នាព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ក្រុមការងារដឹកនាំសម្របសម្រួលវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភខេត្តសៀមរាប បានបើកកិច្ចប្រជុំបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តការងារបន្តឆ្នាំ២០២៤ របស់ខ្លួន ដើម្បីផ្តល់មតិយោបល់ដល់ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ នៃប្រើប្រាស់ជាធាតុចូលសម្រាប់រៀបចំគោលនយោបាយ យុទ្ធសាស្ត្រ កម្មវិធី និងគម្រោងនានាដែលពាក់ព័ន្ធនឹងវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ដែលអនុវត្តកន្លងមក។ លោក អ៊ឹង គឹមលាង អភិបាលរងខេត្ត...
ព័ត៌មានលំអិតអភិបាលខេត្តសៀមរាប ឯកឧត្តម ប្រាក់ សោភ័ណ មានប្រសាសន៍ថា ខេត្តសៀមរាប ជាគោលដៅរបស់ភ្ញៀវទេសចរណ៍វប្បធម៌ និងប្រវត្តិសាស្ត្រ ដែលមានប្រាង្គប្រាសាទបុរាណរាប់ពាន់ជាមរតកដូនតាខ្មែរយើង ជាតំបន់រមណីយដ្ឋានទាំងធម្មជាតិ និងកែច្នៃជាច្រើនកន្លែង ព្រមទាំងមានតំបន់អេកូទេសចរណ៍សហគមន៍ជាច្រើនកន្លែងផងដែរ ដែលរងចាំទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ អន្តរជាតិចូលមកទស្សនាកម្សាន្ត ដូច្នេះសូមលើកទឹកចិត្តដល់សមាគមសហគ្រិនស្ត្រីកម្ពុជាខេត្តសៀមរាប ចូលរួមថែរក្សា និងលើកតម្កើងនូវសម្បត្តិវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់របស់ខ្មែរ ដែលបុព្វបុរសខ្មែរបានបន្សល់ទុកមកដល់បច្ចុប្បន្ននេះ...
ព័ត៌មានលំអិតព្រឹត្តិការណ៏ដង្ហែតុក្កតាយក្សក្នុងក្រុងសៀមរាប គ្រោងរៀបចំនៅចុងខែកុម្ភៈ ឆ្នាំ២០២៤នេះ ដើម្បីលើកស្ទួយនូវិស័យសិល្បៈ វប្បធម៌ បរិស្ថាន និងស្ដារឡើងវិញនូវក្បួនដង្ហែតុក្កតាយក្ស និងទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិឲ្យមកទស្សនាខេត្តសៀមរាប ស្របតាមយុទ្ធសាស្រ្តរបស់ក្រសួងទេសចរណ៏បានដាក់ចេញ។ អ្នកគ្រប់គ្រងកិច្ចការទូទៅគម្រោងតុក្កតាយក្ស លោក អ៊ុន សាវ៉ាន់ បានបញ្ជាក់ថា ការរៀបចំសូន្យរូប និងដំឡើងរូប ត្រូវបានរៀបចំនៅក្នុងបរិវេណវត្តដំណាក់ ដោយគ្រោងនឹងរៀបចំការដង្ហែនៅថ្ងៃទី២៤...
ព័ត៌មានលំអិតនៅសាលាខេត្តសៀមរាប នារសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត និងលោក អូនីស្ហ៊ិ ហ៊ីដេតុ(ONISHI Hideto) អភិបាលក្រុង TAKAMATSU ខេត្ត KAGAWA នៃប្រទេសជប៉ុន បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការអនុវត្តគំនិតផ្តួចផ្តើមទីក្រុងឆ្លាតវៃរវាងខេត្តសៀមរាប នៃប្រទេសកម្ពុជា និងក្រុង...
ព័ត៌មានលំអិតពលរដ្ឋក្រីក្ររស់នៅទីក្រុងតេជោសែន រុនតាឯក បានចុះឈ្មោះរៀនជំនាញបច្ចេកទេសវិជ្ជាជីវ ដោយមិនគិតថ្លៃ បានសម្ដែងការសប្បាយរីករាយ និងអរគុណដល់រាជរដ្ឋាភិបាល ដែលបានបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈជំនាញនេះដល់ពួកគាត់។ សិក្ខាកាមមកពីតំបន់រុនតាឯក ដែលកំពុងរៀនជំនាញបរិក្ខាម៉ាស៊ីនត្រជាក់ និងអគ្គីសនី នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ពួកគាត់បានលើកឡើងថា ការរៀនជំនាញនេះ មានការឧបត្ថម្ភថវិកា ២៨ម៉ឺនរៀលទៀតក្នុងមួយខែ សម្រាប់ប្រជាពលរដ្ឋមកពីគ្រួសារក្រ១និងក្រ២។ ពួកគាត់ជឿជាក់ថា ពួកគាត់នឹងមានការងារធ្វើក្រោយរៀនចប់ជំនាញវិជ្ជាជីវៈផ្នែកអគ្គិសនី និងបរិក្ខាម៉ាស៊ីត្រជាក់។ ពួកគាត់បន្ដថា...
ព័ត៌មានលំអិតថ្លែងក្នុងសន្និបាតឆ្នាំទី៦ នៃសមាគមកែលម្អជីវភាពកសិករប្រចាំឆ្នាំ២០២៣ ដែលធ្វើឡើងនៅសៀមរាប នាថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ លោក លី សំរិទ្ធ អភិបាលរងខេត្ដសៀមរាប មានប្រសាសន៍ សមាគមកែលម្អជីវភាពកសិករបានដើរតួនាទីសំខាន់ណាស់ក្នុងការជួយគាំទ្រ និងរក្សាបាននូវនិរន្តរភាពរបស់ក្រុមកែលម្អជីវភាពប្រជាជាពលរដ្ឋ នៅក្នុងខេត្តគោលដៅទាំង៧ រួមមានខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ខេត្តកំពង់ធំ ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ...
ព័ត៌មានលំអិតនាព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ គណៈកម្មការរៀបចំការបោះឆ្នោតខេត្តសៀមរាប បានបើកកិច្ចប្រជុំផ្សព្វផ្សាយស្តីពីកិច្ចសហការការងារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ សម្រាប់ដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ដោយមានចូលរួមពីតំណាងរដ្ឋបាលក្រុង-ស្រុកទាំង១២ តំណាងគណបក្សនយោបាយ តំណាងសមាគម អង្គការមិនមែនរាជរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធជាច្រើនរូប។ លោក នឹម វ៉ាន់សំ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តសៀមរាប មានប្រសាសន៍ថា...
ព័ត៌មានលំអិតសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី នឹងរៀបចំពិធីតាំងពិព័រណ៍មិនអចិន្រ្តៃយ៍រយៈពេល ៦ខែ ដើម្បីឲ្យសាធារណជន និងភ្ញៀវទេសចរបានចូលទស្សនា និងសិក្សាស្វែងយល់ពីហូលផាមួងខ្មែរចាស់ៗ ដែលជាស្នាដៃរបស់អ្នកស្រុកព្រៃកប្បាស ខេត្តតាកែវ។ លោក សែន គឹមស៊ុន នាយករងស្ដីទីនៃសារមន្ទីរវាយណភណ្ឌប្រពៃណីអាស៊ី បានឲ្យដឹងថា ពិព័រណ៍ខាងលើនេះ នឹងមានសមុច្ច័យជាហូល ផាមួង អាវប៉ាក់ សរុបចំនួន២១ សម្រាប់តាំងបង្ហាញ។ ហើយពិព័រណ៍នេះមានរយៈពេល...
ព័ត៌មានលំអិតមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង និងសុរិយោដីខេត្ត និងរដ្ឋបាលក្រុងសៀមរាប នៅព្រឹកថ្ងៃទី៥ ខែកុម្ភ: ឆ្នាំ២០២៤នេះ បានបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនពលរដ្ឋក្នុងភូមិចំនួន៤ គឺភូមិរកា ភូមិគោកដូង ភូមិប្រម៉ា និងភូមិខ្នារ នៅសង្កាត់ក្របីរៀល ក្រុងសៀមរាបសរុប ៤.៥៧០ក្បាលដី ដើម្បីធ្វើការពិនិត្យ និងតវ៉ា ដែលមានរយ:ពេល ១៥ថ្ងៃ ក្នុងបរិវេណវត្តព្រៃផ្តៅ។...
ព័ត៌មានលំអិតក្នុងឱកាសអញ្ជើញជាអធិបតីក្នុងកម្មវិធីអាហារសាមគ្គីនិងជូនលិខិតសរសើរដល់អ្នកពាក់ព័ន្ឋដែលបានចូលរួមក្នុង ព្រឹត្តិការណ៍ “ដំណើរកំសាន្តក្នុងមហានគរ និងបរិច្ចាគឈាម នៅសណ្ឋាគាររីជេនស៊ីអង្គរ កាលពីរាត្រីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ លោក យុន លីនណេ អភិបាលរងខេត្តសៀមរាប បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហការរៀបចំព្រឹត្តិការណ៍នេះឡើង ដែលជាការងាររួមគ្នាដើម្បីសង្គម ពិសេសជាការផ្សព្វផ្សាយពីតំបន់រមណីយដ្ឋានសហគមន៍ទេសចរណ៍សំខាន់ៗ ក្នុងខេត្តសៀមរាប។ លោកសង្ឃឹមថា សកម្មភាពនេះនឹងបន្តកើតមានជារៀងរាល់ឆ្នាំ ស្របពេលដែលឆាប់ៗខាងមុខខេត្តសៀមរាប...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.