ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

អាជ្ញាធរខេត្តសៀមរាប ប្រារព្ធទិវាជនមានពិការភាពកម្ពុជា និងទិវាជនមានពិការភាពអន្តរជាតិ ក្រោមប្រធានបទ “បរិយាបន្នពិការភាពលើគ្រប់វិស័យក្នុងយុគសម័យបរិវត្តកម្មឌីជីថល”

នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤នេះ រដ្ឋបាលខេត្តសៀមរាប សហការជាមួយមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត បានរៀបចំទិវាជនមានពិការភាពកម្ពុជាលើកទី២៦ និងអន្តរជាតិលើកទី៤២ ក្រោមប្រធានបទ “បរិយាបន្នពិការភាពលើគ្រប់វិស័យក្នុងយុគសម័យ បរិវត្តកម្មឌីជីថល” ក្នុងន័យលើកកម្ពស់ការគោរពសិទ្ធិ សេរីភាព លុបបំបាត់ការរើសអើង ជំរុញការអភិវឌ្ឍ និងធ្វើបរិយាបន្នជនមានពិការភាព ក្នុងការងារសេដ្ឋកិច្ចសង្គម វប្បធម៌ នយោបាយ...

ព័ត៌មានលំអិត

ក្រុមគ្រូបង្រៀន និងសង្គមស៊ីវិល ពិភាក្សាគ្នាពីការរៀនសូត្រ និងឆ្លុះបញ្ចាំងថ្នាក់ខេត្ត ដើម្បីការអប់រំរបស់កុមារនៅបឋមសិក្សាក្នុងខេត្តសៀមរាប

នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤នេះ អង្គការទស្សនពិភពលោកអន្ដរជាតិ បានរៀបចំវេទិកាលើកទី២ លើការរៀនសូត្រ និងឆ្លុះបញ្ចាំងថ្នាក់ខេត្ត ដើម្បីការអប់រំរបស់កុមារនៅបឋមសិក្សាក្នុងខេត្តសៀមរាប ដើម្បីពិភាក្សា ចែករំលែកបទពិសោធល្អៗដែលបានអនុវត្តពាក់ព័ន្ធនៃការរៀនសូត្ររបស់កុមារ ជាពិសេសកុមារបាត់បង់ឱកាសនៅក្នុងកម្រិតបឋមសិក្សា នៅក្នុងមូលដ្ឋានខេត្ដសៀមរាប។ លោក ឈន តុលា ប្រធានតំបន់ប្រតិបត្ដិ ប្រចាំខេត្ដសៀមរាប មានប្រសាសន៍ថា វេទិកាថ្ងៃនេះជាវេទិកាមួយដែលផ្តោតលើការអប់រំរបស់កុមារដែលរៀបចំដោយគម្រោងអប់រំក្នុងស្រុក និងគម្រោងដៃគូរួមគ្នាផ្តល់ឱកាសអប់រំដល់កុមារបាត់បង់ឱកាសនៅកម្ពុជា។...

ព័ត៌មានលំអិត

រដ្ឋបាលខេត្តសៀមរាប បន្តបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់គោលដៅទី៨ ក្នុងស្រុកអង្គរធំ

នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤នេះ រដ្ឋបាលខេត្តសៀមរាប បានបន្តបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៤ គោលដៅទី៨ ស្រុកអង្គរធំ ក្រោមអធិបតីភាព ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និង លោក លី សារី អភិបាលរងខេត្ត...

ព័ត៌មានលំអិត

មន្ទីរផែនការខេត្តសៀមរាប បើកកិច្ចប្រជុំស្ដីពីវឌ្ឍនភាពការងារ និងផ្សព្វផ្សាយទិន្នន័យអត្តសញ្ញាណកម្មគ្រួសារក្រីក្រក្នុងខេត្តសៀមរាប ឆ្នាំ២០២៤

នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤នេះ មន្ទីរផែនការខេត្តសៀមរាប បានបើកកិច្ចប្រជុំស្ដីពីវឌ្ឍនភាពការងារ និងផ្សព្វផ្សាយទិន្នន័យអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ក្នុងខេត្តសៀមរាប ឆ្នាំ២០២៤ ដើម្បីធ្វើការផ្សព្វផ្សាយ និងពង្រឹងបន្ថែមទៅដល់គ្រប់អ្នកពាក់ព័ន្ធ ជុំវិញការងារកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រនៅទូទាំងខេត្ត ដោយកិច្ចប្រជុំនេះដឹកនាំដោយ លោក ហាក់ សុធារ៉ា ប្រធានមន្ទីរផែនការខេត្ត និងមានការចូលរួមពីសំណាក់តំណាងមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរក្រុងស្រុកជាច្រើនរូប។ លោក ហាក់...

ព័ត៌មានលំអិត

មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អំពាវនាវឱ្យគ្រប់អ្នកពាក់ព័ន្ធរួមគ្នាប្រឆាំងដាច់ខាត ចំពោះអំពើជួញដូរមនុស្សគ្រប់ទម្រង់

នៅរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤នេះ គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប ហៅកាត់ថា គ.ខ.ប.ជ បានរៀបចំទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ ២០២៤ ក្នុងគោលបំណងផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋបានយល់ដឹងឱ្យបានទូលំទូលាយអំពីអំពើជួញដូរមនុស្ស កលល្បិចផ្សេងៗរបស់ជនល្មើស ដែលពិធីនេះប្រព្រឹត្តិទៅក្រោមអធិបតីភាព លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ប.ជ) ដោយមានការចូលរួមពី លោកស្រី...

ព័ត៌មានលំអិត

សិស្សានុសិស្សមានជីវភាពខ្វះខាតជិត៦០នាក់ នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសពួក ខេត្តសៀមរាប ទទួលបានអំណោយពីសប្បុរសជន

សិស្សានុសិស្សមានជីវភាពខ្វះខាតជិត៦០នាក់ នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសពួក ស្រុកពួក ខេត្ដសៀមរាប កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤នេះបានទទួលអំណោយជាសំលៀកបំពាក់ និងកង់ ពីសប្បុរសជនរស់នៅក្នុង និងក្រៅប្រទេស ដើម្បីជាការជួយសម្រួលដល់ការធ្វើដំណើររបស់ប្អូនៗទៅសិក្សារៀនសូត្រ។ លោក អាន លឹមខេង នាយកវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសពួក បានឱ្យដឹងថា វិទ្យាល័យនេះមានសិស្សប្រមាណ ៤.០០០នាក់...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាប បន្តបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តសម្រាប់គោលដៅទី៧ នៅស្រុកអង្គរជុំ

នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤នេះ អាជ្ញាធរខេត្តសៀមរាប បានបន្តបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ សម្រាប់គោលដៅទី៧ នៅស្រុកអង្គរជុំ ខេត្តសៀមរាប ដើម្បីបង្ហាញពីសមិទ្ធផលដែលសម្រេចបានកន្លងមក និងទទួលនូវសំណួរសំណូមពរដែលជាក្ដីកង្វល់របស់ប្រជាពលរដ្ឋ ក្រោមការដឹកនាំរបស់ ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ហែន ពុទ្ធី...

ព័ត៌មានលំអិត

ភូមិចំនួន១៣ក្នុងស្រុកជីក្រែង ត្រូវបានមន្ត្រីជំនាញប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ

ភូមិចំនួន១៣ ស្ថិតក្នុងឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប រួមមាន៖ ភូមិខ្លាឃ្មុំ ភូមិសាលា ភូមិត្រពាំងវែង ភូមិសង្កែ ភូមិគោកធ្លក ភូមិព្រៃធំ ភូមិថ្លុកស្មាច់ ភូមិស្លែងកោង ភូមិស្វាយពក ភូមិតាភ្ញាភូមិថ្នល់ ភូមិតាលៀន និងភូមិម្កាក់ ត្រូវបានមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ប្រកាសកំណត់ជាតំបន់ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ...

ព័ត៌មានលំអិត

ក្រសួងកិច្ចការនារី រៀបចំសិក្ខាសាលាបិទគម្រោងការបង្កើតភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រីក្នុងយុគសម័យឌីជីថល នៅខេត្តសៀមរាប

នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤នេះ ក្រសួងកិច្ចការនារី បានរៀបចំសិក្ខាសាលាបិទគម្រោង “ការបង្កើតភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រីក្នុងយុគសម័យឌីជីថល” នៅខេត្តសៀមរាប ក្រោមអធិបតីភាព លោកជំទាវ គឹម ស៊ីផាត់ រដ្ឋលេខាធិការប្រចាំការក្រសួងកិច្ចការនារី ដោយមានការចូលរួមពី លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត តំណាងស្ថានទូតចិន និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ...

ព័ត៌មានលំអិត

សិក្ខាកាមជាង៧០នាក់មកពីខេត្តចំនួន១៥ បានបញ្ចប់វគ្គហ្វឹកហ្វឺន និងចុះកម្មសិក្សារបស់អង្គការស្លាបព្រាកម្ពុជា

សិក្ខាកាមជំនាន់ទី៣ ឆ្នាំសិក្សា២០២៤ ចំនួន៧៥នាក់ មកពីខេត្តចំនួន១៥ បានបញ្ចប់វគ្គហ្វឹកហ្វឺន និងចុះកម្មសិក្សារបស់អង្គការស្លាបព្រាកម្ពុជា ដោយជោគជ័យ និងរៀបចំពិធីប្រគល់វិញ្ញាបនបត្រជាផ្លូវការនៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាព ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និង លោក លី សារី អភិបាលរងខេត្តសៀមរាប...

ព័ត៌មានលំអិត
Page 62 of 702 1 61 62 63 702

Recommended

សូម Like និង Follow ពួកយើង