ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

ស្នងការ​នគរបាល​ខេត្តសៀមរាប រំលឹក​ដល់​មន្ត្រី​ក្រោម​ឱវាទ ត្រូវ​ត្រៀម​លក្ខណៈ​ក្នុង​កិច្ចការ​ការពារ រក្សា​សន្តិសុខ និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យបាន​ល្អ ក្នុងឱកាស​នៃ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​ក្នុង​ឆ្នាំនេះ​

​មានប្រសាសន៍​ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​សប្តាហ៍ កាលពី​ព្រឹក​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ លោក​ឧត្តមសេនីយ៍ទោ ទិ​ត្យ ណា​រ៉ុង ស្នងការ​នៃ​ស្នងការ​នគរបាល​ខេត្តសៀមរាប បានឲ្យដឹងថា ដើម្បី​ចូលរួម​អបអរសាទរ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្ដែត​ប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក ដែល​ជា​ទំនៀមទម្លាប់ វប្បធម៌ និង​ប្រពៃណី​ជាតិ​យើង ហើយ​ដើម្បី​ធ្វើឲ្យ​ព្រះរាជ​ពិធី​បុណ្យ​នេះ កាន់តែ​មាន​ភាព​អធិកអធម រដ្ឋបាល​ខេត្ត​សៀមរាប នឹង​រៀបចំ​ការប្រណាំង​អុំទូក​-​ង...

ព័ត៌មានលំអិត

ព្រឹក​មិញ​នេះ ក្រុមការងារ​ចម្រុះ​របស់​រដ្ឋបាល​ក្រុង និង​រដ្ឋបាល​ខេត្ត ចុះ​រៀបចំ​សណ្តាប់ធ្នាប់​តាម​ដងផ្លូវ​ក្នុង​ក្រុង​សៀមរាប​

​កាលពី​ព្រឹក ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ ក្រុមការងារ​ចម្រុះ​របស់​រដ្ឋបាល​ក្រុង​សៀមរាប និង​ក្រុមការងារ​សាលាខេត្ត បាន​ចុះ​រៀបចំ​សណ្តាប់​តាម​ដង​ផ្លូវជាតិ​លេខ ៦ ចាប់ពី​ចំណុច​រង្វង់​មូល​ជ័យវរ្ម័ន​ទី​៧ មក​ស្តុប​សុខា ហើយ​ក្រុម​ការងារ​នឹង​បន្ត​ចុះ​រៀបចំ​នៅ​ដងផ្លូវ​ជាតិ​លេខ ៦ និង​ផ្លូវ​ទាំងអស់​ក្នុង​ក្រុង​សៀមរាប​។​ ​លោក នួន ពុទ្ធា​រ៉ា អភិបាល​ក្រុង​សៀមរាប បានបញ្ជាក់​ថា រដ្ឋបាល​ក្រុង និង​សហការ​ជាមួយ​ការងារ​ចម្រុះ...

ព័ត៌មានលំអិត

តំណាង​អាជ្ញាធរ​ខេត្ត​សៀមរាប សម្ដែង​ការគាំទ្រ​ចំពោះ​កូន​ខ្មែរ​យើង ដែល​បាន​បង្កើត​ប្រព័ន្ធ​កត់ត្រា​ទិន្នន័យ​សម្រាប់​ជួយ​សម្រួល​ដល់​គ្រឹះស្ថានសិក្សា​ក្នុង​ការតាមដាន​និង​កត់ត្រា​ឯកសារ​ផ្សេងៗ​របស់​សា​សា ហៅថា ប្រព័ន្ធ CAMEMIS

​ថ្លែង​ក្នុង​សិក្ខាសាលា ស្ដី​ពី​អត្ថប្រយោជន៍​នៃ​ការប្រើប្រាស់​ប្រព័ន្ធ CAMEMIS នៅ​សាលាខេត្ត​សៀមរាប នា​រសៀល​ថ្ងៃ​ទី ១៤ ខែ វិច្ឆិកា ឆ្នាំ​២០១៨​នេះ លោក គាំ វិបុល​រិទ្ធ ជា​អនិកជន​ខ្មែរ រស់នៅ​ប្រទេស​អាល្លឺម៉ង់ ជា​ស្ថាបនិក​ប្រព័ន្ឋCAMEMISអះអាងថា ប្រព័ន្ធ​កត់ត្រា​ទិន្នន័យ​សម្រាប់​ជួយ​សម្រួល​ដល់​គ្រឹះស្ថានសិក្សា ក្នុង​ការតាមដាន​និង​កត់ត្រា​ឯកសារ​ផ្សេងៗ​របស់​សា​សាហៅថា ប្រព័ន្ធ CAMEMIS នេះ...

ព័ត៌មានលំអិត

មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប គ្រោង​នឹង​សាងសង់​អគារ​អ្នកជំងឺ​ថ្មី​បន្ថែមទៀត ចំនួន​២​ខ្នង ដោយមាន​បំពាក់​សម្ភារ​បរិក្ខារ​ពេទ្យ​ទំនើបៗ ក្រោម​ជំនួយ​នៃ​ប្រទេស​ជប៉ុន និង កូរ៉េ​

​នៅក្នុង​ឱកាស​ចុះ​ពិនិត្យមើល​កា​ផ្តល់​សេវា​សុខភាព​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប កាលពី​រសៀល​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៨ ម្សិលមិញ​នេះ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល បាន​មានប្រសាសន៍ថា មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប ជា​មន្ទីរពេទ្យ​មួយ​ដែល​មាន​អ្នកជំងឺ​ច្រើន​លើសលុប​បាន​មក​ទទួល​សេវា និង​សម្រាក​ព្យាបាល​ជំងឺ នៅ​មន្ទីរពេទ្យ​នេះ ទាំង​អ្នក​នៅ​ក្នុង​ខេត្តសៀមរាប និង​បណ្តា​ខេត្ត​នានា​នៅ​ជុំវិញ ដោយសារ​តែ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​សៀមរាប មាន​ការផ្តល់​សេវា​មួយចំនួន​ដែល​មន្ទីរពេទ្យបង្អែក​ខេត្ត​ផ្សេងៗ​មិនទាន់មាន ដូចជា​ការលាង​ឈាម និង...

ព័ត៌មានលំអិត

សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប ប្រគល់​រង្វាន់​ជ័យលាភី លើ​ផ្ទាំងគំនូរ ក្រោម​ប្រធានបទ សិទ្ធិ​ជនពិការ​ក្នុង​សុវត្ថិភាព​ចរាចរណ៍​និង​សង្គម​

​នៅ​វិទ្យាល័យ​ហ៊ុន​សែន ស្វាយ​ធំ ស្ថិតក្នុង​ស្រុក​ប្រាសាទបាគង នា​ព្រឹក​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ ក្រុមការងារ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប បាន​រៀបចំ​ពិធី​ប្រគល់​រង្វាន់​ជ័យលាភី លើ​ផ្ទាំងគំនូរ ក្រោម​ប្រធានបទ សិទ្ធិ​ជនពិការ​ក្នុង​សុវត្ថិភាព​ចរាចរណ៍​និង​សង្គម ចំពោះ​បេក្ខជន​ជា​ម្ចាស់​គំនូរ​ចំនួន​៣​ផ្ទាំង ដែល​បាន​ជាប់​ចំណាត់​ថ្នាក់​ពី​លេខ​១​ដល់​លេខ​៣។ បន្ទាប់ពី​ក្រុម​ប្រតិបត្តិ​របស់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប បានរៀបចំ និង​បំផុសគំនិត​គូរគំនូរ​នេះ​ឡើង ក្នុង​គោលបំណង​បង្កើន​ស្មារតី​យល់ដឹង និង​ឈាន​ទៅ​លើកកម្ពស់​សិទ្ឋិ​ជនពិការ​ក្នុង​ការងារ​សុវត្ថិភាព​ចរាចរណ៍​និង​សង្គម​ក្នុង​ជួរ​យុវជន​កាកបាទក្រហម​កម្ពុជា​និង​សិស្សានុសិស្ស​ក្នុង​ខេត្ត ហើយ​មាន​យុវជន​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប និង​សិស្សានុសិស្ស​មកពី​វិទ្យាល័យ​ចំនួន...

ព័ត៌មានលំអិត

អនុប្រធាន​ទី​២​នៃ​អាជ្ញាធរ​មីន​កម្ពុជា បង្ហាញថា មាន​មនុស្ស​ចំនួន​ជាង​៦​ម៉ឺន​នាក់ បាន​រងគ្រោះថ្នាក់​ដោយសា​រ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ចាប់ពី​ឆ្នាំ​១៩៧៩ ដល់​ខែ​កញ្ញា ឆ្នាំ​២០១៨

​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធាន ទី​២​អាជ្ញាធរ​មីន​កម្ពុជា មានប្រសាសន៍ថា កម្ពុជា​បាន​ឆ្លងកាត់​សង្គ្រាម​ជាង​បី​ទសវត្ស បាន​បន្សល់ទុក​នូវ​គ្រាប់មីន​ជាច្រើន​លាន​គ្រាប់​កប់​ក្នុង​ដី ជាពិសេស​នៅ​ភាគ​ខាងលិច​តំបន់​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ ក្នុង​ចន្លោះ​ពី​ឆ្នាំ ១៩៧៩ ដល់ ១៩៩៧ និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ដែល​បន្សល់ទុក​ពី​ការទម្លាក់​គ្រាប់​ពីលើ​អាកាស​ក្នុង​អំឡុង​ពេល​សង្គ្រាម​នៅ​ឥណ្ឌូចិន​ជាង ២.៧៥ លាន​តោន ចន្លោះ​ទស្សវត្ស​ទី​៦០-៧០ នៅ​ខេត្ត​ភាគ​ខាងកើត​ទន្លេមេគង្គ​ជាប់​ព្រំដែន​ឡាវ និង​វៀតណាម...

ព័ត៌មានលំអិត

ការប្រណាំងទូក.ងនៅខេត្តសៀមរាបក្នុងឆ្នាំនេះមានទូកចូលរួមប្រកួតចំនួន៣១ទូក

​នៅក្នុង​កិច្ចប្រជុំ​បូក​សរុប​គណៈ​កម្ម​ការរៀបចំ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប និង សំពះ​ព្រះ​ខែ អក​អំបុក នៅ​ខេត្ត​សៀមរាប នា​ព្រឹក​ថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ លេខាធិការដ្ឋាន នៃ​គណៈកម្មការ​រៀបចំ​បុណ្យអុំទូក​ខេត្តសៀមរាប បានឲ្យដឹងថា ទូក​ដែល​បាន​សុំ​ដាក់​ពាក្យ​ចូល​មក​ប្រកួត​មាន​ចំនួន​៣១​ទូក ដែល​ក្នុង​១​ទូក មាន​ចំណុះ ២២​នាក់ ក្នុងនោះ​មាន​ទូក​ស្រី ០៥​ទូក ព្រមទាំង​មាន​ប្រទីប...

ព័ត៌មានលំអិត

លោក សុខ ថុល ត្រូវបាន​ប្រកាស​តែងតាំងជា​នាយក​រដ្ឋបាល​សាលាខេត្ត​សៀមរាប​

​លោក សុខ ថុល ឋានន្តរ​ស​កិ្ត​វរៈមន្ត្រី​ថ្នាក់​លេខ​១ នាយករង​រដ្ឋបាល​សាលាខេត្ត ត្រូវបាន​ប្រកាស​តែងតាំង​ឱ្យ​កាន់​មុខតំណែង​ជា​នាយក​រដ្ឋបាល​សាលាខេត្ត ​សៀមរាប ជំនួស​លោក នួន ពុទ្ឋា​រ៉ា ដែល​ត្រូវ​ផ្ទេរ​ភារកិច្ច​ទៅ​កាន់​តំណែង​ជា អភិបាល​ក្រុង​សៀមរាប ដែល​ពិធី​នេះ​បាន​ប្រារ​ព្ឋ​ធ្វឡើ​ង​កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែ វិច្ឆិកា ឆ្នាំ​២០១៨ នៅ​រដ្ឋបាល​សាលាខេត្ត​សៀមរាប ក្រោម​អធិបតីភាព​របស់​ឯកឧត្តម​បណ្ឌិត ឃឹម ប៊ុន​សុង...

ព័ត៌មានលំអិត

ហាង​លក់​គ្រឿងក្រអូប​យីហោ សុខ បញ្ញា​ពេជ្រ ត្រូវ​សមត្ថកិច្ច​ចម្រុះ​ខេត្តសៀមរាប​ចុះបង្ក្រាប ពាក់ព័ន្ធ​នឹង​ការបើក​គ្មាន​ច្បាប់ទម្លាប់ និង​លក់​ផលិតផល​ក្លែងក្លាយ​

​កាលពី​វេលា​ម៉ោង​១​រសៀល ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៨​ម្សិលមិញ​នេះ កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​សៀមរាប បាន​ចុះ​បង្ក្រាប​ទីតាំង​លក់​គ្រឿងក្រអូប​យីហោ សុខ បញ្ញា​ពេជ្រ ពី​បទ​បើក​គ្មាន​ច្បាប់ទម្លាប់ និង​លក់​ផលិតផល​ក្លែងក្លាយ ជា​ប្រភេទ​ឡេលាយ មាន​ទីតាំងនៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦​ខាងលិច​ផ្សារ​លើ​ធំថ្មី ក្នុងភូមិ​ដក​ពោធិ៍ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ដែល​មាន​ម្ចាស់​ឈ្មោះ ជា ដា​រ៉េត ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ...

ព័ត៌មានលំអិត

សិស្សសាលា​បឋមសិក្សា​បន្ទាយ​សំ​រ៉ែ ទទួលបាន​ការបណ្ដុះ​គំនិត ឲ្យ​ស្វែងយល់​អំពី​ប្រវត្តិ​និង​ការអភិរក្ស​បុរាណ​ដ្ឋា​ន ពី​អាជ្ញាធរ​ជាតិ​អប្សរា បណ្តុះ​គំនិត​ឱ្យ​កុមារ ដើម្បី​ឱ្យ​ពួកគេ​ចេះ​ស្រឡាញ់​និង​ចូលរួម​ការពារ​

​ថ្មីៗ​នេះ អាជ្ញាធរ​ជាតិ​អប្សរា បន្ត​កម្មវិធី​អប់រំ​បេតិកភណ្ឌ​ក្នុង​តំបន់​អង្គរ នៅ​សាលា​បឋមសិក្សា​បន្ទាយ​សំ​រ៉ែ ដែល​ជា​សាលា​គោលដៅ​ទី​២ ដោយ​ធ្វើ​ការចែករំលែក​ចំណេះដឹង ពី​អ្នកជំនាញ​បុរាណវិទ្យា​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ទាំង​ផ្នែក​ប្រវត្តិសាស្ត្រ វប្បធម៌​ប្រពៃណី ជំនឿ សាសនា បរិស្ថាន និង​តួនាទី​របស់​កុមារ ក្នុង​ការរួមចំណែក​ថែរក្សា​និង​ស្គាល់​ពី​កេរតំណែល​ដែលមាន​ក្នុង​តំបន់​ខ្លួន​រស់នៅ ក្នុង​បំណង​ចូលរួមចំណែក​ជាមួយ​វិស័យ​អប់រំ បញ្ជ្រាប​ចំណេះដឹង​ផ្នែក​បេតិកភណ្ឌ បរិស្ថាន និង​បំនិន​នៃ​ការអាន ដល់​កុមារ​ដែល​រស់នៅ​ក្នុង​តំបន់​អង្គរ​។​ ​លោក...

ព័ត៌មានលំអិត
Page 669 of 698 1 668 669 670 698

Recommended

សូម Like និង Follow ពួកយើង