ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

ម្សិលមិញ​អាជ្ញាធរ​ជាតិ​អប្សរា ដាំ​កូន​ឈើ​ថ្មី​ជំនួស​ដើម​ចាស់​ដែល​បាន​ដួល​រំលំ ដើម្បី​រក្សា​ទេសភាព​វប្បធម៌​ក្នុង​រមណីយដ្ឋាន​អង្គរ​

​នៅ​ព្រឹក​ថ្ងៃទី​៦ វិច្ឆិកា ឆ្នាំ ២០១៨ អាជ្ញាធរ​ជាតិ​អប្សរា តាមរយៈ​នាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ ទេសភាព​វប្បធម៌ និង​បរិស្ថាន បានធ្វើការ​ដាំ​កូន​ឈើ​នៅមុខ​ប្រាសាទ​អង្គរវត្ត ដើម្បី​ជំនួស​ដើមឈើ​ចាស់​នៅ​ជ្រុង​ខាងជើង​នៃ​ក​សិន្ធុ​អង្គរវត្ត ដែល​បាន​ដួល​រំលំ​កាលពី​ខែ​តុលា កន្លងទៅ ក្នុង​គោលបំណង ដើម្បី​ថែរក្សា​ទេសភាព​វប្បធម៌​ក្នុង​រមណីដ្ឋាន​អង្គរ កុំឱ្យ​បាត់បង់ ខណៈ​បច្ចុប្បន្ន ព្រៃឈើ​នៅ​រមណីយដ្ឋាន​អង្គរ​មាន​ឈើ​សរុប​ចំនួន ១៨៣​ប្រភេទ ហើយ​ប្រភេទ​ឈើ​ទាំង​នោះ​ត្រូវបាន​អាជ្ញាធរ​ជាតិ​អប្សរា ធ្វើ​ការបណ្ដុះ...

ព័ត៌មានលំអិត

រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ប្រកាស​ធ្វើ​ការស្ដារ និង​ជួសជុល​ផ្លូវ​ខូចខាត​ក្នុង​ក្រុង​សៀមរាប នៅក្នុង​ឆ្នាំ​២០១៩​នេះ​

​ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន មានប្រសាសន៍ថា នៅក្នុង​ឆ្នាំ​២០១៩​នេះ ផ្លូវ​ដែល​ទទួលរង​នូវ​ខូចខាត​ក្នុង​ក្រុង​សៀមរាប ចំនួន​១១​ខ្សែ មាន​ប្រវែង​ប្រមាណ​ជាង ១២​គីឡូម៉ែត្រ នឹង​ត្រូវ​ធ្វើ​ការជួសជុល និង ស្ដារ​ឡើងវិញ​ជា​បន្ទាន់ រួម​ជាមួយនឹង​ផ្លូវ​ខ្នែង​ក្នុង​ក្រុង​បំបែក​ពី​ផ្លូវជាតិ​លេខ​៦ ដែល​ជា​ផ្លូវ​ដីក្រហម ចំនួន​៥២​ខ្នែង​ទៀត ក៏​ត្រូវ​ការស្តារ​និង​ជួសជុល​ឡើង​វិញ​ជាប្រ​ញ៉ាប់​បំផុត​ដែរ ដោយ​ចាក់​ក្រាល​កៅស៊ូ ដើម្បី​កុំឲ្យ​មាន​ដី​ហុយ​ចូល​មក​លើ​ផ្លូវជាតិ...

ព័ត៌មានលំអិត

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​បង្ហាញថា ការ​ធ្វើ​កសិកម្ម​អេកូឡូស៊ី បាន​ផ្តល់​ប្រយោជន៍​ច្រើន​ដល់​វិស័យ​កសិកម្ម​កម្ពុជា​

​ថ្លែង​បើក​វេទិកា​ថ្នាក់​តំបន់​ស្តីពី​"​កសិកម្ម​អេកូឡូស៊ី​នាពេល​អនាគត​"​នៅ​ខេត្ត​សៀមរាប នៅ​ព្រឹក​ថ្ងៃទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​មានប្រសាសន៍ថា សកម្មភាព​កសិកម្ម​អេកូឡូស៊ី​បច្ចុប្បន្ន បាន​នឹង​កំពុង​អនុវត្តន៍​នៅតាម​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ជាច្រើន​រួមមាន​៖ ប្រទេស​កម្ពុជា , ឡាវ , មី​យ៉ាន់​ម៉ា និង​ប្រទេស​វៀតណាម ជាដើម...

ព័ត៌មានលំអិត

តំណាង​អង្គការ GRET បង្ហាញថា ទីផ្សារ​កសិកម្ម​កម្ពុជា​នាបច្ចុប្បន្ន នៅតែ​ជា​បញ្ហា​ចោទ ប៉ុន្តែ​អាច​ដោះស្រាយបាន ដោយ​ធ្វើការ​ចងក្រង​ជា​សហគមន៍​កសិករ​

​លោកស្រី​តំណាង​អង្គការ GRET ប្រចាំ​ខេត្ត​សៀមរាប បាន​លើកឡើង​ថា បញ្ហា​ទីផ្សារ​ក្នុងប្រទេស​កម្ពុជា នៅតែ​ជា​បញ្ហា​ចោទ​សម្រាប់​ប្រជាកសិករ​នាពេល​បច្ចុប្បន្ន ប៉ុន្តែ​ប្រសិនបើ​កសិករ​ចង់រ​ក​ទីផ្សារ​កសិកម្ម​ឲ្យបាន​ល្អ​ប្រសើរ​នោះ ត្រូវតែ​ចងក្រង​ជា​សហគមន៍​កសិករ​ជាមុនសិន បន្ទាប់​មក​សហគមន៍​កសិករ​នឹង​ទទួលបាន​ការប្រឹក្សា​យោបល់​លើ​បញ្ហា​នៃ​ការដាំដុះ និង​ការណែនាំ​ពី​បច្ចេកទេស​បន្ថែម ព្រោះថា ការ​ចងក្រង​ជា​សហគមន៍​កសិករ អាច​ធានាបាន​នូវ​និរន្តរភាព​ផលិតផល​កសិកម្ម អាច​ពង្រឹង​នូវ​លទ្ធភាព​ផលិត និង​អាច​ឆ្លើយតបបាន​នូវ​តម្រូវការ​របស់​អ្នកទិញ​ក្នុង​កម្រិត​ណាមួយ​ច្បាស់លាស់ ខណៈ​កន្លងមក សហគមន៍​កសិក​ររ​បស់​អង្គការ GRET នេះ អាច​ស្វែងរក​ទីផ្សារ​ដែល​មាន​តម្លៃ​ថ្លៃ​ជាង​ទីផ្សារ​នាពេល​បច្ចុប្បន្ន...

ព័ត៌មានលំអិត

សិស្សានុសិស្ស​ប្រមាណ​ជាង​៣០​នាក់ បាននាំគ្នា​ទៅ​សម្តែង​ឈុត​ឆាក​ដួល​ស្លាប់ នៅមុខ​ប្រាសាទ​អង្គរវត្ត ដោយសារតែ​ការជក់បារី​

​កាលពី​ព្រឹក​ថ្ងៃទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ សិស្សានុសិស្ស​នៃ​អនុវិទ្យាល័យ​ព្រះឥន្ទ​កោសា ប្រមាណ​ជាង​៣០​នាក់ បាននាំគ្នា​ទៅ​សម្តែង​ឈុត​ឆាក​ដួល​ស្លាប់ នៅមុខ​ប្រាសាទ​អង្គរវត្ត ដោយសារតែ​ការជក់បារី ក្នុង​គោលបំណង​ចង់​ទាញ​ចំណាប់​អារម្មណ៍​ម្ចាស់ ឬ​អ្នក​គ្រប់គ្រង​អាជីវកម្ម ក៍​ដូចជា​សាធារណជន​ទូទៅ ទាំង​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ ឲ្យ​យល់ដឹង​កាន់តែ​ច្បាស់​ថា នៅក្នុង​បារី​មួ​យ​ដើម​មាន​សារធាតុ​គីមី​ពុល​រហូត​ជាង​៧​ពាន់​ប្រភេទ ដែល​បាន​សម្លាប់​ប្រជាជន​ខ្មែរ​ចំនួន​៣០​នាក់​ក្នុង​មួយថ្ងៃ និង​ជិត​១​ម៉ឺន​នាក់​ក្នុង​មួយ​ឆ្នាំ ។​ ​គួររំលឹកថា កាលពី​ព្រឹក​ថ្ងៃទី​០៦ ខែវិច្ឆិកា...

ព័ត៌មានលំអិត

ព្រឹក​មិញ​នេះមណ្ឌល​រដ្ឋបាល​ក្រុង​សៀមរាបត្រូវបាន​ប្រកាស​ជា​តំបន់​គ្មាន​ផ្សែង​បារី​

​កាលពី​ព្រឹក​ថ្ងៃទី​០៦ ខែវិចិ្ឆកា ឆ្នាំ​២០១៨​នេះ លោក​សូ ប្លាតុ​ង អភិបាល​ក្រុង​សៀមរាប បាន​ប្រកាស​ជា​សាធារណៈ ដោយ​ដាក់​មណ្ឌលរដ្ឋបាល​ក្រុង​សៀមរាប ទៅជា​តំបន់​ដែល​គ្មាន​ផ្សែង​បារី ខណៈ​ដែល​ការប្រកាស​នេះ ត្រូវ​ទទួលបាន​ការគាំទ្រ​ពី​សំណាក់​មន្ត្រីរាជការ​ក្នុង​សាលាក្រុង , ពី​ក្រសួង​សុខាភិបាល និង សម្ព័ន្ធ​ត្រួតពិនិត្យ​ថ្នាំជក់​អាស៊ីអាគ្នេយ៍ ហៅ​កាត់​ថា ស៊ីត​ការ ។​ ​លោក​សូរ ប្លាតុ​ង...

ព័ត៌មានលំអិត

ខេត្តសៀមរាបនិង​ក្រុង​ស៊ូ​វ៉ុនចុះ​អនុស្សរណៈ​លើ​កិច្ចព្រមព្រៀង​លើ​គម្រោង​អភិវឌ្ឍន៍​ភូមិ​ភ្នំ​ក្រោម​-​ស៊ូ​វ៉ុន ជំហាន​ទី​៤

​នៅ​រសៀល​ថ្ងៃ​ទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០១៨​ម្សិលមិញ​នេះ រដ្ឋបាល​ខេត្ត​សៀមរាប និង ក្រុង​ស៊ូ​វ៉ុន នៃ​សាធារណរដ្ឋ​កូរ៉េ ដែល​ជា​ក្រុង​សម្ព័ន្ធមេត្រីភាព​នឹង​ខេត្តសៀមរាប បាន​ចុះ​អនុស្សរណៈ​លើ​កិច្ចព្រមព្រៀង​មួយ ដើម្បី​អភិវឌ្ឍន៍​ភូមិ​ស៊ូ​វ៉ុន ភ្នំ​ក្រោម ក្នុង​គោលដៅ​លើកកម្ពស់​កម្រិតជីវភាព​រស់នៅ របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ភូមិ​ភ្នំ​ក្រោម ដែល​ពិធី​នេះ បាន​ប្រព្រឹត្តទៅ​នៅ​សណ្ឋាគារ​បុរី អង្គរ ក្នុង​ក្រុង​សៀមរាប ក្រោម​អធិបតីភាព​ឯកឧត្តម អ៊ឹង ហឿន...

ព័ត៌មានលំអិត

ក្រុម​អ្នកពាក់ព័ន្ធ​នឹង​គ្រាប់មីន​មកពី​ប្រទេស​កូ​ឡំប៊ី​ជាង​២០​នាក់ មក​សិក្សា​ពី​ការគ្រប់គ្រង​មីន​នៅ​កម្ពុជា​

​កាលពី​ថ្ងៃ​ទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ ម្សិលមិញ​នេះ ក្រុម​អ្នក​ធ្វើការ​ផ្នែក​គ្រាប់មីន និង​យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ មកពី​ប្រទេស​កូ​ឡំប៊ី ចំនួន​២៣​នាក់ បាន​មក​ធ្វើ​ទស្សនកិច្ច​សិក្សា​ពី​សកម្មភាព​បោសសំអាត​មីន និង​ការធ្វើផែនការ​ការគ្រប់គ្រង​លើ​វិស័យ​មីន​របស់​កម្ពុជា នៅ​សារមន្ទីរ​សន្តិភាព​សកម្មភាព​មីន ដែល​ស្ថិតនៅ​ឃុំ​ត្រពាំង​ធំ ស្រុក​ប្រាសាទបាគង ខេត្ដ​សៀមរាប ។ ​លោក អ៊ុ ភូមិ​រ៉ូ អគ្គនាយករង​នៃ​មជ្ឈមណ្ឌល​សកម្មភាព​មីន​នៅ​កម្ពុជា ហៅ​កាត់​ថា...

ព័ត៌មានលំអិត

ពលរដ្ឋ​ភូមិ​នគរ​ក្រៅ ក្នុង​ក្រុង​សៀមរាបសាទរ​ចំពោះ​ទ្វារ​ទឹក​ថ្មី​ដែល​ជួយ​ឱ្យ​ដំណាំ​កសិកម្ម​ពួកគាត់​បាន​ផល​ល្អ​ឡើងវិញ​

​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ភូមិ​នគ​រ​ក្រៅ សង្កាត់​គោកចក ក្រុង​សៀមរាប បាន​សម្ដែង​នូវ​ការ​សាទរ ចំពោះ​សំណង់​ទ្វារ​ទឹក​ថ្មី ឈ្មោះ​ថា​ទ្វារ​ទឹក​លោកតា ស៊ត់ ដោយ​បច្ចេកទេស​ត្រឹមត្រូវ មាន​ប្រព័ន្ធ​បិទទ្វារ​ទឹក​ដើម្បី​ស្ទាក់​ទឹក​ទុក​ប្រើ​នា​រដូវប្រាំង​ផង នៅ​មូលដ្ឋាន​ពួកគាត់ ដែល​អាច​ផ្គត់ផ្គង់​ទឹក​សម្រាប់​ធ្វើស្រែ​ចម្ការលើ​ផ្ទៃ​ដី​ជិត ១០០​ហិកតា ដែល​បាន​សង់​ឡើង​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា ចាប់ពី​ខែ​មិថុនា​មក ខណៈ​ដែល​ទ្វារ​ទឹក​នេះ​មាន​បណ្តោយ​ជាង ២០​ម៉ែត្រ និង​ទទឹង​ប្រមាណ ១៨​ម៉ែត្រ ហូរ​កាត់​អូរ​ខ្លូត ដែល​រំដោះ​ទឹកភ្លៀង​ហូរ​ចាក់​ទៅ​ស្ទឹង​ពួក...

ព័ត៌មានលំអិត

តំណាង​ផ្នែក​វប្បធម៌ និង​សារមន្ទីរ​ប្រទេស​អាស៊ាន ចុះ​សិក្សា​ស្វែងយល់​ពី​ការងារ​គ្រប់គ្រង​រមណីយដ្ឋាន​អង្គរ​របស់​អាជ្ញាធរ​ជាតិ​អប្សរា

​នៅ​ព្រឹក​ថ្ងៃទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ សិក្ខាកាម​ជា​តំណាង​ស្ថាប័ន​ផ្នែក​វប្បធម៌ និង​សារមន្ទីរ​នៃ​ប្រទេស​អាស៊ាន បាន​ចូលជួប​សម្ដែង​ការគួរសម​ជាមួយ​ថ្នាក់ដឹកនាំ​អាជ្ញាធរ​ជាតិ​អប្សរា ក៏​ដូចជា​សិក្សា​ស្វែងយល់​ពី​ការងារ​គ្រប់គ្រង​រមណីដ្ឋាន​អង្គរ ដែល​គ្រប់គ្រង​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា​។​ ​លោក​បណ្ឌិត យូ យ៉ុន​ហា​ន់ មន្ត្រី​ផ្នែក​វប្បធម៌ និង​កិច្ចការ​សាសនា​នៃ​ប្រទេស​ភូមា និង​តំណាង​លោក​សាស្ដ្រាចារ្យ យូ​ស៊ី​អាគី អ៊ី​ស៊ី​សា​វ៉ា ប្រធាន​សាកលវិទ្យាល័យ​ស៊ូ​ហ្វី​យ៉ា បាន​លើកឡើង​ថា សាកលវិទ្យាល័យ​ស៊ូ​ហ្វី​យ៉ា បានរៀបចំ​សិក្ខាសាលា​រយៈពេល​៧​ថ្ងៃ...

ព័ត៌មានលំអិត
Page 672 of 698 1 671 672 673 698

Recommended

សូម Like និង Follow ពួកយើង