ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

ក្នុង​ឆ្នាំ​២០១៨មន្ត្រី​អាជ្ញាធរ​ជាតិ​អប្សរាជួយ​សង្គ្រោះ​បឋម​ដល់​ភ្ញៀវ​ទេសចរ​ក្នុង​រមណីដ្ឋាន​អង្គរ ជាង​២០០​ករណី​

​ក្នុង​ឆ្នាំ​២០១៨ កន្លងទៅនេះ នាយកដ្ឋាន​អភិវឌ្ឍន៍​ទេសចរណ៍​អង្គរ របស់​អាជ្ញាធរ​ជាតិ​អប្សរា បានបង្ហាញ​ថា មន្ត្រី​របស់​ខ្លួន​បាន ជួយ​សង្គ្រោះ​បឋម​ដល់​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ ដែលមាន​គ្រោះថ្នាក់​អំឡុង​ពេល​ទស្សនា​ក្នុង​តំបន់​ប្រាសាទ​សរុប​ចំនួន​២០៥​ករណី ក្នុងនោះ​ក៏​មាន​បាន​រកឃើញ និង​ប្រគល់ វត្ថុ​សម្ភារៈ​ដែល​ភ្ញៀវ​ទេសចរ​បាន​ជ្រុះ និង​ភ្លេច​ដល់​ម្ចាស់​ដើម​វិញ ចំនួន ២៤៥​ករណី​។​ ​ដើម្បី​បង្ហាញ​ពី​ការយកចិត្តទុកដាក់ ផ្ដល់​ទំនុកចិត្ត​ខ្ពស់​ដល់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ក្នុង​ពេល​ចូល​ទស្សនា​តំបន់​រមណីយដ្ឋាន​អង្គរ មន្ត្រី​របស់​អាជ្ញាធរ​ជាតិ​អប្សរា មិនមែន​មាន​កាតព្វកិច្ច​ត្រឹមតែ​ថែរក្សា​សណ្ដាប់ធ្នាប់ ការពារ​ថែរក្សា...

ព័ត៌មានលំអិត

ឯកឧត្តម ទៀ សីហា ត្រូវបាន​ជ្រើសរើស ជា​ប្រធាន​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប សម្រាប់​អាណត្តិ​ទី​៥

​សម្រាប់​អាណត្តិ​ទី​៥​នេះ សាខា​កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បាន​រៀបចំ​សន្និបាត​លើក​ទី​១ របស់ខ្លួន និង​បាន​បោះឆ្នោត​ជ្រើសរើស​ឯកឧត្តម ទៀ សីហា ជា​ប្រធាន នៃ​គណៈកម្មាធិការ សាខា​កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ។​ ​កាលពី​ថ្ងៃ​ទី​១៦​ខែ​កុម្ភៈ​ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព លោក ជំទាវ ពុំ​ចន្ទី​នី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា...

ព័ត៌មានលំអិត

ល្ងាច​មិញ​នេះ​ជនសង្ស័យ​ចំនួន​០៥​នាក់ រួម​នឹង​វត្ថុតាង ត្រូវបាន​នគរបាល​គ្រឿងញៀន​ខេត្ត​សៀមរាប បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត

​នៅ​ល្ងាច​ថ្ងៃទី​១៧ ខែ​កុម្ភៈ​ឆ្នាំ ២០១៩ កម្លាំង​នគរបាល​គ្រឿងញៀន​ខេត្ត​សៀមរាប បាន​បញ្ចូន​ខ្លួន​ជនសង្ស័យ​ចំនួន ០៥​នាក់ ជាប់់​ពាក់ព័ន្ធ​កណី​គ្រឿងញៀន​ទៅ​សាលាដំបូង​ខេត្ត ។​ ​ជនសង្ស័យ​ទាំង ០៥​នាក់​រួមមាន​៖ ទី​១.​ឈ្មោះ ហេង វណ្ណា ភេទ​ប្រុស ឆ្នាំ​កំណើត ២០០២ មុខរបរ​គ្មាន មាន​ទីលំនៅ​ភូមិ បន្ទាយ​ចាស់ សង្កាត់...

ព័ត៌មានលំអិត

កិច្ច​ជំនួប​ពិភាក្សា​ការងារ​រវាង​ថ្នាក់ដឹកនាំ​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប ជាមួយ​អង្គការ​ក្រុម​ការងារ​ដើម្បី​ដោះស្រាយ​ទំនាស់​

​នា​រសៀល​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០១៩​នេះ លោក លីវ សុខុន ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប បានអនុញ្ញាត​ឱ្យ​មន្ត្រី​នៃ​អង្គការ​ក្រុម​ការងារ​ដើម្បី​ដោះស្រាយ​ទំនាស់ ដែល​ហៅ​កាត់​ជា​ភាសាបរទេស​ថា ACT ដឹកនាំ​ដោយ​កញ្ញា ខន សុ​ភី ប្រធាន​គម្រោង ចូលជួប​សម្ដែង​ការគួរសម និង ពិភាក្សា​ការងារ​មួយចំនួន នៅ​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប ។​ ​កញ្ញា...

ព័ត៌មានលំអិត

អាជ្ញាធរ​ជាតិ​អប្សរា នឹង​តម្លើង​ផ្ទាំង​ស្លាក​ឈ្មោះ និង​ព័ត៌មាន​ប្រាសាទ ដើម្បី​ជួយ​សម្រួលការ​ទស្សនារ​បស់​ភ្ញៀវទេសចរ​

​អាជ្ញាធរ​ជាតិ​អប្សរា កំពុង​រៀបចំ​តម្លើង​ផ្ទាំង​ព័ត៌មាន រួម​នឹង​ឈ្មោះ​ប្រាសាទ​ជាង​១១៨​ផ្ទាំង ដាក់​នៅ​តាម​ប្រាសាទ​សំខាន់ៗ នៅក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ដើម្បី​ផ្ដល់​ភាពងាយស្រួល​ដល់​ភ្ញៀវទេសចរ​ក្នុង​ការស្វែងយល់​ពី​ប្រាសាទ​នី​មួយៗ​។​ ​ក្នុង​ដំណើរ​ចុះ​ពិនិត្យ​ការដ្ឋាន​ធ្វើ​ស្លាក​សញ្ញា​នៅ រោង​សិប្បកម្ម អា​ទី​សង់ អង្គរ (Artisans Angkor) នា​រសៀល​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០១៩ ឯកឧត្តម សុខ សង្វា​រ អគ្គនាយករង​ទទួលបន្ទុក​នាយកដ្ឋាន​អភិវឌ្ឍន៍​ទេសចរណ៍​អង្គរ បានឲ្យដឹងថា...

ព័ត៌មានលំអិត

ថ្នាក់ដឹកនាំ​ក្រសួង​កិច្ចការនារី បង្ហាញថា អំពើហិង្សា​គ្រប់​ទម្រង់ ជា​ក្តីកង្វល់​និង​ជា​បញ្ហា​រួម ដែល​ទាមទារ​ឲ្យ​យើង​ទាំងអស់​គ្នា​ទប់ស្កាត់​និង​កាត់បន្ថយ​

​លោកជំទាវ ម៉ាន ចិន្តា រដ្ឋលេខាធិការ​ក្រសួង​កិច្ចការនារី មានប្រសាសន៍ថា អំពើហិង្សា​គ្រប់​ទម្រង់ និង​អំពើ​ហិង្សា​ទាក់ទង​ទៅនឹង​យេនឌ័រ គឺ​ជា​កង្វល់ និង​ជា​បញ្ហា​រួម​ដែល​ទាមទារ​ឲ្យមាន​ការចូលរួម​ពី​គ្រប់​សមាសភាព ដើម្បី​ទប់ស្កាត់​និង​កាត់បន្ថយ ព្រោះ​អំពើ​ហិង្សា​គ្រប់​ទម្រង់ បាន​នាំមក​នូវ​ផលប៉ះពាល់​ទាំង​ក្នុង​គ្រួសារ​និង​សង្គម ហើយ​វា​អាច​ធ្វើឱ្យ​បាត់បង់​ពេលវេលា កាត់បន្ថយ​ប្រាក់​ចំណូល និង​នាំមក​នូវ​អន្តរាយ​ដល់​សុខភាព​ក្នុង​សមាជិកគ្រួសារ បើទោះបីជា​បច្ចុប្បន្ននេះ ប្រទេសជាតិ​យើង​មាន​ការរីកចម្រើន​គួរឱ្យ​កត់សម្គាល់​ក៏ដោយ ក៏​ប៉ុន្តែ​ស្ត្រី​និង​ក្មេង​ស្រី នៅតែ​ជា​ជន​ងាយ​រងគ្រោះ ជួបប្រទះ​បញ្ហា​ប្រឈម​មួយចំនួន​នៅឡើយ...

ព័ត៌មានលំអិត

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប បង្ហាញ​ពី​គម្រោង​ពង្រីក​មណ្ឌល​ព័ត៌មាន​ទេសចរណ៍​បន្ថែម​នៅក្នុង​ក្រុង​សៀមរាប​

​លោក ង៉ូវ សេង​កាក់ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប បានឲ្យដឹងថា មណ្ឌល​ព័ត៌មាន គឺ​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការណែនាំ និង​ផ្តល់​ព័ត៌មាន​ពី​តំបន់​ទេសចរណ៍ ជួយ​សម្រួល​ដល់​ភ្ញៀវ​ទេសចរ​បាន​ទៅ​ស្គាល់ និង​បាន​ទៅ​កម្សាន្ត​តំបន់​ទាំងនោះ ខណៈ​នៅក្នុង​ខេត្តសៀមរាប មាន​តំបន់​ទេសចរណ៍​ជាច្រើន ទាំង​តំបន់​ទេសចរណ៍ធម្មជាតិ បេតិកភណ្ឌ ប្រវត្តិសាស្ត្រ និង​តំបន់​ទេសចរណ៍​កែឆ្នៃ ហើយ​មណ្ឌល​ព័ត៌មាន​ទេសចរណ៍​នេះ គឺ​មិន​ត្រឹមតែ​ជា​កន្លែង​ផ្តល់​នូវ​សេវា​បដិសណ្ឋារកិច្ច និង​ផ្តល់​ព័ត៌មាន​ទេសចរណ៍​នានា​ដល់​ភ្ញៀវទេសចរ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​កន្លែង​ផ្សព្វផ្សាយ​ពី​សក្តានុពល...

ព័ត៌មានលំអិត

ទិវា​នៃ​ក្ដី​ស្រលាញ់១៤កុម្ភៈ ពុំមែន​ជា​ថ្ងៃ​បង្ហាញ​សេចក្ដីស្រឡាញ់បំផ្លាញ​អនាគត យុវវ័យ និង​សិស្សានុសិស្ស

​សេចក្ដីស្រឡាញ់ មាន​សម្រាប់​មនុស្ស​ជា​ទី​ស្រឡាញ់​រួមមាន ឪពុក ម្ដាយ បងប្អូន ក្រុមគ្រួសារ ញាតិ និង​មិត្តភិក្ត​ជាដើម​។ ប៉ុន្តែ​យុវវ័យ​ភាគច្រើន យល់ច្រឡំ​ថា ថ្ងៃ​ទិវា​នៃ​ក្ដី​ស្រលាញ់ ១៤ កុម្ភៈ គឺជា​ការផ្ដល់​ក្ដី​ស្រឡាញ់​តែ​រវាង​មនុស្ស ២​នាក់ ដែល​ជា​គូសង្សារ​នឹង​គ្នា រហូត​ទៅ​ដល់​ការ​រួមភេទ​មុន​អាពាហ៍ពិពាហ៍ ដែល​ធ្វើ​អាប់អោន​ដល់​កិត្តិ​យល​គ្រួសារ និង​ខ្លួនឯង​។​ ​ថ្លែង​នៅក្នុង​ទិវា​ផ្សព្វផ្សាយ​ស្ដីពី...

ព័ត៌មានលំអិត

ជនសង្ស័យ​ចំនួន​០៤​នាក់ រួម​នឹង​វត្ថុតាងត្រូវបាន​នគរបាល​គ្រឿងញៀន​ខេត្ត​សៀមរាបបញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត ជាប់​ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន​

​នៅវេលា​ម៉ោង ២០​និង​៣០​នាទី ថ្ងៃទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០១៩ កំលាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដឹកនាំ​ដោយ​លោក​វរ​សេ​នីយ៏ឯក អ៊ុ សា​អាត នាយការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ចូលរួម​សហការ​ជាមួយ​កំលាំង​នៃ​ការិយាល័យ​ចរាចរណ៏​ផ្លូវគោក និង​កំលាំង​ការិយាល័យ​ការពារ និង​អន្តរា​គម​ន៏ បាន​ចុះ​បង្ក្រាប​ករណី​រក្សាទុក​ជួញដូរ និង​ចាត់ចែង​ឲ្យប្រើ​ប្រាស់​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន នៅ​ចំនុច​នៅ​ភូមិ​សាលាកន្សែង សង្កាត់​ស្វាយដង្គំ ក្រុង​ខេត្ត​សៀមរាប ។​...

ព័ត៌មានលំអិត

អាជ្ញាធរ​ខេត្ដ​សៀមរាបអំពាវនាវ​ដល់​យុវជន​ទាំង​អស់កុំ​យក​ថ្ងៃ​១៤​កុម្ភៈ​ធ្វើ​ជា​វប្បធម៌​របស់​ខ្មែរ​

​ថ្លែង​ក្នុង​ពិធី​វេទិកាសាធារណៈ ស្ដី​ពី​យុវជន​រួម​គ្នា​កាត់បន្ថយ​អំពើហឹង្សា ដែល​ធ្វើឡើង​នៅ​វិទ្យាល័យ​១០​មករា​១៩៧៩​នៅ​ព្រឹក​ថ្ងៃទី​១៤​ខែ​កុម្ភៈ​ឆ្នាំ​២០១៩​នេះ លោកស្រី យូ សុភា អភិបាលរង​ខេត្តសៀមរាប បាន​មានប្រសាសន៍ថា ថ្ងៃ​១៤​កុម្ភៈ មិនមែន​ជា​ថ្ងៃ​បុណ្យ​សង្សា​នោះ​ទេ គឺជា​ទិវា​ថ្ងៃ​នៃ​ក្ដី​ស្រលាញ់​របស់​ប្រទេស​អឺរ៉ុប ហើយ Valentine’s Day ជា​ពិធីបុណ្យ​មួយ របស់​ជនជាតិ​នៅ​ប៉ែក​អឺរ៉ុប ប៉ុន្តែ​បច្ចុប្បន្ន​ប្រជាជន​ស្ទើរតែ​ទូទាំង​ពិភពលោក ក៏​តែង​ប្រារព្ធ​ដូចគ្នា ដូច្នេះ​សូម​សិស្សានុសិស្ស កុំ​យក​វប្បធម៌​នេះ...

ព័ត៌មានលំអិត
Page 649 of 699 1 648 649 650 699

Recommended

សូម Like និង Follow ពួកយើង