ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

សមត្ថកិច្ច​ខេត្ត​សៀមរាបបង្ក្រាប​បទល្មើស​គ្រឿងញៀន​ក្នុង​ខារ៉ាអូខេSC នៅ​កណ្ដាល​ក្រុង​សៀមរាបឃាត់ខ្លួន​មនុស្ស​៣០​នាក់​

​កម្លាំង​នគរបាល​ខេត្តសៀមរាប សហការ​ជាមួយ​កម្លាំង​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​បើក​ប្រតិបត្តិការ​ចុះ​បង្ក្រាប​គ្រឿង​ញៀន ក្នុង​ទីតាំង​ខារ៉ាអូខេ​មួយ​កន្លែង យីហោ​អេស​ស៊ី (SC) ស្ថិតនៅ​ភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្លរ​ក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប ដោយ​ឃាត់​ខ្លូន​មនុស្ស​៣០​នាក់ និង​ថ្នាំញៀន​មួយចំនួន​។​ ​ស្នងការរង​ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប លោក​ឧត្តមសេនីយ៍ត្រី អ៊ុ អម​រ៉ា បាន​ប្រាប់​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃទី​១៧ ខែ​មីនា...

ព័ត៌មានលំអិត

រថយន្ត​មួយ​គ្រឿងផ្ទុះ​កង់​មុខ បណ្តាល​ឲ្យ​បុក​បុរស​ម្នាក់​ស្លាប់​ភ្លាមៗ​

  ​រថយន្ត​​តា​កូម៉ាមួយគ្រឿង ផ្ទុះ​កង់​មុខ​ធ្លាក់​ផ្លូវ បណ្តាល​ឲ្យ​បុក​បុរស​ម្នាក់​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង ស្ថិត​ចំណុច​ផ្លូវជាតិ​លេខ​៦ ព្រំប្រទល់​ឃុំ​សសរ​ស្តម្ភ និង​ភូមិ​ព្រៃ​ជ្រូក ឃុំ​ព្រៃ​ជ្រូក ស្រុក​ពួក ខេត្តសៀមរាប​។​ ​តាម​ការ​ឲ្យដឹងពី លោក​វរ​សេ​នីយ៏ឯក ទេព ពុំ​សែន អធិការនគរបាល​ស្រុក​ពួក បាន​ឲ្យ​ដឹ​ថា​៖ ករណី​គ្រោះថ្នាក់​ចរាចរណ៏​នេះ បង្កឡើង​ដោយ​រថយន្ត​តា​កូម៉ា មួយគ្រឿង ពាក់​ផ្លាកលេខ​ពោធិ៍សាត់...

ព័ត៌មានលំអិត

កាយ​រឹទ្ឋិ​ជាតិ​កម្ពុជា រៀបចំ​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​លើក​ទី​១១របស់​ថ្នាក់ដឹកនាំ​កាយ​រឹទ្ឋិ​អាស៊ាន​

​នៅ​សណ្ឋាគារ​សុខា​ល័យ​ខេត្តសៀមរាប នា​ថ្ងៃ​ទី​១៦​ខែ​មីនា​ឆ្នាំ​២០១៩ គណៈ​ស្នងការ​ជាតិ នៃ​កាយ​រឹទ្ឋិ​ជាតិ​កម្ពុជា បាន​រៀបចំ​កិច្ចប្រជុំ​ប្រចាំឆ្នាំ របស់​ថ្នាក់ដឹកនាំ​កាយ​រឹទ្ឋិ នៃ​បណ្តា​ប្រទេស ក្នុង​តំបន់​អាស៊ាន ដែល​មាន​សមាសភាព​ប្រតិភូ​ជា​ប្រធាន​គណៈ​ស្នងការ​ជាតិ ស្នងការ​ជាតិ​កិច្ចការ​អន្តរជាតិ និង​ស្នងការ​ជំនាញ​ផ្សេងៗទៀតចូលរួមជាអ្នកសង្កេតការណ៍​សរុប​ចំនួន​២៥​រូប ដែល​មាន​ប្រទេស​កម្ពុជា ប្រុយ​ណេ ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ហ្វីលីពីន ថៃ សឹង្ហ​បុរី និង​ប្រទេស​វៀតណាម និង​មាន​វត្តមាន​ថ្នាក់ដឹកនាំ...

ព័ត៌មានលំអិត

ប្រធាន​ក្រុមប្រឹក្សាភាពយន្ត​សាធារណៈរដ្ឋ​កូរ៉េបង្ហាញ​ពី​គោលបំណងសហការ​បង្កើតបច្ចេកវិទ្យា​វីដេអូ ហ្គេម និង​ភាពយន្ត​គ្រប់​ប្រភេទជាមួយ​កម្ពុជា

​ក្នុងឱកាស​អញ្ជើញ​ចូលជួប​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន នៅ​រសៀល​ថ្ងៃ​ទី ១៤ ខែ មិនា ឆ្នាំ ២០១៩ លោក អូ ស៊ុក គឹ​ន Oh Seok Geun ប្រធាន​ក្រុមប្រឹក្សា ភាពយន្ត​សាធារណៈរដ្ឋ​កូរ៉េ...

ព័ត៌មានលំអិត

ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​កូ​រ៉េ​ខាងត្បូងនៅ​កម្ពុជាបញ្ចប់​ទៅ​ដោយ​លទ្ធផល​ផ្លែផ្កា និង​បង្ហាញ​ពី​ចំណង​មិត្តភាព​កាន់តែ​រឹងមាំ រវាង​ប្រទេស​ទាំង​ពីរ​

​បន្ទាប់​ពី​បញ្ចប់ ដំណើរ​ទស្សនកិច្ច​នៅ​តាម​ប្រាសាទ​មួយចំនួន ក្នុង​រមណីយដ្ឋាន​តំបន់​អង្គរ ឯកឧត្តម មូន ជេ​អ៊ីន ប្រធានាធិបតី​កូរ៉េខាងត្បូង និង​លោកជំទាវ បាន​អញ្ជើញ​ចាកចេញ​ពី​ព្រលាន​យន្តហោះ​អន្តរជាតិ​ខេត្ត​សៀមរាប​ហើយ នៅវេលា​ម៉ោង ០១:១០​នាទី រសៀល ដើម្បី​ត្រឡប់​ទៅ​ព្រលានយន្តហោះ​អន្តរជាតិ​ពោ​ចិន​តុង រាជធានី​ភ្នំពេញ​វិញ បន្ទាប់មក​ទើប​បន្ត​ហោះ​ចេញ ទៅកាន់​ប្រទេស​កូរ៉េខាងត្បូង តាមរយៈ​យន្តហោះ​ពិសេស​របស់​ឯកឧត្តម នៅ​ថ្ងៃ​ទី ១៦ ខែ​មីនា...

ព័ត៌មានលំអិត

យុវជន​ម្នាក់​ស្លាប់​ភ្លាមៗ​ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​

​នៅ​ថ្ងៃ​ទី​១៤​ខែ​មីនា​ឆ្នាំ​២០១៩​វេលា​ម៉ោង​៧ និង​៤០​នាទី​ព្រឹក មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៏​គោយន្ត​កែច្នៃ​ក្រឡាប់​ដោយ​ខ្លួនឯង​​នៅ​ចំណុច​កើតហេតុ​ផ្លូវជាតិ​លេខ​៦ ស្ថិតក្នុង​ភូមិ​ទួល​រវៀង ឃុំ​ល្វា ស្រុក​ពួក ខេត្តសៀមរាប ។ បើ​តាម​ការ​ឲ្យដឹងពី លោក​វរ​សេនីយ៏​ឯកទេព​ពុំសែន អធិការនគរបាល​ស្រុក​បានឲ្យដឹងថា ៖​គោយន្ត​កែច្នៃ ដោយ​ខ្លួនឯង​គ្មាន​ផ្លាកលេខ​បើកបរ​ដោយ​ឈ្មោះ ស្រី ឧត្តម ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​ជា​អ្នកបើកបរ ស្នាក់នៅ​ក្នុង​ភូមិ​វត្ត​ស្វាយ​ជុំ ឃុំ​តា​សោម...

ព័ត៌មានលំអិត

ក្រសួង​ផែនការផ្សព្វផ្សាយ​ឯកសារ​ជា​តិគ​ន្លឺះជម្រុញ​ឲ្យ​កម្ពុជាទទួលបាន​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​សម្រាប់​ឆ្នាំ​២០៣០

​ពិធី​ផ្សព្វផ្សាយ ក្រប​ខណ្ឌ​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​កម្ពុជា ២០១៦-២០៣០ ដែល​ប្រារព្ធ​ឡើង​ថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ​២០១៩ ក្នុង​ខេត្ត​សៀមរាប រៀបចំ​ដោយ ក្រសួង​ផែនការ មាន​គោលបំណង​បង្ហាញ​ពី​សមិទ្ធិផល នៃ​កិច្ច​សហការ​គ្នា​រវាង​រាជរដ្ឋាភិបាល រួម​និង​ដៃគូ​អភិវឌ្ឍ អង្គការ​សង្គម​ស៊ីវិល​នានា ដើម្បី​ជម្រុញ​ឲ្យ​កម្ពុជា ក្លាយទៅជា​ប្រទេស​ដែលមាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ ២០៣០ នឹង​ឈាន​ទៅ​ជា​ប្រទេស​ដែល​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ ២០៥០ ព្រមទាំង​បង្ហាញ គោលនយោបាយ...

ព័ត៌មានលំអិត

សមត្ថកិច្ចត្រៀម​បញ្ជូន​ជនបរទេស​ចេញពី​ខេត្តសៀមរាបក្នុង​ករណី​លួច​បន្ត​ស្នាក់​នៅ​ដោយ​ខុសច្បាប់​

​ជនជាតិ​កូរ៉េ​ម្នាក់ ត្រូវបាន​សមត្ថកិច្ច ត្រៀម​រៀបចំ​បញ្ជូន​ចេញពី​ខេត្ត​សៀមរាប បន្ទាប់ពី​រកឃើញ​ថា​ជ​ន​បរទេស​រូបនេះ លួច​បន្ត​ស្នាក់នៅ​ខុសច្បាប់ អស់​រយៈពេល​ជាង ០៥​ឆ្នាំ​ក្នុង​ប្រទេស​កម្ពុជា​។​ ​លោក​វរ​សេ​នីយ៏ឯក តូច សុគន្ធ នាយ​ការិយាល័យ​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បានឲ្យដឹងថា ផ្អែក​តាម​ការស្រាវជ្រាវ ត្រួតពិនិត្យ របស់​កម្លាំង​សមត្ថកិច្ច​ជំនាញ នៃ​នគរបាល​ខេត្ត នៅវេលា​ម៉ោង​ប្រមាណ​៣​រសៀល ថ្ងៃទី​១៤...

ព័ត៌មានលំអិត

អភិបាលស្រុក​អង្គរជុំអះអាងថាក្នុង​ឆ្នាំ​២០១៩​នេះស្រុក​នឹងមាន​ផ្លូវ​ក្រាល​កៅស៊ូ៦​ខ្សែ​

​នៅក្នុង​ឆ្នាំ​២០១៩​នេះ ស្រុក​អង្គ​ជុំ នឹង​ទទួលបាន​ផ្លូវ​ក្រាល​កៅស៊ូ ចំនួន ៦​ខ្សែ ដែល​បង្ក​ភាពងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ប្រកប​របរ និង​ធ្វើ​ដំណើរ ទៅ​កាន់​ស្រុក​វ៉ារិន ស្រុក​ពួក ស្រុក​ស្រីស្នំ ជា​ពិសេស​ក្រុង​សៀមរាប និង​បណ្ដា​ខេត្ត​ជិតខាង​ផងដែរ​។​ ​ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​អាគារ​មណ្ឌល​សុខភាព​តា​សោម ស្ថិតក្នុង​ឃុំ​តា​សោម ស្រុក​អង្គ​ជុំ​ខេត្តសៀមរាប កាលពី​ថ្ងៃ​ទី​១៤​ខែ​មីនា​ឆ្នាំ​២០១៩ លោក លុក ផុស អភិបាលស្រុក​អង្គរជុំ...

ព័ត៌មានលំអិត

ក្នុង​រយៈពេល​ដើមឆ្នាំ​២០១៩សប្បុរសជន​ជាតិ​ស្វីសចំណាយ​ថ​វិក​ជាង​២១​ម៉ឺន​ដុល្លារកសាង​សមិទ្ឋផល​ជាច្រើន​ក្នុង​ខេត្ត​សៀមរាប

ដោយសារ​កំណើន​នៃ​ការ​មក​ទទួល​សេវា​ព្យាបាល​ជំងឺ​នៅ​មណ្ឌល​សុខភាព​ចេះតែ​កើនឡើង​ជា​រៀងរាល់ឆ្នាំ ហើយ​ឃុំ​តា​សោម ស្រុក​អង្គ​ជុំ​ខេត្តសៀមរាប​នៅ​មិនទាន់មាន​មណ្ឌល​សុខភាព ប្រជាពលរដ្ឋ​ក្នុង​ឃុំ​នេះ​កន្លងមក បាន​ទៅ​ទទួល​សេវា​សុខភាព​នៅ​មណ្ឌល​សុខភាព​អង្គរជុំ​មាន​ចម្ងាយ​ឆ្ងាយ ដែល​ធ្វើឱ្យ​ស្ត្រី​មាន​ផ្ទៃពោះ ចាស់ជរា ជនពិការ ពិបាក​ក្នុង​ការ​ទៅ​ទទួល​សេវា ពិគ្រោះ ព្យាបាល​ជំងឺ និង​ដោយ​មាន​ការស្នើសុំ​របស់​អាជ្ញាធរ​មូលដ្ឋាន ទើប​មាន​ការសាងសង់​អគារ​មណ្ឌល​សុខភាព ក្លោងទ្វារ របង​និង​បន្ទប់ទឹក ចំណាយ​ថវិកា​សរុប​ចំនួន​៥​ម៉ឺន​៥​ពាន់​ដុល្លារ​អាមេរិក​ដែល​ជា​អំណោយ​របស់ លោក សាលា អង់​រីកូ និង​សប្បុរសជន​ជនជាតិ​ស្វីស...

ព័ត៌មានលំអិត
Page 636 of 699 1 635 636 637 699

Recommended

សូម Like និង Follow ពួកយើង