ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

ស្នងការ​នគរបាល​ខេត្តសៀមរាប ក្រើនរំលឹក​ដល់​មន្ត្រីក្រោមឱវាទត្រូវ​បង្កើន​បន្ថែមទៀត លើ​កិច្ចការពារនិងថែរក្សា សន្តិសុខ សុវត្ថិភាព និង​របៀបរៀបរយ​សាធារណៈ​ក្នុង​ខេត្ត​

​មានប្រសាសន៍​នៅ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​ការពារ ធានា​សន្តិសុខ សុវត្ថិភាព នា​ព្រឹក​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០១៩ ម្សិល មិញ​នេះ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ទិ​ត្យ ណា​រ៉ុង ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​ដាស់តឿន និង ក្រើនរំលឹក​ដល់​ថ្នាក់ដឹកនាំ​និង​កងកម្លាំង​នគរបាល​ទាំងអស់​ក្នុង​ខេត្ត ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​ប្រមូលផ្តុំ​កម្លាំង ត្រៀម​ប្រចាំការ​ក្នុង​ការចេញ​អន្តរាគមន៍​ជួយ​ប្រជាពលរដ្ឋ​ឲ្យ​បាន​ទាន់ពេលវេលា នៅ​ហេតុ​ការ​មាន​ករណី​កើតឡើង​ជាយថាហេតុ​ណា មួយ ជាពិសេស...

ព័ត៌មានលំអិត

ក្រុមការងារ​បច្ចេកទេស​សាលាខេត្ត​សៀមរាប បញ្ជាក់ថាការជួសជុល​ផ្លូវ​ដីស​ក្រាល​គ្រួស​ក្រហម​មួយ​ខ្សែ​នៅក្នុង​ឃុំ​ដាន​រុន ស្របតាម​កិច្ចសន្យា​

​ក្នុងឱកាស​បិទ​ការដ្ឋាន​គម្រោង​ជួសជុល​ផ្លូវ​ដីស​ក្រាល​គ្រួស​ក្រហម​មួយ​ខ្សែ ប្រវែង​១.៧៣០​ម៉ែត្រ ស្ថិតក្នុង​ឃុំ​ដាន​រុន ស្រុក​សុ​ទ្រ​និគម ក្រោម​វត្តមាន​លោក ម៉ក់ ប្រុស អភិបាលស្រុក​សូទ្រនិគម និង​ក្រុមការងារ​បច្ចេកទេស​សាលាខេត្ត​សៀមរាប កាលពី​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០១៩​ម្សិលមិញ​នេះ ក្រុមការងារ​បច្ចេកទេស​សាលាខេត្ត បាន​ចុះ​ពិនិត្យ​ការជួសជុល​ផ្លូវ​ដីស​ក្រាល​គ្រួស​ក្រហម​មួយ​ខ្សែ​នេះ ឃើញថា ក្រុមហ៊ុន​ទទួល​ការសាងសង់ បាន​អនុវត្ត​ស្រប​ទៅ​កិច្ចសន្យា​ដោយ​កិន​បង្ហាប់ និង​ចាក់​គ្រួស​ក្រហម​តាម​កាលកំណត់ ។​ ​លោក...

ព័ត៌មានលំអិត

អាជ្ញាធរ​ខេត្តសៀមរាប នៃ​ព្រះរាជាណាចក្រ​កម្ពុជានិង​អាជ្ញាធរខេត្ត​ជុង​ចុង​ណាំ​ដូ នៃ​សាធារណរដ្ឋ​កូរ៉េ ជួបពិភាក្សា​គ្នា​លើ​ការងារ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​

​កាលពី​រសៀល​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០១៩​ម្សិលមិញ​នេះ លោក ពិន ប្រាកដ អភិបាលរង​ខេត្ត និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក Na Sa-yeol អភិបាលរង​ខេត្ត​ជុង​ចុង​ណាំ​ដូ នៃ​សាធារណរដ្ឋ​កូរ៉េខាងត្បូង ក្នុង​គោលបំណង ដើម្បី​ផ្លាស់ប្តូរ​បទពិសោធន៍​ទៅវិញទៅមក សម្រាប់​ជា​មូលដ្ឋានគ្រឹះ ក្នុង​កិច្ចអភិវឌ្ឍន៍​លើ​វិស័យ​ទេសចរណ៍...

ព័ត៌មានលំអិត

មន្ត្រី​ជំនាញ​សាខា​កាំកុងត្រូល​ខេត្តសៀមរាប រកឃើញ​ម្ហូបអាហារ​មួយចំនួន​ខូចគុណភាព ដែល​ដាក់លក់​ក្នុង​ផ្សារ​ទំនើប​ចំនួន​២​ក្នុង​សៀមរាប​

​នៅ​រសៀល​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០១៩​នេះ មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តសៀមរាប សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត អាជ្ញាធរ​ដែនដី និង​គណៈ​គ្រប់គ្រង​ផ្សារ បាន​ចុះ​ប្រតិបត្តិការ​ត្រួតពិនិត្យ​ទៅលើ​ភាពមិនប្រក្រតី នៃ​ទំនិញ​ម្ហូបអាហារ នៅ​ផ្សារ​ទំនើប​ចំនួន​២ ស្ថិតនៅ​ភូមិ​តាភុល សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ។​ ​លោក ព្រៅ ខេ​ម​រិ​ន្ទ ប្រធាន​សាខា​កាំកុងត្រូល​ខេត្តសៀមរាប មានប្រសាសន៍ថា ចំពោះ​ការដកហូតម្ហូប​ចំណីអាហារ...

ព័ត៌មានលំអិត

ក្មេងប្រុស​ម្នាក់​រស់នៅក្នុង​ស្រុក​វ៉ារិន ត្រូវ​រន្ទះបាញ់​ស្លាប់​កាលពី​ល្ងាច​ថ្ងៃ​ម្សិលមិញ​

​សមត្ថកិច្ច​នគរបាល​ស្រុក​វ៉ារិន បាន​ឲ្យ​ដឹងថា កាលពី​វេលា​ម៉ោង ០៥​ល្ងាច​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០១៩​ម្សិលមិញ​នេះ មាន ករណី​រន្ទះបាញ់​បានកើត​ឡើង​នៅ​ចំណុច​ខាងជើង​វត្ត​ជប់​ត្រាវ លើដី​ចំការ​ដំឡូង ចំងាយ​ប្រហែល​៥០០​ម៉ែត្រ ស្ថិតនៅ​ភូមិ​ជប់​ត្រាវ ឃុំ​វ៉ារិន ស្រុក​វ៉ារិន បណ្ដាល​ឲ្យ​ស្លាប់​ក្មេងប្រុស​ម្នាក់​ឈ្មោះ រិ​ន តុ​ន​ណាន ភេទ​ប្រុស អាយុ​១៣​ឆ្នាំ ខណៈ​កំពុង​ជួយ​ដាំដំឡូង​ឪពុកម្ដាយ ហើយ​សព​ជនរងគ្រោះ...

ព័ត៌មានលំអិត

អាជ្ញាធរ​ខេត្តសៀមរាប ផ្អាក​គម្រោង​បុរី​ផ្ទះល្វែង​មួយចំនួន មិនមាន​ច្បាប់ត្រឹមត្រូវ​នៅ​ស្រុក​បន្ទាយស្រី​

​នៅ​ព្រឹក​ថ្ងៃទី​២៨ ខែឧសភា​ឆ្នាំ​២០១៩​នេះ គម្រោង​បុរី ផ្ទះល្វែង​មួយចំនួន​នៅក្នុង​ស្រុក​បន្ទាយស្រី ត្រូវបាន​អាជ្ញាធរ​ខេត្តសៀមរាប ដឹកនាំ​ដោយ​លោក ហែ​ន ពុ​ទ្ធី នាយករង​រដ្ឋបាល​សាលាខេត្ត រួម​នឹង​ក្រុមការងារ​ចម្រុះ ចុះ​ត្រួតពិនិត្យ​នៅតាម​ការដ្ឋាន​សាងសង់​គម្រោង​បុរី​នានា​នៅក្នុង​ស្រុក​បន្ទាយស្រី និង​បញ្ជា​ឲ្យ​ផ្អាក​សកម្មភាព​នានា​របស់​ពួកគេ​ជា​បណ្តោះអាសន្ន​សិន ចំពោះ​គម្រោង​បុរី​ផ្ទះល្វែង​ដែល​អត់​ច្បាប់ ។​ ​លោក សួស សុខ​ចាន់ អនុប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់...

ព័ត៌មានលំអិត

គ្រូបង្រៀន​មគ្គុទ្ទេសក៍​ទេសចរណ៍​ភាសា​ចិន​ប្រចាំ​តំបន់​សៀមរាប​-​អង្គរ ប្រមាណ​១០០​នាក់ ទទួល​ការបណ្តុះបណ្តាល​ភាសា​ចិន​

​ក្រោម​ការឧបត្ថម្ភ​គាំទ្រ​បច្ចេកទេស​សិក្សា ពី​វិទ្យាស្ថាន​ទេសចរណ៍ និង​វិជ្ជាជីវៈ​ទេសចរណ៍​ខេត្ត​យូ​ណាន នៃ​សាធារណរដ្ឋ​ប្រជាមានិត ចិន កាលពី​ព្រឹក​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០១៩​នេះ មាន​រៀប ចំ​បើក​វគ្គ​បណ្តុះបណ្តាល​ភាសា​ចិន​សម្រាប់​គ្រូបង្រៀន​មគ្គុទ្ទេសក៍​ទេសចរណ៍​ភាសា​ចិន ដែល​បាន​ប្រព្រឹត្ត​នៅ​សណ្ឋាគារ​អង្គរ​ខេត្តសៀមរាប ក្រោម​អធិបតីភាព ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខា ធិ​ការ​ក្រសួងទេសចរណ៍ និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​បណ្ឌិត ថោង ខុន...

ព័ត៌មានលំអិត

កិច្ចប្រជុំ​ពិភាក្សា​អំពី​វឌ្ឍនៈភាព​លើ​គម្រោង​អភិវឌ្ឍន៍ និង​កែលម្អ​បណ្តាញ​កំណាត់​ផ្លូវជាតិ​សំខាន់ៗ​ចំនួន​០៣ ក្នុង​ខេត្តសៀមរាប​

​កាលពី​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០១៩​ម្សិលមិញ​នេះ គណៈប្រតិភូ​បេសកជន​ធនាគារអភិវឌ្ឍន៍អាស៊ី ដឹកនាំ​ដោយ ឯកឧត្តម ផែង សុវិជ្ជា​នោ រដ្ឋលេខាធិការ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន និង​លោក គឹម ប៉ុណ្ណា ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តសៀមរាប រួម​ជាមួយនឹង​មន្ដ្រី​ជំនាញ​បច្ចេកទេស​ក្រោម​ឱវាទ បានធ្វើការ​ពិភាក្សា​អំពី​វឌ្ឍនៈភាព​លើ​គម្រោង​អភិវឌ្ឍន៍ និង​កែលម្អ​បណ្តាញ​កំណាត់​ផ្លូវជាតិ​សំខាន់ៗ​ចំនួន​០៣​ក្នុង​ខេត្តសៀមរាប ព្រមទាំង​បាន​ចុះទៅ​មើល​នៅ​ទីតាំង​ជាក់ស្ដែង​ផងដែរ​។​ ​កំណាត់​ផ្លូវជាតិ​សំខាន់ៗ​ចំនួន​០៣​នោះ រួមមាន ៖...

ព័ត៌មានលំអិត

កិច្ច​ជំនួប​ពិភាក្សា​រវាង​ខេត្តសៀមរាបនៃ​ប្រទេស​ក​ម្ពុ​ជា ជាមួយនឹង​ខេត្ត​ជុង​ចុង​ណាំ​ដូនៃ​សាធារណរដ្ឋ​កូរ៉េ បាន​ផ្តោតជាសំខាន់​ទៅលើ​វិស័យ​កសិកម្មនិង​ទេសចរណ៍​

​នៅ​រសៀល​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០១៩​ម្សិលមិញ​នេះ លោក ពិន ប្រាកដ អភិបាលរង​ខេត្ត តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប និង​សហការី បាន​ជួបពិភាក្សា​ការងារ​មួយចំនួន​ជាមួយ​គណៈប្រតិភូ​ខេត្ត​ជុង​ចុង​ណាំ​ដូ នៃ​សាធារណរដ្ឋ​កូរ៉េ ដឹកនាំ​ដោយ​លោក Na Sa-yeol អភិបាលរង​ខេត្ត​ជុង​ចុង​ណាំ​ដូ និង...

ព័ត៌មានលំអិត

អាជ្ញាធរ​ខេត្តសៀមរាប បង្ហាញ​ពី​គោលការណ៍​សំខាន់ៗដើម្បី​រួមគ្នា​ទប់ស្កាត់កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​

​មានប្រសាសន៍​ក្នុង​ទិវា​សប្តាហ៍​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​លើក​ទី​១២ កាលពី​ព្រឹក​មិញ​នេះ លោក ពិន ប្រាកដ អភិបាលរង​ខេត្តសៀមរាប បាន​បញ្ជាក់ថា ការ​ប្រារព្វ​ទិវា​នៅថ្ងៃនេះ គឺជា​ការ​ពញ្ញាក់​ស្មារតី​ដល់​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់រូប​ឲ្យ​ចូលរួម​លើកកម្ពស់​ការយល់ដឹង​អំពី​សុវត្ថិភាព​ចរាចរណ៍ ន​និង​គោរព​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក ព្រោះថា ស្ថានភាព​គ្រោះថ្នាក់​ចរាច​រណ៍​ក្នុងពេល​កន្លងមកនេះ មាន​និន្នាការ​កើនឡើង​នៃ​ការស្លាប់​ជា​ក្រុម ដែល​បង្កឡើង​ដោយសារ​ការបើក​បរហួ​ស​ល្បឿន​កំណត់ ការបើកបរ​ក្រោម​ឥទ្ធិពល​ជាតិ​ស្រវឹង ការមិន​ពាក់មួក​សុវត្ថិភាព មិន​ពាក់​ខ្សែ ក្រវាត់​សុវត្ថិភាព ការ​ជែង​ដោយ​ប្រថុយប្រថាន បាន​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ដែលមាន​សភាព​ធ្ងន់ធ្ងរ...

ព័ត៌មានលំអិត
Page 608 of 699 1 607 608 609 699

Recommended

សូម Like និង Follow ពួកយើង