ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

និយ័តករមូលបត្រកម្ពុជា ផ្សព្វផ្សាយពីការឈ្វែងយល់ និងការវិនិយោគក្នុងទីផ្សារមូលបត្រកម្ពុជា

និយ័តករមូលបត្រកម្ពុជា បានរៀបចំសិក្ខាសាលា ផ្សព្វផ្សាយពីការឈ្វែងយល់និងការវិនិយោគក្នុងទីផ្សារមូលបត្រកម្ពុជា ដល់សិស្សិត មន្ដ្រីរាជការមកពីតាមបណ្ដាអង្គភាពរបស់រដ្ឋ និងបុគ្គលិកក្រុមហ៊ុនផ្សេងៗ ដើម្បីលើកកម្ពស់ការយល់ដឹង និងផ្សព្វផ្សាយអំពីវឌ្ឍនភាពនៃវិស័យមូលបត្រនៅកម្ពុជា។សិក្ខាសាលានេះ ធ្វើឡើងនៅសាកលវិទ្យាល័យបៀលប្រាយខេត្ដសៀមរាប នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ។ ឯកឧត្ដមបណ្ឌិត វិន ភក្ដី អគ្គនាយករង នៃនិយ័តករមូលបត្រកម្ពុជា មានប្រសាសន៍បើកសិក្ខាសាលានេះថា គឺជាកម្មវិធីដ៏ពិសេសមួយ...

ព័ត៌មានលំអិត

រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អញ្ជើញប្រកាសសមាសភាពសាខាមូលនិធិជាតិជំនួយសង្គម និងសាខាមូលនិធិជនពិការ នៃខេត្តសៀមរាប

នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ឯកឧត្ដម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញប្រកាសសមាសភាពប្រធាន និងអនុប្រធានសាខាមូលនិធិជាតិជំនួយសង្គម និងសាខាមូលនិធិជនពិការខេត្តសៀមរាប ចំនួន៧រូប និងជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរសង្គមកិច្ចខេត្តសៀមរាប ដោយបានការចូលរួមពី ឯកឧត្តម សួស សុខចាន់...

ព័ត៌មានលំអិត

ក្រៅពីជាកន្លែងសិក្សាស្រាវជ្រាវប្រវត្តិសង្គ្រាម សារមន្ទីរតេជោសន្តិភាព ក៏ជាមជ្ឈមណ្ឌលហ្វឹកហ្វឺនដល់បណ្តាប្រទេសដែលមានបញ្ហាគ្រាប់យុទ្ធភណ្ឌសង្គ្រាម

ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ឯកឧត្តម ហេង រតនា បានឱ្យដឹងថា ក្រោមជំនួយរបស់ប្រទេសជប៉ុន សារមន្ទីរតេជោសន្តិភាព មិនត្រឹមតែជាកន្លែងសិក្សាស្រាវជ្រាវប្រវត្តិសង្គ្រាមទេ ប៉ុន្តែវាជាមជ្ឈមណ្ឌលហ្វឹកហ្វឺនដល់បណ្តាប្រទេសនានាដែលមានបញ្ហាគ្រាប់និងយុទ្ធភណ្ឌសង្គ្រាម។ ក្នុងសន្និសីទសារព័ត៌មានស្តីពីវឌ្ឍនភាពការសាងសង់សារមន្ទីរតេជោសន្តិភាព ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ឯកឧត្តម ហេង រតនា...

ព័ត៌មានលំអិត

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាថ្នាក់ខេត្តស្ដីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០

នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ រដ្ឋបាលខេត្តសៀមរាប បានរៀបចំវេទិកាថ្នាក់ខេត្តស្ដីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ឆ្លើយតបតម្រូវការប្រជាពលរដ្ឋឱ្យចំគោលដៅ សំដៅដល់ការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចជាតិ ប្រកបដោយនិរន្តភាព កាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋ ក្រោមអធិបតីភាព ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ប្រាក់...

ព័ត៌មានលំអិត

ខេត្តសៀមរាប កំពុងពន្លឿនការអនុវត្តគម្រោងផ្គត់ផ្គង់ទឹកស្អាតក្នុងខេត្តឱ្យបាន ១០០ភាគរយក្នុងឆ្នាំ២០២៥ ខណៈបច្ចុប្បន្នសម្រេចបានប្រមាណ ៨០ភាគរយ

គិតមកទល់ពេលនេះ អាជ្ញាធរពាក់ព័ន្ធកំពុងពន្លឿនការងារអនុវត្តគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្គត់ផ្គង់ទឹកស្អាតក្នុងខេត្តសៀមរាប ឱ្យបាន១០០ភាគរយ ក្នុងឆ្នាំ២០២៥ ខណៈបច្ចុប្បន្នក្នុងខេត្តសៀមរាប មានប្រជាពលរដ្ឋប្រមាណ ៨០ភាគរយហើយ បានតភ្ជាប់បណ្ដាញទឹកស្អាតសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ។ ក្នុងកម្មវិធីសន្ទនាមតិ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ លោក សឿ សីហរិទ្ធិ អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប បានបង្ហាញថា អគ្គនាយកដ្ឋានទឹកស្អាត ជាសេនាធិការឱ្យក្រសួងអភិវឌ្ឍន៍ជនបទ...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាប ជំរុញឱ្យមន្ត្រីជំនាញនិងអ្នកពាក់ព័ន្ធត្រូវផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋយល់ឱ្យបានច្បាស់ពីសារៈប្រយោជន៍នៃអត្រានុកូលដ្ឋាន

អាជ្ញាធរខេត្តសៀមរាប បានជំរុញដល់អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ និងអ្នកពាក់ព័ន្ធ ពិសេសមន្ត្រីជំនាញត្រូវផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋយល់ពីសារៈប្រយោជន៍នៃអត្រានុកូលដ្ឋានឱ្យច្បាស់ ថាសំបុត្រអត្រានុកូលដ្ឋានទាំងអស់មានសារៈសំខាន់កម្រិតណាសម្រាប់យើងម្នាក់ៗ ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការអនុវត្តការងារឱ្យមានប្រសិទ្ធភាព ទាន់ពេលវេលា ជូនប្រជាពលរដ្ឋកាត់បន្ថយបាតុភាពនានាជាយថាហេតុ។   ក្នុងឱកាសបើកវគ្គបណ្តុះបណ្តាលការងារអត្រានុកូលដ្ឋានស្របតាមច្បាប់ ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម និងលិខិតបទដ្ឋានគតិយុត្តក្រោមច្បាប់ ជូនដល់អ្នកពាក់ព័ន្ធក្នុងខេត្តសៀមរាប ដែលមានរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២១-២២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ លោក...

ព័ត៌មានលំអិត

សេចក្តីប្រកាសក្រុងសៀមរាបជាការប្រមូលផ្តុំថាមពលនៃគណបក្សនយោបាយទាំងអស់ ដើម្បីកសាងសន្តិភាពមួយដែលមានលក្ខណៈយូរអង្វែង

តំណាងគណបក្សនយោបាយដែលនិយមកណ្តាល មកពីបណ្តាប្រទេសនានាចំនួន២៤ បានប្តេជ្ញាចិត្តក្នុងការជំរុញការកសាងសន្តិភាពមួយសម្រាប់ពិភពលោកដែលមានលក្ខណៈយូរអង្វែង។ ការប្តេជ្ញាចិត្តនេះ បានធ្វើឡើងតាមរយៈសេចក្តីប្រកាសក្រុងសៀមរាប បន្ទាប់ពីក្រុមអ្នកនយោបាយទាំងនោះបានជួបប្រជុំគ្នាពេញមួយថ្ងៃនៅក្រុងសៀមរាប កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤។ នៅក្នុងសន្និសីទសារព័ត៌មាន ក្រោយពីបញ្ចប់កិច្ចប្រជុំពិសេសគណៈកម្មាធិការប្រតិបត្តិអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (IDC-CDI) ស្តីពី «សន្តិភាពសម្រាប់មនុស្សជាតិ និងភពផែនដី» នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ថា ខេត្តសៀមរាប ឯកឧត្តម...

ព័ត៌មានលំអិត

គណៈប្រតិភូនៃ IDC-CDI អញ្ជើញបំពេញទស្សនកិច្ច នៅតំបន់បេតិកភណ្ឌប្រវត្តិសាស្ត្រអង្គរ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ

នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម សុខ សូកេន តំណាងគណបក្សប្រជាជនកម្ពុជាក្នុងយុវជន IDC-CDI និងជារដ្ឋមន្រ្តីក្រសួងអធិការកិច្ចកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ប្រមាណជិត ១០០រូប មកពី ២៤គណបក្ស ២២ប្រទេស ក្នុងទ្វីបទាំង៥ នៃកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ IDC-CDI អញ្ជើញធ្វើទស្សនកិច្ចនៅតំបន់បេតិកភណ្ឌប្រវត្តិសាស្រ្តអង្គរ នៃខេត្តសៀមរាប បន្ទាប់ពីកិច្ចប្រជុំត្រូវបានបញ្ចប់កាលពីម្សិលមិញ។...

ព័ត៌មានលំអិត

ក្រសួងផែនការ រៀបចំសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ ស្តីពីលទ្ធផលអង្កេតនវានុវត្តន៍រាជធានីខេត្តឆ្នាំ២០២២ នៅខេត្តសៀមរាប

នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ វិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ សហការជាមួយមន្ទីរផែនការខេត្តសៀមរាប បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ ស្តីពីលទ្ធផលអង្កេតនវានុវត្តន៍រាជធានីខេត្តនៅកម្ពុជាឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម ខៀវ សារី អនុរដ្ឋលេខាធិការក្រសួងផែនការ ដោយមានការចូលរួមពី លោក សុខ ថុល អភិបាលរងខេត្តសៀមរាប ប្រតិភូអមដំណើរ មន្ទីរអង្គភាពពាក់ព័ន្ធ...

ព័ត៌មានលំអិត

សារមន្ទីរតេជោសន្ដិភាព ត្រៀមខ្លួនរួចរាល់ក្នុងការទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូមកពីបណ្តាប្រទេសនៃអនុសញ្ញាអូតាវ៉ា

ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានឲ្យដឹងថា បន្ទាប់ពីការសាងសង់អស់រយៈពេលមួយឆ្នាំ សារមន្ទីរតេជោសន្តិភាព ដែលមានរៀងជាគ្រាប់មីនធំជាងគេនោះ បានត្រៀមខ្លួនរួចរាល់នៅក្នុងការទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូមកពីបណ្តាប្រទេសនានានៃអនុសញ្ញាអូតាវ៉ា ។ ឯកឧត្តម ហេង រតនា បានមានប្រសាសន៍ អនុញ្ញាអូតាវ៉ា មានរដ្ឋជាសមាជិកចំនួន១៦៤ប្រទេស ហើយចាប់ពីថ្ងៃទី២៤ ដល់២៩ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្រុមប្រទេសទាំងនោះនឹងមកចូលរួមកិច្ចប្រជុំកំពូលនៅក្នុងក្រុងសៀមរាប ។ឯកឧត្តមបន្តថា...

ព័ត៌មានលំអិត
Page 68 of 702 1 67 68 69 702

Recommended

សូម Like និង Follow ពួកយើង