា កៅអី ជាដើម ដើម្បីឱ្យយុវជនជំនាន់ក្រោយ បានសិក្សាស្វែងយល់ពីអតីតកាលរបស់ប្រទេសកម្ពុជា ដែលបានជួបសោកនាកម្មនៅក្នុងសម័យសង្គ្រាមកន្លងមក។ ឯកឧត្តម ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា...
ព័ត៌មានលំអិតលទ្ធភាពនៃការធ្វើសុខដុមនីយកម្មស្តង់ដារ និង បទបញ្ញត្តិបច្ចេកទេស សម្រាប់ប្រទេសអាស៊ាន ដោយប្រើប្រាស់ស្តង់ដារក្រមម្ហូបអាហារអន្តរជាតិ ដែលហៅកាត់ថា កូដិច ( CODEX ) ជាគោល ត្រូវបានលើកយកមកពិភាក្សានៅក្នុងកិច្ចប្រជុំរបស់ក្រុមការងារអ្នកបច្ចេកទេសម្ហូបអាហារ កូដិច អាស៊ាន ( ATFC ) លើកទី១៩ នៅខេត្តសៀមរាប !...
ព័ត៌មានលំអិតក្នុងឱកាសនៃរដូវចូលវស្សាឆ្នាំនេះដែលសល់វេលាប្រមាណជាមួយខែទៀតចូលមកដល់ នាថ្ងៃទី១៨ខែមិថុនាឆ្នាំ២០១៩ ព្រះសង្ឃនិងពុទ្ឋបរិស័ទក្នុងក្រុងសៀមរាបខេត្តសៀមរាប ដឹកនាំដោយព្រះព្រះវិជ័យរង្សី សាសនធរោ ឡាច លាង ព្រះគ្រូអនុគណក្រុងសៀមរាប និងជា គ្រូចៅអធិការវត្តទេពពោធិ៍វង្សហៅវត្តថ្មីរួមជាមួយព្រះគ្រូចៅអធិការបណ្តាវត្តនានាក្នុងក្រុងសៀមរាប បាននាំយកទៀនគោលចំណាំព្រះវស្សា សម្រាប់ដុតបំភ្លឺក្នុងរដូវចូលវស្សារួមជាមួយទ័យវត្ថុជាចតុបច្ច័យនិងគ្រឿងឧបភោគបរិភោគជាច្រើនទៀត វេរប្រគេនដល់ព្រះសង្ឃគង់នៅអាស្រមរុក្ខារាមសាមគ្គីសែនជ័យ ស្ថិតនៅក្នុងភូមិសាមគ្គី ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តមានជ័យ។ ថវិកាទទួលបានពីការចូលរួមរបស់ប្រជាពុទ្ឋបរិស័ទក្នុងឱកាសនោះសរុបចំនួន១៤លានរៀល និងជាង៧០០ដុល្លារ ដោយមិនគិតពីទេយ្យវត្ថុ...
ព័ត៌មានលំអិតកាលព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩នេះ នៅសាលប្រជុំរដ្ឋបាលស្រុកស្រីស្នំ មានរៀបចំពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាស្រុកស្រីស្នំ អាណត្តិទី៣ ក្រោមអធិបតីភាពឯកឧត្ដម ទៀ សីហា អភិបាលខេត្តសៀមរាប និងមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី ជាប្រធាន និងសមាជិកក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក និង មន្ត្រី អាជ្ញាធរក្នុងស្រុកស្រីស្នំជាច្រើនរូប ។ ថ្លែងក្នុងឱកាសនោះ...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី១៩ ខែ មិថុនា ឆ្នាំ២០១៩នេះ នៅស្រុកអង្គរជុំ ខេត្តសៀមរាប មានធ្វើពិធីប្រកាសចូលកាន់តំណែង ក្រុមប្រឹក្សា ស្រុកអង្គរជុំ ក្រោមអធិបតីភាពឯកឧត្តម អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ដោយ មានការចូលរួម ពីសំណាក់អស់លោក លោកស្រីថ្នាក់ដឹកនាំមន្ទីរ នាយករងរដ្ឋបាលខេត្ត អាជ្ញាធរស្រុក ឃុំ...
ព័ត៌មានលំអិតមត្ថកិច្ចនគរបាលស្រុកវ៉ារិន បានឲ្យដឹងថា មនុស្ស០៣នាក់ត្រូវសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំស្រែណូយឃាត់ខ្លួន ដោយជាប់សង្ស័យពាក់ព័ន្ធករណីឆបោក គឺទម្លាក់មាសកាឡៃដូរយកខ្សែកមាសពីជនរងគ្រោះ រួមមាន ៖១. ឈ្មោះ ជួង សុភាព ហៅ ទូច ភេទប្រុស អាយុ៤៣ឆ្នាំ , ២. ឈ្មោះ ឌីន ចាន់ថុល ហៅម៉ូវ...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.