ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

 អនុគណៈកម្មការ ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្តសៀមរាប រៀបចំ​ប្រារព្ធ​ទិវា​សប្តាហ៍​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​លើក​ទី​១២

​នៅ​ព្រឹក​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០១៩​នេះ អនុគណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្តសៀមរាប បានរៀបចំ​ប្រារព្ធ​ទិវា​សប្តាហ៍​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​លើក​ទី​១២ នៅ​សាលា​គរុកោសល្យ​ខេត្តសៀមរាប ក្រោម​អធិបតីភាព លោក ពិន ប្រាកដ អភិបាលរង​ខេត្ត ជា​តំណាង​ឯកឧត្តម ទៀ សីហា​អភិបាលខេត្ត និង​ជា​ប្រធាន​អនុគណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្តសៀមរាប ដោយមាន​ការចូលរួម​ពី សំណាក់​ឯកឧត្តម លោកជំទាវ លោក លោកស្រី...

ព័ត៌មានលំអិត

អាជ្ញាធរ​ខេត្តសៀមរាប​បង្ហាញ​នូវ​ការប្ដេជ្ញាចិត្ត​របស់ខ្លួន​សម្រាប់​ការចូលរួម​ក្នុងការ​ទប់ស្កាត់​ការប្រែប្រួល​អាកាសធាតុ​

​មានប្រសាសន៍​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​សកម្មភាព និង របកគំហើញ​របស់​ក្រុម​អន្តររដ្ឋាភិបាល ស្តីពី​ការប្រែប្រួល​អាកាសធាតុ នៅក្នុង​ក្រុង​សៀមរាប នា​ព្រឹក​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០១៩​​ម្សិលមិញ​នេះ លោក ង៉ាន់ ភិ​រុណ អភិបាលរង​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា ក្នុងនាម​ឯកឧត្តម ទៀ សីហា​អភិបាលខេត្ត​សៀមរាប ខ្ញុំ​យល់ថា សិក្ខាសាលា​នេះ​មាន​សារៈប្រយោជន៍ និង​មាន​ភាពចាំបាច់​ណាស់ សម្រាប់​ពាំនាំ​មកជា​មួយ​នូវ​ព័ត៌មាន​ថ្មីៗ​ស្ដីពី​សកម្មភាព...

ព័ត៌មានលំអិត

ការ​កើន​កម្ដៅ​នៅ​កម្រិត​២​អង្សា​សេ​បន្ថែម​នៅពេល​អនាគត នឹង​បណ្ដាល​ឲ្យ​ជីវិត​នៅលើ​ផែនដី​ជួប​វិបត្តិ​ធ្ងន់ធ្ងរ​

​មន្ត្រី​បរិស្ថាន​ជាន់ខ្ពស់​កម្ពុជា បាន​ឲ្យ​ដឹងថា ការកើនឡើង​ការកើនឡើង​នូវ​កម្រិត​កម្តៅ​នៅ​កម្រិត​១.៥ ឬ​២​អង្សា​សេ នាពេល​អនាគត វា​នឹងធ្វើ​ឲ្យ​មានការ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​អាយុជីវិត​មនុស្ស សត្វ រុក្ខជាតិ នៅលើ​ភពផែនដី​យើង​នេះ រួម​នឹង​បង្ក​ឲ្យ​មាន​ភ្លើង​ឆេះ​ព្រៃ​កាន់តែច្រើន ។​ ​រដ្ឋលេខាធិការ ក្រសួងបរិស្ថាន លោកជំទាវ ម៉ុម ថា​នី បាន​មានប្រសាសន៍​បែបនេះ នៅក្នុង សិក្ខាសាលា ផ្សព្វផ្សាយ​ពី​សកម្មភាព...

ព័ត៌មានលំអិត

នៅ​ឆ្នាំ​២០៥០ផលិតផល​សរុប​ក្នុងស្រុក​របស់​កម្ពុជានឹង​ថយចុះ ប្រសិន​គ្មាន​ដំណោះស្រាយ​លើ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​

​តាម​ការប៉ាន់ស្មាន​នៅក្នុង​របាយការណ៍​វិភាគ ម៉ូ​ដែល របស់​ក្រុម​ប្រឹក្សាជាតិ​អភិវឌ្ឍ​ដោយ​ចីរភាព ជាមួយនឹង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ផលិតផល​ក្នុងស្រុក​សរុប​របស់​ក​ម្ពុ​ជា (GDP) នៅ​ឆ្នាំ​២០៥០​ខាងមុខ នឹង​អាចមាន​ការថយចុះ​ជិត ១០% ប្រសិនបើ​ពុំមាន​ដំណោះស្រាយ លើ​បញ្ហា​ប្រែប្រួល​អាកាសធាតុ ចាប់ពី​ពេល​ឥឡូវនេះ​ទេ​។​ ​នេះ​បើតាម​ប្រសាសន៍ លោកជំទាវ ម៉ុម ថា​នី រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន និង​ជា ប្រធាន​ក្រុម​ប្រឹក្សាជាតិ​អភិវឌ្ឍ​ដោយ​ចីរភាព​។ ក្នុងឱកាស​នោះ...

ព័ត៌មានលំអិត

មន្ត្រី​ជំនាញ​ខេត្តសៀមរាប អះអាងថាចំណីនិងម្ហូបអាហារ ដែល​ដាក់លក់​នៅក្នុង​ផ្សារ​សម្តេច​តេ​ជោ ហ៊ុន សែន ដើម​ក្រឡាញ់ ពុំមាន​លាយ​សារធាតុ​គីមី​ហាមឃាត់​ឡើយ​

​លោក ព្រៅ ខេ​ម​រិ​ទ្ធ ប្រធាន​សាខា​កាំកុងត្រូល​ខេត្តសៀមរាប បាន​មានប្រសាសន៍ថា ក្នុងឱកាស​ចុះ​ត្រួតពិនិត្យ​សុវត្ថិភាព​ចំណី​ម្ហូបអាហារ នៅ​ផ្សារ​សម្តេច​តេ​ជោ ហ៊ុន សែន ដើម​ក្រឡាញ់ សង្កាត់ គោកចក ក្នុង​ក្រុង​សៀមរាប នា​ព្រឹក​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០១៩​នេះ មន្ត្រី​ជំនាញ​របស់លោក ពុំបាន​រកឃើញ​នូវ​សារ​ធាតុគីមី​ហាមឃាត់ ដែល​បាន​ផ្ទុក​នៅក្នុង​ម្ហូបចំណី​គ្រប់​ប្រភេទ និង...

ព័ត៌មានលំអិត

មន្ទីរពេទ្យ​កុមារ​អង្គរ​ខេត្តសៀមរាប ទទួល​ថវិកា​សប្បុរស​ធម៌​ជាង​៨​ពាន់​ដុល្លារពី​ក្រុមហ៊ុន អិន​វី​ស៊ី ខ​ប​ភើ​រេ​សិន​-​វី​តា​ល់​

​ថវិកា​សប្បុរស​ចំនួន​៨,៦៥០​ដុល្លារ បានមកពី​មូលនិធិ​នៃ​កម្មវិធី អ្នកជា​វីរៈបុរស​របស់​ក្រុមហ៊ុន អិន​វី​ស៊ី ខ​ប​ភើ​រេ​សិន​-​វី​តា​ល់ ត្រូវបាន​នាំយកមក​ប្រគល់ជូន​មន្ទីរពេទ្យ​កុមារ​អង្គរ ខេត្តសៀមរាប នៅ​ថ្ងៃទី​២៧​ខែឧសភា​ឆ្នាំ​២០១៩ នេះ ខណៈដែល​មន្ទីរពេទ្យ​កុមារ នៅក្នុង​ក្រុង​សៀមរាប​មួយ​នេះ កំពុងមាន​ដំណើរការ ទទួល​កុមារ​មករក​សេវា​សង្គ្រោះ និង​ព្យាបាល​ជំងឺ​ក្នុង​១​ថ្ងៃ ប្រមាណ​ពី​៥០០​ទៅ​៦០០​នាក់​។​ ​លោក ងួន ចាន់​ភ័​ក្ត្រា នាយក​មន្ទីរពេទ្យ​កុមារ​អង្គរ មានប្រសាសន៍​ឲ្យ​ដឹងថា...

ព័ត៌មានលំអិត

ប្រទេស​កម្ពុជានិង​ឥណ្ឌាសហការ​សម្ដែង​របាំ​រួមគ្នានៅ​បរិវេណ​ប្រាសាទអង្គរធំ ដើម្បី​រឹតចំណង​មិត្តភាព​ប្រទេស​ទាំងពីរ​

​ប្រតិភូ​ក្រសួង​វប្បធម៌ និង​សិល្បៈ របស់​ប្រទេស​ឥណ្ឌា បាន​សហការ​ជាមួយ​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​នៃ​ប្រទេស​កម្ពុជា រៀបចំ​ពិធីបុណ្យ​របាំ បា​ហា​ថា​ណា​រ៉ា​ម (Bharatanatyam) អន្តរជាតិ រួមជាមួយ​និង​របាំ​ប្រពៃណី​បុរាណ​របស់​ខ្មែរ នៅ​ទី​លានជល់ដំរី នៃ​បរិវេណ​ប្រាសាទអង្គរធំ នៅ​ព្រឹក​ថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ​២០១៩​នេះ​។​ ​លោក​ប្រធាន​ក្រុមហ៊ុន ស៊ី​ណុ ណា​ណា​ម...

ព័ត៌មានលំអិត

ជនពិការ​កាយសម្បទា​ម្នាក់ បង្ហាញ​នូវ​ទេពកោសល្យ​របស់ខ្លួនក្នុង​កម្មវិធី «​តោះ​ជិះ​កង់​ដើម្បី​សហគមន៍​» ឆ្នាំ​២០១៩ នៅ​ខេត្តសៀមរាប​

​តាមរយៈ​នៃ​បទ​ចម្រៀង​យ៉ាង​ពិ​រោះ អម​ជាមួយ​សំឡេង​ហ្គី​តា ចំនួន​២​បទ របស់លោក សុ​ផា​ណា ជនពិការ​កាយសម្បទា​ម្នាក់ រស់នៅក្នុង​ខេត្តសៀមរាប ដែល​បាន​ច្រៀង​នៅក្នុង​កម្មវិធី «​តោះ ជិះ​កង់​ដើម្បី​សហគមន៍​» ឆ្នាំ​២០១៩ នៅ​ខេត្តសៀមរាប កាល​ព្រឹក​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៩ ម្សិលមិញ​នេះ បានធ្វើ​ឲ្យ​អ្នកចូលរួម​ក្នុង​កម្មវិធី​ប្រមាណ​ជិត​មួយ​ពាន់ សម្ដែង​នូវ​ការចាប់អារម្មណ៍ និង ស្ងើចសរសើរ​គ្រប់គ្នា...

ព័ត៌មានលំអិត

ថ្នាក់ដឹកនាំ​ក្រសួងសុខាភិបាល កត់សម្គាល់ឃើញ​វិស័យ​សុខាភិបាល​នៅ​កម្ពុជា​មានការ​រីកចម្រើន តែ​នៅ​ជា​ប្រធានបទ​នៃ​ការវិភាគ​របស់​ប្រជាពលរដ្ឋ​ដែល​ប្រើ​សេវា​សុខាភិបាល​ទាំង​ផ្នែក​សាធារណៈ​និង​ទាំង​ផ្នែក​ឯកជន​

​ថ្លែង​ក្នុង​សន្និសីទ​ស្តីពី​បច្ចុប្បន្នភាព​រោគ​កុមារ​វិទ្យា​លើក​ទី​៤ នៅ​ខេត្តសៀមរាប កាលពីពេល​ថ្មីៗ​នេះ ឯកឧត្តម​សាស្ត្រាចារ្យ ធា គ្រុយ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល មានប្រសាសន៍ថា បច្ចុប្បន្ននេះ វឌ្ឍនភាព​នៃ​វេជ្ជសាស្ត្រ​នៅ​កម្ពុជា ទាំង​ហេដ្ឋារចនាសម្ព័ន្ធ​នៃ​ទីតាំង​ផ្តល់​សេវា​សុខាភិបាល ទាំង​ធនធានមនុស្ស​រាប់​តាំងពី​បរិមាណ​និង​គុណភាព រាប់​តាំងពី​អ្នកមាន​ឯកទេស​វេជ្ជសាស្ត្រ​កាន់តែច្រើន និង​រាយ​តាម​មន្ទីរពេទ្យ​ថ្នាក់ជាតិ​ទាំង​នៅតាម​បណ្តា​ខេត្ត មាន​ទាំង​សម្ភារ​បរិក្ខា​បម្រើឱ្យ​ការធ្វើ​រោគវិនិច្ឆ័យ បម្រើឱ្យ​ការព្យាបាល​ថែទាំ ត្រូវបាន​បំពាក់​កាន់តែច្រើន​នៅតាម​មន្ទីរពេទ្យ​ថ្នាក់ជាតិ​និង​នៅតាម​មន្ទីរពេទ្យ​តាម​បណ្តា​ខេត្ត​នានា​ផងដែរ ហើយ​គុណភាព និង​សុវត្ថិភាព​នៃ​ការព្យាបាល​ជំងឺ ត្រូវបាន​ប្រជាពលរដ្ឋ​ទទួលស្គាល់ថា...

ព័ត៌មានលំអិត

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប ស្វាគមន៍​ចំពោះ​សមាគម​ក្លឹប​ទេសចរណ៍​សៀមរាប ប៉ុន្តែ​សុំ​កុំ​ឲ្យ​មានការ​ក្លែងបន្លំ​លក់​វត្ថុ​អនុស្សាវរីយ៍​ជូន​ភ្ញៀវ ព្រោះ​វា​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​កិត្តិយស​ជាតិ​

​លោក ង៉ូ​វ សេង​កាក់ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប មានប្រសាសន៍ថា ក្នុងនាម​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប សូម​សម្ដែង​នូវ​ការអបអរសាទរ​ចំពោះ​សមាគម​ក្លឹប​ទេសចរណ៍​សៀមរាប (STC) ដែល​បាន​ចុះ​ក្នុង​បញ្ជី​សមាគម​នៅក្នុង​ក្រសួងមហាផ្ទៃ ក្រោម​ការគាំទ្រ​ពី​អាជ្ញាធរ​ដែនដី និង​ក្រសួងទេសចរណ៍ ហើយ​ជា​ឱកាស​មួយ រួមជាមួយ​នឹង​សមាគម​នានា​ផ្សេងទៀត ដែល​កំពុង​ប្រតិបត្តិការ​ក្នុង​វិស័យ​ទេសចរណ៍ ដែលមាន​តួនាទី និង​ប្រតិបត្តិ​ការជំរុញ​ឲ្យ​វិស័យ​ទេសចរណ៍​មាន​រីកចម្រើន​ប្រកបដោយ​និរន្តរភាព ក្នុងនោះ​រួមមាន សមាគម​ចុងភៅ , សមាគម​មគ្គុទ្ទេសក៍​ទេសចរណ៍...

ព័ត៌មានលំអិត
Page 609 of 699 1 608 609 610 699

Recommended

សូម Like និង Follow ពួកយើង