ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

សាលា​ប្រេនី អ៊ិន​ធឺ​ណេ​សិន​ណលនិងសាលា​អន្តរជាតិ​អូស្ត្រាលី​ប៉ាស៊ីហ្វិក ចុះ​អនុស្សរណៈ​យោគយល់ដើម្បី​ផ្ដល់​ឱកាស​ដល់​សិស្ស​បាន​សិក្សា​កម្មវិធី​អភិវឌ្ឍន៍​ខួរក្បាល​

​នៅ​ព្រឹក​ថ្ងៃទី​0៧ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ សាលា​ប្រេនី អ៊ិន​ធឺ ណេ​សិន​ណល (CMA Cambodia) និង សាលា​អន្តរជាតិ​អូស្ត្រាលី​ប៉ាស៊ីហ្វិក (API) ដែល​ជា​សមាជិក​សហគ្រិន​វ័យក្មេង​សាខា​ខេត្ត​សៀមរាប​ដូចគ្នា បាន​ចុះ​អនុស្សរណៈ​យោគយល់​រួមគ្នា​មួយ ក្នុង​គោលបំណង​ផ្តល់​ឱកាស​ដល់​សិស្សានុសិស្ស​នៃ​សាលា​អន្តរជាតិ​អូស្ត្រាលី​ប៉ាស៊ីហ្វិក បាន​សិក្សា​កម្មវិធី​អភិវឌ្ឍន៍​ខួរក្បាល ស៊ី​អឹម​អេ ឬ​កម្មវិធី​គិត​លេខ​រហ័ស ស្រប​តាម​បរិបទ​អប់រំ​ពិភពលោក ។​ ​លោក...

ព័ត៌មានលំអិត

មន្ទីរ​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តសៀមរាបរៀបចំ​ពិធី​ខួប​អនុស្សាវរីយ៍​លើក​ទី​១៣៣ទិវា​ពលកម្ម​អន្តរជាតិ​

​នៅ​ព្រឹក​ថ្ងៃទី​០៧ ខែ​ឧសភា ឆ្នាំ​២០១៩​ព្រឹក​មិញ​នេះ មន្ទីរ​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តសៀមរាប បាន​រៀបចំ​ពិធី​ខួប​អនុស្សាវរីយ៍​លើក​ទី​១៣៣ ទិវា​ពលកម្ម​អន្តរជាតិ ០១ ឧសភា ១៨៨៦-០១ ឧសភា ២០១៩ ក្រោម​ប្រធានបទ កិច្ច​គាំពារ​សង្គម​ដើម្បី​ផលិតភាព ក្រោម​អធិបតីភាព​លោក នាក់ ណេ​រ៉ុន អភិបាល រង​ខេត្ត​សៀមរាប ដោយ​មាន​ការចូលរួម​ពី​សំណាក់​លោក លោកស្រី...

ព័ត៌មានលំអិត

សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប ចុះ​ចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ​២៩​គ្រួសារនៅក្នុង​ស្រុក​ពួកដែល​លំនៅដ្ឋាន​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​

នា​ព្រឹក​ថ្ងៃទី​០៧ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប ដឹកនាំ​ដោយ​លោកជំទាវ ទៀង អៀង ទៀ សីហា អនុប្រធាន​កិត្តិយស នៃ​គណៈកម្មាធិការ​កាកបាទ​ក្រហម​កម្ពុជា​សាខា​ខេត្ត បាន​នាំយក​គ្រឿងឧបភោគ បរិភោគ ដែល​ជា​អំណោយ​របស់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប ចែកជូន​ដល់​ប្រជាពលរដ្ឋ​ចំនួន​២៩​គ្រួសារ មកពី​ឃុំ​សំរោង​យា ឃុំ​ខ្នាត និង​ឃុំ​ពួក ក្នុង​ស្រុក​ពួក ដែល​លំនៅដ្ឋាន​របស់​ពួកគាត់បាន​ទទួល​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​កាលពី​ពេល​ថ្មីៗ​កន្លងទៅនេះ...

ព័ត៌មានលំអិត

សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប ទទួលបាន​ថវិកា​ជិត​៨០​ម៉ឺន​ដុល្លារ​អាមេរិក ក្នុង​ឱកាស​ប្រារព្ធ​មី​ទ្ទិញ​អបអរ​សារ​ខួប​ទី១៥៦ទិវា​ពិភពលោក​កាកបាទ​ក្រហមអឌ្ឍចន្ទ​ក្រហម

​ក្នុង​ឱកាស​ប្រារព្ធ​មី​ទ្ទិញ​អបអរ​សារ​ខួប​ទី ១៥៦ ទិវា​ពិភព លោក​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម ក្រោម​ប្រធាន " ខ្ញុំ ស្រឡាញ់​កាកបាទក្រហមកម្ពុជា " នៅ​រោង​មហោស្រព រ៉ូ​សាណា ប្រូ​វេត ស្ថិតនៅ​ក្នុង​ក្រុង​សៀមរាប នា​ព្រឹក​ថ្ងៃទី​០៥ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប ទទួលបាន​ថវិកា​ពី​សប្បុរស​ជន​ទាំង​ក្នុង​ខេត្ត និង...

ព័ត៌មានលំអិត

មន្ទីរ​សាធារណការ​ខេត្តសៀមរាបប្រកាស​បើក​វគ្គ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ដោយ​ឥតគិតថ្លៃ​ដល់​អ្នក​រត់​រ៉ឺម៉ក​កង់​បី​

​តាម​សេចក្ដីជូនដំណឹង​មួយ ចុះ​ថ្ងៃ​ទី​២ ខែ​ឧសភា ឆ្នាំ​២០១៩ របស់​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តសៀមរាប បាន​ប្រាប់​ដល់​ម្ចាស់​យានយន្ត​ដែល​ប្រកប​របរ​អាជីវកម្ម​ដឹកជញ្ជូន​លើ​មធ្យោបាយ ទោចក្រយានយន្ត​សណ្ដោង​រ៉ឺម៉ក , ត្រី​ចក្រ យានយន្ត (PassApp, Grab) និង​យានយន្ត​ដែល​មាន​កម្លាំង​សេស​ចាប់ពី ១២៥ CC​ឡើង ឬ​ម៉ូតូ​អគ្គិសនី​លើសពី ១១KW ឱ្យ​ទៅ​ចុះ​ឈ្មោះ​ចូល​រៀន​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​ជំនាញ​បើកបរ​ទោច​ចក្រយានយន្ត​ដោយ​ឥតគិតថ្លៃ...

ព័ត៌មានលំអិត

អភិបាលខេត្ត​សៀមរាបដឹកនាំ​ប្រតិភូ​ជា​ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​នានា​ក្នុង​ខេត្តចុះហត្ថលេខា​លើ​ក្រាំងមាសអបអរសាទរចំពោះ​ការ​គ្រងរាជ្យ​របស់​ព្រះករុណា ណារ៉ូហ៊ី​តូព្រះ​ចៅ​អធិរាជ​ជប៉ុន​

​រសៀល​ថ្ងៃ​ទី​០៦ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ​ម្សិលមិញ ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប បាន​ដឹកនាំ​ប្រតិភូ​ជា​ជា​ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​នានា​ក្នុង​ខេត្ត ចុះហត្ថលេខា​លើ​ក្រាំងមាស អបអរសាទ ចំពោះ​ការឡើង​គ្រងរាជ្យ កាលពី​ថ្ងៃ​ទី​០១ ខែ​ឧសភា ឆ្នាំ​២០១៩ នៃ​ព្រះករុណា ណារ៉ូហ៊ី​តូ ព្រះ​ចៅ​អធិរាជ​ជប៉ុន ដែល​ការចុះហត្ថលេខា​នេះបាន​ធ្វើឡើង​នៅ​ការិយាល័យ​កុងស៊ុល​ជប៉ុន ប្រចាំ​នៅ​ខេត្តសៀមរាប ។​...

ព័ត៌មានលំអិត

លោក ហ៊ុយ ភៀ​វ បន្ត​ជាប់ឆ្នោត​ជាប្រធាន​សភាពាណិជ្ជកម្មមណ្ឌល​សៀមរាប​-​ឧត្តរមានជ័យអាណត្តិ​ទី​២លើក​ទី​២

​កាលពី​ថ្ងៃ​ទី​០៥ ខែ​ឧសភា ឆ្នាំ​២០១៩ ក្រសួង​ពាណិជ្ជកម្ម ក្រោម​កិច្ចសហការ​ជាមួយ​សាលាខេត្ត​សៀមរាប បាន​រៀបចំ​ការបោះឆ្នោត​ជ្រើសរើស សមាជិក​ជ្រើសតាំង​សមាជិក និង​ប្រធានសភា​ពាណិជ្ជកម្ម​មណ្ឌល​សៀមរាប​-​ឧត្តរមានជ័យ សម្រាប់​អណត្តិ​ទី​២ លើក​ទី​២​។​ ​ការ​បោះឆ្នោះ​នេះ បាន​ប្រព្រឹត្ត​ទៅ​រយៈពេល​ពេញ​មួយ​ថ្ងៃ និង​ចែក​ជា​ពី​ដំណាក់កាល ដោយ​ដំណាក់​ទី​១ គឺជា​ការបោះឆ្នោត​ជ្រើសរើស ដោយ​អាជីវករ​ដែល​មាន​វត្ត​មាន​នៅ​ទីនោះ​ចំនួន ១៧៣​នាក់ នៃ​ចំនួន​អាជីវករ​សរុប ចំនួន ២៩៩​នាក់...

ព័ត៌មានលំអិត

សភាពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជាស្វែងយល់​អំពី​កិច្ចការ​គ្រប់គ្រង​សំណល់​រឹងនិងទឹក​កខ្វក់​ក្នុង​រមណីយដ្ឋាន​អង្គរ​

ឯកឧត្តម ហង់ ពៅ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា ទទួល​ជួប​សំណេះសំណាល​ការងារ​ជាមួយ​សភាពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា ដឹកនាំ​ដោយ​លោក ហ្គី​យ៉ូម ម៉ា​ឡ​តា​វ៉ែន (Guillaume MALTAVARNE) មន្ត្រី​ផ្នែក​ទាក់ទាញ​វិនិយោគ ដើម្បី​ស្វែងយល់​អំពី​កិច្ចការ​គ្រប់គ្រង​សំណល់​រឹង និង ទឹក​កខ្វក់​ក្នុង​រមណីយដ្ឋាន​អង្គរ​។​ ​ភាគី​អាជ្ញាធរ​ជាតិ​អប្សរា បានបង្ហាញ​ថា​ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង​សំណល់​រឹង (​សំរាម​) ទឹក​កខ្វក់​នៅក្នុង​តំបន់​អង្គរ បង្ក​ដោយ​កត្តា​ពីរ គឺ​កត្តា​ភ្ញៀវទេសចរ...

ព័ត៌មានលំអិត

សាលា​ពុទ្ធិកវិទ្យាល័យ​រាជ​បូណ៌ក្រុង​សៀមរាប បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី២០១៩-២០២០

​វិស័យ​ពុទ្ធិកសិក្សា បាន​ដើរតួ​យ៉ាង​សំខាន់ នៅក្នុង​ស្ថាប័ន​ព្រះពុទ្ធសាសនា​និង​សង្គមជាតិ ដោយ​វិស័យនេះ បាន​ផ្តោត​ទៅលើ​ការសិក្សា​រៀនសូត្រ​របស់​បព្វជិត​ពុទ្ធ​សាសនា និង​ពលរដ្ឋ​ទូទៅ ហើយ​សាលា​ពុទ្ធិក​វិទ្យាល័យ​រាជ​បូណ៌ ត្រូវបាន​ចាត់ទុក​ថា ជា​សាលា​អាទិភាព​មួយ​ក្នុងចំណោម​សាលា​ពុទ្ធិក​ទូទាំងប្រទេស នេះ​បើ​តាម​ប្រសាសន៍ នាយ​ឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការ​រង​នគរបាលជាតិ មេបញ្ជាការ​នគរបាល​ជាតិ​ប្រចាំ​ទិស​ភូមិភាគ​ទី​៤​និង​ទី​៥​។​ ​មានប្រសាសន៍ ក្នុង​ពិធី​បើក​បវេសនកាល​សាលា​ពុទ្ធិក​វិទ្យាល័យ​រាជ​បូណ៌ ឆ្នាំ​សិក្សា​ថ្មី ២០១៩-២០២០ នៅ​វត្ត​រាជ​បូណ៌...

ព័ត៌មានលំអិត

ក្លឹប​អ្នកជិះ​កង់ដើម្បី​សហគមន៍ គ្រោង​ជិះ​កង់​មនុស្សធម៌ដើម្បី​ប្រមូល​ថវិកា​ជួយ​មន្ទីរ​កុមារ​ពេទ្យ​គន្ធបុប្ផា​ខេត្តសៀមរាប​

​ក្លឹប​អ្នកជិះ​កង់ ដើម្បី​សហគមន៍ គ្រោង​នឹង​រៀបចំ​កម្មវិធី​ជិះ​កង់​មនុស្សធម៌ នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី ២៦ ខែ ឧសភា ឆ្នាំ ២០១៩ ដើម្បី​ប្រមូល​ថវិកា ជួយ​សង្ក្រោះ​ដល់​ជីវិត​កុមារ ដែល​កំពុង​ត្រូវ​ការព្យាបាល​ដោយ​ឥតគិតថ្លៃ​នៅ​មន្ទីរ​កុមារ​ពេទ្យ​គន្ធបុប្ផា​ខេត្តសៀមរាប ។​ ​បន្ទាប់​ពី លោក ពៅ ពិសិដ្ឋ អភិបាលរង​ខេត្ត តំណាង​ឯកឧត្តម...

ព័ត៌មានលំអិត
Page 616 of 699 1 615 616 617 699

Recommended

សូម Like និង Follow ពួកយើង