ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

រដ្ឋបាល​ស្រុក​សូទ្រនិគម រៀបចំ​ប្រារព្ធ​ទិវា​ជាតិ​នៃ​ការចងចាំ ២០​ឧសភា​

​នា​ព្រឹក​ថ្ងៃទី​២០ ខែ​ឧសភា ឆ្នាំ​២០១៩ ម្សិលមិញ​នេះ រដ្ឋបាល​ស្រុក​សូទ្រនិគម បាន​រៀបចំ​ប្រារព្ធ​ទិវា​ជាតិ​នៃ​ការចងចាំ ២០​ឧសភា នៅក្នុង​បរិវេណ​វត្ត​ប្រាសាទបន្ទាយស្រី ស្ថិតក្នុង​ភូមិ​បន្ទាយស្រី ឃុំ​ដំ​ដែក ស្រុក​សូទ្រនិគម ក្រោម​អធិបតីភាព​ឯកឧត្តម ប៊ូ ផាន់​សារី ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះជួយ​ស្រុក​សូទ្រនិគម ដោយ​មាន​ការ​និមន្ត និង អញ្ជើញ​ចូលរួម​ពី​សំណាក់​ព្រះសង្ឃ លោក លោកស្រី...

ព័ត៌មានលំអិត

របរ​ត្បាញ​វល្លិ​រំ​ពាក់ ផ្ដល់​ចំណូល​បន្ថែម​ក្រៅពី​ការធ្វើ​ស្រែចម្ការ ដល់​អ្នកភូមិ​អារក្ស​ស្វាយ​ក្នុង​ក្រុង​សៀមរាប​

​សម្ភារៈ​ត្បាញ​ពី​វល្លិ៍​រំពាក់ ភាគច្រើន​ជា​សម្ភារ​បែប​ប្រពៃណី ប៉ុន្តែ​វា​មាន​ការពេញនិយម​ពី​អ្នកប្រើប្រាស់ ដោយ​ភាពស្រស់ស្អាត និង​ការ​ប៉ិនប្រសប់​របស់​ត្បាញ​។ ហើយ​ការគាំទ្រ​ពី​អ្នកប្រើប្រាស់​នេះ បាន​ផ្ដល់​ប្រាក់​ចំណូល​បន្ថែម​មួយកម្រិត​ទៀត សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ របស់​ភូមិ​អារក្ស​ស្វាយ ស្ថិតនៅ​សង្កាត់​នគរធំ ក្រុង​សៀមរាប​ ​តម្បាញ​រំ​ពាក់ អាច​ថា​ជា មុខរបរ​គោល​របស់​អ្នកភូមិ​អារក្ស​ស្វាយ​មួយ​ផ្សេងទៀត បន្ទាប់​ពី​ការ​ធ្វើ​ស្រែចម្ការ ពីព្រោះ ឈ្មួញ​ជាច្រើន​មកពី​ទី​ជិត​ឆ្ងាយ បាន​បញ្ជា​ទិញ​សម្ភារ​ប្រើប្រាស់​ទាំងនោះ ដើម្បី​យកទៅ​លក់​បន្ត ដែល​រួមមាន...

ព័ត៌មានលំអិត

សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប ទទួល​អំណោយ​សប្បុរសធម៌​ពី​រ៉ូ​តារី​ជប៉ុន​

​នៅ​ព្រឹក​ថ្ងៃទី​២១ ខែ​ឧសភា ឆ្នាំ​២០១៩ នេះ សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប បានទទួល​អំណោយ​សប្បុរសធម៌​ពី​រ៉ូ​តារី​ជប៉ុន រួមមាន​អង្ករ​ចំនួន​០១​តោន និង ភួយ​ចំនួន​២០០ ដែល​ផ្តល់​តាមរយៈ​លោកស្រី អា ណា ប្រធាន​អង្គរ​រ៉ូ​តារី​ក្លីប ក្រោម​វត្តមាន​របស់​លោក ចៅ ម៉ៅ​មុន្នី សមាជិក​គណៈកម្មាធិកា​រ​សាខា និង​ជា​តំណាង​ឯកឧត្តម ឯកឧត្តម ទៀ...

ព័ត៌មានលំអិត

មន្ត្រី​អាជ្ញាធរ​ជាតិ​អប្សរា បាន​ជួយ​សង្គ្រោះ​ភ្ញៀវទេសចរ​ជា​ស្ត្រី​ម្នាក់ ដែល​ដួលសន្លប់​នៅ​ប្រាសាទអង្គរវត្ត​

​កាលពី​ថ្ងៃ​ទី​២០ ខែ​ឧសភា ឆ្នាំ​២០១៩ ភ្នាក់ងារ​ទេសចរណ៍ នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ជួយ​សង្គ្រោះ​ភ្ញៀវទេសច​ជនជាតិ​ហូ​ឡង់​ម្នាក់ ដែល​បាន​សន្លប់​មួយ​ភាំង ខណៈ​កំពុង​ដើរ​ទស្សនា​នៅ​អង្គរវត្ត ។​ ​ក្រោយពី​កើតហេតុ​ភ្លាម ភ្នាក់ងារ​ទេសចរណ៍ បាន​សង្គ្រោះ​បឋម​តាម​វិជ្ជាជីវៈ​រហូតដល់​គាត់​ដឹងខ្លួន ហើយ​ជួយ​គ្រាហ៍​គាត់​ទៅ​រក​កន្លែង​សក្តិសម ដើម្បី​រង់ចាំ​រថយន្ត​ជូន​ទៅ​សម្រាក​នៅ​សណ្ឋាគារ​វិញ ខណៈ​ដែល​ភ្ញៀវទេសចរ​រូបនោះ បាន​សម្តែង​នូវ​ទឹកចិត្ត​រំភើប​មកកាន់​ភ្នាក់ងារ​ទេសចរណ៍​ជាមួយ​នឹង​ពាក្យ « អ្នក​បាន​ជួយ​សង្គ្រោះ​ជីវិត​ខ្ញុំ សូម​អរគុណ​» ។​...

ព័ត៌មានលំអិត

ក្រុម​ការងារ​ចម្រុះ​នៃ​រដ្ឋបាល​ខេត្ត​សៀមរាប ត្រៀម​បន្ត​អនុវត្ត​គម្រោង​ទី​១ ក្នុងការ​កាត់​ខ្សែកាប​អាកាស​តាម​ផ្លូវ​សាធារណៈ​ចាប់ពី​ចំណុច​ស្ពាន​នាគ ឆ្ពោះ​ទៅ​ហួស​ស្ពាន​អាង​ក្រពើ​ក្នុង​ក្រុង​សៀមរាប​

​លោក សុខ សីហា ប្រធាន​មន្ទីរ​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ខេត្តសៀមរាប មានប្រសាសន៍ថា ឆ្លង​តាម​កិច្ចប្រជុំ​មួយ​កាលពី​ពេល​ថ្មីៗ​កន្លងមក រវាង​ក្រុម​ការងារ​ចម្រុះ​នៃ​រដ្ឋបាល​ខេត្ត​សៀមរាប និង ប្រតិបត្តិ​ករ​ទូរគមនាគមន៍​នានា សម្រាប់​ត្រៀម​បន្ត​អនុវត្ត​គម្រោង​បន្ទាប់​ទៀត ដើម្បី​កាត់​ខ្សែកាប​អាកា​សមក​ប្រើ​ខ្សែ​កាប្លិ៍​អុប​ទិក​ក្រោម​ដី​វិញ ហើយ​កិច្ចប្រជុំ​នេះ បានសម្រេច ថា​នឹង​ចាប់ផ្តើម​អនុវត្ត​គម្រោង​ទី​១ លើ​កំណាត់​ផ្លូវ​ទី​៩ ចាប់ពី​ថ្ងៃ​ទី​២៧ ខែ​ឧសភា ឆ្នាំ​២០១៩​តទៅ ដោយ​ធ្វើការ​កាត់​ទម្លាក់​ខ្សែ កាប​អាកាស...

ព័ត៌មានលំអិត

សម្តេច​តេជោ ហ៊ុន សែន ជូន​អំណោយ​ដល់​ចៅ​ប្រុស​ស្រី​ភ្លោះ​៣​នាក់ដែល​ទើបនឹង​សម្រាល​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​ខេត្តសៀមរាប​

កាលពី​រសៀល​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០១៩​កន្លងទៅនេះ ឯកឧត្តម​​សេង ទៀង ជំនួយការ​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា រួម​ដ​ណើ​រ​ដោយ ឯកឧត្តម គុជ លី​ណា សមាជិក​ក្រុមប្រឹក្សា​ខេត្តសៀមរាប បាន​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល និង​នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី...

ព័ត៌មានលំអិត

អភិបាលខេត្ត​សៀមរាប ប្រាប់​ដល់​អ្នក​ជំនាន់​ក្រោយ​ថាកាលពី​ជាង​៤០​ឆ្នាំមុននៅ​កម្ពុជាពិតជា​មាន​របប​ប្រល័យពូជសាសន៍​ជាតិ​ឯង​ប្រាកដ​មែន​

ថ្លែង​ក្នុង​ពិធី​ទិវា​ជាតិ​នៃ​ការចងចាំ កាលពី​ព្រឹក​ថ្ងៃទី​២០ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ ឯកឧត្ដម ទៀ សីហា អភិបាលខេត្ត​សៀមរាប បាន​មានប្រសាសន៍ថា ថ្ងៃនេះ គឺជា​សកម្មភាព​ដ៏​មាន​អត្ថន័យ​យ៉ាង​ពិតប្រាកដ ដែល​បាន​ស្តែង​ឱ្យឃើញថា ទោះបីជា​រឿងរ៉ាវ​នេះ បាន​កន្លង​ផុត​ក្នុង​អតីតកាល​អស់​ជាង​៣០​ឆ្នាំ ឬក៏​៦០​ឆ្នាំ​ទៀត​ក៏ដោយ ប៉ុន្តែ​រឿង​នេះ​គឺជា​រឿង​ឈឺចាប់ និង​ជា​មហា​សោកនាដកម្ម​ប្រល័យ​ពូជសាសន៍ ជាតិ​ឯង ដែល​ធ្វើឱ្យ​បងប្អូន​ប្រជាពលរដ្ឋ និង​យើងទាំងអស់គ្នា​ពុំ​អាច​បំភ្លេច​បាន​ឡើយ...

ព័ត៌មានលំអិត

គ្រោះថ្នាក់​ចរាចរណ៍ នៅ​មុខ​សាលា​បឋមសិក្សា​កេសរា​រ៉ាមក្នុង​ក្រុង​សៀមរាប​យប់មិញបណ្ដាលឲ្យ​មនុស្ស​ស្លាប់​ម្នាក់​

​ព័ត៌មាន​បឋម : សមត្ថកិច្ច​នគរបាល​ខេត្តសៀមរាប បានឲ្យដឹងថា កាលពី​វេលា​ម៉ោង​២២​និង​៤០​នាទី ថ្ងៃទី​១៩ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង នៅលើ​ផ្លូវជាតិ​លេខ​៦ ត្រង់​ចំណុច​មុខ​សាលា​បឋម សិក្សា​កេស​រា​រ៉ា​ម ស្ថិតក្នុង​ភូមិ​តាភុល សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប រវាង​រថយន្ត​ជាមួយនឹង​ម៉ូតូ បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ម្នាក់ ។​ ​សមត្ថកិច្ច​បានឲ្យដឹង​ទៀតថា ករណី​នេះ​គឺ...

ព័ត៌មានលំអិត

ព្រះចៅអធិការ​វត្ត​ឈូក​ក្រសាល​រស្មី​មានជ័យនិងមេបញ្ជាការរង​នគរបាល​ជាតិ​ប្រចាំ​ភូមិភាគ​ទី​៤ធ្វើ​ពិធី​ដាក់​បាត្រនិង​វេរ​ភត្តាហារ​ប្រគេន ក្នុង​ឆ្លងបុណ្យ​វិសាខ​បូជា​

​នៅ​ថ្ងៃ​ទី​១៩ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ ព្រះ​តេជគុណ​អប្បមា​ទោ ពៅ ផល្លី ព្រះចៅអធិការ​វត្ត​ឈូក​ក្រសាល​រស្មី​មានជ័យ និង លោក​ឧត្តមសេនីយទោ ខេង រ៉ា មេបញ្ជាការរង​នគរបាល​ជាតិ​ប្រចាំ​ភូមិភាគ​ទី​៤ និង​ភរិយា ព្រមទាំង​បុត្រ​ធីតា រួម​ទាំង​ក្រុមគ្រួសារ​ញាតិមិត្ត​បងប្អូន​ក្នុង​ក្រុង​សៀមរាប បាន​សហការ​រៀបចំ​ពិធី​ដាក់​បាត្រ និង​វេរភត្ត​ប្រគេន​ដល់​ព្រះសង្ឃ​ចំនួន​៦៥​អង្គ ដែល​និមន្ត​មកពី​៤​វត្ត ក្នុង​ស្រុក​ប្រាសាទបាគង និង​ស្រុក​សូទ្រនិគម...

ព័ត៌មានលំអិត

ពិធី​បំបួស​កុលបុត្រ កុល​ធីតានិង​ពិធី​សាសនា​បុណ្យ​វិសាខបូជា បញ្ជ្រាប​ការយល់ដឹង​ដល់​ពុទ្ធសាសនិក​

​ព្រះ​តេជគុណ​ព្រះគ្រូ​ធម្ម​វិសុទ្ធិ​កោសល ឥ​ទ្ទ​បាលី កែវ អាន ឧត្តម​ទីប្រឹក្សា​ព្រះសង្ឃ​នាយក នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ព្រះគ្រូ​ចៅអធិការ​វត្ត​ឥន្ទ្រ​ប​ត្ត​បុរី ហៅ​វត្ត​អង្គរ​ខាងត្បូង មាន​ថេរ​ដីកា​ថា ក្នុងន័យ​ផ្សាភ្ជាប់​វិស័យ​ព្រះពុទ្ធសាសនា ជាមួយ​នឹង​សង្គម ក្នុង​ឱកាស​ប្រារព្ធ​ពិធីបុណ្យ​វិសាខបូជា ដោយ​ភ្ជាប់​ជាមួយ​ពិធី​បំបួស​កុលបុត្រ កុល​ធីតា ចំនួន​៤៤៩​រូប​នៅ​ប្រាសាទអង្គរវត្ត នា​ឆ្នាំ​២០១៩​នេះ គឺ​ក្នុង​គោលបំណង​ដើម្បី​ផ្តល់​ឱកាស​ដល់​យុវជន យុវនារី ដែល​ជា​ទំពាំង​ស្នង​ឫស្សី​បាន​សិក្សា​អំពី​ព្រះពុទ្ធសាសនា និង​ក្រម​សីលធម៌​រស់នៅ...

ព័ត៌មានលំអិត
Page 612 of 699 1 611 612 613 699

Recommended

សូម Like និង Follow ពួកយើង