ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

មនុស្ស​២​នាក់​រងរបួស​ធ្ងន់​ស្រាល ដោយ​គ្រោះថ្នាក់​ចរាចរណ៍​នៅក្នុង​ស្រុក​ស្រីស្នំ កាល​ពី​យប់មិញ​នេះ រវាង​គោយន្ត​កន្ត្រៃ​យ៍ និង​ម៉ូតូ​ធំ​របស់​ជនជាតិ​ថៃ​

សមត្ថកិច្ច​បានឲ្យដឹងថា កាលពី​វេលា​ម៉ោង​ប្រមាណ​៧​យប់ ថ្ងៃទី​០៤ ខែតុលា ឆ្នាំ​២០១៨​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង នៅត្រង់​ចំណុច​លើ​ផ្លូវជាតិ​លេខ​៦៨ ត្រង់​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ ២៧ - ២៨ ស្ថិតក្នុង​ភូមិ​ខ្វែក ឃុំ​មោង ស្រុក​ស្រីស្នំ ខេត្តសៀមរាប រវាង​គោយន្ត​កន្ត្រៃ​យ៍ និង ម៉ូតូ​ធំ​មិន​ស្គាល់​ម៉ាក របស់​ជនជាតិ​ថៃ ដែល​បើកបរ​ស្រប​ទិស​គ្នា​ពី​ជើង​ទៅ​ត្បូង...

ព័ត៌មានលំអិត

អាជ្ញាធរ​ក្រុង​សៀមរាប បង្ហាញ​ពី​ផែនការ​ដាក់​កម្លាំង​ការពារ​តាម​វត្ត​អារាម និង​ទី​សក្ការៈបូជា​

​អភិបាល​ក្រុង​សៀមរាប លោក សូរ ប្លាតុ​ង បានឱ្យដឹងថា ប្រជាជន​កម្ពុជា នឹង​ប្រារព្ធ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ដែល​នឹង​ចាប់ផ្តើម នៅ​ថ្ងៃ​ទី​៨ ដល់​ទី​១០ ខែ​តុលា​នេះ ដូច្នេះ​ទី​វត្ត​អារាម នឹង​មាន​សកម្មភាព​ម​មា​ញឹក​ជាងគេ និង​ជា​គោលដៅ​សម្រាប់​ការ​ប្រារព្ធ​ពិធី​មួយ​នេះ ដូច្នេះ អាជ្ញាធរ​ក្រុង​សៀមរាប បានរៀបចំ​ផែនការ​ការពារ​សន្ដិសុខ​សណ្ដាប់ធ្នាប់​រួចហើយ​ដែរ ដែល​គោលដៅ​សំខាន់ៗ​សម្រាប់​ការការពារ មាន​ទី​វត្ត​អារាម និង​តំបន់​ទី​សក្ការៈបូជា​នានា ដូច​ជា​ព្រះអង្គ​ចេក...

ព័ត៌មានលំអិត

ព្រឹក​មិញ​នេះ សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប ចុះ​អប់រំ​ផ្សព្វផ្សាយ​និង​ចែក​ខិតប័ណ្ណ ពិការភាព ដល់​អ្នក​ធ្វើ​ដំណើរ​នៅ​សង្កាត់​ទឹក​វិល​

​នៅ​ព្រឹក​ថ្ងៃទី ៥ ខែតុលា ឆ្នាំ​២០១៨​នេះ សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប សហការ​ជាមួយ​យុវជន​កាកបាទក្រហម​កម្ពុជា អ្នកស្ម័គ្រចិត្ត អាជ្ញាធរ​មូលដ្ឋាន មន្ត្រី​ប៉ុស្តិ៍​នគរបាល​សង្កាត់​ទឹក​វិល បាន​បើក​យុទ្ធនាការ​សម្រួល​សុវត្ថិភាព​ចរាចរណ៍ និង​ចែក​ខិតប័ណ្ណ ដល់​បងប្អូន​សាធារណៈជន​ដែល​កំពុង​ធ្វើដំណើរ​តាម​ដង​ផ្លូវជាតិ​លេខ​៦ ត្រង់​ចំណុច​ផ្លូវ​ចូល​ទៅ​កាន់​រមណីយដ្ឋាន​បារាយណ៍​ទឹកថ្លា ក្នុង​សង្កាត់​ទឹក​វិល ក្រុង​សៀមរាប ក្នុង​គោលបំណង​ចូលរួម​កាត់បន្ថយ​អត្រា​ស្លាប់ និង​របួស​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ នៅ​រដូវ​បុណ្យ​ភ្ជំបិណ្ឌ និង​បាន​ពន្យល់​ណែនាំ​និង​សំណូមពរ​ដល់​អ្នកធ្វើដំណើ​រ ឱ្យ​ពួកគាត់​បាន​យល់​អំពី​វិធី​ពាក់មួក​សុវត្ថិភាព...

ព័ត៌មានលំអិត

កម្លាំង​នគរបាល​ស្រុក​ប្រាសាទបាគង ឃាត់ខ្លួន​យុវជន​២​នាក់ ជាប់​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​

​យុវជន​ចំនួន​២​នាក់ រួមមាន ៖ ១.​ឈ្មោះ សរ រ៉ូ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ នៅ​ភូមិ​គោក​ក្ដុល ឃុំ​កំពង់​ភ្លុក ស្រុក​ប្រាសាទបាគង ជាប់​ពាក់ព័ន្ធ​ករណី​រក្សាទុក ជួញដូរ​និង​ចាត់ចែង​ឲ្យប្រើ​ប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន និង ២. ឈ្មោះ​វ៉ិត សុ​ជី​អូ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ នៅ​ភូមិ​កំពង់​ថ្កូវ...

ព័ត៌មានលំអិត

ម្សិលមិញ​នេះ យុវជន​៤​នាក់ ត្រូវបាន​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្តសៀមរាប បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន​

​កាលពី​ថ្ងៃ​ទី​០៤ ខែតុលា ឆ្នាំ​២០១៨ ម្សិលមិញ​នេះ កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​សៀមរាប បាន​កសាង​សំណុំរឿង បញ្ជូន​យុវជន​ចំនួន​៤​នាក់ ដែល​ជាប់​សង្ស័យ​ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន រួម​ជាមួយនឹង​វត្ថុតាង រួម​មាន​វត្ថុតាង​មាន​ម្សៅ​មេតំ​ហ្វេ​តា​មីនប្រភេទ​ទឹកកក​ចំនួន​០៣​កញ្ចប់ ស្មើ​នឹង​ទំងន់​០.៤​ក្រាម ទាំង​សំបក និង ទូរស័ព្ទដៃ​ចំនួន​០៣​គ្រឿង ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​នៃ​ច្បាប់ បន្ទាប់​ពី​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ចុះបង្ក្រាប​បទ​រក្សាទុក...

ព័ត៌មានលំអិត

សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប ចុះសួរសុខទុក្ខ​ព្រឹទ្ធាចារ្យ​និវត្ត​ជន ៣​រូប ដែល​ធ្លាប់​បម្រើ​ការងារ​មនុស្ស​ធម៌​យ៉ាងសកម្ម​ជាមួយ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប​

​នៅ​ព្រឹក​ថ្ងៃទី​០៤ ខែតុលា ឆ្នាំ​២០១៨​ម្សិលមិញ​នេះ សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប ដឹកនាំ​ដោយ​លោក ស៊ុ សំអន នាយក​សាខា បាន​អញ្ជើញ​ជួប​សំណេះសំណាល​សួរសុខទុក្ខ​ជាមួយ​ព្រឹទ្ធាចារ្យ​និវត្តជន​ចំនួន ៣​រូប ដែល​ធ្លាប់​បម្រើ​ការងារ​មនុស្ស​ធម៌​យ៉ាងសកម្ម​ជាមួយ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប នៅ​តាម​លំនៅដ្ឋាន​របស់​ពួក​គាត់​នៅក្នុង​ក្រុង​សៀមរាប។ ក្នុងនោះ​មាន ៖ ១. លោកតា ទួន ទេស អាយុ​៩២​ឆ្នាំ បាន​បម្រើ​ការងារ​មនុស្សធម៌​អស់​រយៈពេល​២២​ឆ្នាំ...

ព័ត៌មានលំអិត

ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា សន្យា​នៅ​តែ​បន្ត​សហការ​ជួយ​ដល់​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប​

​លោក ក្រុស សារ៉ាត់ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​សៀមរាប បាន​មានប្រសាសន៍ថា ក្នុង​ឱកាស​ជួបពិភាក្សា​ការងារ​ជាមួយ​ថ្នាក់ដឹកនាំ និង មន្ត្រីរាជការ​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត និង​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប កាលពី​រសៀល​ថ្ងៃ​ទី​០៤ ខែតុលា ឆ្នាំ​២០១៨​ម្សិលមិញ​នេះ ឯកឧត្តម វីលៀម ហេ​ដន៍​( William A.Heidt ) ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សម្តែង​នូវ​ភាព​រីករាយ...

ព័ត៌មានលំអិត

ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ស្តីទី ជំរុញ​ឱ្យ​អាជ្ញាធរ​ខេត្ត មន្ទីរ​ស្ថាប័ន​ពាក់ព័ន្ឋ និង​ក្រុង​ស្រុក​ក្នុង​ខេត្តសៀមរាប ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​ត្រួតពិនិត្យ​ទៅ​លើ​ភាពអវិជ្ជមាន​មួយចំនួន ជាពិសេស បញ្ហា​បណ្តាញ​ផ្លូវថ្នល់​ដែល​ខូចខាត និង បំផុស​ឲ្យមាន​ការ​ចិញ្ចឹមសត្វ​គោក្របី​

​មានប្រសាសន៍​ក្នុង​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៥៣ របស់​ក្រុមប្រឹក្សា​ខេត្តសៀមរាប កាលពី​ថ្ងៃ​ទី​៤ ខែតុលា ឆ្នាំ​២០១៨​នេះ ឯកឧត្តម អ៊ឹង ហឿន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ស្តីទី បាន​ធ្វើ​ការជំរុញឱ្យ​អាជ្ញាធរខេត្ត មន្ទីរ​ស្ថាប័ន​ពាក់ព័ន្ឋ និង​ក្រុង​ស្រុក​ក្នុង​ខេត្តសៀមរាប ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​ត្រួតពិនិត្យ​ទៅ​លើ​ភាពអវិជ្ជមាន​មួយចំនួន​ដែល​បាន​កើតឡើង​នៅក្នុង​ខេត្ត ជាពិសេស​ក្នុង​ក្រុង​សៀមរាប។ ដូចជា​បញ្ហា​បណ្តាញ​ផ្លូវថ្នល់​ខូចខាត​ក្រហេង​ក្រហូង , បញ្ហា​ការផលិត​ទឹក​បរិ​សុទ្ឋ​អនាធិបតេយ្យ​គ្មាន​បច្ចេ​កទេស​ត្រឹមត្រូវ និង ជំរុញ​ឱ្យ​មាន​ការចិញ្ចឹម​សត្វ​គោ​ក្របី​នៅ​តាម​មូលដ្ឋាន សម្រាប់​បង្កើន​ការប្រើប្រាស់​ក្នុង​ការអូសទាញ...

ព័ត៌មានលំអិត

គណៈ​វិស្វករ​កម្ពុជា អះអាងថា វិស្វករ​អាជីព​របស់​កម្ពុជា នឹង​ទទួល​បាន​ភាព​ស្មើមុខស្មើមាត់​ជាមួយ​វិស្វករ​បរទេស បន្ទាប់ពី​ពួកគាត់​បាន​ចុះបញ្ជី​នៅ​គណៈ​វិស្វករ​កម្ពុជា

​ឯកឧត្តម លឹម សុថា​វ អគ្គលេខាធិការ​គណៈ​វិស្វករ​កម្ពុជា បាន​មានប្រសាសន៍ថា ប្រសិនបើ​អ្នក​មាន​អាជីព​ការងារ​ជា​វិស្វករ ហើយ​មិន​បាន ឬក៏​យឺតយូរ​ក្នុងការ​ចុះបញ្ជី​នៅ​គណៈ​វិស្វករ​កម្ពុជា​នោះ អ្នក​ប្រកប​របរ​នេះ នឹង​ខាត​បង់ប្រយោជន៍​ច្រើន ព្រោះថា គណៈ​វិស្វករ​កម្ពុជា គឺជា​ស្ពាន​ចម្លង​មួយ​ដែល​នឹង​នាំ​វិស្វករ​កម្ពុជា ទៅ​កាន់​ទីផ្សារ​អន្តរជាតិ ក្នុង​ភាព​ស្មើមុខស្មើមាត់​ជាមួយ​បណ្តា​វិស្វករ​បរទេស ពិសេស​នៅពេល​ដែល​សមាហរណកម្ម​អាស៊ាន​មក​ដល់​នាពេល​ខាងមុខ​នេះ ប្រសិនបើ​អ្នក​ប្រកប​អាជីព​មិន​បាន​ចុះបញ្ជី ជា​វិស្វករ​នៅ​គណៈ​វិស្វករ​កម្ពុជា​ទេ នោះ​អ្នក​នឹងមិន​ទទួលបាន​ការទទួលស្គាល់​ជា​វិស្វករ​អាស៊ាន​ដែរ ។​...

ព័ត៌មានលំអិត

មន្ត្រី​នៃ​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តសៀមរាប បង្ហាញថា មន្ទីរ​គ្រោង​នឹង​ធ្វើ​ការជួសជុល​ផ្លូវ​ក្នុងស្រុក​ជីក្រែង​ឡើងវិញ ក្រោយ​ពី​រង​ការខូចខាត​ដោយ​ជំនន់​ទឹកភ្លៀង​

​លោក ឡេង គឹម​ហៀ​ង អនុប្រធាន​ការិយាល័យ​ផ្លូវលំ នៃ​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តសៀមរាប មានប្រសាសន៍ថា ក្នុង​ឆ្នាំ​២០១៨​នេះ ផ្លូវថ្នល់​នៅ​ស្រុក​មួយចំនួន​មាន​ការខូចខាត​ដោយ​ជំនន់​ទឹកភ្លៀង ក្នុងនោះ​ជីក្រែង , អង្គរ​ជុំ , ស្រីស្នំ , ពួក និង ស្រុក​វ៉ារិន ដែល​មាន​ចំនួន​សរុប​២១​ខ្សែ ស្មើនឹង​ប្រវែង ២០០​គីឡូម៉ែត្រ...

ព័ត៌មានលំអិត
Page 681 of 698 1 680 681 682 698

Recommended

សូម Like និង Follow ពួកយើង