ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

នគរបាល​ខេត្តសៀមរាបព្រមាន​ចាត់វិធានការ​ក្តៅ ចំពោះ​ម្ចាស់​ទីតាំង​ណា​ដែល​ជួល​ម៉ូតូ​ឱ្យ​ភ្ញៀវទេសចរ​បរទេស​ជិះ​កំសាន្ត​

​លោក ស៊ិន កុសល្យ នាយរង​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​មានប្រសាសន៍ថា មកទល់ពេលនេះ សមត្ថកិច្ច​កំពុង​មាន​វិធានការ​ក្តៅ លើ​ម្ចាស់​ទីតាំង​ដែល​បាន​ជួល ឬ​ឱ្យ​ខ្ចី​ម៉ូតូ ដល់​ភ្ញៀវទេសចរ​បរទេស​ជិះ​កំសាន្ត ដោយ​ត្រឹម​រយៈពេល​០៦​ថ្ងៃ​ក្នុង​ខែ​មីនា ឆ្នាំ​២០១៩​នេះ កម្លាំង​នគរបាល បាន​ឃាត់ទុក​ម៉ូតូ បាន​ចំនួន​០៩​គ្រឿង បញ្ចូនទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ដើម្បី​ឱ្យ​ម្ចាស់​អាជីវកម្ម​ជួល ឬ​ឱ្យ​ខ្ចី​ម៉ូតូ​ចូល​មក​ដោះស្រាយ ខណៈ​កាលពី​ចុងឆ្នាំ​២០១៨...

ព័ត៌មានលំអិត

ព្រឹត្តិការណ៍សបា្តហ៍​បារាំងត្រូវបាន​ប្រារព្វ​ធ្វើ​ជា​លើក​ទី​២ហើយនៅ​ក្រុង​សៀមរាប កាលពី​ល្ងាច​ថ្ងៃទី​០៧ កន្លង​ទៅ​ថ្មីៗ​នេះ​

​ដោយ​មាន​ការផ្តួចផ្តើម​ពី​សហគមន៍​បារាំង​នៅក្នុង​ខេត្ត​សៀមរាប សភាពាណិជ្ជកម្ម និង​ឧស្សាហកម្ម​បារាំង - កម្ពុជា និង​មាន​ការគាំទ្រ​ពី​ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា​ផង​នោះ ព្រឹត្តិការណ៍ សបា្តហ៍​បារាំង ជា​លើក​ទី​២ ត្រូវបាន​បើកសម្ពោធ​ជា​ផ្លូវកា​រហើយ​កាលពី​ល្ងាច ថ្ងៃទី​០៧ ខែ​មីនា ឆ្នាំ​២០១៩ កន្លង​ទៅ​ថ្មីៗ​នេះ នៅ​ក្រុង​សៀមរាប ដើម្បី​ផ្សព្វផ្សាយ​អំពី​ជំនាញ​របស់​ក្រុមហ៊ុន​បារាំង​នៅ​កម្ពុជា ឱ្យ​សាធារណជន​ក្នុងស្រុក និង​ភ្ញៀវ​អន្តរជាតិ​នានា​បាន​ស្គាល់ និង​បាន​ចាប់​ដៃគូ​ធ្វើ​ការវិនិយោគ​ផ្សេងៗ ជាពិសេស​ធ្វើឱ្យ​ចំណង​មិត្តភាព​នៃ​ប្រទេស​ទាំង​ពីរ​បារាំង​-​កម្ពុជា...

ព័ត៌មានលំអិត

ក្មេងស្រី​ម្នាក់​នៅ​ឃុំ​រើ​លត្រូវបាន​ស្លាប់​ដោយសារ​លង់ទឹក​

​តាម​ការ​ឲ្យដឹង​ពី​លោក​វរសេនី​យ៏​ឯក ទេព ពុំ​សែន អធិការនគរបាល​ស្រុក​ពួក បានឲ្យដឹងថា នៅ​ថ្ងៃ​ទី​0៨ ខែ​មីនា ឆ្នាំ​២០១៩ មាន​ក្មេងស្រី​ម្នាក់​បាន​លង់ទឹក​ស្លាប់ ត្រង់​ចំនុច​ចំការ​កូរ៉េ ស្ថិតនៅ​ខាងកើត​ភូមិ​ត្រពាំង​ស្វាយ ឃុំ​រើ​ល ស្រុក​ពួក ខេត្តសៀមរាប ។​ ​លោក​បន្តថា ក្មេង​រងគ្រោះ​មាន​​ឈ្មោះ ហូ​ន ធីតា ភេទ​ស្រី...

ព័ត៌មានលំអិត

ថៅកែ​ម៉ាស្សា​មួយរូបដែល​បើក​ទីតាំង​ក្នុង​ក្រុង​សៀមរាបហើយ​រកស៊ី​សេវា​ផ្លូវភេទ ត្រូវ​សមត្ថកិច្ច​ខេត្ត​សៀមរាប​ឃាត់ខ្លួន​

​លោក​វរសេនីយ៍ឯក ជា ហេង នាយការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បានឲ្យដឹងថា នៅវេលា​ម៉ោង​២១​និង​៣០​នាទី កាលពី​ថ្ងៃ​ទី​០៧ ខែ​មីនា ឆ្នាំ​២០១៩​នេះ ជំនាញ​បាន ធ្វើការ​ឃាត់ខ្លួន​បាន​ថៅកែ​ហាង​ម៉ាស្សា ឈ្មោះ ឡុច ស្រ៊ុន ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ នៅ​ភូមិ​តាវៀន សង្កាត់​សាលា​កំរើក...

ព័ត៌មានលំអិត

អភិបាលខេត្ត​សៀមរាបចុះសួរសុខទុក្ខ​កុមារ​គ​ថ្លង់និង​កុមារ​ពិការភ្នែកនៅ​សាលា​កុមារ​-​គ ថ្លង់ និង​កុមារ​ពិការភ្នែក ក្នុង​ខេត្ត​សៀមរាប​

​កាល​ថ្ងៃទី​០៨ ខែ​មីនា ឆ្នាំ​២០១៩​នេះ ឯកឧត្ដម ទៀ សីហា អភិបាលខេត្ត​សៀមរាប និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តសៀមរាប និង​លោកជំទាវ បាន​ដឹកនាំ​ក្រុម​ការងារ​ក្នុង​គ្រួសារ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ខេត្តសៀមរាប ចុះ​ជួប​សំណេះសំណាល សាកសួរ​សុខទុក្ខ និង​រៀបចំ​អាហារ រួម​ទាំង​ការ​ចែក​អំណោយ ដល់​កុមារ​-​គ ថ្លង់ និង​កុមារ​ពិការភ្នែក នៅ​សាលា​កុមារ​-​គ ថ្លង់...

ព័ត៌មានលំអិត

ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញ​ជា​អធិបតី​បើក​កិច្ចប្រជុំ​អន្តរក្រសួង ពិនិត្យ​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​សិទ្ធិ​ទទួល​ព័ត៌មាន​

​កិច្ចប្រជុំ​អន្តរក្រសួង ពិនិត្យ​លើ​សេចក្តីព្រាងច្បាប់ ស្តីពី​សិទ្ធិ​ទទួល​ព័ត៌មាន ដែល​រៀបចំ ឡើង​ដោយ ក្រសួង​ព័ត៌មាន បាន​ប្រារព្ធ​ធ្វើ​នៅ​ព្រឹក​ថ្ងៃ​ទី​០៧ ខែ មិនា ឆ្នាំ ២០១៩ ក្រោម​វត្តមាន​ប្រធាន​អង្គប្រជុំ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួង​ព័ត៌ មាន និង​វត្តមាន​ចូលរួម​ពី​សំណាក់ ឯកឧត្តម...

ព័ត៌មានលំអិត

ទិវា​អន្តរជាតិ​នារី ៨​មីនា ជាការ​រម្លឹក​ពី​វីរភាព​ស្ត្រី​ទូ​ទាំង​សាល​កលោក ដើម្បី​ទទួលបាន​ភាពស្មើគ្នា​រវាង​បុរស និង​ស្ត្រី​នៅក្នុង​សង្គម​

​លោកជំទាវ ទា​ង អេង ទៀ សីហា នា​រសៀល​ថ្ងៃ​ទី​០៧ ខែ​មិនា ឆ្នាំ​២០១៩​នេះ បាន​មាន​ប្រសា​ស​ន៏​ថា ៖ ​ការ​ប្រារព្វ​ទិវា​អន្តរជាតិ​នារី ៨​មីនា ជា​រៀងរាល់ឆ្នាំ គឺ​មាន​គោលបំណង​រំលឹក​ដល់​សេចក្តីក្លាហាន និង​ការខិតខំ​តស៊ូ​រប​ស់បុ​ព្វ​បុរស​ជា​ស្ត្រី​ទូទាំង​សាកលលោក ដើម្បី​សិទ្ធិសេរីភាព និង​តួនាទី​ស្មើភាព​គ្នា​រវាង​បុរស និង​ស្ត្រី​នៅក្នុង​សង្គម​។​ ​លោកជំទាវ បាន​មាន​ប្រសា​ស​ន៏​ដូច្នេះ...

ព័ត៌មានលំអិត

អភិបាលខេត្ត​សៀមរាប​៖សមត្ថកិច្ច​ត្រូវ​យកចិត្តទុកដាក់​ស្ត្រី​កំពុង​ជាប់​ក្នុង​ពន្ធនាគារនិង​ហាម​ដាច់ខាត​ការសម្របសម្រួល​ទោស​ករណី​រំលោភ​សេពសន្ថវៈ​លើ​អនីតិជន​

 អភិបាលខេត្ត​សៀមរាប បាន​ដាក់ចេញ​នូវ​គោលការណ៍ សម្រាប់​សមត្ថកិច្ច​ដែល​ពាក់ព័ន្ធ យកចិត្តទុកដាក់​ចំពោះ​ស្ត្រី​កំពុង​ជាប់​ក្នុង​ពន្ធនាគារ និង បាន​ដាក់ចេញ​នូវ​បំរាម​ដាច់ខាត មិន​ឲ្យមាន​ការសម្របស​ម្រួ​ល​សុំ​សម្រាល​ទោស ចំពោះ​ជន​ណា​ដែល​ប្រព្រឹត្តិ​អំពើ​រំលោភ​សេពសន្ថវៈ​លើ​អនីតិជន។ អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​យកចិត្តទុកដាក់​ជាខ្លាំង ចំពោះ​ស្ត្រី​ជា​ទណ្ឌិត ដែល​កំពុង​ជាប់​ក្នុង​ពន្ធនាគារ ដោយ​សម្តេច​បានឲ្យ​សមត្ថកិច្ច​-​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​សិក្សា​អំពី​ការស្នើសុំ​បន្ធូរបន្ថយ​ទោស​ដល់​ទណ្ឌិត​ជា​ស្ត្រី​ផង​ដែរ ។​ ​ឯកឧត្តម ទៀ...

ព័ត៌មានលំអិត

ទីស្ដីការគណៈរដ្ឋមន្ដ្រី​បាន​ផ្សព្វផ្សាយ​ពី​ផល​ប៉ះពាល់​ពី​ការវាយតម្លៃ​លិខិត​បទដ្ឋាន​គតិ​យុត្ត ដល់​និស្សិត​នៅ​ខេត្ត​សៀមរាប

​ថ្លែង​នៅក្នុង​ពិធី​ផ្សព្វផ្សាយ​ពី​វិធីសាស្ដ្រ​ការវាយតម្លៃ​លើ​ផលប៉ះពាល់​នៃ​លិខិត​បទដ្ឋាន​គតិ​យុ​ត្ដ ដល់​និស្សិត​នៅ​សាកលវិទ្យាល័យ​បៀ​ល​ប្រាយ​ខេត្ដ​សៀមរាប​កាលពី​ថ្ងៃ​ទី​០៧​ខែ​មីនា ឯកឧត្តម ប៉ិច សុខា អគ្គលេខាធិការរង​ក្រុមប្រឹក្សា​សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​ក្រុម​ប្រតិបត្តិ​លិខិត​បទដ្ឋាន​គតិយុត្ត​នៃ​ទីស្ដីការគណៈរដ្ឋមន្ដ្រី​បាន​ថ្លែងថា ប្រទេស​ណា​ក៏​ត្រូវ​មាន​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត ហៅ​កាត់​ជា​ភាសា​អង់គ្លេស R I A (Regulatory Impact Assessment) ដើម្បី​គ្រប់គ្រង​សង្គម​និង​សេដ្ឋកិច្ច ប៉ុន្តែ​យើង​ក៏​ត្រូវ​ប្រុងប្រយ័ត្ន​អំពី​ផល​អវិជ្ជមាន​នៃ​បញ្ញត្តិ​កម្ម​ទាំងនោះ...

ព័ត៌មានលំអិត

សហភាព​សមាគម​ន៍កសិក​ម្ម​សៀមរាប​-​មានជ័យទទួលបាន​ភាពជោគជ័យ ជាមួយ​សហគមន៍​ទាំង ១០ របស់ខ្លួន​

​សហភាព​សមាគម​ន៍កសិក​ម្ម​សៀមរាប​-​មានជ័យ ខេត្តសៀមរាប បាន​ប្រកាស​នៅ​មហាសន្និបាត​របស់​ខ្លួន​ថា គិត​ត្រឹម​ឆ្នាំ​២០១៨ សហភាព​សមាគមន៍​មួយ​នេះ រក​ប្រាក់​ចំណេញ​សរុប បាន​រហូត​ដល់​៥៥​លាន​រៀល នេះ​បើ​តាម​ប្រសាសន៍​លោក ផង់ សារ៉េត ដែលជា​ប្រធាន​សហភាព​សហគមន៍​។​ ​ក្នុង​មហាសន្និបាត របស់​សហភាព​សហគម​ន៍​កសិកម្ម​សៀមរាប​-​មានជ័យ​ប្រចាំឆ្នាំ​ជា​លើកដំបូង​របស់​ខ្លួន ដើម្បី​បូក​សរុប​លទ្ធផល​ឆ្នាំ​២០១៨ និង លើក​ទិសដៅ​អនុវត្ត​បន្ត​ឆ្នាំ​២០១៩ កាលពី​ថ្ងៃ​ទី​០៦ ខែ​មីនា ឆ្នាំ​២០១៩ ​បានបង្ហាញ​ថា...

ព័ត៌មានលំអិត
Page 640 of 699 1 639 640 641 699

Recommended

សូម Like និង Follow ពួកយើង