លោក ឃឹម ហ្វីណង់ អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប បានបញ្ផាក់ថា ឆ្នាំនេះ ជាលើកទី៤ ហើយ ដែលក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បានចូលរួមរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុក ដែលប្រារព្ធឡើងនៅខេត្តសៀមរាប ក្នុងគោលបំណងដើម្បីចូលរួមអបអរសាទរ និងបង្កើតកម្មវិធីសប្បាយៗជាច្រើនជូនបងប្អូនជនរួមជាតិដែលបានមកទស្សនានិងចូលរួមពិធីបុណ្យនៅខេត្តសៀមរាប ដូចជាកម្មវិធីជិះទូកកម្សាន្តតាមស្ទឹង , កម្មវិធីតោះៗលេងទឹក...
ព័ត៌មានលំអិតមានប្រសាសន៍ក្នុងឱកាសបើកយុទ្ធនាការសៀមរាបស្អាតជានិច្ច នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ លោក ទៀ សីហា អភិបាលរងខេត្តសៀមរាប បានបញ្ជាក់ថា គ្មានអ្វីដែលត្រូវខ្មាសចំពោះរឿងរើសសំរាមនេះទេ ក្នុងយុទ្ធនាការយុវជនរើសសំរាមនេះ ហើយខេត្តសៀមរាប គួរក្លាយជាទីក្រុងគំរូដែលគ្មានសំរាមនៅតាមផ្លូវសាធារណ ត្បិតជាក្រុងទេសចរណ៍ដ៏មានសក្កានុពលនៅប្រទេសកម្ពុជា ដូច្នេះពេលត្រឡប់ទៅផ្ទះវិញ យុវជនដែលបានចូលរួមទាំងអស់ ត្រូវជួយផ្សព្វផ្សាយសកម្មភាព ការទុកដាក់សំរាមទៅក្រុមគ្រួសារខ្លួន ទាំងគុណសម្បត្តិ និងគុណវិបត្តិនៃការទុកដាក់សំរាមមិនបានត្រឹមត្រូវ...
ព័ត៌មានលំអិតចាប់ពីថ្ងៃទី២០ ដល់ ២២ខែវិច្ចិកា ឆ្នាំ២០១៨នេះ ខេត្តសៀមរាប នឹងក្លាយជាគោលដៅទេសចរដ៏ពេញនិយម សម្រាប់ភ្ញៀវទេសចរ ចូលរួមកំសាន្តសប្បាយក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ក្នុងនោះភ្ញៀវទេសចរជាតិ ភាគច្រើនធ្វើដំណើរជាលក្ខណៈគ្រួសារ ទន្ទឹមនឹងនោះម្ចាស់ផ្ទះសំណាក់ សណ្ឋាគារមួយចំនួនក្នុងក្រុងសៀមរាប នឹងមានការតម្លើងថ្លៃបន្ទប់ស្នាក់របស់ខ្លួនផងដែរ។ ទាក់ទងនឹងបញ្ហានេះ អាជ្ញាធរខេត្តសៀមរាប ក៏ដូចជាមន្ទីរទេសចរណ៍ខេត្តសៀមរាប បានអំពាវនាវ...
ព័ត៌មានលំអិតថ្លែងនៅក្នុងសន្និសីទអន្តរជាតិលើកទី២ ស្តីពីគណិតវិទ្យាអនុវត្តន៍ និងស្ថិតិ នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកាឆ្នាំ២០១៨នេះ លោកបណ្ឌិត ស៊ាម ង៉ុន អនុប្រធានដេប៉ាតឺម៉ង់គណិតវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានមានប្រសាសន៍ថា សន្និសីទនេះគឺមានសារៈសំខាន់ណាស់សម្រាប់វិស័យអប់រំនៅកម្ពុជា តាមរយៈការបណ្តុះបណ្តាល និងការស្រាវជ្រាវផ្នែកគណិត វិទ្យានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងជួយដល់លោកគ្រូអ្នកគ្រូនៅថ្នាក់ក្រោមផងដែរ ខណៈដែលសម្រាប់ការជួបពិភាក្សានៅក្នុងសន្និសីទអន្តរជាតិនេះ គឺធ្វើការពិភាក្សាដោយផ្តោតសំខាន់ទៅការស្រាវជ្រាវនៅថ្នាក់ឧត្តមសិក្សា រវាងអ្នកស្រាវជ្រាវកម្ពុជាជាមួយអ្នកស្រាវជ្រាវ...
ព័ត៌មានលំអិតថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ ស្ដីពីកម្មវិធី ជិះកង់ដើម្បីកុមារ លើកទី១៣ លោកស្រី ម៉ននី រង្សី អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប បានមានប្រសាសន៍ថា ឆ្នាំនេះជាលើកទី២ហើយ ដែលសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប បានសហការជាមួយអង្គការមនុស្សធម៌ដើម្បីកុមារនិងស្ត្រី រៀបចំកម្មវិធីជិះកង់ដើម្បីកុមារ លើកទី១៣ នៅលើទឹកដីអង្គរ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨ខាងមុខនេះ ហើយរយៈចម្ងាយនៃការជិះកង់នេះមាន៣ប្រភេទ គឺ៖...
ព័ត៌មានលំអិតក្រោយពីគណៈកម្មការរដ្ឋបាលបញ្ចប់នីតិវិធីការចុះបញ្ជីលក្ខណៈជាប្រព័ន្ធរួចមក ក្បាលដីចំនួន៦.៨៥៦ ដែលបានបំពេញនូវលក្ខខ័ណ្ឌគ្រប់គ្រាន់តាមនីតិវិធី ហើយអាចចេញប័ណ្ណកម្មសិទ្ធិក្នុងចំណោមក្បាលដីសរុបទាំងអស់ចំនួន ៨.៣៥៦ ស្ថិតក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ត្រូវបានលោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប ចែកជូនវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ កាលពីព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ។ លោក ពិន ប្រាកដ...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នៅសណ្ឋាគារអង្គរអេរ៉ា ក្រុងសៀមរាប សមាគមសហគ្រិនវ័យក្មេងកម្ពុជា បានសហការជាមួយបណ្តាញសហគ្រិនភាពសកលកម្ពុជា រៀបចំទិវាសប្តាហ៍សហគ្រិនភាពពិភពលោក ក្រោមប្រធានបទ ស្ត្រី និងយុវជន ក្នុងសហគ្រិនភាព និងសេដ្ឋកិច្ចឌីជីថល ក្នុងគោលបំណងលើកទឹកចិត្ត និងផ្តល់ចំណេះដឹងដល់ស្ត្រី និងយុវជនដែលមានបំណងបើកអាជីវកម្ម ឬកំពុងធ្វើអាជីវកម្ម។ ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា លោកឧកញ៉ាគួច ផេង...
ព័ត៌មានលំអិតបន្ទាប់ពីធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ថា ADB បានចេញរបាយការណ៍ព្យាករណ៍ពីការបន្តកើនឡើងនៃសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០១៦ កម្ពុជានៅតែបន្តសម្រេចបាន ស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច និងកំណើនសេដ្ឋកិច្ច ខ្ពស់ជាមធ្យម ក្នុងកម្រិត៧,៧% ក្នុងមួយឆ្នាំ ហើយសេដ្ឋកិច្ចកម្ពុជា ត្រូវបានរំពឹងថា នៅបន្ដកំណើនរឹងមាំ ក្នុងរង្វង់អត្រា៧,២% ក្នុងឆ្នាំ២០១៨។ ទន្ទឹមនឹងនោះ ផលិតផលសរុបក្នុងស្រុក សម្រាប់ប្រជាជនម្នាក់ៗ បានកើនឡើងជាង ៧ដង...
ព័ត៌មានលំអិតកិច្ចប្រជុំលើកទី២៨ របស់សហព័ន្ធសមាគមភ្នាក់ងារបញ្ជូនទំនិញអាស៊ាន ឯកឧត្តម តូច ចាន់កុសល រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បញ្ជាក់ថា សមាគមភ្នាក់ងារបញ្ជូនទំនិញកម្ពុជា បានពង្រីកខ្លួនបន្ថែមនៅក្នុងតំបន់ និងទៅកាន់ពិភពលោក ហើយក៏ត្រៀមខ្លួនចូលទៅក្នុងសមាគមភ្នាក់ងារដឹកជញ្ជូនតាមផ្លូវអាកាសរបស់ពិភពលោកផងដែរ។ កិច្ចប្រជុំនេះ បានប្រារព្ធឡើងនាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅក្រុងសៀមរាប ហើយនេះគឺជាលើកទី២ហើយ ដែលសមាគមភ្នាក់ងារបញ្ជូនទំនិញកម្ពុជា បានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ...
ព័ត៌មានលំអិតថ្លែងក្នុងឱកាសសម្ពោធបើកឱ្យដំណើរការជាផ្លូវការមជ្ឈមណ្ឌលហេរីថេកវ៉ក (The Heritage Walk)នៅក្នុងក្រុងសៀមរាប នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលខេត្ត បានមានប្រសាសន៍គាំទ្រនិងជម្រុញបន្ថែមដោយបានផ្តល់អនុសាសន៍មួយចំនួន ដល់ផ្នែកឯកជន ដែលកំពុងប្រកបអាជីវកម្ម និងមានការរីកដុះដាលជាបន្តបន្ទាប់ក្នុងខេត្តសៀមរាប ត្រូវពង្រឹងគុណភាពសេវាកម្ម បន្តចូលរួមដល់កិច្ចការពារបរិស្ថាន ដើម្បីនិរន្តរភាពគោលដៅទេសចរណ៍ស្អាត និងបៃតង និងត្រូវចូលរួមដល់ការជម្រុញការប្រើប្រាស់ផលិតផលក្នុងស្រុកផងដែរ។...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.